លោកទេសរដ្ឋមន្ត្រី អូស្មាន់ ហាសាន់៖ កម្ពុជាយើងគ្មានទេនូវទំនាស់ ជម្លោះសាសនា រវាងសាសនាព្រះពុទ្ធ និងបណ្ដាសាសនាដ៏ទៃទៀត
លោកទេសរដ្ឋមន្ត្រី អូស្មាន់ ហាសាន់ នាពេលថ្មីៗនេះ បានលើកតាមរយៈបណ្តាញសង្គមរបស់ខ្លួនថា ទស្សនទានជុំវិញអំពីការប្រតិបត្តិសាសនាប្រកបដោយភាពសុខដុមនីយកម្មជាតិសាសន៍ និង សាសនា ដែលយើងមិនត្រូវមើលរំលង ព្រោះវាមានចំណែក ជាផ្នែកមួយនៃសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិនៅក្នុងសង្គមសន្តិភាព ។ នៅកម្ពុជាយើងគ្មានទេនូវទំនាស់ ជម្លោះសាសនា រវាងសាសនាព្រះពុទ្ធដែលជាសាសនារបស់រដ្ឋ និង បណ្ដាសាសនាដ៏ទៃទៀត នៅក្នុងនេះសាសនាព្រះពុទ្ធ គឺជាសាសនាទី១ មានជាង 93% នៃសាសនិកដែល ប្រកាន់យក ហើយសាសនាឥស្លាមជាសាសនាទី២ មានប្រមាណជាង 5% នៃសាសនិក ដែលមាន បងប្អូនខ្មែរឥស្លាមប្រកាន់យក រីឯសាសនាផ្សេងៗក៏មានតិចតូចប្រមាណជិត 2% ផងដែរ ។
លោក ទេសរដ្ឋមន្ត្រី បានបន្តថា ការប្រកាន់យកសាសនាដើម្បីប្រតិបត្តិដោយអនុវត្តនិយមកណ្ដាល មានការគាំទ្រនាំមកនូវភាពសុខដុម សុខសន្តិភាព ប៉ុន្តែផ្ទុយទៅវិញ បើការប្រកាន់សាសនាដោយប្រតិបត្តិ មិននិយមកណ្តាល ដោយយកការជ្រុលនិយម ឆ្វេង ឬ ស្តាំនិយ...








