ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានអន្តរជាតិ

អ្នកឆ្លងវីរុសCovid-19កើនឡើងដល់ជាង១០លាននាក់ហើយនៅជុំវិញពិភពលោក

អ្នកឆ្លងវីរុសCovid-19កើនឡើងដល់ជាង១០លាននាក់ហើយនៅជុំវិញពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
កំណើនមនុស្សឆ្លងវីរុសCovid-19នៅទូទាំងពិភព លោក បានកើនឡើងដល់ជាង១០លាននាក់ហើយ គឺចំនួន ១០ ២៣៨ ១៩៩ នាក់ គិតត្រឹមព្រឹកថ្ងៃចន្ទ ទី២៩ ខែមិថុនានេះ និងមនុស្សប្រមាណជាង៥០ ម៉ឺននាក់ គឺចំនួន ៥០៤ ០៧៨ នាក់ បានបាត់បង់ជីវិតដោយសារវីរុសផ្លូវដង្ហើមមួយនេះ ដែលនេះបើតាមការចុះផ្សាយរបស់ Worldometer ។ ស្របពេលជាមួយគ្នានេះដែរអ្នកជំងឺCovid-19 ប្រ មាណជាង៥លាននាក់ គឺចំនួន ៥ ៥៤៩ ៧២៩ នាក់ បានជាសះស្បើយពីវីរុសនេះ ហើយប្រទេសនាំមុខគេនៅលើពិភពលោក ដែលមានមនុស្សឆ្លងច្រើនជាង គេ និងមនុស្សស្លាប់ច្រើនជាងគេ គឺសហរដ្ឋអាមេរិក ដែនមានមនុស្សឆ្លងសរុបចំនួន ២ ៦៣៧ ០៣៩ នាក់ និងមនុស្សស្លាប់សរុបចំនួន ១២៨ ៤៣៧ នាក់ ។ សូមបញ្ជាក់ជូនថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃចន្ទដដែលនេះ មនុស្សឆ្លងវីរុសCovid-19ថ្មីមានចំនួន ១៦៣ ០៨៤ នាក់ និងមនុស្សស្លាប់ថ្មីដោយសារវីរុសនេះក្នុងរយៈពេល២៤ម៉ោងដូចគ្នា មានចំនួន ៣ ៤៥៤ នាក់ ៕...
វីរុសCovid-19កាត់ផ្តាច់ទីផ្សារហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាក់ស្តែងនៅជុំវិញពិភពលោក

វីរុសCovid-19កាត់ផ្តាច់ទីផ្សារហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាក់ស្តែងនៅជុំវិញពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
មូលនិធិរូបិយវត្ថអន្តរជាតិ IMF បានព្រមានថា ការឆ្លង រាលដាលវីរុសCovid-19នៅជុំវិញពិភពលោក កំពុងកាត់ផ្តាច់ទីផ្សារហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាក់ស្តែង សកល ដែលបណ្តាលអោយស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសនានា ងាយនឹងរងគ្រោះបំផុត ដែលនេះបើតាមការចុះផ្សាយរបស់ The Guardian ។ IMF បានបន្តថា ការកាត់ផ្តាច់ជាបន្តបន្ទាប់រវាងទីផ្សារ ហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាក់ស្តែង បណ្តាលអោយមានស្ថានភាពងាយរងគ្រោះ ដែលអាចគំរាមកំហែងដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច ព្រោះក្រុមវិនិយោគិន មើលឃើញបញ្ហាប្រឈមកាន់តែធំឡើង ។ នៅឆ្នាំ២០២០នេះ កំណើនសេដ្ឋកិច្ចរបស់ប្រទេស ឥណ្ឌា នឹងធ្លាក់ចុះ៤.៩% ដែលជាការធ្លាក់ចុះក្នុងកម្រិតទាបមិនធ្លាប់មាន ហើយប្រទេសនេះ អាចនឹងប្រើរយៈពេលយូរក្នុងការធ្វើអោយដំណើរការសេដ្ឋកិច្ចរបស់ខ្លួន វិលទៅរកប្រក្រតីភាពវិញ ៕...
Covid-19 សម្លាប់មនុស្សជាង១ពាន់នាក់ និងឆ្លងជាង៤ម៉ឺននាក់ក្នុងមួយថ្ងៃនៅ ប្រេស៊ីល

