ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

លោក ប៉ែន បូណា៖ នៅលើពិភពលោកនេះ គេមិនដែលយក Google Map មកធ្វើជាមូលដ្ឋានវាស់វែងខ័ណ្ឌសីម៉ា និងបោះបង្គោលព្រំដែនទេ

លោក ប៉ែន បូណា៖ នៅលើពិភពលោកនេះ គេមិនដែលយក Google Map មកធ្វើជាមូលដ្ឋានវាស់វែងខ័ណ្ឌសីម៉ា និងបោះបង្គោលព្រំដែនទេ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ «នៅលើពិភពលោកនេះ គេមិនដែលយក Google Map មកធ្វើជាមូលដ្ឋានវាស់វែងខ័ណ្ឌសីម៉ា និងបោះបង្គោលព្រំដែនទេ។ សូមកុំធ្វើនយោបាយបោករាស្ត្រតាមរបៀបភូតកុហកបែបទុច្ចរិត និងល្ងង់ខ្លៅបែបនេះតទៅទៀត។ មុនបោះបង្គោលព្រំដែនត្រូវឆ្លងកាត់ដំណាក់កាលច្រើនយ៉ាងនិងនីតិវិធីច្បាស់លាស់ណាស់ដោយយោងលើផែនទីដែលទទួលស្គាល់ជាអន្តរជាតិ សូម្បីអ័ក្សនៃបង្គោលព្រំដែនក៏ត្រូវផ្ទៀងផ្ទាត់យ៉ាងជាក់លាក់ណាស់មុននឹងបោះដោយមិនឱ្យលម្អៀងសូម្បីតែមួយមីលីម៉ែត្រឡើយ។ សូមបងប្អូនប្រជាពលរដ្ឋកុំជឿលើបុគ្គលបោកប្រាសប្រឆាំងជ្រុលនិយមបែបនេះឱ្យសោះ»៕...
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសារការី

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសារការី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ទីស្តីការក្រសួងយុត្តិធម៌៖ នៅរសៀលថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤, លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសារការី។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់ លោក លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងយុត្តិធម៌ ដែលជាសមាសភាពនៃក្រុមការងារដឹកនាំ និងក្រុមការងារបចេ្ចកទេសរៀបចំបទដ្ឋានគតិយុត្តទាក់ទងនឹងលក្ខន្តិកៈនៃសារការី ក្រឡាបញ្ជី និងអាជ្ញាសាលា ផងដែរ។...
លោក នេត្រ ភក្ត្រា៖ ក្នុងការបោះបង្គោលខណ្ឌសីមាព្រំដែនដែលជាបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ គេមិនដែលដេកស្រមៃ និងយកផែនទី​ google map មកប្រើនោះទេ

