ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានអន្តរជាតិ

មនុស្សស្លាប់ដោយវីរុសCovid-19នៅឥណ្ឌូនេស៊ីកើនឡើងដល់១៩៨នាក់រួមទាំងគ្រូពេទ្យ១៨នាក់

មនុស្សស្លាប់ដោយវីរុសCovid-19នៅឥណ្ឌូនេស៊ីកើនឡើងដល់១៩៨នាក់រួមទាំងគ្រូពេទ្យ១៨នាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ចំនួនមនុស្សស្លាប់ដោយសារវីរុសCovid-19នៅប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់១៩៨នាក់ហើយរួមទាំងគ្រូពេទ្យចំនួន១៨នាក់ផងដែរគិតត្រឹមថ្ងៃចន្ទ ទី០៦ ខែមេសានេះ ខណៈដែលកំណើនមនុស្សឆ្លងវីរុសផ្លូវដង្ហើមមួយនេះក៏បានកើនឡើងដល់ចំនួន២២៧៣ករណីហើយដែរ ដែលនេះបើតាមការចុះផ្សាយរបស់ Xinhua ។ លោក ហាលីក ម៉ាលីក(Halik Malik)អ្នកនាំពាក្យសមាគមវេជ្ជសាស្ត្រឥណ្ឌូនេស៊ី (Indonesian Medical Association)បាននិយាយថា គ្រូពេទ្យចំនួន១៨នាក់បានបាត់បង់ជីវិតកាលពីថ្ងៃអាទិត្យទី០៥ខែមេសានេះ ដោយសារការឆ្លងវីរុសCovid-19ក្រោយពីបានដាក់អោយនៅដាច់ដោយឡែក។ លោក Halik Malik បានបន្ថែមថា គ្រូពេទ្យទាំង១៨ នាក់ដែលបានបាត់បង់ជីវិតនោះ គឺបានឆ្លងវីរុសCovid-19ក្នុងកំឡុងពេលក្រុមគ្រូពេទ្យទាំងនោះបំពេញការងារក្នុងការព្យាបាលអ្នកជំងឺវីរុសCovid-19នៅមន្ទីរពេទ្យដោយខ្វះសម្ភារៈការខ្លួនពីការឆ្លងវីរុសនេះ ៕...
ចំនួនមនុស្សស្លាប់ដោយវីរុសCovid-19កើនឡើងដល់ជិត៦ម៉ឺននាក់នៅជុំវិញពិភពលោក

ចំនួនមនុស្សស្លាប់ដោយវីរុសCovid-19កើនឡើងដល់ជិត៦ម៉ឺននាក់នៅជុំវិញពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា ចំនួនមនុស្សស្លាប់ដោយសារ វីរុសCovid-19នៅជុំវិញពិភពលោក បានកើនឡើងដល់ជិត៦ម៉ឺននាក់ហើយគឺចំនួន៥៩១៤១នាក់ គិតត្រឹមថ្ងៃសៅរ៍ទី០៤ខែមេសានេះ ។ ចំណែកចំនួនមនុស្សឆ្លងវីរុសCovid-19នៅជុំវិញពិភពលោក ក៏បានកើនឡើងដល់ជាងមួយលាននាក់ហើយដែរគឺចំនួន១ ០៩៨ ០០៦នាក់ ខណៈដែលអ្នកជាសះស្បើយពីវីរុសនេះបានកើនឡើងដល់ចំនួន ២២៨ ៤០៥នាក់ ។ ដោយឡែកសម្រាប់សហរដ្ឋអាមេរិក ការឆ្លងរាលដាលនៃវីរុស Covid-19និងការបាត់បង់ជីវិតមនុស្សដោយសារវីរុសផ្លូវដង្ហើមមួយនេះ ក៏មានល្បៀនដែរ ដែលក្នុងរយៈពេល២៤ម៉ោងក្នុងចន្លោះពីថ្ងៃសុក្រដល់ថ្ងៃសៅរ៍នេះចំនួនមនុស្សឆ្លងថ្មីនៅសហរដ្ឋ អាមេរិកមានចំនួន៣២២៨៤នាក់ ដែលនាំអោយចំនួនឆ្លងសរុបកើនឡើងដល់២៧៧១៦១នាក់និងមនុស្សស្លាប់ថ្មីមានចំនួន ១៣២១ នាក់ដែលនាំអោយមនុស្សស្លាប់សរុបកើនឡើងដល់ ៧៣ ៩២នាក់ ៕...
ចំនួនមនុស្សស្លាប់ដោយវីរុសCovid-19កើនឡើងដល់ជិត៦ម៉ឺននាក់នៅជុំវិញពិភពលោក

