ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានអន្តរជាតិ

សហភាពមីយ៉ាន់ម៉ាអាចរកប្រាក់បានជាង៣១ពាន់លានដុល្លារពីឧស្សាហកម្មអណ្តូងរ៉ែ

សហភាពមីយ៉ាន់ម៉ាអាចរកប្រាក់បានជាង៣១ពាន់លានដុល្លារពីឧស្សាហកម្មអណ្តូងរ៉ែ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ CNBC បានចុះផ្សាយថា សហភាពីយ៉ានម៉ា អាចរកប្រាក់ចំណូលបានប្រមាណជាង៣១ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ពីឧស្សាហកម្មអណ្តូងរ៉ែគ្រប់ប្រភេទនៅក្នុងប្រទេសនេះ ជាពិសេសគឺនៅក្នុងរដ្ឋ កាជីន ។ ពាក់ព័ន្ធនឹងឧស្សាហកម្មអណ្តូងរ៉ែនេះដែរ នៅថ្ងៃសុក្រ ទី៣ ខែកក្កដានេះ មានគ្រោះមហន្តរាយបំណាក់ដីមួយបានកើតឡើងនៅសហភាពមី​យ៉ា​ន់​ម៉ា ដែលកំណើនមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយបំណាក់ដីនេះ បានកើនឡើងដល់ចំនួន១៦២នាក់ហើយ និងមនុស្សចំនួន៥៤នាក់ផ្សេងទៀត​បានរងរបួស ហើយក្រុមជួយសង្គ្រោះកំពុងប្រឹងប្រែងស្វែងរកកម្មករផ្សេងទៀតនៅក្នុងអណ្តូងរ៉ែនេះ ដែលនេះបើតាមការចុះផ្សាយរបស់ CNN ។ ក្រុមភ្នាក់ងារជួយសង្គ្រោះបានអោយដឹងថា មូលហេតុដែលនាំអោយមានបំណាក់ដីនៅអណ្តូងរ៉ែនេះ គឺដោយសារភ្លៀងជាច្រើនមេ បានបង្អុរធ្លាក់​យ៉ាងនៅតំបន់រងគ្រោះ និងកើតមានបំណាក់ដីខណៈដែលក្រុមកម្មករអណ្តូងរ៉ែកំពុងធ្វើការ ៕...

អ្នកឆ្លងវីរុសCovid-19ថ្មីប្រចាំថ្ងៃកើនឡើងដល់ជាង២០ម៉ឺននាក់នៅជុំវិញពិភពលោក

ព័ត៌មានអន្តរជាតិ
កំណើននៃការឆ្លងវីរុសCovid-19ថ្មីប្រចាំថ្ងៃនៅជុំវិញពិភពលោក បានកើនឡើងជាបន្តបន្ទាប់រហូតដល់ជាង២០ម៉ឺននាក់ក្នុងរយៈពេល២៤ម៉ោង ដែលបានរុញច្រានកំណើនអ្នកឆ្លងសរុបនៅទូទាំងពិភពលោក អោយកើនឡើងដល់ជិត១១លាននាក់ គិតត្រឹមថ្ងៃសុក្រ ទី៣ ខែកក្កដានេះ ដែលនោះបើតាមការចុះផ្សាយរបស់ Worldometer។ រយៈពេល២៤ម៉ោង គិតត្រឹមថ្ងៃសុក្រនេះ មានអ្នកឆ្លងវីរុសCovid-19ថ្មីនៅជុំវិញពិភពលោកចំនួន ២០៥ ១៦១ នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ មានអ្នកឆ្លងថ្មីចំនួន ១៩៦ ៩០១ នាក់ គិតត្រឹមថ្ងៃពុធ មានអ្នកឆ្លងថ្មីចំនួន ១៧៣ ៨០៨ នាក់ គិតត្រឹមថ្ងៃអង្គារ មានអ្នកឆ្លងថ្មីចំនួន ១៦០ ៩៨៥ នាក់ និងគិតត្រឹមថ្ងៃចន្ទមានអ្នកឆ្លងថ្មីចំនួន ១៦៣ ០៨៤នាក់ សូមបញ្ជាក់ជូនថា រយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃសុក្រនេះ មនុស្សឆ្លងថ្មីនៃវីរុសCovid-19នៅទូទាំងពិភពលោកមានចំនួន ២០៥ ១៦១ នាក់ និងមនុស្សស្លាប់ថ្មីដោយសារវីរុសនេះមានចំនួន ៥០៨៤នាក់ ដែលប្រទេសប្រេស៊ីល និងសហរដ្ឋអាមេរិក មានមនុស្សស្លា...
ប្រមុខអង្គការ WHO ព្រមានពីកំណើនការឆ្លងវីរុសCovid-19នៅជុំវិញពិភពលោក

