ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានអន្តរជាតិ

នៅជុំវិញពិភពលោកមានមនុស្សស្លាប់ជិត៤០ម៉ឺននាក់ដោយវីរុសកូវីដ-១៩

នៅជុំវិញពិភពលោកមានមនុស្សស្លាប់ជិត៤០ម៉ឺននាក់ដោយវីរុសកូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
កំណើនមនុស្សស្លាប់ដោយសារវីរុសកូវីដ-១៩ នៅជុំវិញពិភពលោក នៅតែបន្តកើនឡើងជារៀងរាល់ថ្ងៃ គិតត្រឹមថ្ងៃទី៥ ខែមិថុនានេះ មានមនុស្សស្លាប់ជិត៤០ម៉ឺននាក់ហើយ គឺចំនួន៣៩២ ១២៣នាក់ ដែលនេះបើយោងតាមការផ្សព្វផ្សាយរបស់ Worldometer ។ កំណើនមនុស្សឆ្លងវីរុសនេះនៅជុំវិញពិភពលោក បានកើនឡើងរហូតដល់ជាង៦លាន៧០ម៉ឺននាក់មានចំនួន ៦ ៦៨៨ ៩២៤ នាក់ ខណៈដែលអ្នកជំងឺកូវីដ-១៩ចំនួន ៣ ២២៨ ៦៥៥នាក់ បានជាសះស្បើយពីវីរុសផ្លូវដង្ហើមនេះ ។ សូមបញ្ជាក់ថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃទី៥ ខែមិថុនានេះ មនុស្សស្លាប់ថ្មីដោយសារវីរុសកូវីដ-១៩នៅជុំវិញពិភពលោក មានចំនួន ៥៣៣៦នាក់ និងមនុស្សឆ្លងថ្មីនៃវីរុសនេះ មានចំនួន ១២៦ ២២៨ នាក់ ៕...
ប៉ូលិសអាមេរិកស្បែកសទាំងបួននាក់ ត្រូវតុលាការចោទប្រកាន់រឹតតែធ្ងន់ ពាក់ព័ន្ធការស្លាប់បុរសស្បែកខ្មៅ

ប៉ូលិសអាមេរិកស្បែកសទាំងបួននាក់ ត្រូវតុលាការចោទប្រកាន់រឹតតែធ្ងន់ ពាក់ព័ន្ធការស្លាប់បុរសស្បែកខ្មៅ

នយោបាយ, ព័ត៌មានអន្តរជាតិ
អាមេរិក៖ កាលពីម្សិលមិញ អគ្គរដ្ឋអាជ្ញានៃរដ្ឋមីនីសូតា (មីនីសូតា) បានសម្រេចចោទប្រកាន់បទព្រហ្មទណ្ឌតាមមាត្រាថ្មីបន្ថែមទៀត លើមន្រ្តីប៉ូលីសទាំងបួននាក់ នៅក្រុងមីនីអាប៉ូលីស (Mineapolis) ពាក់ព័ន្ធនឹងការស្លាប់របស់បុរសស្បែកខ្មៅម្នាក់ ដែលត្រូវបូលិសលុតជង្គង់សង្កត់កនៅតាមផ្លូវ ក្នុងពេលចាប់ខ្លួន រហូតបង្កឲ្យមាផ្ទុះការតវ៉ា នៅទូទាំងសហរដ្ឋអាមេរិក អស់រយៈពេល១០ថ្ងៃជាប់ៗគ្នា។ យោងតាមការផ្សាយពីទូរទស្សន៍ ស៊ីអិនអិន (CNN) របស់អាមេរិក បានឲ្យដឹងនៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០នេះថា តុលាការប្រចាំរដ្ឋមីនីសូតា បានចោទប្រកាន់បន្ថែមលើមន្ត្រីប៉ូលិសទាំងបួននាក់ ដែលត្រូវបានបណ្តេញចេញពីការងារភ្លាមៗ មានឈ្មោះ ដេរ៉េក ឆូវីន (Derek Chauvin) ត្រូវបានចាប់ខ្លួន កាលពីថ្ងៃសុក្រពីបទឃាតកម្ម និងមនុស្សឃាត កម្រិតទី៣ ចំពោះការស្លាប់របស់បុរសស្បែកខ្មៅឈ្មោះ ចច ផ្លយ (George Floyd) អាយុ៤៦ឆ្នាំ ដោយប្តូបទចោទប្រកាន់ថ្មី គឺបទមនុស្សឃាតកម្រិតទី២វិញ។ តា...
ក្បួនបាតុកម្មនៅអាមេរិកកាន់តែរាលដាលធំឡើង 

