ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានអន្តរជាតិ

ហាងលក់ទំនិញនៅឥណ្ឌូនេស៊ីបើកទ្វារឡើងវិញ ប៉ុន្តែមិនសូវមានអតិថិជន

ហាងលក់ទំនិញនៅឥណ្ឌូនេស៊ីបើកទ្វារឡើងវិញ ប៉ុន្តែមិនសូវមានអតិថិជន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Jakarta Post បានចុះផ្សាយថា ហាងលក់ទំនិញរាយស្ទើរទាំងអស់នៅប្រទេស ឥណ្ឌូនេស៊ី បានបើកទ្វារឡើងវិញហើយ នៅថ្ងៃទី១១ ខែមិថុនានេះ ក្រោយពីប្រមុខដឹកនាំរដ្ឋាភិបាលបានប្រកាសបន្ធូរបន្ថយវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ។ សមាគមមជ្ឈមណ្ឌលលក់ទំនិញឥណ្ឌូនេស៊ី Indonesian Shopping Center Association ) បានឲ្យដឹងថា ហាងលក់ទំនិញរាយបានបើកទ្វារឡើងវិញមែន ប៉ុន្តែមិនសូវមានអតិថិជនចូលទិញទំនិញនោះទេ ដោយសារប្រជាពលរដ្ឋនៅតែមានការព្រួយបារម្ភពីការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ដដែល ។ សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ ប្រទេសឥណ្ឌូនេស៊ីមានមនុស្សឆ្លងវីរុសកូវីដ-១៩សរុបចំនួន៣៤ ៣១៦នាក់ និងមនុស្សចំនួន១៩៥៩នាក់បានបាត់បង់ជីវិត និងចំនួន១២១២៩នាក់បានជាសះស្បើយពីវីរុសនេះ ៕...
អ្នកឆ្លងវីរុសកូវីដ-១៩កើនឡើងដល់ជិត១លានកន្លះនៅជុំវិញពិភពលោក

អ្នកឆ្លងវីរុសកូវីដ-១៩កើនឡើងដល់ជិត១លានកន្លះនៅជុំវិញពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា កំណើនមនុស្សឆ្លងវីរុសកូវីដ-១៩ នៅជុំវិញពិភពលោក បានកើនឡើងដល់ជិត១លានកន្លះហើយ គឺចំនួន ៧ ៤៤៥ ២៨៩ នាក់ គិតត្រឹមព្រឹកថ្ងៃទី១១ ខែមិថុនានេះ ដែលជាកំណើនឆ្លងក្នុងល្បឿនលឿនដដែល ។ ចំពោះកំណើនមនុស្សស្លាប់ ក៏បានកើនឡើងយ៉ាងលឿនផងដែរ ដែលគិតត្រឹមថ្ងៃទី១១ ខែមិថុនានេះ មនុស្សស្លាប់បានកើនឡើងដល់ចំនួន ៤១៨ ១២៧ នាក់ ខណៈដែលអ្នកជំងឺកូវីដ-១៩ចំនួន ៣ ៧២៣ ៥៩០ នាក់ បានជាសះស្បើយពីវីរុសនេះ ។ សូមបញ្ជាក់ជូនថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃទី១១ ខែមិថុនានេះ មនុស្សឆ្លងថ្មីនៃវីរុសកូវីដ-១៩នៅជុំវិញពិភពលោក មានចំនួន ១៣៣ ៧៦៥ នាក់ និងអ្នកជំងឺចំនួន ៥ ១៥៥ នាក់ បានបាត់បង់ជីវិតដោយសារវីរុសនេះ ក្នុងរយៈពេលពេល២៤ម៉ោងចុងក្រោយនេះ ៕...
ជំនួបសម្តេច ស ខេង “ឯកអគ្គរដ្ឋទូតទី​ម័​រ​ឡេ​ស្តេសរសើរ​ ចំពោះ​ការរីកចំរើន​របស់​ប្រទេស​កម្ពុជា​លើ​គ្រប់​វិស័យ”

