ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក

សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អាមរិក៖ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅវ៉ាស៊ីនតោន សហរដ្ឋអាមេរិក) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយលោកស្រី ថាមមី ដាកវើក (Tammy Duckworth)​សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក។ នៅក្នុងជំនួបនេះ លោកស្រី សមាជិកព្រឹទ្ធសភាអាមេរិកបានឆ្លៀតចូលរួមរំលែកនូវមរណទុក្ខជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជាក្រុមគ្រួសារ និងសាច់ញាតិ ចំពោះការទទួល​មរណភាពរបស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង។ ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីស្ថានភាពលំបាករបស់កម្ពុជាពីអតីតកាល និងភាពរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្នក្រោយបិទបញ្ចប់ទាំងស្រុងនូវភ្លើងសង្គ្រាមនាឆ្នាំ១៩៩៨។ សម្តេចតេជោ បានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ក្រោមការដឹកនាំរាជរដ្ឋាភិបាលដោយសម្តេច គឺជាពេលដែលមានភាពល្អប្រសើរបំផុត បើធៀបនឹងអតីតកាល។ ជាពិសេសមុនទសវត្សរ៍ឆ្នាំ៧០មានភាពរកាំរកូស រហូតដ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយ ប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា ប្រមាណជាង២ពាន់នាក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយ ប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា ប្រមាណជាង២ពាន់នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រដ្ឋធានីវ៉ាស៊ីនតោន ៖ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅប្រទេសកម្ពុជា) ដែលត្រូវនឹងល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន សហ​រដ្ឋអាមេរិក) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅទឹកដីសហរដ្ឋអាមេរិក និងកាណាដា សរុបប្រមាណជាង២ពាន់នាក់។ សម្ដេចតេជោនាយករដ្ឋមន្ត្រី​ ពិតជារីករាយដែលបានអញ្ជើញមកជួបបងប្អូនពលរដ្ឋខ្មែរនៅក្រៅប្រទេស និងអរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានធ្វើដំណើរពីរដ្ឋផ្សេងៗទាំងក្នុងទឹកដីរអាមេរិក និងកាណាដា មកជួបសម្ដេចនាពេលនេះ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជា និងវ៉ាស៊ីនតោន មានចម្ងាយជាង១ម៉ឺនគីឡូ តែសម្តេចនៅតែអាចជួបជាមួយខ្មែរនៅអាមេរិកបាន។ សម្ដេចបញ្ជាក់ថា វាមិនស្ថិតនៅលើចម្ងាយទេ អាស្រ័យលើការចង់ជួប ឬអត់?។ នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បាននាំយកព្រះរាជបណ្តាំ...
ទាហានអ៊ីស្រាអែល បាញ់សម្លាប់ស្ត្រីអ្នកកាសែតប្រចាំទូរទស្សន៍ Al Jazeera ពេលនាងកំពុងយកព័ត៌មាន

ទាហានអ៊ីស្រាអែល បាញ់សម្លាប់ស្ត្រីអ្នកកាសែតប្រចាំទូរទស្សន៍ Al Jazeera ពេលនាងកំពុងយកព័ត៌មាន

នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ
អន្តរជាតិ៖ អ្នកកាសែតជើងចាស់របស់ស្ថាប័នទូរទស្សន៍ដ៏ល្បីនៅលើពិភពលោក Al Jazeera គឺលោកស្រី ហ្សីរីន អាប៊ូ អាក់ឡេះ (Shireen Abu Akleh) ត្រូវទាហានអ៊ីស្រាអែល បាញ់សម្លាប់នៅតំបន់ West Bank ដែលស្ថិតក្រោមការត្រួតត្រារបស់រដ្ឋាភិបាល អ៊ីស្រាអែល។ លោកស្រី ហ្សីរីន អាប៊ូ អាក់ឡេះ អាយុ៥១ឆ្នាំ ត្រូវទាហានអ៊ីស្រាអែល ពួនបាញ់ពីចម្ងាយពេលនាងកំពុងយកព័ត៌មាន នៅជំរុំជនភៀសខ្លួន។ ទោះបីជាពាក់អាវកាក់កាសែតក៏ដោយ គ្រាប់មួយគ្រាប់ បានទម្លាយផ្ទះផ្ទៃមុខរបស់នាង​ ចំណែកអ្នក​កាសែតម្នាក់ទៀត ជនជាតិ​ប៉ាឡេស្ទីន​  ​ឈ្មោះ អាលី អាល់សាមូឌី (Ali al-Samoudi) បាន​រង​របួស​ខ្នង។ ទូរទស្សន៍ Al Jazeera បានចេញសេចក្តីថ្លែងការណ៍មួយ និយាយថា លោកស្រី ហ្សីរីន អាប៊ូ អាក់ឡេះ ត្រូវគេធ្វើឃាតដោយឈាមត្រជាក់ ហើយបានអំពាវនាវឲ្យសហគមន៍អន្តរជាតិថ្កោលទោសចំពោះទង្វើរបស់កងទ័ពអ៊ីស្រាអែល។ គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំប៉ាឡេស្ទីន បានសម្តែងការភ្ញាក់ផ្អើលចំពោះការសម្លាប់លោកស្...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសន្ទនានិងទទួលទានអាហារពេលរាត្រីជាមួយក្រុមវិភាគបណ្តាញសង្គមនៅសហរ ដ្ឋអាមេរិក