ក្បួនបាតុកម្មនៅអាមេរិកកាន់តែរាលដាលធំឡើង 

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្បួនបាតុកម្មរបស់ក្រុមប្រជាបាតុករនៅសហរដ្ឋអាមេរិក កំពុងរាលដាលកាន់តែធំឡើង ខណៈដែលក្បួនបាតុកម្មនេះ បានឈានចូលដល់ថ្ងៃទី៩ គិតត្រឹមថ្ងៃទី៤ ខែមិថុនានេះ ដោយប៉ូលីសបានបាញ់សម្លាប់មនុស្សចំនួន២នាក់ និងចាប់ខ្លួនរាប់រយនាក់ផ្សេងទៀត នេះបើតាមការផ្សព្វផ្សាយរបស់ CNN ។ ប៉ូលីសទាំង៤នាក់ នៅទីក្រុង Minneapolis ដែលបានចូលរួមសម្លាប់បុរសអាមេរិកស្បែកខ្មៅឈ្មោះ George Floyd ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត ហើយក្រុមបាតុករ បានសាទរចំពោះការចោទប្រកាន់នេះ ប៉ុន្តែនៅតែបន្តធ្វើបាតុកម្មប្រឆាំងនឹងការរើសអើងជាតិសាសន៍ ។ សូមបញ្ជាក់ថា ក្បួនបាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍នៅអាមេរិក កំពុងប្រែក្លាយទៅជាអំពើហិង្សា និងអំពើចោរកម្ម ដោយសារក្រុមបាតុករ បានវាយបំបែកកញ្ចក់ហាងលក់ទំនិញជាច្រើនកន្លែង និងចូលទៅយកទំនិញក្នុងហាងនោះ មានទូរស័ព្ទដៃ គ្រឿងអេឡិចត្រូនិក សម្លៀកបំពាក់ និងស្បែកជើងជាដើម ៕...
ការនាំចេញទូរស័ព្ទរបស់វៀតណាម ធ្លាក់ចុះ៨.៨ភាគរយ រយៈពេល៥ខែក្នុងឆ្នាំ២០២០នេះ

ការនាំចេញទូរស័ព្ទរបស់វៀតណាម ធ្លាក់ចុះ៨.៨ភាគរយ រយៈពេល៥ខែក្នុងឆ្នាំ២០២០នេះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Xinhua បានចុះផ្សាយថា ការិយាល័យស្ថិតិទូទៅរបស់ប្រទេសវៀតណាម បានចេញផ្សាយរបាយការណ៍មួយនៅថ្ងៃទី០៣ ខែមិថុនានេះ អំពីការធ្លាក់ចុះនូវការនាំចេញផលិតផលទូរស័ព្ទដៃសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ក្នុងអត្រា៨.៨ភាគរយ ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២០នេះ ។ របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងរយៈពេល៥ខែនេះ វៀតណាមទទួលបានប្រាក់ចំណូលប្រមាណជិត១៨ពាន់លានដុល្លារអាមេរិកពីការនាំចេញផលិតផលទូរស័ព្ទដៃទៅកាន់ទីផ្សារអន្តរជាតិ ដែលមានតម្លៃស្មើនឹង១៨.១ភាគរយ នៃប្រាក់ចំណូលដែលបានមកពីការនាំចេញសរុបរបស់ប្រទេសនេះ ។ សូមរំលឹកជូនថា កាលពីឆ្នាំ២០១៩កន្លងទៅ ប្រទេសវៀតណាមទទួលបានប្រាក់ចំណូលប្រមាណជាង៥១.៨ពាន់លានដុល្លារអាមេរិក ពីការនាំចេញផលិតផលទូរស័ព្ទដៃ និងគ្រឿងបង្គំ ដែលកើនឡើងដល់៥.៣ភាគរយប្រៀបធៀបនឹងប៉ុន្មានឆ្នាំកន្លងទៅ ៕...
សហភាពអ៊ឺរ៉ុបថ្កោលទោសចំពោះការស្លាប់បុរសស្បែកខ្មៅ ហើយបដិសេធសំណើរលោក Trump ក្នុងការបញ្ចូលរុស្ស៊ីក្នុង G7