លោក នេត្រ ភក្ត្រា៖ ក្នុងការបោះបង្គោលខណ្ឌសីមាព្រំដែនដែលជាបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ គេមិនដែលដេកស្រមៃ និងយកផែនទី​ google map មកប្រើនោះទេ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ «សូមចូលរួមយោបល់បន្តិច! ក្នុងការបោះបង្គោលខណ្ឌសីមាព្រំដែនដែលជាបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ គេមិនដែលដេកស្រមៃ និងយកផែនទី​ google map មកប្រើនោះទេ ហើយក៏មិនមែនមើលលើ​ google map ដើម្បីវាយតម្លៃ និងកំណត់បង្គោលព្រំដែនដែលបានបោះនៅលើដីនោះដែរ។ ការយកផែនទី google map មកប្រៀបធៀប និងបកស្រាយពីបង្គោលព្រំដែនជាការបង្កើតឱ្យមានការយល់ច្រឡំក្នុងបំណងទុច្ចរិត។ ការបោះបង្គោលព្រំដែនដែលត្រឹមត្រូវនិងស្របតាមបច្ចេកទេសត្រូវឈរលើ៖ ទី១-ការងារខណ្ឌសីមានិងបោះបង្គោលព្រំដែន​ត្រូវផ្អែកលើផែនទីជាមូលដ្ឋានគឺផែនទីបូនខ្នាត ១/១០០ ០០០​​របស់ក្រុមភូមិសាស្ត្រឥណ្ឌូចិនបារាំងដែលសម្តេចព្រះ នរោត្តម​ សីហនុ​ បានយកទៅតម្កល់នៅអង្គការសហប្រជាជាតិក្នុងឆ្នាំ ១៩៦៤ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ទី២-ឈរមូលដ្ឋាននិយាមការដែលបានកំណត់និងបរិយាយលម្អិតនៅក្នុងពិធីសាស្តីពីការបរិយាយខ្សែព្រំដែន និងបង្គោលព្រំដែនដែលប្...
សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកវត្តមានអគ្គរាជទូតថ្មី ជាការយកចិត្តទុកដាក់របស់រដ្ឋាភិបាលអូស្ត្រាលី ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកវត្តមានអគ្គរាជទូតថ្មី ជាការយកចិត្តទុកដាក់របស់រដ្ឋាភិបាលអូស្ត្រាលី ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោក ដឺរិក យីប(Derek Yip) ឯកអគ្គរាជទូតតែងតាំងថ្មី នៃប្រទេសអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជូនសារតាំង នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។ ជាកិច្ចចាប់ផ្ដើម តាងនាមព្រះបរមនាម ព្រះករុណាព្រះមហាក្សត្រ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានអបអរសាទរ និងសម្តែងស្វាគមន៍ លោក ដឺរិក យីប ​​ដែលត្រូវបានតែងតាំង ជាឯកអគ្គរាជទូតថ្មីនៃប្រទេសអូស្ត្រាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោ បានចាត់ទុកវត្តមានដ៏ឆាប់រហ័សរបស់អគ្គរាជទូតថ្មី បន្ទាប់ពីឯកអគ្គរាជទូតចាស់បានចប់អាណត្តិនៅកម្ពុជា គឺជាការយកចិត្តទុកដាក់របស់រដ្ឋាភិបាលអូស្ត្រាលី ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-អូស្ត្រាលី ។ សម្ដេចតេជោ បានសម្ដែងក្ដីសង្ឃឹមថា លោក ឯកអគ្គរាជទូតថ្មី នឹងបន្តការងារក្នុងអាណត្តិរបស់ខ្ល...
ការលាបពណ៌កិច្ចព្រមព្រៀង CLV បានក្លាយទៅជាឱកាសបង្ហាញទឹកចិត្តស្នេហាជាតិរបស់ប្រជាពលរដ្ឋ

ការលាបពណ៌កិច្ចព្រមព្រៀង CLV បានក្លាយទៅជាឱកាសបង្ហាញទឹកចិត្តស្នេហាជាតិរបស់ប្រជាពលរដ្ឋ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រយៈពេលប្រមាណ១ខែកន្លងមកនេះ ក្រុមប្រឆាំងបានរំលេចឡើង នូវព័ត៌មានប្រឌិតថា គម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ ដែលហៅកាត់ថា CLV បានធ្វើអោយខ្មែរខាតបង់ដី៤ខេត្តទៅវៀតណាម។ សកម្មភាពក្រុមប្រឆាំងបានព្យាយាមញុះញង់ឱ្យពលរដ្ឋអោយចូលរួមធ្វើបាតុកម្មទាមទារអោយរដ្ឋាភិបាលដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ។ ទន្ទឹមនេះ ក្រុមនេះបានស្វែងរកគ្រប់មធ្យោបាយបង្កអោយប្រជាពលរដ្ឋនៅក្នុងស្រុក និងនៅក្រៅប្រទេស អោយផ្ទុះកំហឹងចូលរួមសកម្មភាពដុតសេដ្ឋកិច្ចខ្មែរអោយដាំក្បាលចុះ។ នៅទីបំផុតគម្រោងបាតុកម្មថ្ងៃទី១៨សីហា របស់ក្រុមនេះ ត្រូវបានបរាជ័យ ។ ផ្ទុយទៅវិញចលនាលាបពណ៌អោយកិច្ចព្រមព្រៀងតំបន់អភិវឌ្ឍន៍នៅភូមិភាគឦសាននេះ វាបានក្លាយទៅជាការបង្កើតឱកាសមួយទៅវិញ ដើម្បីអោយប្រជាពលរដ្ឋមានលទ្ធភាពបង្ហាញអំពីមនសិការស្នេហាជាតិ ស្នេហាទឹកដីហើយអាចបង្ហាញឆន្ទះចូលរួមចំណែកកសាងនិងការពារព្រំដែនជាមួយរាជរដ្ឋាភិបាល។ មនសិការរបស់ប្រជាពលរដ្ឋនេះ បានបង្ហាញឡើងតាមរយៈ មិនជឿការញុះញ៉ុង អូសទាញ...
កម្ពុជា-ហ្វីលីពីន ទទួលស្គាល់នូវសក្តានុពល និងកាលានុវត្តភាពដ៏ធំធេង និងបានឯកភាពបង្កើនពាណិជ្ជកម្ម និងវិនិយោគ

