មន្រ្តីជំនាញសាខា ក.ប.ប. រាជធានីភ្នំពេញ សហការជាមួយមន្រ្តីជំនាញនៃនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. ចុះអប់រំណែនាំ និងផ្សព្វផ្សាយអំពីច្បាប់និងបទប្បញ្ញត្តិដល់អាជីវករផ្សារកណ្តាល
(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១២ ខែកញ្ញ ឆ្នាំ២០២៤ មន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) រាជធានីភ្នំពេញ រួមជាមួយមន្ត្រីជំនាញនៃនាយកដ្ឋានមន្ទីរពិសោធន៍ និងនាយកដ្ឋានបច្ចេកទេស នៃអគ្គនាយកដ្ឋាន ក.ប.ប. សហការជាមួយគណៈកម្មការផ្សារកណ្តាល បានអញ្ជើញអាជីវករ ចំនួន ១៥នាក់ ដែលប្រកបអាជីវកម្ម ស្តុកទុក លក់ និងចែកចាយ ផលិតផលគីមី លក់សាប៊ូ លក់ជ្រក់ លក់ប្រហិត លក់ខ្ញីហាន់ លក់សណ្តែកបណ្តុះ លក់លត នំបាញ់ឌុក គ្រឿងសមុទ្រ សាច់អាំង ជាដើម។ល។ មកចូលរួមស្តាប់នូវបទបង្ហាញពីមន្ត្រីជំនាញ ក.ប.ប. អំពីខ្លឹមសារប្រកាសលេខ១៩២ ព.ណ.អ.កបប ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ ស្តីពីលក្ខខណ្ឌតម្រូវនៃការដាក់ស្លាកសញ្ញាសម្រាប់ផលិតផលគីមីប្រើប្រាស់តាមគេហដ្ឋាន របស់ក្រសួងពាណិជ្ជកម្ម និងគោលការណ៍ណែនាំស្តីពីសុវត្ថិភាពម្ហូបអាហារនៅតាមអាហារដ្ឋាន ចល័តឬស្តង់លក់អាហារ។
គោលបំណងនៃការធ្វើបទបង្ហាញជូនបងប្អូនអាជីវករទាំង...








