ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានអន្តរជាតិ

ទំនាក់ទំនងកូរ៉េទាំង២ធ្លាក់ចុះខ្លាំង ក្រោយកូរ៉េខាងជើងបំផ្ទុះបំផ្លាញការិយាល័យទំនាក់ទំនងអន្តរកូរ៉េ

ទំនាក់ទំនងកូរ៉េទាំង២ធ្លាក់ចុះខ្លាំង ក្រោយកូរ៉េខាងជើងបំផ្ទុះបំផ្លាញការិយាល័យទំនាក់ទំនងអន្តរកូរ៉េ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងជើង និងខាងត្បូង បានធ្លាក់ចុះដុនដាបខ្លាំងនៅថ្ងៃទី១៧ ខែមិថុនានេះ ក្រោយពីកូរ៉េខាងជើង បានសម្រេចចិត្តកាត់ផ្តាច់ទំនាក់ទំនងអន្តរកូរ៉េទាំងស្រុង និងគំរាមប្រើកងកម្លាំងយោធាវាយប្រហារលើកូរ៉េខាងត្បូង នេះបើតាមការចុះផ្សាយរបស់ BBC ។ ទំនាក់ទំនងអន្តរកូរ៉េបានធ្លាក់ចុះខ្លាំង គឺដោយសារកូរ៉េខាងជើង បានប្រកាសកាត់ផ្តាច់ទំនាក់ទំនងទាំងស្រុងជាមួយកូរ៉េខាងត្បូង ដូចជាបិទការិយាល័យទំនាក់ទំនងកូរ៉េទាំងពីរ លុបចោលកិច្ចព្រមព្រៀងផ្នែកយោធា និងលុបចោលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាដើម ។ មិនតែប៉ុណ្ណោះ លោកស្រី គីម យ៉ូចុង (Kim Yo-jong) ប្អូនស្រីបង្កើតរបស់លោក គីម ជុងអ៊ុន បានគំរាមបញ្ជូនកងកម្លាំងយោធាទៅកាន់តំបន់ព្រំដែនគ្មានយោធារវាងកូរ៉េទាំងពីរ រួមទាំងរៀបចំធ្វើសមយុទ្ធយោធានៅតាមព្រំដែនថែមទៀត ៕...
ការនាំចេញរបស់ប្រទេសសិង្ហបុរី បានធ្លាក់ចុះ៤.៥ភាគរយ កាលពីខែឧសភា

ការនាំចេញរបស់ប្រទេសសិង្ហបុរី បានធ្លាក់ចុះ៤.៥ភាគរយ កាលពីខែឧសភា

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
យោងតាមទិន្នន័យផ្លូវការរបស់ក្រសួងពាណិជ្ជកម្មនៃប្រទេសសិង្ហបុរី ដែលបានចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនានេះ បានឲ្យដឹងថា ការនាំចេញរបស់ប្រទេសសិង្ហបុរី បានធ្លាក់ចុះ៤.៥ភាគរយ កាលពីខែឧសភា ដោយសារការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ និងនៅជុំវិញពិភពលោក នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ CNA ។ ប្រព័ន្ធផ្សព្វផ្សាយ CNA ដដែលបានបន្តថា ការធ្លាក់ចុះនូវការនាំចេញសរុបរបស់សិង្ហបុរី បានធ្លាក់ចុះ២៣.៩ភាគរយ កាលពីខែឧសភា ដោយការនាំចេញផលិតផលមិនមែនគ្រឿងអេឡិចត្រូនិក បានធ្លាក់ចុះ៨.៨ភាគរយ ការនាំចេញគ្រឿងអេឡិចត្រូនិកធ្លាក់ចុះ១២.៥ ភាគរយ និងការនាំចេញតេលសិលាគីមី (Petrochemical) បានធ្លាក់ចុះ៣១.២ភាគរយ ។ សូមបញ្ជាក់ជូនថា ការធ្លាក់ចុះនូវការនាំចេញពីប្រទេសសិង្ហបុរី គឺដោយសារប្រទេសដែលជាទីផ្សារនាំចេញ បានបិទព្រំដែនដោយសារតែការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ដែលក្នុងនោះ មានប្រទេសចិន ឥណ្ឌា និងប្រទេសឥណ្ឌូនេស៊ី ៕...
មនុស្សស្លាប់ដោយសារវីរុសកូវីដ-១៩កើនឡើងជិត៤៥ម៉ឺននាក់នៅលើពិភពលោក