Covid-19 សម្លាប់មនុស្សជាង១ពាន់នាក់ និងឆ្លងជាង៤ម៉ឺននាក់ក្នុងមួយថ្ងៃនៅ ប្រេស៊ីល

ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា វីរុសCovid-19 បានសម្លាប់មនុស្សអស់ចំនួន ១១៨០នាក់ និងឆ្លងទៅក្នុងមនុស្សថ្មីចំនួន ៤០ ៦៧៣នាក់នៅប្រទេសប្រេស៊ីល ក្នុងរយៈពល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃសុក្រ ទី២៦ ខែមិថុនានេះ។ បន្ទាប់ពីប្រទេសប្រេស៊ីល គឺប្រទេសម៉ិកស៊ិក មានមនុស្សស្លាប់ច្រើនជាងគេក្នុងរយៈពេល២៤ចុងក្រោយនេះ ដែមានចំនួន៩៤៧នាក់ ហើយសហរដ្ឋអាមេរិកឈរលំដាប់លេខ៣នៅលើពិភពលោក ដែលមានមនុស្សស្លាប់ចំនួន៥៩៥នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ សូមបញ្ជាក់ជូនថា គិតត្រឹមព្រឹកថ្ងៃសុក្រដដែលនេះ មនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោកបានកើនឡើងដល់ ៩ ៦៩៩ ៥៥៤ នាក់ និងមនុស្សស្លាប់សរុបដោយសារវីរុសនេះមានចំនួន ៤៩០ ៩៣៣ នាក់ ខណៈដែលអ្នកជំងឺCovid-19ចំនួន ៥ ២៥១ ១០១ នាក់បានជាសះស្បើយពីវីរុសនេះ៕...
កូរ៉េខាងត្បូង និងអាមេរិក ជំរុញកូរ៉េខាងជើងឲ្យរក្សាកិច្ចព្រមព្រៀងឆ្នាំ២០១៨

កូរ៉េខាងត្បូង និងអាមេរិក ជំរុញកូរ៉េខាងជើងឲ្យរក្សាកិច្ចព្រមព្រៀងឆ្នាំ២០១៨

ព័ត៌មានអន្តរជាតិ
លោក Jeong Kyeong-doo រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសកូរ៉េខាងត្បូង និងលោក Mark Esper រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិក បានជំរុញមេដឹកនាំរបស់ប្រទេសកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនានេះ អោយរក្សាកិច្ចព្រមព្រៀង ដែលត្រូវបានចុះហត្ថលេខាដោយមេដឹកនាំកំពូលកូរ៉េខាងជើង និងខាងត្បូង កាលពីឆ្នាំ២០១៨កន្លងទៅ ដែលនេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង Yonhap។ សេចក្តីប្រកាសជំរុញរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង និងអាមេរិក ត្រូវបានធ្វើឡើងក្រោយពីមេដឹកនាំកូរ៉េខាងជើង បានប្រកាសលុបចោលកិច្ចព្រមព្រៀងទាំងអស់រវាងកូរ៉េខាងជើង និងខាងត្បូងឆ្នាំ២០១៨។ កិច្ចព្រមព្រៀងឆ្នាំ២០១៨រវាងកូរ៉េទាំងពីរ មានដូចជាការិយាល័យទំនាក់ទំនងអន្តរកូរ៉េ កិច្ចព្រមព្រៀងខាងយោធា និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាដើម ប៉ុន្តែកិច្ចព្រមព្រៀងទាំងនេះ ត្រូវបានកូរ៉េខាងជើងប្រកាសលុបចោលទាំងស្រុងហើយ៕...
កំណើនសេដ្ឋកិច្ចសកល នឹងធ្លាក់ចុះ៤.៩%នៅឆ្នាំ២០២០នេះ

