ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានអន្តរជាតិ

ជប៉ុនបើកប៉មខ្ពស់បំផុតទទួលសាធារណជនវិញ ក្រោយពីបិទទ្វារ៣ខែដោយសារវីរុសកូវីដ-១៩

ជប៉ុនបើកប៉មខ្ពស់បំផុតទទួលសាធារណជនវិញ ក្រោយពីបិទទ្វារ៣ខែដោយសារវីរុសកូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
រដ្ឋាភិបាលកណ្តាលរបស់ទីក្រុងតូក្យូ ប្រទេសជប៉ុន បានសម្រេចបើកទ្វារប៉មខ្ពស់បំផុតនៅទីក្រុងនេះទទួលសាធារណជនវិញហើយ នៅថ្ងៃទី០១ ខែមិថុនានេះ ក្រោយពីបានបិទទ្វារប៉មនេះអស់រយៈពេល៣ខែ ដោយសារការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយរបស់ NHK World-Japan ។ ប៉មនេះ ជាប៉មខ្ពស់បំផុតជាប្រវត្តិសាស្ត្រ ដែលមានកម្ពស់ប្រវែង៦៣៤ម៉ែត្រ ជាប៉មសម្រាប់ផ្សាយ និងអង្កេតការណ៍ ជាទីដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិច្រើនជាងគេនៅក្នុងទីក្រុងតូក្យូ ប៉ុន្តែទោះបីជាប៉មនេះត្រូវបានបើកទ្វារទទួលភ្ញៀវទេសចរឡើវិញក៏ដោយ ក៏ក្រុមការងារនៅប៉មនេះ នៅតែរឹតបន្តឹងវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ។ អ្នកគ្រប់គ្រងទូទៅនៅប៉មនេះ បានឲ្យដឹងថា ប៉មនេះមានលទ្ធភាពអាចទទួលភ្ញៀវទេសចរប្រមាណជាង២០០០នាក់ ប៉ុន្តែជំហានដំបូងនេះ គឺអាចទទួលភ្ញៀវទេសចរត្រឹមតែពី២០ទៅ៣០ភាគរយប៉ុណ្ណោះ ដែលជាវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ខណៈដែលទីក្រុងនេះនៅមាន...
អ្នកឆ្លងវីរុសកូវីដ-១៩ កើនឡើងជាង៦លាននាក់នៅជុំវិញពិភពលោក

អ្នកឆ្លងវីរុសកូវីដ-១៩ កើនឡើងជាង៦លាននាក់នៅជុំវិញពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា ចំនួនមនុស្សឆ្លងវីរុសកូវីដ-១៩ សរុបនៅជុំវិញពិភពលោក បានកើនឡើងដល់ជាង៦លានាក់ហើយ គឺចំនួន ៦ ២៥៩ ២៤៣នាក់ គិតត្រឹមថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០នេះ កំណើននៃការឆ្លងក្នុងល្បឿនលឿននៅឡើយ ។ ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើមមួយនេះ បានកើនឡើងដល់ជាង៣៧ម៉ឺននាក់ គឺចំនួន ៣៧៣ ៦៩៦នាក់ គិតត្រឹមថ្ងៃទី១ ខែមិថុនានេះ ខណៈដែលអ្នកជំងឺកូវីដ-១៩ចំនួន ២ ៧៨៥ ៥១៦នាក់ បានជាសះស្បើយ។ សូមបញ្ជាក់ថា ក្នុងរយៈពេលមួយថ្ងៃ ឬរយៈពេល២៤ម៉ោងចុងក្រោយនេះ ចំនួនមនុស្សឆ្លងថ្មីនៃវីរុស កូវីដ-១៩នៅជុំវិញពិភពលោក មានចំនួន ១០៨ ៧៦១នាក់ និងមនុស្សស្លាប់ថ្មីដោយសារវីរុសនេះ មានចំនួន ៣១៩០នាក់ ៕...
អត្រាគ្មានការងារធ្វើធ្លាក់ចុះ២.៦ភាគរយកាលពីខែមេសាកន្លងនៅប្រទេសជប៉ុន