កម្ពុជា-ហ្វីលីពីន ទទួលស្គាល់នូវសក្តានុពល និងកាលានុវត្តភាពដ៏ធំធេង និងបានឯកភាពបង្កើនពាណិជ្ជកម្ម និងវិនិយោគ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រមុខការទូតកម្ពុជា-ហ្វីលីពីន បានទទួលស្គាល់នូវសក្តានុពល និងកាលានុវត្តភាពដ៏ធំធេង និងបានឯកភាពបង្កើនពាណិជ្ជកម្ម និងវិនិយោគ តាមរយៈការលើកទឹកចិត្តការប្រាស្រ័យទាក់ទងរវាងធុរកិច្ច និងធុរកិច្ច ក៏ដូចជា ការរៀបចំពិព័រណ៍ពាណិជ្ជកម្មជាដើម ហើយភាគីទាំងពីរបានពិភាក្សាផងដែរអំពីមធ្យោបាយក្នុងការជំរុញពាណិជ្ជកម្មអង្ករ និងមុខទំនិញដទៃទៀត ព្រមទាំងការអភិវឌ្ឍធុរកិច្ចផ្នែកកសិកម្ម។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។ ក្នុងសេចក្ដីប្រកាសបានឱ្យដឹងថា តបតាមការអញ្ជើញរបស់ លោក Enrique A. Manalo រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋហ្វីលីពីន លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋ ហ្វីលីពីន និងបានចូលរួមធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការ...
និយ័តករមូលបត្រកម្ពុជា និង UNESCAP ​សិក្សាពីឱកាសអភិវឌ្ឍគម្រោងវិនិយោគអាកាសធាតុ សម្រាប់រយៈពេលវែងនៅកម្ពុជា​

និយ័តករមូលបត្រកម្ពុជា និង UNESCAP ​សិក្សាពីឱកាសអភិវឌ្ឍគម្រោងវិនិយោគអាកាសធាតុ សម្រាប់រយៈពេលវែងនៅកម្ពុជា​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
​(ភ្នំពេញ)៖ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ​សហការជាមួយគណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិករបស់អង្គការសហប្រជាជាតិ (UNESCAP) បានរៀបចំសិក្ខាសាលា ស្តីពី «ការអភិវឌ្ឍគម្រោងវិនិយោគអាកាសធាតុ សម្រាប់រយៈពេលវែងនៅកម្ពុជា» នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ដើម្បីពិភាក្សាអំពីបញ្ហាប្រឈម និងកាលានុវត្តភាពក្នុងការបង្កើនលំហូរហិរញ្ញវត្ថុដល់គម្រោងបៃតងនៅកម្ពុជា។ ​សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងជាផ្នែកមួយនៃគំនិតផ្តួចផ្តើមគម្រោងវិនិយោគអាកាសធាតុរបស់ UNESCAP ក្រោមភាពជាដៃគូជាមួយ និយ័តករមូលបត្រកម្ពុជា ក្នុងគោលបំណងដើម្បីបង្ហាញពីលទ្ធផលនៃការស្រាវជ្រាវរបស់ UNESCAP លើការអភិវឌ្ឍគម្រោងបៃតង និងនិរន្តរភាព, ការពិភាក្សាអំពីបញ្ហាប្រឈម និងកាលានុវត្តភាពក្នុងការបង្កើនលំហូរហិរញ្ញវត្ថុដល់គម្រោងបៃតងនៅកម្ពុជា, និងការប្រមូលព័ត៌មានពីថ្នាក់ដឹកនាំផ្នែកហិរញ្ញវត្ថុនិរន្តរភាព និងឧត្តមានុវត្តន៍ដែលត្រូវបានប្រើប្រាស់ក្នុងប្រទេសក...
លោក សយ សុភាព បញ្ជាក់ថា គ្មានទេតំបន់ត្រីកោណឥណ្ឌូចិន សភាឥណ្ឌូចិនអ្វីៗឥណ្ឌូចិននោះ វាងាប់បាត់ទៅហើយ។