កំណើនសេដ្ឋកិច្ចសកល នឹងធ្លាក់ចុះ៤.៩%នៅឆ្នាំ២០២០នេះ

ព័ត៌មានអន្តរជាតិ
មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានព្យាករសាជាថ្មីនូវកំណើនសេដ្ឋកិច្ចសកល ដោយទម្លាក់កំណើនសេដ្ឋកិច្ចសលកអោយនៅក្នុងកម្រិតទាបជាងមុន រហូតដល់៤.៩%នៅឆ្នាំ២០២០នេះ ដែលទាបជាការព្យាករកាលពីមុនក្នុងអត្រា១.៩% ដែលនេះតាមការចុះផ្សាយរបស់ NHK World-Japan។ IMF បានអោយដឹងថា ការធ្លាក់ចុះកំណើនសេដ្ឋកិច្ចសកលនៅឆ្នាំ២០២០នេះ គឺដោយសារការឆ្លងរាលដាលវីរុសCovid-19 ដែលបង្ខំអោយប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសមួយចំនួននៅលើពិភពលោក មានប្រទេសចិន សហរដ្ឋអាមេរិក ប្រទេសមួយចំនួននៅអឺរ៉ុប និងប្រទេសផ្សេងៗទៀត បិទប្រទេស និងបិទសកម្មភាពសេដ្ឋកិច្ច។ IMF បានបញ្ជាក់ថា សេដ្ឋកិច្ចរបស់ប្រទេសបារាំង នឹងធ្លាក់ចុះ១២.៥% សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនឹងធ្លាក់ចុះ៨% សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌានឹងធ្លាក់ចុះ៤.៥% សេដ្ឋកិច្ចរបស់ប្រទេសប្រេស៊ីលនឹងធ្លាក់ចុះ៣.៨% និងកំណើនសេដ្ឋកិច្ចរបស់ប្រទេសផ្សេងទៀតនៅលើពិភពលោក ក៏នឹងធ្លាក់ចុះទៅក្នុងកម្រិតទាបដែរ៕  ...
វីរុសCovid-19សម្លាប់មនុស្សជាង៥ពាន់នាក់ក្នុងមួយថ្ងៃនៅជុំវិញពិភពលោក

វីរុសCovid-19សម្លាប់មនុស្សជាង៥ពាន់នាក់ក្នុងមួយថ្ងៃនៅជុំវិញពិភពលោក

ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា វីរុសCovid-19នៅតែសម្លាប់មនុស្សក្នុងរង្វង់ជាង៥ពាន់នាក់ក្នុងមួយថ្ងៃនៅជុំវិញពិភពលោក ដែលក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនានេះ វីរុសCovid-19សម្លាប់មនុស្សអស់ចំនួន ៥០៧១នាក់។ ចំណែកមនុស្សឆ្លងថ្មីប្រចាំថ្ងៃនៃវីរុសCovid-19នៅជុំវិញពិភពលោក គិតត្រឹមព្រឹកថ្ងៃថ្ងៃព្រហស្បតិ៍ដូចគ្នានេះ មានចំនួន ១៧៣ ១០០នាក់ ដែលប្រទេសប្រេស៊ីល មានចំនួនមនុស្សឆ្លងវីរុសនេះប្រចាំថ្ងៃច្រើនជាងគេរហូតដល់ចំនួន៤០ ៩៩៥នាក់ និងបន្ទាប់មកសហរដ្ឋអាមេរិក មានមនុស្សឆ្លងប្រចាំចំនួន ៣៩ ១០៣នាក់។ សូមបញ្ជាក់ជូនថា ចំនួនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក គិតត្រឹមព្រឹកថ្ងៃព្រហស្បត៍ដដែលនេះមានចំនួន ៩ ៥២៧ ០៩៩ នាក់ និងមនុស្សស្លាប់សរុបដោយសារវីរុសនេះមានចំនួន ៤៨៤ ៩៥៦ នាក់ ខណៈដែលអ្នកជំងឺCovid-19ចំនួន ៥ ១៧៥ ២៤០ នាក់បានជាសះស្បើយពីសវីរុសនេះ៕...