សហភាពអ៊ឺរ៉ុបថ្កោលទោសចំពោះការស្លាប់បុរសស្បែកខ្មៅ ហើយបដិសេធសំណើរលោក Trump ក្នុងការបញ្ចូលរុស្ស៊ីក្នុង G7

នយោបាយ, ព័ត៌មានអន្តរជាតិ
ប្រុចហ្សែល, ប៊ែលហ្សិក៖ សហភាពអ៊ឺរ៉ុប បានចូលរួមថ្កោលទោសចំពោះការស្លាប់របស់បុរសស្បែកខ្មៅម្នាក់ ដែលគ្មានអាវុធនៅសហរដ្ឋអាមេរិក នៅពេលប៉ូលីសចាប់ខ្លួនគាត់ ហើយបានព្រមានសហរដ្ឋអាមេរិកថា លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) គ្មានអំណាចផ្លាស់ប្តូររបៀបនៃកិច្ចប្រជុំកំពូល G7 ទេ។ យោងតាមការផ្សាយពីទូរទស្សន៍ ស៊ីជីធីអិន (CGTN) របស់ចិន នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០នះ បានឲ្យដឹង អ្នកការទូតជាន់ខ្ពស់របស់សហគមន៍អឺរ៉ុប បានហៅការស្លាប់របស់លោក ចច ផ្លយ គឺជាការរំលោភអំណាច និងទង្វើនៃការប្រើប្រាស់កម្លាំងហួសប្រមាណ។ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក ចូសេព បូរ៉ែល (Josep Borrell) បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃនេះថា «ដូចប្រជាជនអាមេរិកដែរ យើងមានការភ្ញាក់ផ្អើល និងតក់ស្លុតចំពោះមរណភាពរបស់លោក ចច ផ្លយ (George Floyd។ សង្គមទាំងអស់ត្រូវតែប្រុងប្រយ័ត្នខ្ពស់ចំពោះការប្រើប្រាស់កម្លាំងហួសប្រមាណ»។ លោក ចូសេព បូរ៉ែល បានចាត់ទុ...
មនុស្សស្លាប់ដោយសារវីរុសកូវីដ-១៩នៅជុំវិញពិភពលោកកើនឡើងដល់ជាង៣៨ម៉ឺននាក់

មនុស្សស្លាប់ដោយសារវីរុសកូវីដ-១៩នៅជុំវិញពិភពលោកកើនឡើងដល់ជាង៣៨ម៉ឺននាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
កំណើនមនុស្សស្លាប់សរុបដោយសារវីរុសកូវីដ-១៩នៅជុំវិញពិភពលោក បានកើនឡើងដល់ជាង៣៨ ម៉ឺននាក់ហើយ គឺចំនួន៣៨២៥០៧នាក់ គិតត្រឹមថ្ងៃរសៀលថ្ងៃពុធ ទី០៣ ខែមិថុនានេះ។​ នេះបើតាមការចុះផ្សាយរបស់ Worldometer ។ ចំនួនមនុស្សឆ្លងវីរុសនេះបានកើនឡើងដល់ជិត៦លាន៥សែននាក់ គឺចំនួន៦ ៤៥៣ ៧៨១នាក់ ខណៈដែលអ្នកជំងឺកូវីដ-១៩ សរុបប្រមាណជាង៣លាននាក់ គឺចំនួន៣ ០៦៨ ១២២នាក់ បានជាសះស្បើយពីវីរុសនេះ នៅជុំវិញពិភពលោក ។ ប្រព័ន្ធផ្សព្វផ្សាយដដែលបានបន្តថា ក្នុងរយៈពេលមួយថ្ងៃ គឺ២៤ម៉ោងចុងក្រោយនេះ មនុស្សឆ្លងថ្មីនៃវីរុសកូវីដ-១៩មានចំនួន១១០ ០២៨នាក់ និងមនុស្សស្លាប់ថ្មីសរុបដោយសារវីរុសនេះ ក្នុងរយៈពេលមួយថ្ងៃដូចគ្នា មានចំនួន៤ ៥១៦នាក់នៅជុំវិញពិភពលោក ៕...
ប៉ូលីសបាញ់សម្លាប់ក្រុមបាតុករពីរនាក់នៅអាមេរិក និងចាប់ខ្លួនជាង៦០នាក់