អត្រាគ្មានការងារធ្វើធ្លាក់ចុះ២.៦ភាគរយកាលពីខែមេសាកន្លងនៅប្រទេសជប៉ុន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ NHK World-Japan បានចុះផ្សាយថា អត្រាគ្មានការងារធ្វើនៅប្រទេសជប៉ុន បានធ្លាក់ចុះ២.៦ភាគរយ កាលពីខែមេសា ឆ្នាំ២០២០នេះ ដោយសារផលប៉ះពាល់ពីការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ។ កំណើននៃអត្រាមនុស្សការងារធ្វើនៅប្រទេសជប៉ុន បានកើនឡើងខ្ពស់កាលខែមេសា នៅពេលដែលរដ្ឋាភិបាលនៃប្រទេសនេះ បានដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស កូវីដ-១៩ ខណៈដែលវីរុសនេះបានឆ្លងរាលដាលខ្លាំង ។ រហូតដល់បច្ចុប្បន្ននេះ រដ្ឋាភិបាលនៅមិនទាន់បើកប្រទេសឡើងវិញទាំងស្រុងនៅឡើយទេ ខណៈដែលការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមមួយនេះបានស្ងប់ស្ងាត់បន្តិចហើយ ហើយចំនួនមនុស្សអត់ការងារធ្វើនៅតែបន្តកើនឡើង ៕...
ប្រមុខការទូត៤ប្រទេស បង្ហាញក្តីបារម្ភពីសកម្មភាពចិនលើហុងកុង

ប្រមុខការទូត៤ប្រទេស បង្ហាញក្តីបារម្ភពីសកម្មភាពចិនលើហុងកុង

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រមុខការទូតរបស់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ប្រទេសអូស្ត្រាលី និងកាណាដា បានចេញសេចក្តីថ្លែងការណ៍រួមមួយ នៅថ្ងៃទី២៩ ខែឧសភានេះ បង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពផ្នែកនយោបាយរបស់ប្រទេសចិនទៅលើទីក្រុងហុងកុង ។ នេះយោងតាមការចុះផ្សាយរបស់ NHK World-Japan ។ សេចក្តីថ្លែងការណ៍រួមរបស់ប្រមុខការទូតនៃប្រទេសទាំង៤ ត្រូវបានធ្វើឡើងក្រោយពីសមាជិកសភាប្រជាជនចិន បានបោះឆ្នោតកាលពីថ្ងៃទី២៨ ខែឧសភានេះ ដោយអនុម័តច្បាប់សន្តិសុខជាតិសម្រាប់ដាក់ឲ្យទីក្រុងហុងកុងអនុវត្តនៅពេលខាងមុខ ក្នុងសម្លេង២៨០០សម្លេងគាំទ្រ ១សម្លេងប្រឆាំង និង៦សម្លេងអនុប្បវាទ ។ ច្បាប់សន្តិសុខជាតិដែលប្រទេសចិននឹងដាក់ឲ្យទីក្រុងហុងកុងអនុវត្តនោះ គឺត្រូវបានចែកពីការហាមឃាត់អំពើអប្បគមន៍ ឬការផ្តាច់ខ្លួន ហាមឃាត់ការជ្រៀតជ្រែក ឬលូកដៃពីប្រទេសដទៃ និងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវនិយម ៕...
នៅជុំវិញពិភពលោក អ្នកឆ្លងវីរុសកូវីដ-១៩ កើនឡើងដល់ជិត៦លាននាក់

