ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

សម្ដចក្រឡាហោម​ ស​ ខេង​ ឧបត្ថម្ភថវិកាជូនកងកម្លាំងនគរបាលការពារតាមគោលដៅ​ និងប្រចាំការត្រៀមអន្តរាគមន៍​នៅតំបន់បិទខ្ទប់

សម្ដចក្រឡាហោម​ ស​ ខេង​ ឧបត្ថម្ភថវិកាជូនកងកម្លាំងនគរបាលការពារតាមគោលដៅ​ និងប្រចាំការត្រៀមអន្តរាគមន៍​នៅតំបន់បិទខ្ទប់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ឧបត្ថម្ភថវិកាជូនកងកម្លាំងនគរបាលការពារតាមគោលដៅ​ និងប្រចាំការត្រៀមអន្តរាគមន៍​នៅតំបន់បិទខ្ទប់។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនចំពោះ​  នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដា្ឋននគរ​បាលជាតិ​ ។ សម្តេចបញ្ជាក់ថា"ដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិចំនួន ១,២៤៤នាក់ ដែលកំពុង ការពារតាមគោលដៅ និងប្រចាំការត្រៀមអន្ដរាគមន៍ ក្នុងដំណាក់កាលបិទខ្ទប់ភូមិសាស្ត្ររាជធានី ភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ខ្ញុំសូមឧបត្ថម្ភនូវថវិកាចំនួន ៣៤៨,៣២០,០០០រៀល បន្ថែមលើគោលរបប ដែលបានឧបត្ថម្ភជាហូរហែរកន្លងមកហើយ"។ សូម  នាយឧត្តមសេនីយ៍ ចាត់ចែងបែងចែកថវិកា​នេះជូនដល់បងប្អូនកងកម្លាំង ដោយក្នុង០១នាក់ ទទួលបានថវិកាចំនួន ២៨០,០ ០០រៀល ។  នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការ ទទួលនូវការស្រឡ...
ប្អូនស្រីបង្កើតសម្តេចតេជោ តាមរយៈមេធាវីបានចេញលិខិតជូនចំពោះសាធារណៈជននិងជាពិសេសជនបំពុលសង្គមមួយចំនួនជ្រាបជាដំណឹង

ប្អូនស្រីបង្កើតសម្តេចតេជោ តាមរយៈមេធាវីបានចេញលិខិតជូនចំពោះសាធារណៈជននិងជាពិសេសជនបំពុលសង្គមមួយចំនួនជ្រាបជាដំណឹង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្អូនស្រីបង្កើតសម្តេចតេជោ តាមរយៈមេធាវីបានចេញលិខិតជូនចំពោះសាធារណៈជននិងជាពិសេសជនបំពុលសង្គមមួយចំនួនជ្រាបជាដំណឹង។ លិខិតនោះបង្ហាញថា" រូបតាំងពីថ្ងៃទី៥ខែ៣មកម្ល៉េះ ពួកបំពុលសង្គមមួយចំនួនបានកាត់តវីដេអូ ស៊ែរក្នុងគ្រុប ខមមិនញុះ ញ៉ុងលាបពណ៍ក្នុងចេតនាមិនល្អមកលើខ្ញុំផ្ទាល់និងគ្រួសារទាំងមូល"។...
អគ្គនាយកដ្ឋាន«ក.ប.ប.» នៃក្រសួងពាណិជ្ជកម្មបានជំរុញសកម្មភាពចុះត្រួតពិនិត្យគុណភាពនិងសម្របសម្រួលការដាក់លក់ទំនិញចាំបាច់តាមរថយន្តចល័ត

