ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងកសិកម្ម ​ ឌិត ទីណា ជួបពិភាក្សាការងារជាមួយក្រុមហ៊ុន Techno Serve

រដ្ឋមន្រ្តីក្រសួងកសិកម្ម ​ ឌិត ទីណា ជួបពិភាក្សាការងារជាមួយក្រុមហ៊ុន Techno Serve

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក​​ ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន Techno Serve។ ក្នុងជំនួបនេះ លោក​​រដ្ឋមន្ត្រី បានសម្តែងនូវស្វាគមន៍ចំពោះក្រុមហ៊ុន ដែលស្វែងរកការសហការគាំទ្រពីក្រសួង ក្នុងការវិនិយោគលើវិស័យកសិកម្ម និងគាំទ្រដល់កសិករ។ នៅក្នុងវិស័យកសិកម្ម បើតាមលោក រដ្ឋមន្ត្រី គោលដៅសំខាន់ គឺសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច។ ពោលគឺធានាឱ្យបាននូវផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ក្នុងស្រុក និងលក់ចេញដើម្បីប្រាក់ចំណេញ ព្រមទាំងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន។ ជាមួយគ្នានេះ ការធ្វើផលិតកម្មដំណាំត្រូវមានផែនច្បាស់លាស់ និងស្របតាមបច្ចេកទេស ដើម្បីធានាបាននូវគុណភាព ស្តង់ដា តម្លៃល្អ និងឆ្លើយតបបានត្រឹមត្រូវតាមតម្រូវការទីផ្សារ។ លើសពីនេះទៀត លោក​​ក៏បានលើកពីយន្តការហិរញ្ញវត្ថុ ដោយធ្វើយ៉ាងណាឱ្យកសិករទទួលបានកម្...
សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយប្រធានក្រុមសភានៃសហព័ន្ធអាល្លឺម៉ង់

សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយប្រធានក្រុមសភានៃសហព័ន្ធអាល្លឺម៉ង់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០​២៣នេះបានអនុញ្ញាតដ៏ខ្ពង់ខ្ពស់ឱ្យលោកស្រី​ Gabriele KATZAMAREK ប្រធានក្រុមសភា នៃសហព័ន្ធអាល្លឺម៉ង់ ចូលជួបសម្តែងការសម និងពិភាក្សាការងារ។ ក្នុងជំនួបនោះ លោកស្រីប្រធានក្រុមសភា នៃសហព័ន្ធអាល្លឺម៉ង់ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជាហើយថា ដំណើរទស្សនកិច្ចមកកម្ពុជាដើម្បីស្វែងរកដៃគូសហការដែលអាចទុកចិត្តគ្នាបាន។ លោកស្រី​​ Gabriele បានបន្តថា ក្រៅពីនេះ នឹងជំរុញកិច្ចព្រមព្រៀង ពាណិជ្ជ​កម្មសេរី រវាង អឺរ៉ុបនិងអាស៊ាន ជាពិសេស នៅពេលដែលពិភពលោក កំពុងជួបនូវវិបត្តិ។ លោកស្រី MAREK សូមគោរព ជូនចំពោះសម្ដេចតេជោចំពោះជំហរ របស់កម្ពុជាកន្លងមកលើការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន និងបានគោរពជម្រាបជូនសម្ដេចតេជោថា លោកស្រី ធ្លាប់បានមកកាន់កម្ពុជាកាលពីឆ្នាំ២០០៩ ហើយ នៅពេលនេះ លោកជំទ...
នាវាទេសចរណ៍បរទេស ជិត ១.០០០នាក់ ចូលចតធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ

