ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ស្នើដល់ក្រុមហ៊ុនសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ពិនិត្យ និងគាំទ្របន្ថែមដល់វិស័យឌីជីថល និង សេដ្ឋកិច្ចបៃតង

ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ស្នើដល់ក្រុមហ៊ុនសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ពិនិត្យ និងគាំទ្របន្ថែមដល់វិស័យឌីជីថល និង សេដ្ឋកិច្ចបៃតង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
MoINFO APP លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើដល់ក្រុមហ៊ុនសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិពិនិត្យ និងជួយគាំទ្របន្ថែមដល់វិស័យថ្មី (Emerging Sectors) ដូចជា៖ វិស័យឌីជីថល និង សេដ្ឋកិច្ចបៃតង ព្រមទាំងវិស័យសហគ្រាសធុនតូច និងមធ្យម។ ការស្នើរបស់លោកអគ្គបណ្ឌិតសភាចារ្យ បានធ្វើឡើងនៅក្នងឱកាសអនុញ្ញាតឱ្យលោក អាសាដ យ៉ាកុប (Asad Yaqub) តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកត្រូវបញ្ចប់បេសកកម្មការងារ របស់ខ្លួននៅកម្ពុជា។ ឆ្លៀតនាឱកាសនោះ លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់លោក អាសាដ យ៉ាកុប ដែលបានបំពេញការងារក្នុងអាណត្តិរយៈពេល ៥ ឆ្នាំ កន្លងមក និងបានកសាងស្នាដៃ និងសមិទ្ធផលជាច្រើន ដល់កិច្ចអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចនៅកម្ពុជា ពិសេសការរួមចំណែកយ៉ាងសកម្មជា...
មន្ត្រីជំនាញនៃសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបនៅតាមទីផ្សារ

មន្ត្រីជំនាញនៃសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបនៅតាមទីផ្សារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ សាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីរបស់ខ្លួន ដោយសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ ចុះត្រួតពិនិត្យគុណភាពសុវត្ថិភាពម្ហូបអាហារ និងអនុលោមភាពនៃទំនិញ នៅផ្សារសិរីសោភ័ណ្ឌ ស្ថិតក្នុងសង្កាត់ព្រះពន្លា ខេតបន្ទាយមានជ័យ។ យោងតាមលទ្ធផលនៃការត្រួតពិនិត្យ មន្ត្រីជំនាញបានធ្វើតេស្តបឋមលើសំណាកគំរូទំនិញហូបចុក ចំនួន ៧គំរូ ដែលរួមមាន ត្រសក់ជ្រក់ ខ្ទឹមជ្រក់ គ្រឿងសមុទ្រ ។ល។ ដើម្បីត្រួតពិនិត្យក្រែងមានការដាក់សារធាតុគីមីហាមឃាត់ក្នុងទំនិញទាំងនោះ ដែលនាំឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ ដែលជាលទ្ធផល មន្ត្រីយើងពុំបានរកឃើញវត្តមានសារធាតុគីមីណាមួយនោះឡើយ។ ជាមួយគ្នានេះដែរ មន្ត្រីជំនាញបានណែនាំដល់អាជីវករឱ្យទិញចូលនូវទំនិញដែលមានស្លាកសញ្ញាត្រឹមត្រូវ មានប្រភពច្បាស់លាស់ និងដាក់តាំងលក់ទំនិញឱ្យមានអនាម័យល្អ ដើម្បីលក់ជូនអ្នកប្រើប្រាស់ ជៀសវាងការបំពានច្បាប់និងបទប្បញ្ញ...
ប្រជុំប្រាក់ឈ្នួលអប្បបរមា៖ តំណាងភាគីកម្មករនិយោជិតសម្រេចដំឡើង ១៤ដុល្លារ ខណៈតំណាងភាគីនិយោជក សម្រេចដំឡើង ១ដុល្លារបន្ថែម

ប្រជុំប្រាក់ឈ្នួលអប្បបរមា៖ តំណាងភាគីកម្មករនិយោជិតសម្រេចដំឡើង ១៤ដុល្លារ ខណៈតំណាងភាគីនិយោជក សម្រេចដំឡើង ១ដុល្លារបន្ថែម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំលើកទី២ របស់ខ្លួន ដើម្បីពិភាក្សាប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥។ ជាលទ្ធផល នៃកិច្ចប្រជុំត្រីភាគីនេះ តំណាងភាគីកម្មករនិយោជិតបានលើកឡើងនូវតួលេខកំណើនចំនួន ១៤ដុល្លារអាម៉េរិក លើតួលេខបច្ចុប្បន្ន ២០៤ដុល្លារអាម៉េរិក និងតំណាងភាគីនិយោជក បានលើកឡើងនូវតួលេខកំណើនចំនួន ១ដុល្លារអាម៉េរិក លើតួលេខបច្ចុប្បន្ន ២០៤ដុល្លារអាម៉េរិក។ អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាជាលក្ខណៈត្រីភាគីបន្តទៀត នៅម៉ោង ១០:០០នាទីព្រឹក ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។...
ក្រសួងមុខងារសាធារណៈ បញ្ចប់កិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័ន លើការងារវិភាគមុខងារ