ប៉ូលីសបាញ់សម្លាប់ក្រុមបាតុករពីរនាក់នៅអាមេរិក និងចាប់ខ្លួនជាង៦០នាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ North America បានចុះផ្សាយថា ប៉ូលីសបានបាញ់សម្លាប់ក្រុមបាតុករចំនួនពីរនាក់ និងចាប់ខ្លួនប្រមាណជាង៦០នាក់ នៅរដ្ឋឈីកាហ្គោ កាលពីថ្ងៃទី០២ ខែមិថុនានេះ ខណៈដែលក្រុមបាតុករបានប៉ះទង្គិចដហិង្សាជាមួយកងកម្លាំងប៉ូលីស ។ ក្បួនបាតុកម្មរបស់ក្រុមប្រជាបាតុករនៅសហរដ្ឋអាមេរិក ត្រូវបានធ្វើឡើងចូលដល់ថ្ងៃទី០៨ហើយ គិតត្រឹមថ្ងៃទី៨ខែមិថុនានេះ ដែលបាតុកម្មប្រឆាំងនឹងការបាត់បង់ជីវិតរបស់ជនជាតិអាមេរិកស្បែកខ្មៅម្នាក់ គឺលោក George Floyd ក្រោយការធ្វើទារុណកម្មពីប៉ូលីសអាមេរិកស្បែកស ដោយប៉ូលីសយកជង្គង់ទៅសង្កត់ ក ជនរងគ្រោះរហូតដល់ស្លាប់ ។ សូមបញ្ជាក់ថា ក្រោយពីប៉ូលីសអាមេរិកស្បែកស បានសម្លាប់ជនជាតិអាមេរិកស្បែកខ្មៅនេះ ក្បួនបាតុកម្មប្រឆាំងការរើសអើសជាតិសាសន៍ ត្រូវបានធ្វើឡើងនៅទូទាំងអាមេរិក និងនៅប្រទេសមួយចំនួនទៀត មាននៅប្រទេសនូវ៉ែលហ្ស៊េឡង់ បារាំង អង់គ្លេស អាល្លឺម៉ង់ និងនៅប្រទេសមួយចំនួនទៀតជុំវិញពិភពលោក ៕...
ទុនរបស់សហគ្រាសវៀតណាម បាត់បង់១០.៥ភាគរយ រយៈពេល៥ខែនៅឆ្នាំ២០២០នេះ

ទុនរបស់សហគ្រាសវៀតណាម បាត់បង់១០.៥ភាគរយ រយៈពេល៥ខែនៅឆ្នាំ២០២០នេះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Xinhua បានចុះផ្សាយថា សហគ្រាសសរុបចំនួន៤៨៣០០អង្គភាពនៅប្រទេសវៀតណាម ដែលមានតម្លៃទឹកប្រាក់ប្រមាណ៥៥៧.៩សែនកោដិដុង ស្មើនឹងទឹកប្រាក់ជិត២៤.៣ពាន់លានដុល្លារអាមេរិក បានបាត់បង់ទុន១០.៥ភាគរយក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២០នេះ ។ ការិយាល័យស្ថិតិទូទៅរបស់ប្រទេសវៀតណាម បានឲ្យដឹងនៅថ្ងៃទី០២ ខែមិថុនានេះថា ក្នុងចន្លោះខែមករា និងខែឧសភា ឆ្នាំ២០២០នេះ ក្រុមហ៊ុនថ្មីនៅប្រទេសនេះមានចំនួន៧៩៤ក្រុមហ៊ុន ដែលជាក្រុមហ៊ុនពាក់ព័ន្ធកសិកម្ម មានព្រៃឈើ និងនេសាទ ហើយក្រុមហ៊ុនថ្មីទាំងនេះក៏បានទទួលរងផលប៉ះពាល់ដែរ ។ ប្រភពដដែលបានបន្តថា មូលហេតុសំខាន់ដែលនាំឲ្យទុនរបស់ក្រុមហ៊ុនថ្មីនៅវៀតណាមធ្លាក់ចុះ គឺដោយសារវិធានការរបស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-ុ ដែលកំពុងឆ្លងរាលដាលនៅប្រទេសនេះ និងនៅជុំវិញពិភពលោក ៕...
លោក ត្រាំ គំរាមប្រើយោធាបង្ក្រាបក្រុមបាតុករ នៅតែបន្តធ្វើបាតុកម្មទូទាំងប្រទេស