តម្លៃមាសកើនឡើងនៅទីផ្សារអន្តរជាតិ ខណៈវីរុសCovid-19នៅតែបន្តឆ្លងរាលដាល

តម្លៃមាសកើនឡើងនៅទីផ្សារអន្តរជាតិ ខណៈវីរុសCovid-19នៅតែបន្តឆ្លងរាលដាល

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយថា តម្លៃមាសនៅលើទីផ្សារអន្តរជាតិ បានកើនឡើងយ៉ាងគំហុក នៅថ្ងៃពុធ ទី២៤ ខែមិថុនានេះ រហូតដល់០.២% ដែលស្មើនឹងតម្លៃ ១៧៧០.៩២ដុល្លារអាមេរិកក្នុងមួយអោន ដែលជាកំណើនតម្លៃខ្ពស់មិនធ្លាប់មានចាប់តាំងពីខែតុលា ឆ្នាំ២០១២កន្លងទៅ ។ តម្លៃមាស១៧៧០.៩២ដុល្លារអាមេរិកក្នុងមួយអោន គឺជាតម្លៃធ្លាក់បន្តិច បើប្រៀបធៀបនឹងកំណើននៃតម្លៃមានកាលពីសប្តាហ៍មុន ដែលកើនឡើងរហូតដល់១៧៧៣ដុល្លារអាមេរិកក្នុងមួយអោយ ប៉ុន្តែតម្លៃមាសចំនួន១៧៧០.៩២ដុល្លារអាមេរិកក្នុងមួយអោន ក៏ជាតម្លៃខ្ពស់ដែរ បើប្រៀបធៀងនឹងឆ្នាំកន្លងទៅ ។ ចំពោះតម្លៃភាគហ៊ុនមាស ក៏បានកើនឡើងក្នុងអត្រា០.៣%ផងដែរក្នុងរយៈប៉ុន្មានសប្តាហ៍កន្លងមកនេះ ខណៈដែលតម្លៃប្រេងឥន្ធនៈ និងតម្លៃទំនិញផ្សេងទៀត បានធ្លាក់ចុះខ្លាំង ដោយសារតែការឆ្លងរាលដាលនៃវីរុសCovid-19នៅជុំវិញពិភពលោក ៕...
នាយករដ្ឋមន្ត្រីប៊ុលហ្ការី ត្រូវផាកពិន័យ១៧៤ដុល្លារពីបទមិនពាក់ម៉ាស់ចូលព្រះវិហារ

នាយករដ្ឋមន្ត្រីប៊ុលហ្ការី ត្រូវផាកពិន័យ១៧៤ដុល្លារពីបទមិនពាក់ម៉ាស់ចូលព្រះវិហារ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
រដ្ឋអាជ្ញារបស់ប្រទេសប៊ុលហ្ការី បានសម្រេចផាកពិន័យលោក បយកូ បូរីសូវ (Boyko Borissov) នាយករដ្ឋមន្ត្រីរបស់ប្រទេសនេះជាទឹកប្រាក់ចំនួន៣០០ឡេវ (Levs)ប្រាក់ប៊ុលហ្ការី ស្មើនឹងទឹកប្រាក់១៧៤ដុល្លារអាមេរិក ពីបទមិនពាក់ម៉ាស់ចូលព្រះវិហារ ដែលនេះបើតាមការចុះផ្សាយរបស់ Jakarta Post ។ សូមបញ្ជាក់ជូនថា លោក បយកូ បូរីសូវ បានធ្វើដំណើរទៅកាន់ព្រះវិហារសាសនាគ្រិស្តមួយ Rila Monastery កាលពីថ្ងៃអង្គារ ទី២៣ ខែមិថុនានេះ ដោយនាយករដ្ឋមន្ត្រីរូបនេះ មិនបានពាក់ម៉ាស់មុខទេ ខណៈដែលគ្រិស្តសាសនិកផ្សេងទៀតបានពាក់ម៉ាស់ទៅកាន់ព្រះវិហារជាមួយលោកដែរ ។ លោក គីរីល អាណានីវ (Kiril Ananiev) រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាននិយាយថា លោក បយកូ បូរីសូវ បានរំលោភបំពានលើបទបញ្ជារបស់ក្រសួង ដែលបានចេញបញ្ជាអោយប្រជាពលរដ្ឋនៅទូទាំងប្រទេសនេះ ពាក់ម៉ាស់មុខ ខណៈដែលចេញទៅកាន់ទីសាធារណៈ ទីប្រជុំជន និងទៅកាន់កន្លែងណាមួយ ៕...