ជំនួបសម្តេច ស ខេង “ឯកអគ្គរដ្ឋទូតទី​ម័​រ​ឡេ​ស្តេសរសើរ​ ចំពោះ​ការរីកចំរើន​របស់​ប្រទេស​កម្ពុជា​លើ​គ្រប់​វិស័យ”

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ភ្នំពេញ៖ លោក ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ឡេ​ស្តេ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ លោក Ermenegildo “Kupa” Lopes បាន​កោតសរសើរ​យ៉ាងខ្លាំង ចំពោះ​ការរីកចំរើន​របស់​កម្ពុជា​លើ​គ្រប់​វិស័យ។ លើសពីនេះលោកថ្លែងថា ប្រទេស​កម្ពុជា ទើប​បញ្ចប់​សង្គ្រាម និង​សុំ​យក​ប្រទេស​កម្ពុជា​ជា​ប្រទេស​គំរូ​ដើម្បី​អភិវឌ្ឍ​ប្រទេស​របស់​ខ្លួន​តែម្តង​។​   ​ក្នុង​កិច្ច​ជំនួប​ជាមួយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នា​រសៀល​ថ្ងៃទី​១០ ខែ​មិថុនា ឆ្នាំ​២០២០ នេះ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ លោក Ermenegildo “Kupa” Lopes បានថ្លែងថា រដ្ឋាភិបាល​នៃ​ប្រទេស​ទី​ម៉​ឡេ​ស្តេ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​សូម​កោតសរសើរ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​ភាព​រីកចំរើន​របស់​ប្រទេ ស​កម្ពុជា ដែលមាន​ការអភិវឌ្ឍ​បាន​យ៉ាង​ឆាប់រហ័ស ដែល​ភាព​រីកចម្រើន​នេះ គឺ​ដោយសារតែ​ការដឹកនាំ​ដ៏​ល្អ​របស់​...
មនុស្សអត់ការងារធ្វើនៅសហរដ្ឋអាមេរិក បានកើនឡើងជាង២០លាននាក់

មនុស្សអត់ការងារធ្វើនៅសហរដ្ឋអាមេរិក បានកើនឡើងជាង២០លាននាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អត្រាគ្មានការងារធ្វើនៅសហរដ្ឋអាមេរិក បានធ្លាក់ចុះបន្តិចវិញហើយ កាលពីខែឧសភា មកនៅ ១៣.៣ភាគរយ ពីអត្រាគ្មានការងារធ្វើ១៤.៧ភាគរយកាលពីខែមេសា ដែលជាអត្រាគ្មានការងារធ្វើខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៣៩កន្លងទៅ ។ នេះបើតាមការចុះផ្សាយរបស់ Trading Economics ។ ក្រុមសេដ្ឋវិទូនៅប្រទេសមហាអំណាចមួយនេះ បានឲ្យដឹងថា មូលហេតុដែលនាំឲ្យអត្រាគ្មានការងារធ្វើកើនឡើងខ្ពស់បែបនេះ គឺដោយសារការឆ្លងរាលដាលវីរុសកូវីដ-១៩ ដែលនាំឲ្យប្រមុខដឹកនាំរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក សម្រេចចិត្តបិទប្រទេស ។ បច្ចុប្បន្ននេះ មនុស្សអត់ការងារធ្វើនៅសហរដ្ឋអាមេរិក បានកើនឡើងដល់ជាង២០លាននាក់ ហើយនៅប្រទេសផ្សេងទៀតនៅជុំវិញពិភពលោក ក៏មានកំណើននៃអត្រាគ្មានការងារធ្វើខ្ពស់ដែរ ដោយសារតែការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ៕...
ប្រេស៊ីលនាំមុខគេលើពិភពលោក ដែលមានអ្នកស្លាប់និងឆ្លងវីរុសកូវីដ-១៩ប្រចាំថ្ងៃច្រើន