នាវាទេសចរណ៍បរទេស ជិត ១.០០០នាក់ ចូលចតធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រះសីហនុ៖ មន្ត្រីកំពង់ផែក្រុងព្រះសីហនុបានឲ្យដឹងថា  នាវាទេសចរណ៍ បរទេសមួយគ្រឿង ឈ្មោះ Nautica សញ្ជាតិ MARSHALL ISLAND ផ្ទុកមនុស្សចម្រុះជាតិសាសន៍ជិត ១.០០០នាក់ ចេញដំណើរមកពីប្រទេសថៃ បានចូលចត​នៅ​កំពង់ផែស្វយ័តក្រុងព្រះសីហនុ (ផែចាស់) ដោយសុវត្ថិភាព ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជា រយៈពេល១ថ្ងៃ។ នាវានេះ មានប្រវែងបណ្តោយជាង១៨០ម៉ែត្រ ប្រវែងទទឹងជាង ៣០ម៉ែ្រត ជំរៅជាង ៦ម៉ែត្រ ផ្ទុកមនុស្សចម្រុះជាតិសាសន៍សរុបចំនួន ៩៤២នាក់ ដែលមាននាវិកសរុបចំនួន ៤០៧នាក់ ស្រី៦៩នាក់ (៣៦សញ្ជាតិ ) និងមានភ្ញៀវទេសចរសរុបចំនួន ៥៣៥នាក់ ស្រី២៨៨នាក់ (២៤សញ្ជាតិ ) សញ្ជាតិដែលមានភ្ញៀវច្រើនជាងគេគឺសហរដ្ឋអាមេរិក ។តាមព័ត៌មាន នាវានេះ នឹងចាកចេញទៅវិញនៅល្ងាចថ្ងៃដដែលបន្តដំណើរឆ្ពោះទៅប្រទេសវៀត ណាម ។...
លោក​ឧកញ៉ា ហេង ឡុង ប្រធានក្រុមហ៊ុន​ចំការ កៅស៊ូបឹងកេត​​​ និងលោក​ជំទាវ​​ បាន​​ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ដែលបានប្រមាថជាថ្មីដល់អង្គព្រះមហាក្សត្ស

លោក​ឧកញ៉ា ហេង ឡុង ប្រធានក្រុមហ៊ុន​ចំការ កៅស៊ូបឹងកេត​​​ និងលោក​ជំទាវ​​ បាន​​ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ដែលបានប្រមាថជាថ្មីដល់អង្គព្រះមហាក្សត្ស

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ លោក​ឧកញ៉ា ហេង ឡុង ប្រធានក្រុមហ៊ុន​ចំការ កៅស៊ូបឹងកេត​​​ និងលោក​ជំទាវ​​ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បាន​​ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ដែលបានប្រមាថជាថ្មីដល់ អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរទូទាំងប្រទេសកម្ពុជា​។​​ ដោយសារតែ​​ការបង្ហោះតាមបណ្តាញសង្គមរបស់ ទណ្ឌិតក្បត់ជាតិ៣ជំនាន់នេះ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយចោទប្រកាន់យ៉ាងគឃ្លើនលើ ព្រះអម្ចាស់ជីវិតតម្កល់លើត្បូង គឺជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុតដែលមិនអាចលើកលែងបាន។ យោងតាម​​មាត្រា៧ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា​​ «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ» និងបទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោស តាមបទប្បញ្ញត្តិនៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ ហេតុដូច្នោះហើយ យើងខ្ញុំ ទាំងអស់​គ្នា សូម​​សំណូមពរដល់អាជ្ញាធរម...
លោក​ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន​ និងលោក​ជំទាវ​​ បាន​​ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ដែលបានប្រមាថជាថ្មីដល់អង្គព្រះមហាក្សត្រ

លោក​ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន​ និងលោក​ជំទាវ​​ បាន​​ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ដែលបានប្រមាថជាថ្មីដល់អង្គព្រះមហាក្សត្រ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ លោក​ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន​ និងលោក​ជំទាវ​​ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បាន​​ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ដែលបានប្រមាថជាថ្មីដល់ អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរទូទាំងប្រទេសកម្ពុជា​។​​ ដោយសារតែ​​ការបង្ហោះតាមបណ្តាញសង្គមរបស់ ទណ្ឌិតក្បត់ជាតិ៣ជំនាន់នេះ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយចោទប្រកាន់យ៉ាងគឃ្លើនលើ ព្រះអម្ចាស់ជីវិតតម្កល់លើត្បូង គឺជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុតដែលមិនអាចលើកលែងបាន។ យោងតាម​​មាត្រា៧ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា​​ «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ» និងបទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោស តាមបទប្បញ្ញត្តិនៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ ហេតុដូច្នោះហើយ យើងខ្ញុំ ទាំងអស់​គ្នា សូម​​សំណូមពរដល់អាជ្ញាធរមានសមត...
ខេត្ត​ព្រះសីហនុមានសំណង់អគារ​ខ្ពស់ៗ ​ចំនួន៣០៣ កំពុងដំណើរការអាជីវកម្ម និង​អគារ ៣៥៩កន្លែងទៀត​​ ត្រូវទុកចោល

