ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានអន្តរជាតិ

មេដឹកនាំអាមេរិកអះអាងខុសគ្នាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន

មេដឹកនាំអាមេរិកអះអាងខុសគ្នាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លោក ភីធ័រ ណាវ៉ារ៉ូ (Peter Navarro) ទីប្រឹក្សាពាណិជ្ជកម្មរបស់សេតវិមាន សហរដ្ឋអាមេរិក បាននិយាយតាមប្រព័ន្ធផ្សព្វផ្សាយ Fox News ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសចិននិងសហរដ្ឋ អាមេរិកបានចប់ហើយ ដែលកិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយមេដឹកនាំនាំប្រទេសទាំងពីរកាលពីខែមករា ដើមឆ្នាំ២០២០នេះ ។ ក្រោយពីទទួលបានដំណឹងនេះ លោក ដូណាល់ ត្រាំ បានសរសេរតាមប្រព័ន្ធ Twitter របស់លោកថា កិច្ចចរចាពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិកមិនទាន់ចប់នៅឡើយទេ ប៉ុន្តែកិច្ចចរចានេះ ត្រូវបានផ្អាកដោយសារតែការឆ្លងរាលដាលវីរុសCovid-19នៅក្នុងប្រទេសនេះ និងនៅជុំវិញពិភពលោក ។ សូមបញ្ជាក់ជូនថា ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក ចាប់ផ្តើមចរចាជាមួយប្រទេសចិនស្តីពីពាណិជ្ជកម្មចាប់តាំងពីឆ្នាំ២០១៧កន្លងមក ក្នុងគម្រោងបង្កើតកិច្ចព្រមព្រៀងថ្មីផ្នែកពាណិជ្ជកម្មរវាងប្រទេសមហាអំណាចទាំងពីរ ដោយផ្តោតទៅលើឱភាពពាណិជ្ជកម្ម ដែលចិនបាននាំចូលអាមេរិកក្នុងតម្លៃទឹកប្...
ជប៉ុនមិនចំណាយប្រាក់ដល់៨ពាន់លានដុល្លារមួយឆ្នាំលើវត្តមានកងទ័ពអាមេរិកនៅជប៉ុនទេ

ជប៉ុនមិនចំណាយប្រាក់ដល់៨ពាន់លានដុល្លារមួយឆ្នាំលើវត្តមានកងទ័ពអាមេរិកនៅជប៉ុនទេ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លោក Taro Kono រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រទេសជប៉ុន បានចេញសេចក្តីប្រកាសមួយនៅថ្ងៃអង្គារ ទី២៣ ខែមិថុនានេះ ដែលមានខ្លឹមសារថា សហរដ្ឋអា មេរិកមិនបានស្នើសុំប្រទេសជប៉ុនអោយបង់ប្រាក់បន្ថែមប្រចាំឆ្នាំ ក្នុងការរក្សាវត្តមានកងទ័ពអាមេរិកនៅប្រទេស ជប៉ុននោះទេ ដែលនេះបើតាមការចុះផ្សាយរបស់ Kyodo របស់ជប៉ុន ។ ការលើកឡើងរបស់លោក តារ៉ូ កូណូ ត្រូវបានធ្វើឡើងក្រោយពីលោក ចន បូលតុន (John Bolton) អតីត ទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក បាននិយា យថា លោកបានពាំនាំការទាមទាររបស់លោក ដូណាល់ ត្រាំ ដែលស្នើសុំប្រទេសជប៉ុនអោយបង់ប្រាក់ចំនួន៨ ពាន់លានដុល្លារក្នុងមួយឆ្នាំ លើការរក្សាវត្តមានកងទ័ពអាមេរិកនៅប្រទេសជប៉ុន ។ សូមបញ្ជាក់ជូនថា រដ្ឋាភិបាលរបស់ប្រទេសជប៉ុន បានបង់ប្រាក់ក្នុងអត្រា៧៥%ក្នុងចំនួនទឹកប្រាក់សរុប៤.៤ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំលើការរក្សាវត្តមានកងទ័ពអាមេរិកនៅជប៉ុន ដោយនៅរក្សាដដែល មិនបានបង្កើនចំនួនទឹកប្រាក់នោះទេ ៕ ...
អ្នកជាពីវីរុសCovid-19កើនឡើងជិត៥លាននាក់ តែអ្នកឆ្លងកើនឡើងជាង៩លាននាក់