នៅជុំវិញពិភពលោក អ្នកឆ្លងវីរុសកូវីដ-១៩ កើនឡើងដល់ជិត៦លាននាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
យោងតាមការចុះផ្សាយរបស់ Worldometer បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃសុក្រ ទី២៩ ខែឧសភានេះ មនុស្សឆ្លងវីរុសកូវីដ-១៩  នៅតែបន្តកើនឡើងដល់ជិត៦លាននាក់ហើយ គឺសរុបចំនួន៥ ៩០០ ៨៨០នាក់ នៅជុំវិញពិភពលោក។ Worldometer ចុះផ្សាយថា គិតត្រឹមថ្ងៃសុក្រនេះ មនុស្សស្លាប់ដោយសារវីរុសកូវីដ-១៩ បានកើនឡើង  ដល់ជាង៣៦ម៉ឺននាក់ គឺចំនួន៣៦១ ៧៧៦នាក់ ខណៈដែលអ្នកជំងឺចំនួន ២ ៥៧៧ ២២៥នាក់បានជាសះស្បើយពីវីរុសនេះ ។ សូមបញ្ជាក់ថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃសុក្រនេះ នៅជុំវិញពិភពលោក មនុស្សឆ្លងថ្មីនៃវីរុសកូវីដ-១៩ មានចំនួន១១៦ ២៧៧នាក់ និងមនុស្សស្លាប់ថ្មីដោយសារវីរុសនេះ មានចំនួន៤ ៨៣៩នាក់ ៕...
ពលរដ្ឋអាមេរិកជាង២លាននាក់ដាក់ពាក្យសុំប្រាក់អត្ថប្រយោជន៍ពីភាពអត់ការងារធ្វើ

ពលរដ្ឋអាមេរិកជាង២លាននាក់ដាក់ពាក្យសុំប្រាក់អត្ថប្រយោជន៍ពីភាពអត់ការងារធ្វើ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ CNA បានចុះផ្សាយថា នៅសប្តាហ៍នេះគឺជាសប្តាហ៍ទី១០ហើយ ដែលប្រជាពលរដ្ឋអាមេរិករហូតដល់ជាង២លាននាក់ បានដាក់ពាក្យសុំប្រាក់អត្ថប្រយោជន៍ពីរដ្ឋាភិបាលដោយសារតែអត់ការងារធ្វើ ដែលកើតឡើងដោយសារការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ។ ការិយាល័យការងារអាមេរិក បានឲ្យដឹងថា កំណើននៃប្រជាពលរដ្ឋដែលនឹងដាក់ពាក្យសុំប្រាក់អត្ថប្រយោជន៍ពីរដ្ឋាភិបាល អាចនឹងកើនឡើងបន្ថែមទៀតនៅពេលខាងមុខ ដែលជាបន្ទុកលើរដ្ឋាភិបាលក្នុងការចំណាយថវិការដ្ឋ ខណៈដែលការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ នៅតែបន្តកើនឡើង និងសកម្ម ភាពសេដ្ឋកិច្ចនៅតែបន្តបិទ ។ យោងតាមទិន្នន័យរបស់កម្មវិធីជំនួយភាពអង់ការងារធ្វើដោយសារការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ របស់សហរដ្ឋអាមេរិក ដែលហៅកាត់ថា PUA បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនពលរដ្ឋអាមេរិកដែលបានដាក់ពាក្យសុំការងារធ្វើបានកើនឡើងដល់ជាង៤០លាននាក់ហើយ ក្នុងចំណោមប្រជាជនអាមេរិកសរុបប្រមាណជាង៣៦០លាននាក់ ៕...
ក្នុងរយៈពេល២៤ម៉ោង មនុស្សជាង៥ពាន់នាក់ស្លាប់ និងជាង១០ម៉ឺននាក់ឆ្លងវីរុសកូវីដ-១៩