ប្រេស៊ីលនាំមុខគេលើពិភពលោក ដែលមានអ្នកស្លាប់និងឆ្លងវីរុសកូវីដ-១៩ប្រចាំថ្ងៃច្រើន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា ប្រទេសប្រេស៊ីលបានឈរក្នុងលំដាប់លេខ១នៅលើពិភពលោក ដែលមានមនុស្សស្លាប់ និងមនុស្សឆ្លងវីរុសកូវីដ-១៩ប្រចាំថ្ងៃច្រើនជាងគេបំផុត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃទី១០ ខែមិថុនានេះ មានមនុស្សឆ្លងថ្មីនៃវីរុសកូវីដ-១៩  ចំនួន៣១ ១៩៧នាក់ និងមនុស្សថ្មីចំនួន១១៨៥នាក់ បានបាត់បង់ជីវិតដោយសារវីរុសនេះ ។ បន្ទាបពីប្រទេសប្រេស៊ីល គឺសហរដ្ឋអាមេរិកជាប់លេខ២នៅលើពិភពលោក ដែលមានមនុស្សស្លាប់ថ្មី និងមនុស្សឆ្លងថ្មីប្រចាំនៃវីរុសកូវីដ-១៩ ខ្ពស់ជាងគេ ដែលក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ អាមេរិកមានអ្នកឆ្លងថ្មីចំនួន១៩០៥៦នាក់ និងមនុស្សចំនួន០៩៣នាក់ បានបាត់បង់ជីវិតក្នុងមួយថ្ងៃដោយសារវីរុសនេះ ។ សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃទី១០ ខែមិថុនានេះ ការឆ្លងវីរុសកូវីដ-១៩ នៅជុំវិញពិភពលោក បានកើនឡើងដល់ ៧ ៣១១ ៦៦០នាក់ និងមនុស្សចំនួន ៤១២ ៩៩៧ នាក់បានបាត់បង់ជីវិត ខណៈដែលអ្នកជំងឺកូវីដ-១៩ចំនួន ៣ ៥៩៦ ០៩៥នាក់ បា...
អាមេរិកសន្យារំលាយកងកម្លាំងនគរបាលទាំងអស់នៅទីក្រុង មីនីអ៊ែប៉ូលីស

អាមេរិកសន្យារំលាយកងកម្លាំងនគរបាលទាំងអស់នៅទីក្រុង មីនីអ៊ែប៉ូលីស

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រុមប្រឹក្សាទីក្រុងមីនីអ៊ែប៉ូលី (Minneapolis) រដ្ឋមីណេសូតា (Minnesota) សហរដ្ឋអាមេរិក បានសន្យាថា ខ្លួននឹងរំលាយកងកម្លាំងនគរបាលទាំងអស់នៅក្នុងទីក្រុងនេះ និងបង្កើតកងម្លាំងថ្មី ដោយសារតែនគរបាលចាស់ បានប្រើអំពើហិង្សាក្នុងការសម្លាប់បុរសអាមេរិកស្បែកខ្មៅគឺលោក George Floyd ដែលនាំឲ្យកើតមានអំពើហិង្សា ។ សូមរំលឹកថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ នគរបាល៤នាក់នៅទីក្រុង មីនីអ៊ែប៉ូលីស បានយកជង្គង់ទៅសង្កត់ ក លោក George Floyd ក្នុងរង្វង់៨នាទី ដោយមិនបានសួររកមូលហេតុ រហូតដល់បុរសជនជាតិអាមេរិកស្បែកខ្មៅរូបនេះ បានបាត់បង់ជីវិត ក្រោយពីទទួលបានពាក្យបណ្តឹងតាមទូរស័ព្ទពីប្រជាពលរដ្ឋ ដែលប្តឹងបុរសជនជាតិអាមេរិកស្បែកខ្មៅរូបនេះពីបទយកលុយក្លែងក្លាយ ២០ដុល្លារទៅចាយ ។ ចាប់តាំងពីពេលនោះមក ក្រុមប្រជាបាតុកររាប់សែននាក់ បានចេញធ្វើបាតុកម្មនៅទូទាំងសហរដ្ឋ អាមេរិក ប្រឆាំងទៅនឹងការសម្លាប់ លោក George Floyd ដែលក្រុមបាតុករបានចោទប្រកាន់ប៉ូលីសនៅ...
លោក គីម ជុងអ៊ុន ចូលរួមក្នុងកិច្ចប្រជុំបក្ស ដើម្បីពិភាក្សាពីសេដ្ឋកិច្ច