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសន្ទនានិងទទួលទានអាហារពេលរាត្រីជាមួយក្រុមវិភាគបណ្តាញសង្គមនៅសហរ ដ្ឋអាមេរិក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សហរដ្ឋអាមេរិក: នៅរាត្រីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញជួបសន្ទនាដោយផ្ទាល់ជាមួយក្រុមវិភាគសង្គម ដែលរស់នៅសហរដ្ឋអាមេរិក ដឹកនាំដោយលោក ម៉ក់ ហឺន និងភរិយា។ ក្នុងជំនួបគ្នានោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសំដែងនូវសេចក្តីនឹករលឹកជាពន់ពេក ចំពោះលោកពូម៉ក់ ហឺន និងភរិយា ដ៏ដូចជាក្រុមវិភាគសង្គមទាំងអស់ ដែលរស់នៅសហរដ្ឋអាមេរិក និងដែលបានតាមដានជាប់ជាប្រចាំចំពោះសភាពការនយោបាយ សេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញពីសម័យកាលមួយទៅកាន់សម័យកាលមួយ ពិសេសក្រោយពេលដែលកម្ពុជាបានបញ្ចប់សង្រ្គាមទាំងស្រុង ក្រោមការដាក់ចេញ នូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី។ មគ្គទេសក៏ឯក នៃនយោបាយឈ្នះ ឈ្នះ ដែលនាំកម្ពុជាខ្ពស់មុខ ខ្ពស់មាត់ ស្មើសិទ្ធស្មើភាព ជាមួយនិងបណ្តាប្រទេសទាំងអស់លើសកលលោក មិនថាប្រទេសតូច ប្រទេសធំ មានរឺក្រនោះឡើយ ។ សម្តេចតេជោនាយករដ្ឋមន្រ្តីបន្តថា បើទោះបីជាមិនដែលបានជួបមុខគ្នា ក៏ពិតមែន ...
សម្តេចតេជោ ហ៊ុន សែន ទទួលបានការស្វាគមន៍យ៉ាងច្រើនកុះករពីប្រជាពលរដ្ឋរស់នៅសហរដ្ឋអាមេរិក

សម្តេចតេជោ ហ៊ុន សែន ទទួលបានការស្វាគមន៍យ៉ាងច្រើនកុះករពីប្រជាពលរដ្ឋរស់នៅសហរដ្ឋអាមេរិក

នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អាមេរិក៖ បន្ទាប់ពីមាននៃការអញ្ជើញទភដល់រដ្ឋធានីវ៉ាស៊ិនតោន ឌី ស៊ី សហរដ្ឋអាមេរិក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលការស្វាគ មន៍យ៉ាងកក់ក្តៅបំផុតពីប្រជាពលរដ្ឋរស់នៅសហរដ្ឋអាមេរិក ដែលកំពុងរងចាំទទួលស្វាគមន៍វត្តមានរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី នៅពីមុខសណ្ឋាគារស្នាក់អាស្រ័យ ក្នុងទីក្រុងវ៉ាស៊ិនតោន ឌីស៊ី សហរដ្ឋអាមេរិក។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសំដែងនូវក្តីរំភើបរីករាយចំពោះវត្តមាន ជនរួមជាតិកម្ពុជាដ៏ច្រើនកុះករ ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញមករងចាំនិងទទួលស្វាគមន៍ចំពោះវត្តមានរបស់សម្តេច ក្នុងការអញ្ជើញមកកាន់រដ្ឋធានីវ៉ាស៊ិនតោន ឌីស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូល ពិសេសអាស៊ាន-សហរដ្ឋអាមេរិក ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន និងជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន សហរដ្ឋអាមេរិក ដែលបានប្រព្រឹត្តិទៅចំខួបគម្រប់ ៤៥ឆ្នាំ នៃទំនាក់ទំនងក្នុងភាពជាដៃគូសន្ទនាអាស៊ាន សហរដ...
សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅដល់រដ្ឋធានីវ៉ាស៊ិនតោនសហរដ្ឋអាមេរិកប្រកបដោយសុវត្តិភាព

សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅដល់រដ្ឋធានីវ៉ាស៊ិនតោនសហរដ្ឋអាមេរិកប្រកបដោយសុវត្តិភាព

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅវេលាម៉ោង១៧ និង៣៣នាទីល្ងាចថ្ងៃទី១០ ខែឧសភា (ម៉ោងនៅរដ្ឋធានីវ៉ាស៊ិនតោន)ត្រូវនឹងម៉ោង៦និង៣៣នាទីព្រឹកថ្ងៃទី ១១ខែឧសភាឆ្នាំ២០២២(ម៉ោងនៅរាជធានីភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញទៅដល់រដ្ឋធានីវ៉ាស៊ិនតោនសហរដ្ឋអាមេរិកប្រកបដោយសុវត្តិភាព ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលនឹងប្រារព្វធ្វើឡើងនៅថ្ងៃទី១២-១៣ ខែឧសភាឆ្នាំ២០២ ២នេះ។ នៅអាកាសយានដ្ឋានអន្តរជាតិJoint Base Andrews រដ្ឋធានីវ៉ាស៊ិនតោន សហរដ្ឋអាមេរិក វត្តមាននៃការអញ្ជើញដល់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលបំផុតពីឥស្សរជនជាន់ខ្ពស់ពិធីការក្រសួងការបរទេសសហរដ្ឋអា មេរិក លោក កែវ ជា ឯកអគ្គរាជទូតវិសាមញនិងពេញសមត្ថ ភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិក ព្រមទាំងវត្តមាន ...
សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិ សហរដ្ឋអាមេរិក

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិ សហរដ្ឋអាមេរិក

នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០​ ខែឧសភា​ ឆ្នាំ២០២២នេះ សម្តេអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក តយៈពេលពីរថ្ងៃ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ សម្តេចតេជោ បានជម្រាបជូនជនរួមជាតិ មុនពេលចេញដំណើរនាព្រឹកនេះថា «ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាត្រូវធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក និងដើម្បីរំព្ញកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិកផងដែរ។ ស្ថិតនៅទឹកដីសហរដ្ឋអាមេរិក​ ខ្ញុំនឹងជួបជាមួយមេដឹកនាំសំខាន់ៗមួយចំនួន ព្រមទាំងបងប្អូនខ្មែរអាមេរិកាំង ដែលរស់នៅទីនោះកំពុងរងចាំទទួលខ្ញុំ»។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមអាស៊ាន បានឲ្យដឹងថា ក្នុង​នាម​ជា​ប្រធាន​អាស៊ាន កម្ពុជា​នឹងចូលរួម​ប្រជុំ​កំពូល​ពិសេស​ ដើម្បី​អបអរសាទរទំនាក់ទំនងបែបកិច្ចសន្ទនា រវាងមេដឹកនាំប្រទេសជាសមាជិកសមាគម អាស...
សម្តេចតេជោ ហ៊ុន សែន “ឈាមពិតជាខាប់ជាងទឹក បើទោះបីជាទឹកអាចធ្វើឲ្យឈាមរលាយជាទឹកបានក៏ដោយ”

សម្តេចតេជោ ហ៊ុន សែន “ឈាមពិតជាខាប់ជាងទឹក បើទោះបីជាទឹកអាចធ្វើឲ្យឈាមរលាយជាទឹកបានក៏ដោយ”

នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា «ឈាមពិតជាខាប់ជាងទឹក បើទោះបីជាទឹកអាចធ្វើឲ្យឈាមរលាយជាទឹកបានក៏ដោយ។ ខ្ញុំចង់និយាយដល់មនោសញ្ចេតនាបងប្អូន ដែលប្រសូត្រពីផ្ទៃម្តាយតែមួយ ដែលករណីជាក់ស្តែង គឺមរណៈភាពបងប្រុសខ្ញុំ ដែលទើបធ្វើបុណ្យបញ្ចុះនៅព្រឹកមុិញនេះ។ សម្តេចបន្តទៀតថា «ទោះបីខ្ញុំបានបំពេញភារកិច្ចជាប្អូនប្រុស ជាប្អូនថ្លៃ ជាឪពុកមារអស់រយៈពេល៥ថ្ងៃរួចមកហើយក្តី តែខ្ញុំហាក់នៅមិនទាន់បានសម្រេចរួចនូវកិច្ចការ ដែលខ្ញុំត្រូវធ្វើនៅឡើយ នោះគឺខួប៧ថ្ងៃនៃថ្ងៃមរណៈភាពរបស់បងប្រុសខ្ញុំ។ «ទោះបីភរិយាខ្ញុំ កូនខ្ញុំបន្តស្ថិតនៅជាមួយបងថ្លៃ ក្មួយៗ និងចៅៗខ្ញុំក៏ដោយ ក៏ខ្ញុំពិតជាពិបាកឈានជើងចេញនៅពេលក្រឡេកឃើញមុខបងថ្លៃ ក្មួយៗ ដែលហៅខ្ញុំថាពុក ចៅៗ ដែលហៅខ្ញុំថាតា មានទឹកមុខក្រៀមក្រំលាយឡំដោយទឹកភ្នែក។ «ភារកិច្ចប្រទេសជាតិតម្រូវឲ្យខ្ញុំចាកចេញដោយខានមិនបាននោះ គឺដឹកនាំប្រតិភូទៅចូ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក ថ្ងៃទី១០ឧសភា នៅរដ្ឋធានីវ៉ាស៊ីនតោនក្នុងទឹកដីសហរដ្ឋអាមេរិក