ប្រមុខអង្គការ WHO ព្រមានពីកំណើនការឆ្លងវីរុសCovid-19នៅជុំវិញពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រមុខអង្គការសុខភាពពិភពលោក (WHO) លោក តេដ្រូស អាដាណម ហ្កេប្រេយ៉េស៊ូស (Tedros Adhanom Ghebreyesus) បានព្រមានកាលពីថ្ងៃពុធ ទី១ ខែកក្កដានេះ អំពីកំណើននៃការឆ្លងរាល ដាលវីរុសCovid-19នៅជុំវិញពិភពលោក ដែលកើនឡើងក្នុងរង្វង់ជាង១៦ម៉ឺននាក់ក្នុងមួយថ្ងៃកាលពីសប្តាហ៍កន្លងមក និងនៅសប្តាហ៍នេះ ដែលនេះបើតាមការចុះផ្សាយរបស់ CNA ។ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ មនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ចំនួន ១០ ៨១០ ៣០៧ នាក់ និងមនុស្សស្លាប់ដោយសារវីរុសនេះ បានកើនឡើងដល់ចំនួន ៥១៩ ០៨៣ នាក់ ខណៈដែលអ្នកជំងឺCovid-19ចំនួន ៦ ០៣២ ៩៨៥ នាក់បានជាសះស្បើយពីវីរុសនេះ ។ ប្រទេស៣នៅលើពិភពលោក ដែលមានករណីឆ្លងវីរុស Covid-19ប្រចាំថ្ងៃខ្ពស់ជាងគេ គឺសហរដ្ឋអាមេរិក ប្រទេសប្រេស៊ីល និងប្រទេសឥណ្ឌា ដែលគិតត្រឹមថ្ងៃព្រហស្បតិ៍នេះ សហរដ្ឋអាមេរិក មានអ្នកឆ្លងថ្មីចំនួន ៥១ ០៩៧ នាក់ ប្រេស៊ីលមានអ្នកឆ្លងថ្មីចំនួន ៤៤ ៨៨៤ នាក់ និងប្រទេសឥណ្ឌាមានអ្នកឆ្លងថ្មីចំនួ...
អ្នកបាត់បង់ការងារកើនឡើងជាង៤០០ លាននាក់នៅត្រីមាសទី២ ដោយសារវីរុសCovid-19

អ្នកបាត់បង់ការងារកើនឡើងជាង៤០០ លាននាក់នៅត្រីមាសទី២ ដោយសារវីរុសCovid-19

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អង្គការពលកម្មអន្តរជាតិ International Labor Organizationដែលហៅកាត់ថា ILO បានចេញរបាយការណ៍មួយ នៅថ្ងៃពុធ ទី១ ខែកក្កដានេះ ស្តីអំពីកំណើនអ្នកបាត់បង់ការងារធ្វើពេញម៉ោងនៅជុំវិញពិភពលោក ដែលបានកើនឡើងដល់ជាង៤០០លាននាក់ នៅត្រីមាសទី២នៃឆ្នាំ​២០២០​នេះ ចាប់តាំងពីខែមេសារហូតដល់ខែមិថុនា ដែលនេះបើតាមការចុះផ្សាយរបស់ NHK World-Japan ។ អង្គការ អាយឡូ (ILO) បានបន្តថា ក្នុងរយៈពេលមួយត្រីមាសនេះ អត្រាបាត់បង់ការងារពេញម៉ោងសម្រាប់បុគ្គលិករដ្ឋាភិបាល និងក្រៅរដ្ឋា​ភិ​បាល បានធ្លាក់ចុះក្នុងរង្វង់១៤% ខណៈដែលមានការឆ្លងរាលដាលវីរុសCovid-19នៅជុំវិញពិភពលោក ដែលនៅតែមានកំណើនខ្ពស់នៅឡើយ ។ សហរដ្ឋអាមេរិក ជាប្រទេសដែលមានអត្រាអ្នកអត់ការងារធ្វើខ្ពស់ជាងគេនៅលើពិភពលោករហូតដល់១៨.៣% ដែលស្មើនឹងបុគ្គលិកប្រមាណជាង៤២.៦លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋសរុបជាង៣៦០លាននាក់ ៕...
ស្ថានភាពសេដ្ឋកិច្ចមិនច្បាស់លាស់តែអូស្ត្រាលីចំណាយ២៧០ពាន់លានដុល្លារទិញអាវុធ