លោក ត្រាំ គំរាមប្រើយោធាបង្ក្រាបក្រុមបាតុករ នៅតែបន្តធ្វើបាតុកម្មទូទាំងប្រទេស

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមប្រើកងកម្លាំងយោធាទៅបង្ក្រាបក្រុមបាតុករ ដែលនៅតែបន្តធ្វើបាតុកម្ម ដែលរីកាន់តែធំឡើងនៅទូទាំងប្រទេស និងនៅលើឆាកអន្តរជាតិផងដែរ នេះបើតាមការចុះផ្សាយរបស់ Aljazeera ។ ក្នុងរយៈពេលជិតមួយសប្តាហ៍កន្លងមកនេះ ក្បួនបាតុកម្មរបស់ក្រុមប្រជាបាតុករ បានរីកធំឡើងជាលំដាប់ និងប្រែក្លាយទៅជាអំពើហិង្សា ដោយសារក្រុមបាតុករបានវាយបំបែកកញ្ចក់ហាងមួយចំនួន និងចូលទៅយកទំនិញគ្រប់ប្រភេទនៅក្នុងហាង ។ សូមរំលឹកថា ក្បួនបាតុកម្មនៅសហរដ្ឋអាមេរិក បានផ្ទុះឡើងចាប់តាំងពីថ្ងៃពុធ ទី២៧ ខែឧសភាឆ្នាំ២០២០នេះ ក្រោយពីប៉ូលីសបានចាប់ខ្លួនលោក George Floyd ដែលជាជនជាតិអាមេរិកស្បែកខ្មៅ ទៅតាមការទូរស័ព្ទប្តឹងរបស់អ្នកលក់ ដែលថា ជនជាតិអាមេរិកស្បែកខ្មៅរូបនេះបានយកលុយ ២០ ដុល្លារក្លែងក្លាយទៅចាយ ហើយប៉ូលីសបានយកជង្គង់សង្កត់ ក ជនរងគ្រោះរហូតដល់បាត់បង់ជីវិត ៕...
អ៊ីរ៉ង់ ចំអកអាមេរិកកុំឲ្យប្រើអំពើហិង្សាលើក្រុមបាតុករ

អ៊ីរ៉ង់ ចំអកអាមេរិកកុំឲ្យប្រើអំពើហិង្សាលើក្រុមបាតុករ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ខណៈដែលកងកម្លាំងប៉ូលីសរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បានវាយបង្ក្រាបយ៉ាងចាស់ដៃលើក្រុម បាតុករ ក្រសួងការបរទេសរបស់ប្រទេសអ៊ីរ៉ង់ បានអំពាវនាវឲ្យមេដឹកនាំរបស់សហរដ្ឋអាមេរិក បញ្ឈប់អំពើហិង្សាប្រឆាំងប្រជាពលរដ្ឋរបស់ខ្លួន ក្នុងក្បួនបាតុកម្មទាមទាររកយុត្តិធម៌ ដែលប៉ូលីសអាមេរិកស្បែកស បានធ្វើទារុណកម្មសម្លាប់ជនជាតិអាមេរិកស្បែកខ្មៅ ។ ក្រោយពីប៉ូលីសអាមេរិកស្បែកស បានសម្លាប់លោក George Floyd ក្បួនបាតុកម្មបានផ្ទុះឡើងនៅទូទាំងសហរដ្ឋអាមេរិក ដែលបណ្តាលកើតចេញជាអំពើហិង្សា រហូតដល់រដ្ឋាភិបាលបានសម្រេចដាក់បម្រាមគោចរទៅលើទីក្រុងចំនួន២៥ ក្នុងរដ្ឋចំនួន១៥ ។ សូមរំលឹកថា កាលពីថ្ងៃចន្ទ ទី០៥ ខែឧសភា ឆ្នាំ២០២០នេះ ប៉ូលីសជនជាតិអាមេរិកស្បែកស បានចាប់ខ្លួនលោក George Floyd អាយុ៤៦ឆ្នាំ ដែលជាជនជាតិអាមេរិកស្បែកខ្មៅ និងយកជង្គង់សង្កត់លើបំពង់កជនរងគ្រោះរហូតដល់ស្លាប់ ដោយមិនបានសាកសួររកហេតុផល ក្រោយពីទទួលបានពាក្យបណ្តឹងតាមទូរស័ព្ទថា លោក George Floyd ចាយល...