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក ថ្ងៃទី១០ឧសភា នៅរដ្ឋធានីវ៉ាស៊ីនតោនក្នុងទឹកដីសហរដ្ឋអាមេរិក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ឥភ្នំពេញ:សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជាក្នុងនាមជាប្រធានអាស៊ាននឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើដំណើរទៅកាន់ទឹកដីសហរដ្ឋ អាមេរិកដើម្បីដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី១៦ ខែមេសាឆ្នាំ២០២២បានអោយដឹងថាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន និងសហរដ្ឋអាមេរិកនឹងរៀបចំកិច្ចប្រជុំកំពូលពិសេសនៅរដ្ឋធានីវ៉ាស៊ីនតោនក្នុងទឹកដីសហរដ្ឋអាមេរិក នាថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ ដើម្បីអបអរសាទរទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក ដែលមានវ័យ ៤៥ឆ្នាំមកហើយ។ កិច្ចប្រជុំកំពូលពិសេសនេះ គឺជាកិច្ចប្រជុំកំពូលពិសេស លើកទី២ គិតពីឆ្នាំ២០១៦មក។ ថ្នាក់ដឹកនាំអាស៊ាននិងប្រធានាធិបតី ចូ បៃឌិន នឹងពិភាក្សាគ្នាអំពីមធ្យោបាយ និងវិធីសាស្ត្រនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងវិស័យជាច្រើនរួមមានការឆ្លើយតបនឹងជំងឺកូវីដ-១៩សន្...
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក​​អុីស្មាអីល សាប្រ៊ី យ៉ាកុប ផ្ញើសារលិខិតរំលែកទុក្ខ ជូនសម្តេចតេជោ ហ៊ុន សែន ចំពោះមរណភាពបងប្រុសរបស់សម្តេចគឺ សម្តេចឧត្តម​ទេពញាណ ហ៊ុន ណេង

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក​​អុីស្មាអីល សាប្រ៊ី យ៉ាកុប ផ្ញើសារលិខិតរំលែកទុក្ខ ជូនសម្តេចតេជោ ហ៊ុន សែន ចំពោះមរណភាពបងប្រុសរបស់សម្តេចគឺ សម្តេចឧត្តម​ទេពញាណ ហ៊ុន ណេង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សូមជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តីជាទីរាប់អាន-រូបខ្ញុំបានសរសេរសារនេះ ព្រមជាមួយសេចក្តីសោកសង្រែងជាពន់ពេក សូមចូលរួមរំលែកទុក្ខដ៏ធំដែលបងប្រុសរបស់សម្តេចគឺ ឯកឧត្តម ហ៊ុន ណេង បានទទួលមរណភាពកាលពីម្សិលមិញ។ ក្រុមគ្រួសាររបស់គាត់ និង ប្រជាជននៃខេត្តកំពង់ចាមបានបាត់បង់ថ្នាក់ដឹកនាំដ៏ល្អមួយរូប។ -ភាពសោកសៅនៃការបាត់បង់ភ្លាមៗនូវសមាជិកគ្រួសារដ៏ជិតស្និទ្ធគឺជាការមួយដែលលំបាកទទួលយកបានបំផុត។ ខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយភរិយា បុត្រា បុត្រី និង ញាត្តិមិត្តទាំងអស់របស់ឯកឧត្តមហ៊ុនណេង។ ខ្ញុំសួមបួងសួងសូមសេចក្តីសុខ ជូនចំពោះសម្តេចតេជោផ្ទាល់ក៏ដូចជាជូនចំពោះក្រុមគ្រួសារសព ក្នុងពេលវេលាដ៏លំបាកនេះ។ រូបខ្ញុំក៏សូមជូនពរអោយពិធីបុណ្យសពប្រព្រឹត្តិទៅដោយដោយល្អប្រសើរតាមការគ្រោងទុកនៅថ្ងៃទី ៩ ឧសភាខាងមុខ។...