ចំនួនមនុស្សស្លាប់ដោយវីរុសCovid-19កើនឡើងដល់ជិត៦ម៉ឺននាក់នៅជុំវិញពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Worldometerបានចុះផ្សាយថា ចំនួនមនុស្សស្លាប់ដោយសារ វីរុសCovid-19នៅជុំវិញពិភពលោក បានកើនឡើងដល់ជិត៦ម៉ឺននាក់ហើយគឺចំនួន៥៩១៤១ នាក់ គិតត្រឹមថ្ងៃសៅរ៍ ទី០៤ ខែមេសានេះ ។ ចំណែកចំនួនមនុស្សឆ្លងវីរុសCovid-19នៅជុំវិញពិភពលោក ក៏បានកើនឡើងដល់ជាង មួយលាននាក់ហើយដែរ គឺចំនួន១ ០៩៨ ០០៦នាក់ ខណៈដែលអ្នកជាសះស្បើយពីវីរុសនេះ បានកើនឡើងដល់ចំនួន ២២៨៤០៥នាក់ ។ ដោយឡែកសម្រាប់សហរដ្ឋអាមេរិកការឆ្លងរាលដាលនៃវីរុសCovid-19 និងការបាត់ បង់ជីវិតមនុស្សដោយសារវីរុសផ្លូវដង្ហើមមួយនេះ ក៏មានល្បៀនដែរ ដែលក្នុងរយៈពេល២៤ ម៉ោងក្នុងចន្លោះពីថ្ងៃសុក្រដល់ថ្ងៃសៅរ៍នេះ ចំនួនមនុស្សឆ្លងថ្មីនៅសហរដ្ឋអាមេរិកមានចំនួន ៣២២៨៤នាក់ដែលនាំអោយចំនួនឆ្លងសរុបកើនឡើងដល់២៧៧១៦១នាក់និងមនុស្សស្លាប់ថ្មីមានចំនួន១៣២១នាក់ដែលនាំអោយមនុស្សស្លាប់សរុបកើនឡើងដល់៧៣៩២នាក់ ៕...
កំណើនមនុស្សឆ្លងវីរុសCovid-19កើនឡើងដល់ជាង១លាននាក់ហើយនៅជុំវិញពិភពលោក

កំណើនមនុស្សឆ្លងវីរុសCovid-19កើនឡើងដល់ជាង១លាននាក់ហើយនៅជុំវិញពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា កំណើនមនុស្សឆ្លងវីរុសCovid-19នៅជុំវិញពិភពលោក បានកើនឡើងដល់ជាងមួយលាននាក់ហើយគឺចំនួន១០១៤២ ៩៦នាក់ គិតត្រឹមថ្ងៃសុក្រ ទី០៣ខែមេសានេះ ខណៈដែលអ្នកជំងឺរីរុសនេះចំនួន៥២៩៨២នាក់បានបាត់បង់ជីវិត ។ គិតត្រឹមរយៈពេល២៤ម៉ោងចុងក្រោយនៅចន្លោះពីថ្ងៃព្រហស្បតិ៍មកដល់ថ្ងៃសុក្រនេះ ប្រទេសបារាំងមានមនុស្សស្លាប់ច្រើនជាងគេនៅលើពិភពលោកគឺមានចំនួន១៣៥៥នាក់ អេស្ប៉ាញមានមនុស្សស្លាប់ចំនួន៩៦១នាក់សហរដ្ឋអាមេរិកមានមនុស្សស្លាប់ចំនួន៧៨៤នាក់ និងប្រទេស៧៦០នាក់ ។ ប្រទេសដែលមានមនុស្សឆ្លងវីរុសCovid-19ច្រើនជាងគេនៅលើពិភពលោក គឺសហរដ្ឋអាមេរិកនៅតែឈរក្នុងលំដាប់លេខ១ ដែលមានមនុស្សឆ្លងសរុបចំនួន២៤៤២៣០នាក់អ៊ីតាលីមានមនុស្សឆ្លងចំនួន១១៥២៤២នាក់និងប្រទេសអេស្ប៉ាញមានមនុស្សឆ្លង១ ១២០៦៥នាក់ ដែលជាបរិមាណករណីឆ្លងខ្ពស់ជាងគេបំផុត ៕...
កំណើនសេដ្ឋកិច្ចសកលអាចនឹងកើនឡើងក្នុងរង្វង់១%នៅឆ្នាំនេះដោយសារ វីរុសCovid-19