ក្នុងរយៈពេល២៤ម៉ោង មនុស្សជាង៥ពាន់នាក់ស្លាប់ និងជាង១០ម៉ឺននាក់ឆ្លងវីរុសកូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ អ្នកជំងឺកូវីដ-១៩ ចំនួន ៥២៨៣នាក់ បានបាត់បង់ជីវិតដោយសារវីរុសកូវីដ-១៩ និងមនុស្សចំនួន១០៦៤៧៥នាក់ផ្សេងទៀត បានឆ្លងវីរុសនេះនៅជុំវិញពិភពលោក ។ នេះយោងតាមការចុះផ្សាយរបស់ Worldometer ។ គិតត្រឹមថ្ងៃទី២៨ ខែឧសភានេះ កំណើននៃមនុស្សឆ្លងរាលដាលនៃវីរុស កូវីដ-១៩ សរុបនៅជុំវិញពិភពលោក បានកើនឡើងដល់៥ ៧៨៤ ៦០៣នាក់ និងមនុស្សសរុបចំនួន៣៥៦ ៩៣៧នាក់បានបាត់បង់ជីវិតដោយសារតែវីរុសផ្លូវដង្ហើមមួយនេះ ។ សូមរំលឹកថា ក្នុងរយៈពេល២៤ម៉ោងដូចគ្នា គិតត្រឹមថ្ងៃពុធ ទី២៧ ខែដដែលនេះ វីរុសកូវីដ-១៩ បានសម្លាប់មនុស្សអស់ចំនួន៤០៥៣នាក់ និងមនុស្សចំនួន៩៤៣២៩នាក់ បានឆ្លងវីរុសនេះ នៅជុំវិញពិភពលោក ៕...
ជប៉ុនគ្រោងផ្តល់ហិរញ្ញប្បទានឥតសំណង ដល់កម្ពុជជាទឹកប្រាក់ប្រមាណ១៨លានដុល្លារ ដើម្បីទប់ស្កាត់កូវីដ១៩

ជប៉ុនគ្រោងផ្តល់ហិរញ្ញប្បទានឥតសំណង ដល់កម្ពុជជាទឹកប្រាក់ប្រមាណ១៨លានដុល្លារ ដើម្បីទប់ស្កាត់កូវីដ១៩

នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ
ភ្នំពេញ៖  លោក ម៉ាសាហ៊ីរ៉ូ មីកាមិ (Masahiro Mikami) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា រដ្ឋាភិបាលជប៉ុននឹងផ្តល់ហិរញ្ញប្បទានឥតសំណង មានទឹកប្រាក់ប្រមាណ១៨លានដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជា។ ការសន្យាផ្តល់ជំនួយនេះ ធ្វើឡើងក្នុងឱកាសលោកឯកអគ្គរាជទូតជួបពិភាក្សាការងារ ជាមួយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅទីស្តីការក្រសួង នាព្រឹកមិញនេះ។ លោកឯកអគ្គរាជទូត បានបន្ថែមថា ទឹកប្រាក់ជំនួយនេះ គឺសម្រាប់ចំណាយលើសម្ភារៈបច្ចេកទេស ផ្នែកវិជ្ជសាស្ត្រ ដើម្បីព្យាបាលអ្នកជំងឺ និងប្រយុទ្ធប្រឆាំងការឆ្លងរាលដាលវីរុសកូវីដ១៩។ ចំណែកលោកឧបនាយករដ្ឋមន្ត្រី  បានជម្រាបជូនអំពីវិធានការបន្ទាន់ៗជាបន្តបន្ទាប់ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញសំដៅជួយដល់វិស័យឯកជន កម្មករ-និយោជិត និងជនងាយរងគ្រោះ ដោយការរីករាលដាលនៃជំងឺកូវីដ១៩។ ឯកឧត្តមឯកអគ្...
ការនាំចេញរបស់កូរ៉េខាងត្បូង អាចធ្លាក់ចុះជិត២៣ភាគរយ នៅខែឧសភានេះ