អគ្គនាយកដ្ឋាន«ក.ប.ប.» នៃក្រសួងពាណិជ្ជកម្មបានជំរុញសកម្មភាពចុះត្រួតពិនិត្យគុណភាពនិងសម្របសម្រួលការដាក់លក់ទំនិញចាំបាច់តាមរថយន្តចល័ត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖ មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប. » នៅថ្ងៃពុធទី២១ ខែមេសា ឆ្នាំ២០២១នេះះ បាននាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារចំនួន២គ្រឿងចុះត្រួតពិនិត្យគុណភាពផលិតផលទំនិញ ដែលត្រូវនាំយកទៅដាក់លក់ជូនប្រជាពលរដ្ឋ នៅទីតាំងឃ្លាំងស្តុករបស់ក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម។ បន្ថែមពីនេះគឺនៅតាមបណ្តាឃ្លាំងរបស់ក្រុមហ៊ុនដៃគូផ្គត់ផ្គង់ទំនិញ ជូនក្រសួងពាណិជ្ជកម្ម និងនៅតាមបណ្តាគោលដៅដែលរថយន្តចល័តរបស់ក្រសួងពាណិជ្ជកម្មកំពុងធ្វើសកម្មភាពផ្គត់ផ្គង់ទំនិញក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ យោងតាមន្ត្រីជំនាញបញ្ជាក់ថា" ការធ្វើដូច្នោះគឺ ដើម្បីធានាថា ទំនិញដែលយកមកដាក់លក់ជូនប្រជាពលរដ្ឋដែលកំពុងជាប់បម្រាមបិទខ្ទប់របស់រាជរដ្ឋាភិបាល មានគុណភាពសមស្រប មិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ នៅថ្ងៃពុធទី២១ ខែមេសា ឆ្នាំ២០២១"។ សូមជម្រាបជូនផងដែរថា នៅថ្ងៃទី...
អគ្គនាយកដ្ឋាន ក.ប.ប.នៃក្រសួងពាណិជ្ជកម្ម ចុះត្រួតពិនិត្យ និងអង្កេតតម្លៃទំនិញនៅតាមបណ្តាផ្សារគោលដៅមួយចំនួនក្នុងរាជធានីភ្នំពេញ

អគ្គនាយកដ្ឋាន ក.ប.ប.នៃក្រសួងពាណិជ្ជកម្ម ចុះត្រួតពិនិត្យ និងអង្កេតតម្លៃទំនិញនៅតាមបណ្តាផ្សារគោលដៅមួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖ មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប .ប.» សហការជាមួយមន្រ្តី មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ នៅថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២១បានចុះអង្កេត តាមដានតម្លៃលក់ទំនិញសំខាន់ៗមួយចំនួន ពិសេសម្ហូបអាហារដែលជាតម្រូវការចាំបាច់ ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដើម្បីរកមូលហេតុ និងមានវិធានការទប់ស្កាត់ការតម្លើងថ្លៃហួសហេតុ ពីសំណាក់ ជនឆ្លៀតឱកាសមួយចំនួនផងដែរ។ ការធ្វើដូច្នោះគឺ អនុវត្តតាមការអំពាវនាវរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ពិសេសអនុវត្តសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ០១ សណន ស្តីពីវិធានការលម្អិតដើម្បីរឹតបន្តឹងការអនុវត្តសេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។ សកម្មភាពនេះ ត្រូវបានអនុវត្តនៅផ្សារគោលដៅចំនួន៣ គឺ៖ ផ្សារបុរី ពិភពថ្មីចំការដូង ដែលស...
សម្តេចតេជោ ហ៊ុន សែន សូមការរយោគយល់ពីប្រជាពលរដ្ឋដើម្បីទទួលយកស្បៀងអាហារដែលជាសេចក្តីត្រូវការចាំបាច់បំផុតនៅពេលនេះ