ក្រសួងមុខងារសាធារណៈ បញ្ចប់កិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័ន លើការងារវិភាគមុខងារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
MoINFO APP ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ក្រសួងមុខងារសាធារណៈ បានជួបប្រជុំពិគ្រោះពិភាក្សាជាមួយក្រសួង ស្ថាប័ន ចំនួន២២ ដើម្បីពិនិត្យលើរបាយការណ៍វឌ្ឍនភាព និងការបំពេញតារាងឧបសម្ព័ន្ធស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន ដែលបានដាក់ជូនមកក្រសួងមុខងារសាធារណៈ។ កិច្ចប្រជុំនីមួយៗ ត្រូវបានដឹកនាំដោយ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងក្រសួងមហាផ្ទៃ តំណាងទីស្តីការគណៈរដ្ឋមន្ត្រី និងតំណាងក្រសួងសាមីនីមួយៗ ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីរាជការដែលទទួលបន្ទុកទៅលើការងារការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន។ សូមជម្រាបជូនថា ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន គឺជាវិធានការគន្លឹះទី២ ដែលគាំទ្រដល់គោលនយោបាយនៃការកែទម្រង់រដ្ឋបាលសាធារណ...
បន្ទាប់ពីគម្រោងព្រែកជីកហ្វូណនតេជោបើកការដ្ឋាន ​ខេត្តកែប ​និងខេត្តកំពត​ទទួលបានការចាប់អារម្មណ៍ពីវិនិយោគិន

បន្ទាប់ពីគម្រោងព្រែកជីកហ្វូណនតេជោបើកការដ្ឋាន ​ខេត្តកែប ​និងខេត្តកំពត​ទទួលបានការចាប់អារម្មណ៍ពីវិនិយោគិន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តកំពត និងខេត្តកែប គឺជាខេត្តចំនួន២ ក្នុងចំណោមខេត្តចំនួន៤ ​ព្រែកជីកហ្វូណ​នតេជោ ឆ្លងកាត់។ពិសេសខេត្តទាំង២ ជាខេត្ត​ភ្ជាប់ ទៅកាន់សមុទ្រផ្ទាល់ ។ខណៈនេះ​វិនិយោគិនបរទេស​និងក្នុងស្រុក​ជាច្រើន​បានចាប់ផ្ដើម​សម្លឹង​ឱកាស​វិនិយោគ​នៅខេត្ត​ទាំង២។ ​​​ភ្នាក់ងារអចលនទ្រព្យ​ប្រចាំខេត្តកំពត និងខេត្តកែប បាន​លើកឡើងថា​ បន្ទាប់ពីរាជ​រដ្ឋាភិបាលកម្ពុជា​បាន​បើក​ការ​ដ្ឋាន​សាង​សង់​ព្រែកជីក ហ្វូណនតេជោ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ​ក៏មាន​អ្នកវិនិយោគ​ប​រ​ទេ​ស​​មួយ​ក្រុមស្វែង​រក​ការ​វិនិ​យោ​គ​​លើអគារ​កំពុង​ដំណើរការ​នៅក្នុង​ខេត្តកែប និង​វិនិយោគ​លើ​សណ្ឋាគារ ឬបដិសណ្ឋារកិច្ច​​នៅក្នុង​ខេត្ត​នេះ។ ភ្នាក់ងារដដែលបានកត់សម្គាល់ថា សកម្មភាពក្រុមវិនិយោគិន បានកើតឡើងតែប៉ុន្មានសប្ដាហ៍ក្រោយការបើកការដ្ឋាន និងស្រ​បពេលរាជ​រដ្ឋាភិបាល​ចេញ​សេចក្ដី​ជូន​​ដំ​ណឹង​ស្ដីពីការ​បន្ត​ការអភិវឌ្ឍ​ឆ្នេរ​ខ្សាច់​កម្សាន្ត​កម្រិ​ត​ខ្ពស់​​នៅក្នុង​ខេត្ត​កែប ។ ...
រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ក្រើនរម្លឹក អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធតាមមូលដ្ឋាន មិនត្រូវពាក់ព័ន្ធជាមួយគ្រប់បទល្មើសជាដាច់ខាត