មនុស្សស្លាប់ដោយសារវីរុសកូវីដ-១៩កើនឡើងជិត៤៥ម៉ឺននាក់នៅលើពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
កំណើនមនុស្សឆ្លង និងមនុស្សស្លាប់ដោយសារវីរុសកូវីដ-១៩ នៅជុំវិញពិភពលោកនៅតែបន្តកើនឡើងក្នុងកម្រិតខ្ពស់នៅឡើយ ដែលគិតត្រឹមថ្ងៃទី១៧ ខែមិថុនានេះ កំណើនមនុស្សស្លាប់ដោយសារវីរុសនេះ បានកើនឡើងដល់ជិត៤៥ម៉ឺននាក់ហើយ គឺចំនួន៤៤៥ ១៨៥ នាក់ ដែលនេះបើតាមការចុះផ្សាយរបស់ Worldometer ។ ចំពោះកំណើននៃការឆ្លងវីរុសផ្លូវដង្ហើមមួយនេះ ក៏បន្តកើនឡើងក្នុងអត្រាខ្ពស់ផងដែរ ដែលគិតត្រឹមថ្ងៃទី១៧ដដែលនេះ មនុស្សឆ្លងវីរុសកូវីដ-១៩សរុបនៅជុំវិញពិភពលោក បានកើនឡើងដល ៨ ២៥១ ០៦៨នាក់ ខណៈដែលអ្នកជំងឺចំនួន ៤ ២៩៩ ២២១នាក់បានជាសះស្បើយពីវីរុសនេះ ។ សូមបញ្ជាក់ថា សហរដ្ឋអាមេរិកនៅតែជាប្រទេសនាំមុខគេនៅលើពិភពលោក ដែលមានករណីឆ្លងវីរុសកូវីដ-១៩ ច្រើនជាងគេ និងមានចំនួនមនុស្សស្លាប់ដោយសារវីរុសនេះច្រើនជាងគេដែបន្ទាប់មក មានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា អង់គ្លេស អេស្ប៉ាញ អ៊ីតាលី ប៉េរូ អ៊ីរ៉ង់ និងប្រទេសអាល្លឺម៉ង់ ៕...
អាជីវកម្ម២៥០អង្គភាពនៅជប៉ុន ដួលរលំដោយសារវីរុសកូវីដ-១៩

អាជីវកម្ម២៥០អង្គភាពនៅជប៉ុន ដួលរលំដោយសារវីរុសកូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ NHK World-Japan បានចុះផ្សាយថា ក្នុងរយៈពេលជិតមួយឆមាសនៃឆ្នាំ២០២០ នេះ ក្រុមហ៊ុនសហគ្រាស និងអាជីវកម្មប្រមាណជាង២៥០អង្គភាពនៅប្រទេសជប៉ុន បានដួលរលំ ដោយសារការឆ្លងរាលដាលវីរុសកូវីដ-១៩ នៅក្នុងប្រទេសជប៉ុន និងនៅជុំវិញពិភពលោក ។ វីរុសកូវីដ-១៩ បានធ្វើឲ្យក្រុមហ៊ុន សហគ្រាស និងអាជីវកម្មក្ស័យធន គឺដោយសារវិធានការបិទប្រទេសរបស់រដ្ឋាភិបាល ដែលជាវិធានការទប់ស្កាត់ការឆ្លងរាលដាលវីរុសនេះ ទាំងនៅប្រទេសជប៉ុន និងប្រទេសមួយចំនួននៅលើពិភពលោក ដែលធ្វើឲ្យសកម្មភាពរបស់ក្រុមហ៊ុន មិនដំណើរការ ។ ប្រព័ន្ធផ្សព្វផ្សាយដដែលបានបន្តថា មិនត្រឹមតែក្រុមហ៊ុន សហគ្រាស និងអាជីវកម្មទេ ដែលក្ស័យធនដួលរលំ សូម្បីតែសណ្ឋាគារចំនួន៤១កន្លែង ភោជនីយដ្ឋាន និងហាងចំនួន៣៤កន្លែង និងហាងលក់សម្លៀកបំពាក់ចំនួន១៨ផ្សេងទៀត នៅប្រទេសជប៉ុន ក៏បានក្ស័យធនដួលរលំផងដែរ ៕...
ក្រុមបាតុករកាន់តែផ្ទុះកំហឹង ក្រោយប៉ូលីសបាញ់សម្លាប់បុរសស្បែកខ្មៅម្នាក់ទៀតនៅអាមេរិក