កំណើនសេដ្ឋកិច្ចសកលអាចនឹងកើនឡើងក្នុងរង្វង់១%នៅឆ្នាំនេះដោយសារ វីរុសCovid-19

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
មន្ត្រីជំនាញផ្នែកសេដ្ឋកិច្ចរបស់អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា កំណើន សេដកិច្ចសកលអាចនឹងកើនឡើងក្នុងកម្រិតទាបបំផុតក្នុងរង្វង់១%នៅឆ្នាំ២០២០នេះ ដោយ សារផលប៉ះពាល់ដែលកើតចេញពីការឆ្លងរាលដាលនៃវីរុស Cov id-19 ដែលនេះបើតាមការចុះផ្សាយរបស់ NHK World-Japan ។ អ្នកជំនាញដដែលបានបន្តថា ការធ្លាក់ចុះក្នុងកម្រិតទាបបំផុតនៃកំណើនសេដ្ឋកិច្ចសកលគឺដោយសារបណ្តាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់ខ្លាំងមានសហរដ្ឋអាមេរិកប្រទេសចិន អ៊ីតាលី អាល្លឺម៉ងនិងបារាំងជាដើមបានទទួលរងផលប៉ះពាល់ផ្នែកសេដឋកិច្ច ដោយសារតែការឆ្លងរាលដាលនៃ វីរុសCovid-19នេះដែរ ។ ប្រសិនបើការឆ្លងរាលដាលនៃវីរុសCovid-19នៅជុំវិញពិភពលោកនៅតែបន្តអូសបន្លាយរយៈពេលយូរតទៅទៀតកំណើនសេដ្ឋកិច្ចសកលនឹងបន្តធ្លាក់ចុះបន្ថែមទៀតនៅឆ្នាំ២០២១ និងរយៈពេលវែងទៅមុខទៀត ៕...
ឧស្សាហកម្មពាក់ព័ន្ធវិស័យទេសចរណ៍ខាតជាង២សែនកោដិដុល្លារដោយសារវីរុសCovid-19

ឧស្សាហកម្មពាក់ព័ន្ធវិស័យទេសចរណ៍ខាតជាង២សែនកោដិដុល្លារដោយសារវីរុសCovid-19

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ South China Morning Post បានចុះផ្សាយថា ឧស្សាហកម្មនានា ពាក់ព័ន្ធនឹងវិស័យទេសចរណ៍នៅជុំវិញពិភពលោកនឹងខាតបង់ទឹកប្រាក់ប្រមាណជាង ២សែនកោដិដុល្លារអាមេរិកនៅឆ្នាំ២០២០នេះ ដោយសារការឆ្លងរាលដាលនៃ វីរុសCovid-19 ។ លោក ចេង ឡី (Zheng Lei)ជាស្ថាបនិកនិងជាប្រធានវិទ្យាស្ថានស្រាវជ្រាវអាកាសចរ ណ៍ស៊ីវិល(Institute for Aviation Research)ការដឹកជញ្ជូនតាមផ្លូវអាកាសនៅឆ្នាំនេះ នឹងបាត់បង់ទឹកប្រាក់ជាង២០០ពាន់លានដុល្លារអាមេរិកដែលជាការខាតបង់ប្រាក់ចំណួលច្រើនជាង១០ដងនៃកំណើនប្រាក់ចំណូលប្រចាំឆ្នាំ ។ លោក ចេង ឡី បានបន្ថែមថា ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលនៅតំបន់អាស៊ី ប៉ាស៊ីហ្វិក នឹងបាត់បង់ប្រាក់ចំណូលប្រមាណជាង២៣.៩ពាន់លានដុល្លារអាមេរិកនៅឆ្នាំនេះ ខណៈដែលអ្នកដំណើរប្រមាណជាង១.៥ពាន់លាននាក់មិនបានធ្វើដំណើរតាមផ្លូវអាកាសតាមការគ្រោងទុក៕...
គ្រូពេទ្យចិនជាងបួនម៉ឺននាក់ តែគ្មាននរណាម្នាក់ ឆ្លងមេរោគកូរ៉ូណាទេ ពេលព្យាបាលអ្នកជំងឺកូវីដ១៩ នៅក្រុងអ៊ូហាន ប្រទេសចិន 