លោក សយ សុភាព បញ្ជាក់ថា គ្មានទេតំបន់ត្រីកោណឥណ្ឌូចិន សភាឥណ្ឌូចិនអ្វីៗឥណ្ឌូចិននោះ វាងាប់បាត់ទៅហើយ។

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក សយ សុភាព អ្នកអត្ថាធិប្បាយព័ត៌មានល្បីឈ្មោះនៅកម្ពុជានិងជាអគ្គនា យកកាសែតដើមអម្ពិលបានថ្លែងថា គ្មានទេតំបន់ត្រីកោណឥណ្ឌូចិន សភាឥណ្ឌូចិនអ្វីៗឥណ្ឌូចិននោះវាងាប់បាត់ទៅហើយ។ ការលើកឡើងនេះធ្វើឡើង ក្នុងសេចក្តីថ្លែងអំណរគុណ សូមគោរពអរគុណសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ពេលបរិច្ចាគលុយ៥០ដុល្លារ ជួយរដ្ឋាភិបាលសម្រាប់មូលនិធិការពារព្រំដែន។ លោកលើកឡើងថា សូមអានរដ្ឋធម្មនុញនៃកម្ពុជា ២៤ តុលា ១៩៩៣។ មានតែការអភិវឌ្ឃន៏តំបន់ត្រីកោណនៃប្រទេសកម្ពុជា និង សហការតែប៉ុណ្ណោះ។ ពាក្យថា«ឥណ្ឌូចិន» ខ្មែរខ្លាចហើយព្រោះប្រវត្តិសាស្ត្រគឺវៀតណាមជាអ្នកបង្កើតចង់ត្រួតខ្មែរ «៣០ មិនា ១៩៣០»និង ឡាវ។ តែផែនការនេះបានបញ្ចប់អនុត្តរភាពហើយនៅថ្ងៃ «២៩ ធ្នូ ១៩៩៨» ក្រោមទស្សនៈវិជ្ជា«នយោបាយ ឈ្នះ ឈ្នះ» របស់បិតាសន្តិភាព សម្តេចតេជោ ហ៊ុន សែន និង បានក្លាយទៅជាបុណ្យជាតិរបស់កម្ពុជាថែមទៀតផងកាលពីឆ្នាំ២០២៣។ អនាគតប្រសិនបើអ្នកនយោបាយប្រឆាំងយល់ព្រមទ...
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារនៃការប្រើប្រាស់ប្រព័ន្ធ Cambodia e-Arrival នៅសាលប្រជុំវរជ័យ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារនៃការប្រើប្រាស់ប្រព័ន្ធ Cambodia e-Arrival នៅសាលប្រជុំវរជ័យ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារនៃការប្រើប្រាស់ប្រព័ន្ធ Cambodia e-Arrival នៅសាលប្រជុំវរជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ ៕
លោក គួច ចំរើន ជួបសំណេះសំណាលជាមួយមន្ត្រីរាជការ នៃរដ្ឋបាលស្រុកកណ្ដាលស្ទឹង

លោក គួច ចំរើន ជួបសំណេះសំណាលជាមួយមន្ត្រីរាជការ នៃរដ្ឋបាលស្រុកកណ្ដាលស្ទឹង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកណ្ដាលស្ទឹង ត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ពិសេសផ្ដោតលើការបង្ក្រាបបទល្មើសចោរកម្ម បញ្ហាគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងមូលដ្ឋានរបស់ខ្លួន។ ការណែនាំនេះធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ នៃរដ្ឋបាលស្រុកកណ្ដាលស្ទឹង នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នៅបរិវេណសាលាស្រុកកណ្ដាលស្ទឹង ក្រោមអធិបតីភាពឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។ លោកអភិបាលខេត្ត បានមានប្រសាសន៍ទៀតថា៖ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក មានតួនាទីសំខាន់ក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ ដើម្បីភាពសុខសាន្តរបស់ប្រជាជន និងត្រូវការពារឱ្យនូវស្ថេរភាពនយោបាយដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលទី៧ នៃរដ្ឋសភា ក្រោម...