អ្នកជាពីវីរុសCovid-19កើនឡើងជិត៥លាននាក់ តែអ្នកឆ្លងកើនឡើងជាង៩លាននាក់

ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា អ្នកជំងឺCovid-19 ប្រមាណជិត៥លាននាក់ គឺចំនួន ៤ ៩៥៣ ៧៨០ នាក់បានជាសះស្បើយពីវីរុសនេះនៅជុំវិញពិភពលោក គិតត្រឹមថ្ងៃអង្គារ ទី២៣ ខែមិថុនានេះ ខណៈដែលមនុស្សឆ្លងវីរុសនេះសរុប បានកើនឡើងដល់ជាង៩លាននាក់ គឺចំនួន ៩ ២០២ ៣៨៦ នាក់។ ចំពោះចំនួនមនុស្សស្លាប់សរុបដោយសារតែវីរុសផ្លូវដង្ហើមមួយនេះនៅជុំវិញពិភពលោក ក៏បានកើនឡើងដល់ជិត៥០ម៉ឺននាក់ដែរ គឺចំនួន ៤៧៤ ៦៦២ នាក់ ខណៈដែលអ្នកជំងឺធ្ងន់បានកើនឡើងដល់ចំនួន ៥៧ ៩១៣ នាក់ និងនៅសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។ សូមបញ្ជាក់ជូនថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃអង្គារនេះ មនុស្សឆ្លងវីរុសCovid-19នៅជុំវិញពិភពលោកមានចំនួន ១៣៨ ៩៧៥ នាក់ និងអ្នកជំងឺCovid-19ចំនួន ៣ ៨៨០ នាក់បានជាសះស្បើយពីវីរុសនេះ និងត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ៕...
ចិនហាមនាំចូលសាច់មាន់ពីអាមេរិកក្នុងវិធានការទប់ស្កាត់ការឆ្លងរាលដាលវីរុសCovid-19

ចិនហាមនាំចូលសាច់មាន់ពីអាមេរិកក្នុងវិធានការទប់ស្កាត់ការឆ្លងរាលដាលវីរុសCovid-19

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Jakarta Post បានចុះផ្សាយថា គណៈកម្មការសុខាភិបាលក្រុងប៉េកាំង បានប្រកាសហាមប្រាមមិនអោយនាំចូលផលិតផលសាច់មាន់ពីសហរដ្ឋអាមេរិក និងប្រកាសបិទរោងចក្រផលិតម្ហូបអាហារ និងភេសជ្ជៈ ប៉ិបស៊ី (Pepsi) នៅក្នុងប្រទេសនេះ ដែលជាវិធានការទប់ស្កាត់ការឆ្លងរាលដាលវីរុសCovid-19 ។ លោកស្រី ហ្វាន់ ជីមីន (Fan Zhimin) អ្នកនាំពាក្យក្រុមហ៊ុន PepsiCo នៅប្រទេខចិន បាននិយាយថា ការប្រកាសបិទសកម្មភាពការងាររបស់ក្រុមហ៊ុននេះ ត្រូវបានធ្វើឡើងក្រោយបុគ្គលិកប្រមាណជាង២២០នាក់ ត្រូវបានធ្វើតេស្តវិជ្ជមានវីរុសCovid-19 ដែលត្រូវបានចាត់ទុកថា ជាការឆ្លងជាក្រុម ។ ក្នុងពេលដំណាលគ្នានេះ គណៈកម្មការសុខាភិបាលក្រុងប៉េកាំង ក៏បានប្រកាសបិទការនាំចូលសាច់មាន់ពីសហរដ្ឋអាមេរិកផងដែរ ក្នុងវិធានការទប់ស្កាត់ការឆ្លងរាលដាលវីរុសCovid-19 ក្រោយពីវីរុសCovid-19 បានផ្ទុះឡើងនៅទីក្រុងនេះ ៕...
កូរ៉េខាងជើងត្រៀមចែកខិត្តប័ណ្ណគំរាមកូរ៉េខាងត្បូងវិញ