លោក គីម ជុងអ៊ុន ចូលរួមក្នុងកិច្ចប្រជុំបក្ស ដើម្បីពិភាក្សាពីសេដ្ឋកិច្ច

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ការសែតរដ្ឋកូរ៉េខាងជើង Rodong Sinmun បានចុះផ្សាយនៅថ្ងៃទី០៨ ខែមិថុនានេះថា លោក គីម ជុងអ៊ុន បានចូលរួមក្នុងកិច្ចប្រជុំបក្ស ដើម្បីពិភាក្សាពីបញ្ហាសេដ្ឋកិច្ច និងវិធានការក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩នៅក្នុងប្រទេសកូរ៉េខាងជើង ។ កាសែត Rodong Sinmun មិនបានបង្ហាញពីប្រភព ឬវិធីសាស្ត្រក្នុងការរុញច្រានកំណើនសេដ្ឋកិច្ចតាមវិធីណានោះទេ ក្នុងកិច្ចប្រជុំនេះ កូរ៉េខាងជើងនៅតែមានជាប្រទេសរួមរឹតដោយទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់អង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក ។ សូមបញ្ជាក់ថា នេះជាលើកទី២ហើយសម្រាប់មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលបានបង្ហាញមុខជាសាធារណៈ ក្រោយពីមានពាក្យចរចាមអារ៉ាមកាលពីខែឧសភាកន្លងទៅដែលថា មេដឹកនាំកំពូលរូបនេះ បានធ្លាក់ខ្លួនឈឺរធ្ងន់ធ្ងរ និងពាក្យខ្លះថាបានបាត់បង់ជីវិត៕...
កំណើនសេដ្ឋកិច្ចអាមេរិកនឹងធ្លាក់៥.៦ភាគរយនៅឆមាសទី២ ដោយសារវីរុសកូវីដ-១៩

កំណើនសេដ្ឋកិច្ចអាមេរិកនឹងធ្លាក់៥.៦ភាគរយនៅឆមាសទី២ ដោយសារវីរុសកូវីដ-១៩

ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ
សមាគមជាតិសម្រាប់ទស្សនៈវិស័យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក បានធ្វើការស្ទង់មតិទៅលើក្រុមសេដ្ឋវិទូ ដោយផ្តោតទៅលើការវាយតម្លៃពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនៅឆមាសទី២នៃឆ្នាំ២០២០នេះ ដោយសារការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ។ នេះបើយោងតាមការចុះផ្សាយរបស់ CNN ។ ការស្ទង់មតិនេះ ក្រុមសេដ្ឋវិទូ៨០ភាករយបានប៉ាន់ប្រមាណថា កំណើនសេដ្ឋកិច្ចអាមេរិកនៅឆមាសទី២នៃឆ្នាំ២០២០នេះ អាចនឹងធ្លាក់ចុះក្នុងរង្វង់៥.៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩កន្លងទៅ ដោយសារវិធានការបិទប្រទេសនៅតែបន្ត និងការឆ្លងរាលដាលនៃវីរុសកលូវិដ-១៩ នៅតែបន្តកើនឡើង ។ ក្រុមសេដ្ឋវិទូដដែល បានប៉ាន់ប្រមាណបែបនេះ ដោយផ្អែកលើហេតុផលថា ក្នុងរយៈពេល៤ខែគិតត្រឹមខែមេសា ឆ្នាំ២០២០ ចំនួនអ្នកអត់ការងារធ្វើនៅអាមេរិក បានកើនឡើងដល់ជាង២០លាន ៧សែននាក់ ដែលជាអត្រាអ្នកអត់ការងារធ្វើខ្ពស់បំផុត ៕...
ជំងឺអេបូឡា ផ្ទុះឡើងសាជាថ្មីនៅសាធារណរដ្ឋកុងហ្គោ