ស្ថានភាពសេដ្ឋកិច្ចមិនច្បាស់លាស់តែអូស្ត្រាលីចំណាយ២៧០ពាន់លានដុល្លារទិញអាវុធ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ការឆ្លងរាលដាលវីរុសCovid-19នៅជុំវិញពិភពលោក បានធ្វើអោយស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសអូស្ត្រាលីស្ថិតនៅក្នុងភាពមិនច្បាស់លាស់សម្រាប់ឆ្នាំ២០២០នេះ និងនៅពេលខាងមុខ ប៉ុន្តែលោក ស្កុត ម៉ូរីសុន (Scott Morison) នាយករដ្ឋមន្ត្រីរបស់ប្រទេសនេះ បានប្រកាសនៅថ្ងៃពុធ ទី០១ ខែកក្កដានេះ អំពីការចំណាយប្រាក់ចំនួន២៧០ពាន់លានដុល្លារអូស្ត្រាលី ស្មើនឹង១៩០ពាន់លានដុល្លារអាមេរិក ក្នុងការទិញគ្រឿងយុទ្ធោប​ក​រណ៍បន្ថែមសម្រាប់បម្រើវិស័យការពារជាតិ ដែលនេះបើតាមការចុះផ្សាយរបស់ AP ។ គ្រឿងយុទ្ធោបករណ៍ដែលអូស្ត្រាលីបញ្ជាទិញនោះ មានមីស៊ីលរយៈចម្ងាយឆ្ងាយ និងគ្រឿយុទ្ធោបករណ៍ជាច្រើនប្រភេទទៀត មានដូចជាមីស៊ីលប្រឆាំងនាវា Harpoon ដែលអាចកម្ទេចគោលដៅបាន៣៧០គីឡូម៉ែត្រ និងយន្តហោះចម្បាំងប្រភេទ Super Hornet សម្រាប់ការពារដែនអា​កាស ដែលអាចការពារពីការវាយប្រហាររបស់សត្រូវនៅតាមឆ្នេរសមុទ្រដ៏មានប្រសិទ្ធភាព ។ លោក ស្កុត ម៉ូរីសុន បានព្រមានថា ការឆ្លងរាលដាលវីរុសCovid-19 នឹង...
សភាប្រជាជនចិន អនុម័តច្បាប់សន្តិសុខជាតិសម្រាប់ទីក្រុងហុងកុង

សភាប្រជាជនចិន អនុម័តច្បាប់សន្តិសុខជាតិសម្រាប់ទីក្រុងហុងកុង

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ជិកសភាប្រជាជនចិន បានអនុម័តច្បាប់សន្តិសុខជាតិដ៏ចម្រូងចម្រាស់រួចហើយនៅព្រឹកថ្ងៃអង្គារ ទី៣០ខែមិថុនានេះ សម្រាប់ដាក់អោយទីក្រុងហុងកុងអនុវត្តនៅពេលខាងមុខ ទោះបីជាមានការរិះគន់ពីបរទេស និងទាំងប្រជាពលរដ្ឋមួយចំនួននៅទីក្រុងនេះក៏ដោយ ដែលនេះបើតាមការចុះផ្សាយរបស់ NHK World-Japan ។ សូមរំលឹកជូនថា កាលពីថ្ងៃទី២០ ខែមិថុនាដដែលនេះ សមាជិកសភាប្រជាជនចិនបានបើកកិច្ចប្រជុំម្តងរួចមកហើយ ដើម្បីសម្រេចក្នុងការតាក់តែច្បាប់សន្តិសុខជាតិសម្រាប់ដាក់អោយទីក្រុងហុងកុងអនុវត្ត ហើយសភាប្រជាជនចិនក៏បានបោះឆ្នោតសម្រេច ។ ចំណែកសមាជិកសភារបស់សហរដ្ឋអាមេរិកបានសម្រេចរួចហើយក្នុងការដាក់ទណ្ឌកម្មលើមន្ត្រីគណ បក្សកុម្មុយនីស្តចិន និងក្រុមហ៊ុនចិនមួយចំនួនទៀត ពីបទពាក់ព័ន្ធក្នុងការដាក់ច្បាប់សន្តិសុខជាតិអោយទីក្រុងហុងកុងអនុវត្ត ប៉ុន្តែរដ្ឋាភិបាលចិនដីគោក ហាក់ដូចជាមិនអើពើនឹងសេចក្តីសម្រេចរបស់សហរដ្ឋអា មេរិកនោះទេ ៕...
មនុស្សឆ្លងវីរុសCovid-19កើនឡើងដល់ជាង១០លានកន្លះនាក់ហើយនៅលើពិភពលោក