កូរ៉េខាងជើងត្រៀមចែកខិត្តប័ណ្ណគំរាមកូរ៉េខាងត្បូងវិញ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានផ្សព្វផ្សាយនៅថ្ងៃចន្ទ ទី២២ ខែមិថុនានេះថា ក្រុមការងាររបស់ប្រទេសនេះ បានត្រៀមរួចរាល់ហើយនូវខិត្តប័ណ្ណប្រមាណជាង១២លានសន្លឹក សម្រាប់ចែក និងបង្ហោះសងសឹកកូរ៉េខាងត្បូងវិញ ដែលបានចែកចាយ និងបង្ហោះខិត្តប័ណ្ណរិះ​គន់កូរ៉េខាងជើង កាលពីដើមខែមិថុនានេះ ។ ប្រភពដដែលបានបន្តថា ខិត្តប័ណ្ណរបស់កូរ៉េខាងជើង ត្រូវបានសរសេរពីការកាត់ផ្តាច់ទំនាក់ទំនងទាំងស្រុងជាមួយកូរ៉េខាងត្បូង មានការិយា​ល័យទំនាក់ទំនងកូរ៉េទាំងពីរ និងកិច្ចព្រមព្រៀងខាងយោធារវាងប្រទេសទាំងពីរជាដើម ។ ម្យ៉ាងទៀត ខ្លឹមសារក្នុងខិត្តប័ណ្ណនោះត្រូវបានសរសេរផងដែរអំពីហានិភ័យខាងយោធានៃប្រទេសទាំងពីរ ដែលអាចនឹងកើតឡើងនៅពេលខាង​មុខនៅតាមព្រំដែន ក្រោយពេលដែលមេដឹកនាំកូរ៉េខាងជើង គំរាមបញ្ជូនកងកម្លាំងយោធាទៅកាន់តំបន់ព្រំដែនសាជាថ្មីនៅពេលខាងមុខ ៕...
វៀតណាមពិភាក្សាពីការបើកផ្លូវអ្នកទេសចរមកពីចិន កូរ៉េខាងត្បូង និងជប៉ុន ឲ្យចូល

វៀតណាមពិភាក្សាពីការបើកផ្លូវអ្នកទេសចរមកពីចិន កូរ៉េខាងត្បូង និងជប៉ុន ឲ្យចូល

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អ្នកនាំពាក្យក្រសួងការបរទេសរបស់ប្រទេសវៀតណាម លោកស្រី ឡឺ ធី ធូ ហាង (Le Thi Thu Hang) បានចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃទី១៨ ខែមិថុនានេះ អំពីការបើកផ្លូវឲ្យអ្នកទេសចរមកពីប្រទេសចិន កូរ៉េខាងត្បូង និងប្រទេសជប៉ុន ចូលក្នុងប្រទេសនេះនៅពេលខាងមុខ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Jakarta Post ។ លោកស្រី ឡឺ ធី ធូ ហាង បាននិយាយថា ក្រុមមន្ត្រីជាន់ខ្ពស់របស់ប្រទេសវៀតណាម កំពុងពិភាក្សាអំពីការបន្ធូរបន្ថយវិធានការរឹតត្បិតអ្នកទេសចរបរទេស ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ -១៩ ប៉ុន្តែមិនទាន់សម្រេចថាត្រូវបន្ធូរបន្ថយវិធានការនោះទេ ។ សូមបញ្ជាក់ថា ប្រទេសវៀតណាម មានការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ សរុបចំនួន៣៤២ករណី គិតត្រឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ ទោះបីជាប្រទេសនេះបានបិទផ្លូវមិនឲ្យជនបរទេសចូលប្រទេសនេះក៏ដោយ ៕...
អ្នកអត់ការងារធ្វើនៅអាមេរិកកើនឡើងដល់ជាង៤៥លាននាក់រយៈពេល១២សប្តាហ៍