ការនាំចេញរបស់កូរ៉េខាងត្បូង អាចធ្លាក់ចុះជិត២៣ភាគរយ នៅខែឧសភានេះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ការស្ទង់មតិមួយ ដែលត្រូវបានធ្វើឡើងទៅលើការិយាល័យឈ្មួញកណ្តាលក្នុងស្រុកចំនួន៨កន្លែងរបស់ប្រទេសកូរ៉េខាងត្បូង បានបង្ហាញថា ការនាំចេញ អាចនឹងធ្លាក់ចុះជិត២៣ភាគរយ នៅខែឧសភាពនេះ ដោយសារការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ នៅជុំវិញពិភពលោក ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap News Agency ។ ប្រភពដដែលបានបន្តថា ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ នៅជុំវិញពិភពលោក បានកាត់ផ្តាច់ខ្សែសង្វាក់ផ្គត់ផ្គង់ជាលក្ខណៈសកល និងកាត់បន្ថយការបញ្ជាទិញស្ទើរតែទាំងស្រុង ដោយសារប្រទេសមួយចំនួននៅតែបន្តអនុវត្តវិធានការបិទប្រទេស និងបិទសេដ្ឋកិច្ចផងដែរ ដែលនាំឲ្យប្រតិបត្តិការការងារត្រូរអាក់រអួល ។ ចំពោះការដឹកជញ្ជូនទៅក្រៅប្រទេសពីកូរ៉េខាងត្បូង ដែលត្រូវបានព្យាករណ៍ថា នឹងមានតម្លៃទឹកប្រាក់ប្រមាណ៣៥.៤ពាន់លានដុល្លារអាមេរិកនៅខែឧសភានេះ ហើយតម្លៃដឹកជញ្ជូនធ្លាក់ចុះទៅក្នុងកម្រិតទាបដែរ បើប្រៀបធៀបជាមួយនឹងតម្លៃដឹកជញ្ជូនក្នុងតម្លៃទឹកប្រាក់ជាង៤៥.៩ពាន់លានដុល្...
ប្រទេសប្រេស៊ីលអាចនឹងមានមនុស្សស្លាប់ដោយវីរុសកូវីដ-១៩ កើនឡើងដល់១២៥០០០នាក់នៅខែសីហាខាងមុខនេះ

ប្រទេសប្រេស៊ីលអាចនឹងមានមនុស្សស្លាប់ដោយវីរុសកូវីដ-១៩ កើនឡើងដល់១២៥០០០នាក់នៅខែសីហាខាងមុខនេះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
វិទ្យាស្ថានវាស់ស្ទង់ និងវាយតម្លៃសុខភាពរបស់សកលវិទ្យាល័យ វ៉ាស៊ីនតោន University of Washington’s Institute for Health Metrics and Evaluation ដែលហៅកាត់ថា IHME បានព្យាករណ៍ថា ចំនួនមនុស្សស្លាប់ដោយសារវីរុសកូវីដ-១៩ នៅប្រទេសប្រេស៊ីល នឹងកើនឡើងរហូតដល់ជាង១២៥០០០នាក់នៅខែសីហា ឆ្នាំ២០២០ ។ នេះយោងតាមការចុះផ្សាយរបស់ CNA ។ IHME បានព្យាករណ៍ពីកំណើនមនុស្សស្លាប់ច្រើនបែបនេះ ដោយសំអាងលើកំណើននៃមនុស្សឆ្លងថ្មី និងមនុស្សស្លាប់ថ្មីនៃវីរុសកូវីដ-១៩ នៅប្រទេសប្រេស៊ីល បានកើនឡើងខ្ពស់ជាលំដាប់រៀងរាល់ថ្ងៃ ។ រយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃទី២៧ ខែឧសភានេះ ការឆ្លងថ្មីនៃវីរុសកូវីដ-១៩ នៅប្រេស៊ីល មានចំនួន១៥៦៩១នាក់ និងមនុស្សស្លាប់ថ្មីដោយសារវីរុសនេះមានចំនួន១០២៧នាក់ ខណៈការឆ្លងសរុបនៅប្រទេសនេះមានចំនួន៣៩២៣៦០នាក់ និងមនុស្សស្លាប់សរុបមានចំនួន ២៤៥៤៩នាក់ ៕...