ក្រុមបាតុករកាន់តែផ្ទុះកំហឹង ក្រោយប៉ូលីសបាញ់សម្លាប់បុរសស្បែកខ្មៅម្នាក់ទៀតនៅអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
កាសែត USA Today បានចុះផ្សាយថា ក្រុមប្រជាបាតុកររាប់ម៉ឺននាក់នៅទីក្រុងប្រមាណជាង ៤៣០ទីក្រុង ក្នុងរដ្ឋទាំង៥០រដ្ឋរបស់សហរដ្ឋអាមេរិក បានបង្ហាញកំហឹងដ៏ពុះកញ្ជ្រោលសាជាថ្មី នៅថ្ងៃទី១៦ ខែមិថុនានេះ ប្រឆាំងនឹងប៉ូលីសជនជាតិអាមេរិកស្បែកស ដែលបានបាញ់សម្លាប់បុរសអាមេរិកស្បែកខ្មៅម្នាក់ទៀតកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ។ សូមរំលឹកជូនថា កាលពីថ្ងៃអាទិត្យ ទី១៤ ខែមិថុនានេះ ប៉ូលីសជនជាតិអាមេរិកស្បែកស បានប្រើកាំភ្លើងខ្លីបាញ់ចំនួន២គ្រាប់ទៅលើបុរសជនជាតិអាមេរិកស្បែកខ្មៅម្នាក់ឈ្មោះ រ៉ៃហ្សាត ព្រូក (Rayshard Brooks) បណ្តាលឲ្យស្លាប់ ខណៈដែលប៉ូលីស និងលោក រ៉ៃហ្សាត ព្រូក បានប្រតាយប្រតប់គ្នា ។ ភរិយារបស់លោក រ៉ៃហ្សាត ព្រូក អ្នកស្រី តូមីកា មីលើ (Tomika Miller) បានហៅអំពើឃាតកម្មរបស់ប៉ូលីសថា ជាអំពើរើសអើងជាតិសាសន៍ ដោយប្រមាថមើលងាយជនជាតិអាមេរិកស្បែកខ្មៅ ដែលជាជនជាតិអាមេរិកដូចគ្នា ៕...
សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរី នឹងធ្លាក់ចុះ៥.៨ភាគរយនៅឆ្នាំ២០២០នេះ

សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរី នឹងធ្លាក់ចុះ៥.៨ភាគរយនៅឆ្នាំ២០២០នេះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អាជ្ញាធររូបិវត្ថុរបស់ប្រទេសសិង្ហបុរី បានចេញផ្សាយរបាយការណ៍មូយនៅថ្ងៃទី១៥ ខែមិថុនានេះ អំពីលទ្ធផលនៃការស្ទង់មតិទៅលើក្រុមសេដ្ឋវិទូ និងក្រុមអ្នកវិភាគផ្នែកសេដ្ឋកិច្ច អំពីកំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០២០នេះ ។ ក្រុមសេដ្ឋវិទូ និងក្រុមអ្នកវិភាគផ្នែកសេដ្ឋកិច្ច បានប៉ាន់ប្រមាណថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរី អាចនឹងធ្លាក់ចុះ៥.៨ភាគរយ នៅឆ្នាំ២០២០នេះ ដោយសារការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ នៅក្នុងប្រទេសសិង្ហបុរី និងនៅជុំវិញពិភពលោក ដែលធ្វើឲ្យការបញ្ជាទិញផលិតផលទូទៅមានការធ្លាក់ចុះខ្លាំង ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ ប្រទេសសិង្ហបុរីមានអ្នកឆ្លងវីរុសកូវីដ-១៩ ចំនួន៤០៨១៨នាក់ ដោយមានអ្នកឆ្លងថ្មីចំនួន២១៤នាក់ក្នុងរយៈពេល២៤ម៉ោង និងមនុស្សចំនួន២៦នាក់បានបាត់បង់ជីវិត ៕...
ខួបលើកទី២០ឆ្នាំ នៃសេចក្តីប្រកាសរួមរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង

ខួបលើកទី២០ឆ្នាំ នៃសេចក្តីប្រកាសរួមរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ គឺជាទិវាគម្រប់ខួបទី២០ឆ្នាំនៃសេចក្តីប្រកាសរួមរវាងកូរ៉េខាងជើង និងខាងត្បូង ក្នុងកិច្ចប្រជុំជាប្រវត្តិសាស្ត្រអន្តរកូរ៉េ កាលពីឆ្នាំ២០០០កន្លងទៅ ស្តីពីការបង្រួបបង្រួមដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការណ៍ខាងសេដ្ឋកិច្ចរវាងកូរ៉េទាំងពីរ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន NHK World-Japan ។ ប្រធានាធិបតីរបស់ប្រទេសកូរ៉េខាងត្បូង លោក មូន ជេអ៊ីន កំពុងប្រឹងប្រែងស្តារទំនាក់ទំនងអន្តរកូរ៉េឡើងវិញ ប៉ុន្តែភាគកូរ៉េខាងជើងមិនមានបំណងស្តារទំនាក់ទំនងនេះឡើងវិញនោះទេ និងព្យាយាមលុបចោលកិច្ចព្រមព្រៀងមួយចំនួនទៀតផង ។ លោក មូន ជេអ៊ីន បានទទួចឲ្យមេដឹកនាំរបស់កូរ៉េខាងជើងគិតគូរឡើងវិញ នូវការសម្រេចចិត្តក្នុងការបិទទ្វារការិយាល័យទំនាក់ទំនង ការលុបចោលកិច្ចព្រមព្រៀងខាងយោធា និងការលុបចោលកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ដែលនឹងផ្តល់ផលប្រយោជន៍ច្រើនដល់កូរ៉េខាងជើង ៕...
មនុស្សឆ្លងវីរុសCovid-19កើនឡើងជិត៨លាននាក់ហើយនៅជុំវិញពិភពលោក

មនុស្សឆ្លងវីរុសCovid-19កើនឡើងជិត៨លាននាក់ហើយនៅជុំវិញពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
កំណើនមនុស្សឆ្លងវីរុសCovid-19នៅជុំវិញពិភព លោក នៅតែបន្តកើនឡើងក្នុងអត្រាខ្ពស់នៅឡើយ ដែលគិតត្រឹមថ្ងៃចន្ទ ទី១៥ ខែមិថុនានេះ មនុស្សឆ្លងសរុបបានហក់ឡើងដល់ជិត៨លាននាក់ហើយ គឺចំនួន ៧ ៩៨២ ៨២២ នាក់ ដែលនេះបើតាមការចុះផ្សាយរបស់ Worldomter ។ ចំពោះចំនួនមនុស្សស្លាប់ដោយសារវីរុសនេះនៅជុំវិញពិភពលោក ក៏បានកើនឡើងជាបន្តបន្ទាប់ផងដែរ ដែលគិតត្រឹមថ្ងៃចន្ទដូចគ្នានេះ កំណើនមនុស្សស្លាប់សរុបដោយសារវីរុសនេះ បានកើនឡើងដល់ជាង៤៣ម៉ឺននាក់ គឺចំនួន៤៣៥ ១៦៦ នាក់ ខណៈអ្នកជំងឺCovid-19ចំនួ ន៤ ១០៣ ៩៨៤ នាក់បានជាសះស្បើយ ។ សូមបញ្ជាក់ជូនថា សហរដ្ឋអាមេរិកនៅតែបន្តឈរលំ ដាប់លេខ១ដដែលក្នុងចំណោមប្រទេសទាំង១០ នៅលើពិភពលោក ដែលជាប្រទេសមានករណីឆ្លងវីរុសCovi d-19 និងមនុស្សបាត់បង់ជីវិតដោយសារវីរុសនេះច្រើនជាងគេ ខណៈដែលប្រទេសចិន ដែលជាប្រទេសប្រភពផ្ទុះឡើងនៃវីរុសនេះ បានធ្លាក់ទៅដល់លំដាប់ថ្នាក់លេខ ១៩ ៕...
ទីផ្សារអាហារប្រណិតសកលរងផលប៉ះពាល់ខ្លាំងដោយសារវីរុសកូវីដ-១៩