អ្នកអត់ការងារធ្វើនៅអាមេរិកកើនឡើងដល់ជាង៤៥លាននាក់រយៈពេល១២សប្តាហ៍

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ The Guardian បានចុះផ្សាយថា ចំនួនប្រជាពលរដ្ឋអត់ការងារធ្វើនៅសហរដ្ឋអាមេរិក បានកើនឡើងជាបន្តបន្ទាប់ ក្នុងរយៈពេល១២សប្តាហ៍ ឬមួយត្រីមាសចុងក្រោយនេះ អត្រាអ្នកអត់ការងារធ្វើ បានកើនឡើងដល់រហូតដល់ជាង៤៥លាននាក់ ដែលស្មើនឹងអ្នកអត់ការងារធ្វើប្រមាណជាង៤លាននាក់ក្នុងមួយសប្តាហ៍ ។ ប្រព័ន្ធផ្សព្វផ្សាយដដែលបានបន្តថា កត្តាសំខាន់ដែលនាំឲ្យអត្រាប្រជាពលរដ្ឋអត់ការងារធ្វើកើនឡើងកាន់តែខ្ពស់នៅសហរដ្ឋអាមេរិក គឺដោយសារការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ដែលនាំឲ្យរដ្ឋាភិបាលបង្ខំចិត្តបិទសេដ្ឋកិច្ច និងបិទប្រទេសទាំងមូល ។ វិធានការបិទសេដ្ឋកិច្ច ឬបិទប្រទេសរបស់រដ្ឋាភិបាលអាមេរិក គឺជាវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ដែលវិធានការនេះបានធ្វើឲ្យប្រតិបត្តិការរបស់ក្រុមហ៊ុន សហគ្រាស និងអាជីវកម្មស្ទើរតែទាំងអស់ បានបិទទ្វារ និងមិនដំណើរការសកម្មភាពការងាររបស់ខ្លួន ដែលជាហេតុនាំឲ្យប្រជាពលរដ្ឋគ្មានការងារធ្វើកើនឡើង ៕...
ក្នុងថ្ងៃមួយមនុស្សស្លាប់ជាង៥ពាន់នាក់នៅជុំវិញពិភពលោកដោយវីរុសកូវីដ-១៩

ក្នុងថ្ងៃមួយមនុស្សស្លាប់ជាង៥ពាន់នាក់នៅជុំវិញពិភពលោកដោយវីរុសកូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
តាមការចុះផ្សាយរបស់ Worldometer បានបញ្ជាក់ថា វីរុសកូវីដ-១៩ បានសម្លាប់មនុស្សអស់ចំនួន ៥១០១នាក់នៅលើពិភពលោក ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃទី១៩ ខែមិថុនានេះ ខណៈដែលមនុស្សឆ្លងថ្មីនៃវីរុសនេះក្នុងរយៈពេល២៤ម៉ោងដូចគ្នា មានចំនួន១៣៧ ៩០៥នាក់ ។ ប្រព័ន្ធផ្សព្វផ្សាយដដែលបានបន្តថា ក្នុងរយៈ៥ថ្ងៃក្នុងសប្តាហ៍នេះ គិតចាប់តាំងពីថ្ងៃចន្ទដល់ថ្ងៃសុក្រទី១៩ ខែមិថុនានេះ វីរុសកូវីដ-១៩ បានសម្លាប់មនុស្សអស់ចំនួន២៣៦១៧នាក់ និងមនុស្សឆ្លងថ្មីនៃវីរុសកូវីដ-១៩ ក្នុងរយៈពេលដូចគ្នានេះមានចំនួន៦៦៩០៧៦នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែមិថុនាស ឆ្នាំ២០២០នេះ ចំនួនមនុស្សឆ្លងវីរុសកូវីដ-១៩ សរុបនៅលើពិភពលោក មានចំនួន៨ ៥៦៧ ៧៥៩នាក់ និងមនុស្សចំនួន៤៥៥ ៥៥៣នាក់បានបាត់បង់ជីវិត ខណៈដែលអ្នកជំងឺចំនួន៤៥០៨៣០៤នាក់បានជាសះស្បើយ ៕...
ពលរដ្ឋឥណ្ឌារាប់រយនាក់ចេញធ្វើបាតុកម្មប្រឆាំងប្រទេសចិន ក្នុងជម្លោះព្រំដែន