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ក្រើនរម្លឹក អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធតាមមូលដ្ឋាន មិនត្រូវពាក់ព័ន្ធជាមួយគ្រប់បទល្មើសជាដាច់ខាត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
AKP បន្ទាយមានជ័យ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤-- លោកនាយឧត្តមសេនីយ៍ជួន សុវណ្ណ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងប្រធានក្រុមការងារពិសេសតាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្ត្រី ពាក់ ព័ន្ធការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម បានបញ្ជាក់ថា វិធានការយើងបង្រ្កាប ឱ្យមានប្រសិទ្ធបំផុតនោះ គឺអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធតាមមូលដ្ឋាន មិនត្រូវពាក់ព័ន្ធជាមួយ គ្រប់បទល្មើសជាដាច់ខាត ទើបការបង្រ្កាបនោះ មានតម្លាភាព ប្រសិទ្ធភាព ទប់ស្កាត់បានទាន់ពេលវេលា។ មានប្រសាសន៍យ៉ាងដូច្នេះក្នុងឱកាសលោកនាយកឧត្តមសេនីយ៍ ជួន សុវណ្ណ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ជា មួយក្រុមការងារពិសេសតាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្ត្រីពាក់ព័ន្ធកិច្ចការសនិ្តសុខ សណ្ដាប់ធ្នាប់សង្គម ដែលបានធ្វើឡើងនៅសាលាខេត្ត កាលពីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ ដែលមានការចូលរួមលោកអភិបាលខេត្ត លោកអភិបាលរងខេត្តប្រធានមន្ទី...
ក្រសួងបរិស្ថាន បាន និងកំពុងប្រែក្លាយពីចលនាធ្វើឱ្យកម្ពុជាស្អាត ចេញពីយុវជន កុមារៗ ទៅជាទម្លាប់គឺ «ទម្លាប់ស្អាត កម្ពុជាស្អាត»

ក្រសួងបរិស្ថាន បាន និងកំពុងប្រែក្លាយពីចលនាធ្វើឱ្យកម្ពុជាស្អាត ចេញពីយុវជន កុមារៗ ទៅជាទម្លាប់គឺ «ទម្លាប់ស្អាត កម្ពុជាស្អាត»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការជាបន្តបន្ទាប់ សំដៅធ្វើយ៉ាងណាឱ្យផ្ទះយើង សង្គមយើង ប្រទេសយើងមានភាពស្អាត។ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងពិធីជួបជុំគ្រួសារបរិស្ថាន ដើម្បីពិនិត្យលើលទ្ធផលឆ្នាំទី១និងទិសដៅឆ្នាំទី២ ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា កាលពីរសៀលថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០២៤ បានប្រកាសបន្តអនុវត្តយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» សំដៅដល់ការទប់ស្កាត់ការប្រើប្រាស់ថង់ប្លាស្ទិកនៅកម្ពុជា ដែលនៅក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ បានទទួលជោគជ័យដោយ មនុស្សជាង ៩,៥លាននាក់ បានចូលរួមនិងបានប្តេជ្ញាចិត្តប្រើថង់ប្លាស្ទិកយ៉ាងតិច១ថ្ងៃក្នុង១សប្តាហ៍ និងពង្រីកចលនា«កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលតម្រូវឱ្យមានការចូលរួម ចំណាយពេល ដើម្បីសម្អាត ជុំវិញបរិវេណផ្ទះ រោងចក្រសហគ្រាស សាលារៀន និងនៅតាមទីអារាមផងដែរ។ លោករដ្ឋមន្រ្តី បានថ្លែងបន្ថែមថា ក្រសួ...
ក្រសួងព័ត៌មាន និង ក្រុមហ៊ុន Asia MSA សហការគ្នាត្រៀមរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីវិធានក្នុងការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង

ក្រសួងព័ត៌មាន និង ក្រុមហ៊ុន Asia MSA សហការគ្នាត្រៀមរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីវិធានក្នុងការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រធានក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង បានគូសបញ្ជាក់ថា ការដែលក្រសួងព័ត៌មាន និងក្រុមហ៊ុន Asia MSA សហការគ្នាក្នុងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីវិធានក្នុងការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង នាពេលខាងមុខនេះ ដើម្បីបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ( ក.គ.ផ.ស. ) ក្នុងការជម្រុញនិងលើកកម្ពស់សុខុមាលភាពសណ្តាប់ធ្នាប់សាធារណៈឱ្យកាន់តែល្អប្រសើរតាមរយៈការគ្រប់គ្រងការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងអោយមានសណ្តាប់ធ្នាប់ល្អ ។ នេះជាការគូសបញ្ជាក់របស់ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងប្រធានក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ ថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេសក្រុមហ៊ុន Marketing Solutions Asia, Ltd MSA ដឹកនាំដោយ លោក...
ក្រុមហ៊ុន CIC ចេញលិខិតបដិសេធ ដោយបានបញ្ជាក់ថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មិនមានជាប់ពាក់ព័ន្ទជាមួយអតីតក្រុមហ៊ុន CIC នោះទេ

ក្រុមហ៊ុន CIC ចេញលិខិតបដិសេធ ដោយបានបញ្ជាក់ថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មិនមានជាប់ពាក់ព័ន្ទជាមួយអតីតក្រុមហ៊ុន CIC នោះទេ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រុមហ៊ុន CIC ចេញលិខិតបដិសេធ ដោយបានបញ្ជាក់ថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មិនមានជាប់ពាក់ព័ន្ទជាមួយអតីតក្រុមហ៊ុន CIC នោះទេ
លោក តាំង សុខឃី និងភរិយា ចូលរួមបរិច្ចាគថវិកា ១០លានរៀល ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន

លោក តាំង សុខឃី និងភរិយា ចូលរួមបរិច្ចាគថវិកា ១០លានរៀល ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ តបតាមការប្រកាសរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។ លោក តាំង សុខឃី និងភរិយា ចូលរួមបរិច្ចាគថវិកា ១០លានរៀល ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន។ ...