ទីផ្សារអាហារប្រណិតសកលរងផលប៉ះពាល់ខ្លាំងដោយសារវីរុសកូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Jakarta Post បានចុះផ្សាយថា ទីផ្សារលក់អាហារប្រណិតនៅជុំវិញពិភពលោក បានទទួលរងផលប៉ះពាល់យ៉ាងខ្លាំងចាប់តាំងពីដើមឆ្នាំ២០២០ ដោយសារតម្រូវការរបស់អតិថិជនធ្លាក់ចុះខ្លាំង និងដោយសារការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ នៅជុំវិញពិភពលោក ។ ទីផ្សារលក់អាហារប្រណិតដែលកំពុងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ គឺនៅប្រទេសជប៉ុន ដូចជាម្ហូបសាច់គោស្រស់ (wagyu beef) ត្រីធ្យូណាភ្លូហ្វ៊ីន (Bluefin) និងត្រីប្រឡាក់គ្រឿងជាដើម ។ នៅប្រទេសជប៉ុនដដែល អាហារប្រណិតនៅតាមភោជនីយដ្ឋាននានា ត្រូវបានលក់បញ្ចុះតម្លៃ ៣០ ភាគរយកាលពីដើមឆ្នាំនេះ និងបញ្ចុះតម្លៃបន្ថែម៤០ភាគរយទៀតចាប់តាំងពីខែឧសភា ប៉ុន្តែនៅតែមិនមានអតិថិជនច្រើន ដោយសារប្រជាពលរដ្ឋនៅតែមានក្តីបារម្ភពីការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ៕...
ឥណ្ឌាជាប្រទេសឡើងលំដាប់ទីបួនមានករណីឆ្លងវីរុសកូវីដ-១៩លើពិភពលោក

ឥណ្ឌាជាប្រទេសឡើងលំដាប់ទីបួនមានករណីឆ្លងវីរុសកូវីដ-១៩លើពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រទេសឥណ្ឌា ដែលជាប្រទេសនៅតំបន់អាស៊ីខាងត្បូង មានការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ថ្មីក្នុងរយៈពេល២៤ម៉ោងក្នុងរង្វង់ជាង១០.០០០នាក់ ដែលរុញច្រានប្រទេសនេះឲ្យហក់ឡើងដល់លំដាប់ទី៤នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ប្រទេសប្រេស៊ីល និងប្រទេសរុស្ស៊ី ដែលនេះបើតាមការចុះផ្សាយរបស់ Worldometer ។ ប្រភពដដែលបានបន្តថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃទី១២ ខែមិថុនានេះ ឥណ្ឌាមានការឆ្លងថ្មីនៃវីរុសកូវីដ-១៩ចំនួន១១១២៨ករណី និងមនុស្សចំនួន៣៩៤នាក់បានបាត់បង់ជីវិតដោយសារវីរុសនេះក្នុងរយៈពេល២៤ម៉ោងដូចគ្នា ។ សូមបញ្ជាក់ថា ការឆ្លងឆ្លងរាលដាលវីរុសកូវីដ-១៩ សរុបនៅទូទាំងពិភពលោក គិតត្រឹមថ្ងៃទី១២ ខែមិថុនានេះ មានចំនួន ៧ ៥៨៣ ៥២៣ នាក់ និងមនុស្សចំនួន ៤២៣ ០៨២ នាក់ ខណៈអ្នកជំងឺចំនួន ៣ ៨៣៣ ១៦៦ នាក់បានជាសះស្បើយពីវីរុសនេះ ៕...