មនុស្សឆ្លងវីរុសCovid-19កើនឡើងដល់ជាង១០លានកន្លះនាក់ហើយនៅលើពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា ចំនួនមនុស្សឆ្លងវីរុសCovid-19នៅទូទាំងពិភពលោក បានកើនឡើងដល់ជាង១០លានកន្លះនាក់ គឺចំនួន ១០ ៥៧៧ ៣០០ នាក់ និងមនុស្សស្លាប់ដោយសារវីរុសនេះបានកើនឡើងដល់ចំនួន ៥១៣ ១៧៥ នាក់ ខណៈដែលអ្នកជំងឺCovid-19ចំនួន ៥ ៧៩០ ៧៦១ នាក់ បានជាសះស្បើយពីវីរុសនេះ គិតត្រឹមព្រឹកថ្ងៃពុធ ទី០១ ខែកក្កដានេះ ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃពុធនេះដែរ មនុស្សថ្មីដែលបានឆ្លងវីរុសCovid-19នៅជុំវិញពិភពលោកមានចំនួន ១៧៣ ៨០៨ នាក់ និងអ្នកជំងឺCovid-19ចំនួន ៥ ០៦១នាក់ បានបាត់បង់ជីវិតដោយសារវីរុសនេះ ។ ប្រទេសទាំង១០នៅលើពិភពលោក ដែលមានករណីឆ្លងវីរុសCovid-19ច្រើនជាងគេ គឺសហរដ្ឋអាមេរិក ប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា អង់គ្លេស អេស្ប៉ាញ ប៉េរូ ឈីលី និងប្រទេសអ៊ីរ៉ង់ ដែលករណីឆ្លងប្រចាំថ្ងៃខ្ពស់ជាងគេនៅថ្ងៃនេះ គឺសហរដ្ឋអាមេរិក ដែលមានអ្នកឆ្លងវីរុសCovid-19ថ្មីចំនួន ៤៥ ៥៨៦នាក់ ៕...
ផលិតផលឧស្សាហកម្មរបស់ប្រទេសជប៉ុនធ្លាក់ចុះ ៨.៤%

ផលិតផលឧស្សាហកម្មរបស់ប្រទេសជប៉ុនធ្លាក់ចុះ ៨.៤%

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
កាលពីខែឧសភានិទស្សន៍ផលិតផលឧស្សា ហកម្មគ្រប់ប្រភេទរបស់ប្រទេសជប៉ុន មានគ្រឿងអេឡិច ត្រូនិកជាដើម បានធ្លាក់ចុះរហូតដល់៨.៤ % កាលពីខែឧសភាឆ្នាំ២០២០នេះ ដោយសាររ ង ផល ប៉ះពាលពីការឆ្លង រាលដាលវីរុស Covid-19នៅក្នុងប្រទេសនេះ និងនៅ ជុំវិញពិភព លោក ដែលនេះបើតាមការចុះផ្សាយរបស់ NHK World-Japan ។ ក្រសួងឧស្សាហកម្មរបស់ប្រទេសនេះ បានអោយដឹងថា ការធ្លាក់ចុះនិទស្សន៍ផលិត ផលឧស្សាហកម្មកាលពីខែឧសភា គឺជាការធ្លាក់ចុះបន្ថែមទៀតលើផលិតផលឧស្សាហកម្មដែលបានធ្លាក់ចុះស្រាប់ចាប់តាំងពីដើមឆ្នាំ២០២០ ខណៈដែលរដ្ឋាភិបាលបានសម្រេចបិទប្រ ទេសក្នុងការទប់ស្កាត់ការឆ្លងរាលដាលវីរុសCovid-19 ។ សូមបញ្ជាក់ជូនថា ជប៉ុនគឺជាប្រទេសមានទីតាំងភូមិ សាស្ត្រនៅអាស៊ីខាងកើត និងជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់លេខ៣នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសចិន ហើយជាប្រទេសដែលបានរងគ្រោះផ្នែកសេដ្ឋកិច្ចដោយសារការផ្ទុះឡើងនៃវីរុសCovid-19ផងដែរ ៕...
Covid-19សម្លាប់មនុស្សជាង៣ពាន់នាក់ក្នុងមួយថ្ងៃនៅជុំវិញពិភពលោក

