ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-កូរ៉េ ឆ្នាំ២០២៤ សម្រេចបាន ៧៦២លានដុល្លារកើនឡើងជាង១១ភាគរយ
គិតត្រឹមចុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-សាធារណរដ្ឋកូរ៉េ សម្រេចបាន ៧៦២លានដុល្លារអាម៉េរិកកើនឡើង១១,៤៩ភាគរយ ក្នុងនេះការនាំចេញរបស់កម្ពុជាសម្រេចបាន ២៨៨លានដុល្លារ កើនឡើង ១៣,៧៧ភាគរយ។នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។
ទាក់ទងនឹងទំនាក់ទំនងពាណិជ្ជកម្មនៃប្រទេសទាំងពីរ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថាកិច្ចប្រជុំលើកទី១នៃគណៈកម្មាធិការចម្រុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ នៅសាធារណរដ្ឋកូរ៉េបានអនុម័តលើវិធាននៃនីតិវិធីសម្រាប់គណៈកម្មាធិការចម្រុះ,ពិនិត្យនិងផ្តល់អនុសាសន៍លើលទ្ធផល នៃកិច្ចពិភាក្សារបស់ គណៈកម្មការក្រោមចំណុះចំនួន៣ រួមមាន៖ (១)-គណៈកម្មការ ពាណិជ្ជកម្មទំនិញ (២)-គណៈកម្មការវិធានដើមកំណើតទំនិញ និង នីតិវិធីគយ និង(៣)-គណៈកម្មការសហប្រតិបត្តិការសេដ្ឋកិច្ច,លើកទឹកចិត្តឱ្យគណៈកម្មាធិការរៀបចំកិច្ចប្រជុំជាទៀងទាត់ និង ប្រឹងប្រែងផ្សព្វផ្សាយពី កិច្ចព្រមព្រៀងពាណិជ្ជកម...