ខេត្ត​ព្រះសីហនុមានសំណង់អគារ​ខ្ពស់ៗ ​ចំនួន៣០៣ កំពុងដំណើរការអាជីវកម្ម និង​អគារ ៣៥៩កន្លែងទៀត​​ ត្រូវទុកចោល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ លោក គួច ចំរើន អផិបាលនៃគណៈអភិបាល​​ខេត្តព្រះសីហនុ បាន​​លើក​ឡើង​ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិ​បាលស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តព្រះសីហនុ» កាល​ពី​ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា​​ បច្ចុប្បន្នអគារខ្ពស់ៗ សរុបចំនួន​១០០៦អគារ ក្នុងនោះ ចំនួន៣០៣អគារ កំពុងដំណើរការអាជីវកម្មរបស់គេ ដោយផ្ដល់បានទាំងការងារ និងប្រាក់ចំណូលចូលរដ្ឋ។​​ លោកអភិបាលខេត្ត​ថ្លែងថា ​​«សំណង់អគារដែលកំពុងដំណើរការអាជីវកម្មនេះ នៅខេត្តព្រះសីហនុ ក៏មានសំណង់អគារផ្សេងទៀត ដែលត្រូវបានគេបន្សល់​ទុកចោល ដោយសារតែម្ចាស់ក្ស័យធននៅពេលវិបត្តិជំងឺកូវីដ១៩»។ លើសពីនេះលោក​ថ្លែងទៀតថា ​សព្វថ្ងៃ មានសំណង់គ្រោងអគារចំនួន៣​៥៩កន្លែង ត្រូវបានគេទុកចោល ខណៈអគារចំនួន២៥៥ផ្សេងទៀត បាន​សាងសង់រួចរាល់ តែម្ចាស់មិនដំណើរការអាជីវកម្ម និង៨៩អគារទៀត កំពុង​បន្ដជួសជុល។ អគារនៅខេត្តព្រះសីហនុ មានសរុបចំនួន១០០៦អគារ ក្នុងនោះមាន៣...
លោក​បណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញប្រកាសទទួលស្គាល់ និងបញ្ចូលសមាសភាពសាស្ត្រាចារ្យ បុគ្គលិកអប់រំ និងនិស្សិតជិត ៣ពាន់នាក់ជាសមាជិកយុវជនគណបក្សប្រជាជនកម្ពុជា