គ្រូពេទ្យចិនជាងបួនម៉ឺននាក់ តែគ្មាននរណាម្នាក់ ឆ្លងមេរោគកូរ៉ូណាទេ ពេលព្យាបាលអ្នកជំងឺកូវីដ១៩ នៅក្រុងអ៊ូហាន ប្រទេសចិន 

នយោបាយ, ព័ត៌មានអន្តរជាតិ
(ប្រទេសចិន)៖  លោក ម៉ា សាវវ៉ី (Ma Xiaowei) ប្រធានគណៈកម្មាធិការសុខភាពជាតិរបស់ចិន បានមានប្រសាសន៍ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះថា គ្មានគ្រូពេទ្យរបស់ចិនណាម្នាក់ បានឆ្លងជំងឺកូវីដ១៩ទេ ក្នុងចំណោមគ្រូពេទ្យជាង៤០ ០០០នាក់ ដែលត្រូវរដ្ឋាភិបាលចិន បញ្ជូនទៅព្យាបាលអ្នកជំងឺកូវីដ១៩ នៅក្រុងអ៊ូហាន ខេត្តហ៊ូប៉ី ប្រទេសចិន។ នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណា លោក ម៉ា បានប្រាប់អ្នកកាសែតថា ចាប់តាំងពីពេលឆ្លងរាលដាលមុនគេ នៅក្រុងអ៊ូហាន ខេត្តហ៊ូប៉ី ភាគច្រើនក្នុងចំណោមអ្នកឆ្លងមេរោគកូរ៉ូណា ជាង៦៣ ០០០ករណី បានជាសះស្បើយស្ទើរគ្រប់គ្នាអស់ហើយ គឺស្មើនឹង៩៣ភាគរយតួលេខសរុប នៅទូទាំងខេត្តនេះ។ ចំណែកយោធាជាន់ខ្ពស់របស់ចិន បានបញ្ជាក់ថា ពេទ្យទាហានជាងមួយម៉ឺននាក់ ដែលឈរនៅខ្សែត្រៀមជួរមុខក្នុងសកម្មភាពសង្គ្រោះ ទប់ទល់ និងព្យាបាលអ្នកឆ្លងមេរោគកូរ៉ូណា ក៏គ្មានទាហានណាម្នាក់ បានឆ្លងមេរោគនេះដែរ។ ...
មនុស្ស៨៨៤នាក់ស្លាប់ក្នុងរយៈពេល២៤ម៉ោងដោយសារវីរុស Covid-19 នៅអាមេរិក

មនុស្ស៨៨៤នាក់ស្លាប់ក្នុងរយៈពេល២៤ម៉ោងដោយសារវីរុស Covid-19 នៅអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
កំណើននៃការបាត់បង់ជីវិតមនុស្សដោយសារវីរុស Covid-19 នៅសហរដ្ឋអាមេរិកបានកើនឡើងក្នុងល្បឿនលឿនបំផុតក្នុងរយៈពេលជាងមួយសប្តាហ៍កន្លងមកនេះ ដែលក្នុងរយៈពេល ២៤ម៉ោងក្នុងចន្លោះពីថ្ងៃពុធមកដល់ថ្ងៃព្រហស្បតិ៍ទី០២ ខែមេសានេះ មនុស្សចំនួន៨៨៤នាក់បានបាត់បង់ជីវិតដោយសារវីរុស Covid-19 ដែលនេះបើតាមការអោយដឹងពីសកលវិទ្យាល័យ Johns Hopkins ។ ចំពោះកំណើននៃការឆ្លងរាលដាលវីរុស Covid-19 ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតនៅលើទឹកដីអាមេរិក ក៏មានល្បឿនលឿនណាស់ដែរ ដែលគិតត្រឹមថ្ងៃព្រហស្បតិនេះ ការឆ្លងវីរុសនេះនៅសហរដ្ឋអាមេរិកបានកើនឡើងរហូតដល់២១៥ ៤១៧ នាក់ហើយ ខណៈដែលអ្នកជំងឺវីរុស Covid-19 ចំនួន៥១១៦ នាក់បានបាត់បង់ជីវិត ។ សូមបញ្ជាក់ជូនថា សហរដ្ឋអាមេរិកនៅតែឈរក្នុងលំដាប់លេ ខ១នៅលើពិភពលោក ដែលមានករណីឆ្លងវីរុស Covid-19ច្រើនជាងគេនៅលើពិភពលោក ខណៈដែលប្រទេសអ៊ីតាលីឈរក្នុងលំដាប់លេខ២ អេស្ប៉ាញលេខ៣ ចិនលេខ៤និងប្រទេស អាល្លឺម៉ង់លេខ៥ ៕...
ជំនួយម៉ាស់ និងសម្ភារៈវេជ្ជសាស្ត្ររុស្ស៊ី ចេញដំណើរទៅកាន់អាមេរិកហើយ