ជំងឺអេបូឡា ផ្ទុះឡើងសាជាថ្មីនៅសាធារណរដ្ឋកុងហ្គោ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រសួងសុខាភិបាលរបស់សាធារណរដ្ឋកុងហ្គោ បានចេញសេចក្តីប្រកាសមួយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០នេះ ស្តីអំពីការផ្ទុះឡើងសាជាថ្មីនៃជំងឺអេបូឡាលើមនុស្សចំនួន៦នាក់នៅខេត្ត Equateur  នេះបើតាមការចុះផ្សាយរបស់ NHK World-Japan ។ សូមបញ្ជាក់ជូនថា មេរោគអេបូឡា ធ្វើឲ្យអ្នកជំងឺរលាកស្បែក ឬពងបែកលើស្បែករហូតដល់ដំបៅរលួយសាច់ ហើយជំងឺនេះអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺ ឬឆ្លងតាមរយៈការប៉ះពាល់វត្ថុរាវ មានទឹកមាត់ ឬញើសជាដើមរបស់អ្នកជំងឺ ។ ការផ្ទុះឡើងនៃជំងឺអេបូឡា គឺកើតឡើងចំពេលដែលប្រទេសនេះ មានការឆ្លងរាលដាលវីរុសកូវីដ-១៩ ចំនួន៣១៩៥ករណី និងមនុស្សចំនួន៧២នាក់បានស្លាប់ដោយសារវីរុសនេះ ដែលបង្កការលំបាកកាន់តែខ្លាំងដល់ប្រជាពលរដ្ឋនៅប្រទេសកុងហ្គោ ៕...
ការចំណាយជាលក្ខណៈគ្រួសារនៅប្រទេសជប៉ុន ធ្លាក់ចុះលើ១១ភាគរយកាលពីខែមេសា

ការចំណាយជាលក្ខណៈគ្រួសារនៅប្រទេសជប៉ុន ធ្លាក់ចុះលើ១១ភាគរយកាលពីខែមេសា

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រសួងកិច្ចការផ្ទៃក្នុងរបស់ប្រទេសជប៉ុន បានចេញផ្សាយរបាយការណ៍មួយ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០នេះ ស្តីអំពីការចំណាយជាលក្ខណៈគ្រួសារនៅក្នុងប្រទេសនេះ បានធ្លាក់ចុះរហូតដល់១១.១ ភាគរយ កាលពីខែមេសា ឆ្នាំ២០២០នេះ ដោយសារការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ។ នេះបើតាមការចុះផ្សាយរបស់ NHK World-Japan ។ របាយការណ៍ដដែលបានបន្តថា ការចំណាយជាលក្ខណៈគ្រួសារបានធ្លាក់ចុះទៅក្នុងកម្រិតទាប់បំផុតបែបនេះ គឺដោយដោយសារប្រជាពលរដ្ឋជប៉ុនភាគច្រើន បានស្នាក់នៅក្នុងផ្ទះដែលជាការអនុវត្តតាមការដាក់រដ្ឋក្នុងគ្រាអាសន្នរបស់រដ្ឋាភិបាល ។ សូមបញ្ជាក់ថា នៅប្រទេសជប៉ុន គ្រួសារមួយដែលមានចំនួនសមាជិកចាប់ពី២នាក់ ឬច្រើនជាងនេះ បានចំណាយប្រចាំខែជាមធ្យមក្នុងរង្វង់ ២៦៧ ៩២២ យ៉េន ស្មើនឹង២៤៥០ដុល្លារអាមេរិក ប៉ុន្តែការចំណាយបានធ្លាក់ចុះកាលពីខែមេសាបានធ្លាក់ចុះខ្លាំង ៕  ...