ពលរដ្ឋឥណ្ឌារាប់រយនាក់ចេញធ្វើបាតុកម្មប្រឆាំងប្រទេសចិន ក្នុងជម្លោះព្រំដែន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
មនុស្សរាប់រយនាក់នៅប្រទេសឥណ្ឌា បានចេញធ្វើបាតុកម្មប្រឆាំងប្រទេសចិន ក្នុងជម្លោះនៅតំបន់ព្រំដែនរវាងប្រទេសទាំងពីរ ដោយក្រុមបាតុករបានថ្កោលទោសកងកម្លាំងយោធារបស់ប្រទេសចិន ពីបទព្យាយាមរំលោភបំពានចូលទឹកដីប្រទេសឥណ្ឌា និងបានប្រកាសមិនប្រើប្រាស់ទំនិញនានាមកពីប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់ CNN ។ សូមរំលឹកថា កាលពីថ្ងៃទី១៦ ខែមិថុនានេះ កងកម្លាំងយោធារបស់ប្រទេសទាំងពីរ បានវាយប្រយុទ្ធគ្នាដោយប្រើកម្លាំងបាយ នៅតំបន់ព្រំដែននៃប្រទេសទាំងពីរ ដោយប្រើកណ្តាប់ដៃដាល់គ្នា វាយដោយដំបង និងគប់ដុំថ្ម ប៉ុន្តែកងទ័ពនៃប្រទេសទាំងពីរ មិនបានប្រើអាវុធទេ ទោះបីជាមានសព្វាវុធគ្រប់ធុនក្នុងដៃក៏ដោយ ។ ការប្រយុទ្ធគ្នារវាងកងទ័ពនៃប្រទេសមហាអំណាចនុយក្លេអ៊ែរទាំងពីរ ត្រូវបានធ្វើឡើងនៅតំបន់ ស ឬតំបន់ព្រំដែនមិនទាន់ដាច់ស្រេច ដែលនៅខាងឥណ្ឌាជាប់តំបន់កាស្មៀរ និងនៅខាងចិនជាប់ស៊ីនជាំងនិងទីបេ ដោយកងកម្លាំងយោធានៃប្រទេសទាំងពីរ បានចោទប្រកាន់គ្នាទៅវិញទៅមកពីបទឈ្លាន...
មនុស្សស្លាប់ដោយសារវីរុសកូវីដ-១៩កើនឡើងដល់ជាង៤៥ម៉ឺននាក់នៅលើពិភពលោក

មនុស្សស្លាប់ដោយសារវីរុសកូវីដ-១៩កើនឡើងដល់ជាង៤៥ម៉ឺននាក់នៅលើពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ចំនួនមនុស្សស្លាប់សរុបដោយសារវីរុសកូវីដ-១៩ នៅជុំវិញពិភពលោក បានកើនឡើងដល់ជាង៤៥ម៉ឺននាក់ហើយ គឺចំនួន៤៥០ ៤៥២នាក់ គិតត្រឹមព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នេះបើតាមការចុះផ្សាយរបស់ Worldometer ។ ចំណែកមនុស្សឆ្លងវីរុសកូវីដ-១៩ សរុបនៅលើពិភពលោក បានកើនឡើងដល់ជាង៨លាន៣៩ម៉ឺននាក់ផងដែរ គឺចំនួន៨ ៣៩៣ ០៩៦នាក់ ខណៈអ្នកជំងឺវីរុសនេះចំនួន៤ ៤១០ ៤២៩នាក់ បានជាសះស្បើយ ។ ពាក់ព័ន្ធនឹងអ្នកស្លាប់ថ្មីដោយវីរុសកូវីដ-១៩ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃ១៨ ខែមិថុនានេះ គឺសហរដ្ឋអាមេរិកមានអ្នកស្លាប់ថ្មីចំនួន ៨០៩នាក់ ប្រទេសប្រេស៊ីលមានអ្នកស្លាប់ថ្មីចំនួន ១២០៩នាក់ រុស្ស៊ីចំនួន ១៩៤នាក់ ឥណ្ឌាចំនួន ៣៤១នាក់ អង់គ្លេសចំនួន ១៨៤នាក់ ប៉េរូចំនួន ២០១នាក់ អ៊ីតាលីចំនួន៤៣ និងប្រទេសអ៊ីរ៉ង់ចំនួន១២០នាក់ ៕...