ជំនួយម៉ាស់ និងសម្ភារៈវេជ្ជសាស្ត្ររុស្ស៊ី ចេញដំណើរទៅកាន់អាមេរិកហើយ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
យន្តហោះយោធារបស់ប្រទេសរុស្ស៊ី ដែលដឹកជំនួយម៉ាស់មុខ និងសម្ភារៈវេជ្ជសាស្ត្រ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃវីរុស Covid-19 នៅសហរដ្ឋអាមេរិក បានចាកចេញពីរុស្ស៊ីហើយ នៅថ្ងៃពុធ ទី០១ ខែមេសានេះ ដែលនេះបើតាមការចុះផ្សាយរបស់ RT ។ ការដឹកជំនួយពីរុស្ស៊ីទៅជួយអាមេរិកនេះ ត្រូវបានធ្វើឡើងក្រោយពីប្រធានាធិបតីរបស់ សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានយល់ព្រមទទួលយកជំនួយពីប្រធានាធិបតីរបស់ ប្រទេសរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ។ សូមបញ្ជក់ជូនថា កំណើននៃការឆ្លង វីរុស Covid-19 នៅសហរដ្ឋអាមេរិក បានកើនឡើងដល់ចំនួន ១៨៨ ៥៩២នាក់ និងមនុស្សស្លាប់កើនឡើងដល់៤០៥៦នាក់ ខណៈដែលប្រទេសរុស្ស៊ី មានមនុស្សឆ្លងវីរុសនេះចំនួន២៧៧៧នាក់ និងមនុស្សចំនួន២៤នាក់បានបាត់បង់ជីវិត ៕...
បុគ្គលិកយោធាលើនាវាដឹកយន្តហោះចម្បាំងអាមេរិកឆ្លងវីរុស Covid-19

បុគ្គលិកយោធាលើនាវាដឹកយន្តហោះចម្បាំងអាមេរិកឆ្លងវីរុស Covid-19

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ NHK World-Japan បានចុះផ្សាយថា មេបញ្ជាការកងទ័ពអាមេរិកនៅលើនាវាដឹកយន្តហោះចម្បាំង USS Theodore Roosevelt បានផ្ញើលិខិតមួយច្បាប់ កាលពីថ្ងៃអង្គារ ទី៣១ ខែមីនាកន្លងទៅនេះ ទៅកាន់ប្រមុខដឹកនាំរបស់ខ្លួន អំពីការឆ្លងរាលដាលនៃវីរុស Covid-19លើបុគ្គលិកយោធានៅលើនាវាដឹកយន្តហោះចម្បាំងមួយនេះ។ នៅក្នុងលិខិតនោះបានសរសេរថា បុគ្គលិកយោធាចំនួន៣នាក់ ក្នុងចំណោមបុគ្គលិកយោធាសរុបប្រមាណ៥០០០នាក់នៅលើនាវាដឹកយន្តហោះចម្បាំង USS Theodore Roosevelt បានឆ្លងវីរុស Covid-19 និងមិនអាចដាក់អោយនៅដាច់ដោយឡែកបាន ខណៈដែលនាវាដឹកយន្តហោះចម្បាំងមួយគ្រឿងនេះ កំពុងបំពេញបេសកកម្មលើមហាសាគរ ប៉ាស៊ីហ្វិកនៅឡើយ ។ បើតាមគ្រួពេទ្យនៅលើនាវាដឹកយន្តហោះចម្បាំងនោះបានអះអាងថា យ៉ាងហោចណាស់ក៏មានបុគ្គលិកយោធាប្រមាណ៧០នាក់ដែរនៅលើនាវាដឹកយន្តហោះចម្បាំងមួយគ្រឿងនេះ បានឆ្លងវីរុស Covid-19រួចជាស្រេចទៅហើយ ៕...