លោក​បណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញប្រកាសទទួលស្គាល់ និងបញ្ចូលសមាសភាពសាស្ត្រាចារ្យ បុគ្គលិកអប់រំ និងនិស្សិតជិត ៣ពាន់នាក់ជាសមាជិកយុវជនគណបក្សប្រជាជនកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(វិមាន៧មករា)៖  លោក​​បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញប្រកាសទទួលស្គាល់ និងបញ្ចូលសមាសភាពសាស្ត្រាចារ្យ បុគ្គលិកអប់រំ និងនិស្សិតជិត ៣ពាន់នាក់ ជាសមាជិកយុវជនគណបក្សប្រជាជនកម្ពុជា។ នាឱកាសនោះដែរ លោក​​បណ្ឌិត ហ៊ុន ម៉ាណែត បានសូមចូលរួមអបអរសប្បា​យរីករាយ ជាមួយនឹងសាស្ត្រាចារ្យ បុគ្គលិកអប់រំ និងនិស្សិតទាំងអស់ ចំពោះការសម្រេចចិត្តចូលមករួមរស់ក្នុងជីវភាពនយោបាយជាមួយនឹងមហាគ្រួសារដ៏កក់ក្តៅនៃគណបក្សប្រជាជនកម្ពុជា ដែលជាគ្រួសារដ៏ធំជាងគេ និងដែលសម្រេចបាននូវស្នាដៃ ព្រមទាំងគុណបំណាច់យ៉ាងធំធេងជាច្រើននៅក្នុងបុព្វហេតុបម្រើជាតិ និងការពារប្រជាជនដោយស្មោះត្រង់ និងដោយគ្មានរើសអើង។ លោក​​បណ្ឌិត បានលើកឡើងថា ក្នុងរយៈកាលជាង ៤០ឆ្នាំកន្លងមកនេះ អ្នកស្នេហាជាតិជាថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា នៃមហាគ្រួសា...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្សជិត២ពាន់នាក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្សជិត២ពាន់នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នេះបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធាន​មនុស្ស​សរុបប្រមាណ សរុបចំនួន ១,៩៤៦នាក់ ក្នុងនោះ នារី ១,០៣៣ នាក់។ វិធីនេះត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលពិពណ៌ពាណិជ្ជកម្មជ្រោយចង្វារ (OCIC)។និស្សិតដែលបានបញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រនេះ រួមមាននិស្សិត​បញ្ចប់​ការសិក្សាថ្នាក់បរិញ្ញាបត្ររង​ ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​ ដែលបាន​បញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា​២០១៩-២០២០ និងឆ្នាំសិក្សា២០២០-២០២១។ ក្នុងនោះ ក៏មាន​និស្សិត​អាហារូបករណ៍របស់សម្ដេចតេជោ និងសម្ដេច​កិត្ដិព្រឹទ្ធ​បណ្ឌិតចំនួន ៣២នាក់ផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះសាកលវិទ្យាល័យធនធានមនុស្ស ដែលបានជម្នះការលំបាកទាំងឡាយ ចូលរួមក្នុ...
នាយឧត្តមសេនីយ៍ យន្ត មីន ” ប្រសិនបើខ្ញុំអាចនិយាយជាមួយអតីតយុទ្ធជនពលីបាន គឺ ការលះបង់ជីវិតរបស់បងប្អូនសម្រាប់មាតុភូមិកម្ពុជាមិនអត់ប្រយោជន៍នោះទេ”

នាយឧត្តមសេនីយ៍ យន្ត មីន ” ប្រសិនបើខ្ញុំអាចនិយាយជាមួយអតីតយុទ្ធជនពលីបាន គឺ ការលះបង់ជីវិតរបស់បងប្អូនសម្រាប់មាតុភូមិកម្ពុជាមិនអត់ប្រយោជន៍នោះទេ”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់ទីលានផ្នូរយុទ្ធជនពលី នៅខេត្តកោះកុង បានមានប្រសាសន៍ថា ប្រសិនបើខ្ញុំអាចនិយាយជាមួយអតីតយុទ្ធជនពលីបាន គឺពាំនាំថា ការលះបង់ជីវិតរបស់បងប្អូនសម្រាប់មាតុភូមិកម្ពុជា គឺមិនអត់ប្រយោជន៍នោះទេ បច្ចុប្បន្ននេះ ប្រទេស កម្ពុជា ទទួលបានសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាទីស្តីការក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ យន្ត មីន បានលើកឡើងថា ដើម្បីជាកិច្ចតបស្នងសងគុណដល់ការលះបង់របស់យុទ្ធជនពលី រដ្ឋាភិបាល ដែលមានក្រសួងការពារជាតិជាសេនាធិការ បានរៀបចំសា ងសង់ទីលានផ្នូរយុទ្ធជនពលីជីវិត ដើម្បីបញ្ចុះសព ជាពិសេសអាច ឱ្យបងប្អូនប្រជាពលរដ្ឋរៀបចំធ្វើបុណ្យតាមប្រពៃណីសាសនា អុជធូបបូជា ឱ្យសាកសមនឹងការលះបង់របស់បងប្...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងចំពិធីលៀងសាយភោជន៍ ជូនប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងចំពិធីលៀងសាយភោជន៍ ជូនប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោ ជន៍ ជូនដល់ លោក ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ ( Frank-Walter Steinmeier) ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក្នុងឱកាសដែលឯកឧត្តម និងលោកជំទាវ អញ្ជើញបំពេញទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះ ក្រោមអធិបតីភាព សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ តាមរយៈដំណើរទស្សនកិច្ចរបស់ ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នាពេលនេះ នឹងបើកទំព័រមាសក្នុងប្រវត្តិសាស្ត្រ នៃទំនាក់ទំនងជាប្រពៃណី ក៏ដូចជាមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និងពង្រឹងបន្ថែមទៀតនូវចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់សម្រាប់ជាផលប្រយោជន៍ទៅវិញទៅមក រប...