Covid-19សម្លាប់មនុស្សជាង៣ពាន់នាក់ក្នុងមួយថ្ងៃនៅជុំវិញពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា វីរុសCovid-19 បានសម្លាប់មនុស្សអស់ចំនួន ៣៤ ១៥នាក់ក្នុងមួយថ្ងៃ គឺក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃអង្គារ ទី៣០ ខែមិថុនានេះ និងចម្លងទៅមនុស្សថ្មីចំនួន១៦០៩៨៥នាក់ក្នុងរយៈពេលដូចគ្នានេះ ។ គិតត្រឹមព្រឹកថ្ងៃអង្គារនេះដែរ ចំនួនមនុស្សស្លាប់សរុបដោយសារវីរុសCovid-19នៅទូទាំងពិភពលោកបាន កើនឡើងដល់ចំនួន ៥០៧ ៥២៨ នាក់ និងអ្នកឆ្លងវីរុសនេះសរុបបានកើនឡើងដល់ចំនួន ១០ ៤០២ ៩០៦ នាក់ ខណៈដែលអ្នកជំងឺCovid-19ចំនួន ៥ ៦៥៩ ៣៨៧ នាក់បានជាសះស្បើយពីវីរុសផ្លូវដង្ហើមមួយនេះ ។ គិតត្រឹមព្រឹកថ្ងៃអង្គារដដែលនេះ សហរដ្ឋអាមេរិកមានករណីឆ្លងថ្មីប្រចាំថ្ងៃច្រើនជាងគេ គឺចំនួន ៤៤ ៧៣៤ នាក់ ដែលនាំអោយចំនួនអ្នកឆ្លងសរុបនៅប្រទេសនេះ បានកើនឡើងដល់ ២ ៦៨១ ៨១១ នាក់ និងអ្នកស្លាប់សរុបបានកើនឡើងដល់ ១២៨ ៧៨៣ នាក់ និងអ្នកជាសះស្បើយសរុបចំនួន ១ ១១៧ ១៧៧ នាក់ ៕...
ចិនខាតទឹកប្រាក់ជាង៣.៦ពាន់លានដុល្លារក្នុងគ្រោះទឹកជំនន់

ចិនខាតទឹកប្រាក់ជាង៣.៦ពាន់លានដុល្លារក្នុងគ្រោះទឹកជំនន់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ជាងមួយសប្តាហ៍កន្លងមកនេះក្រសួងគ្រប់គ្រងគ្រោះអាសន្នរបស់ប្រទេសចិន (China’s Ministry of Emergency Mana gement) បានប៉ាន់ប្រមាណថា គ្រោះទឹកជំ នន់ក្នុងរយៈពេលជាងមួយសប្តាហ៍កន្លងមកនេះ បានបណ្តាលអោយប្រ ទេស ចិនខាតបង់ទឹកប្រាក់ប្រមាណជាង២៥.៧ ពាន់ លាន យ័ន ស្មើនឹងជាង៣.៦ពាន់លានដុល្លារអាមេរិក ដែលនេះបើតាមការចុះផ្សាយរបស់ Xinhua ។ ស្របពេលជាមួយគ្នានេះ មនុស្សចំនួន៧៨នាក់បានស្លាប់ និងបាត់ខ្លួន និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋប្រមាណជាង៨០០០ខ្នងបានខួចខាតស្ទើរទាំងស្រុង ក្នុងគ្រោះមហន្តរាយទឹកជំនន់នេះហើយក្រុមជួយ សង្គ្រោះកំពុងប្រឹងប្រែងជួយប្រជាពលរដ្ឋដែលរងគ្រោះក្នុងគ្រោះមហន្តរាយធម្មជាតិមួយនេះ ។ ប្រភពដដែលបានបន្តថា ភ្លៀងជាច្រើនមេបានចាប់ផ្តើមធ្លាក់ខ្លាំងចាប់តាំងពីថ្ងៃទី២០ ខែមិថុនានេះ ហើយកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យកន្លងមកនេះ ភ្លៀងចាប់ផ្តើមធ្លាក់ខ្លាំងជាងកាលពីមុន ដែលបណ្តាលអោយក្លាយទៅជាទឹកជំនន់ និងប៉ះពាល់ដល់ប្រជាពលរដ្ឋប្រ មាណជាង១...