សម្តេចតេជោ ហ៊ុន សែន សូមការរយោគយល់ពីប្រជាពលរដ្ឋដើម្បីទទួលយកស្បៀងអាហារដែលជាសេចក្តីត្រូវការចាំបាច់បំផុតនៅពេលនេះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
មុននេះបន្តិច សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ ករដ្ឋមន្ត្រីកម្ពុជា នៅរាត្រីថ្ងៃទី២០ ខែ មេសា ឆ្នាំ២០២១ បាន អញ្ជើញថ្លែងសារពិសេសទៅកាន់បងប្អូនជនរួមជាតិ ដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងតំបន់បិទខ្ទប់នៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយក្នុងនោះសម្តេចតេជោបានសុំការយោគយល់ពី បងប្អូនប្រជាពលរដ្ឋអំពីការលុបចោលការផ្តល់ជាសាច់ប្រាក់ ៣០ម៉ឺនរៀល សម្រាប់អ្នកធ្វើចត្តាឡីស័ក ទៅជាការផ្តល់ស្បៀងអាហារជំនួសវិញ ក្នុងនោះមានដូចជា អង្ករ ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងមីជាដើម។ សូមបញ្ជាក់ផងដែរថា កាលពីដើមខែមីនា ឆ្នាំ២០២១នេះ សម្តេចតេជោ បានប្រកាសផ្តល់ជាសាច់ប្រាក់ឧបត្ថម្ភ ៣០ម៉ឺនរៀលដល់អ្នកធ្វើចត្តាឡីស័ក ដើម្បីដោះស្រាយការលំបាក។ ប៉ុន្តែនៅពេលនេះ ដោយសារចំនួនពលរដ្ឋជាច្រើនម៉ឺននាក់កំពុងស្ថិតនៅក្នុងតំបន់បិទខ្ទប់ទាំង២ ដែលក្នុងនោះក៏មានបងប្អូនមួយចំនួនទៀតកំពុងធ្វើចត្តាឡីស័កដែលត្រូវការស្បៀងអាហារជាចាំបាច់ ទើបសម្តេចតេជោសុំការយោគយល់ពីបងប្អូនប...
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី ៤៣១ នាក់ទៀត និងជាសះស្បើយ ៣១នាក់

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី ៤៣១ នាក់ទៀត និងជាសះស្បើយ ៣១នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី ៤៣១ នាក់ទៀត និងជាសះស្បើយ ៣១នាក់ - ករណីឆ្លងសហគមន៍ ៤២៩ នាក់ - អ្នកដំណើរពីបរទេស ០២ នាក់ ភ្នំពេញ (271) ព្រះសីហនុ (133) កណ្ដាល (10) កំពង់ចាម (4) តាកែវ (4) ព្រៃវែង (2) ត្បូងឃ្មុំ (1) ស្វាយរៀង (1) កំពង់ឆ្នាំង (1) កំពង់ធំ (1) កំពត (1) គិតត្រឹមព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ - អ្នកឆ្លងសរុប= ៧៤៤៤ នាក់ - អ្នកជាសះស្បើយ= ២៥៥៥ នាក់ - អ្នកកំពុងព្យាបាល= ៤៨៣៥ នាក់ - អ្នកស្លាប់= ៤៩ នាក់...
ស្លាប់អ្នកជំងឺកូវីដ១៩ ចំនួន ០៤នាក់ទៀត បានស្លាប់បាត់បង់ជីវិត

ស្លាប់អ្នកជំងឺកូវីដ១៩ ចំនួន ០៤នាក់ទៀត បានស្លាប់បាត់បង់ជីវិត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ស្លាប់អ្នកជំងឺកូវីដ១៩ ចំនួន ០៤នាក់ទៀត បានស្លាប់បាត់បង់ជីវិត ដោយសារកូវីដ-19 ។
សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមកូនស្រីពៅ បានចាក់វ៉ាក់សាំងដូសទី២នៅព្រឹកថ្ងៃទី ២០មេសានេះ

សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមកូនស្រីពៅ បានចាក់វ៉ាក់សាំងដូសទី២នៅព្រឹកថ្ងៃទី ២០មេសានេះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន រួមកូនស្រីពៅ បានចាក់វ៉ាក់សាំងដូសទី២នៅព្រឹកថ្ងៃទី ២០មេសានេះ ដោយសម្តេចផ្ញើសារថា"ពីរនាក់បានហើយ"។ សម្តេចតេជោបានថ្លែងថា ដើម្បីអាចចេញទៅប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី ថ្ងៃទី ២៤ មេសា ២០២១ ខាងមុខខ្ញុំត្រូវចាក់វ៉ាក់សាំងដូសទី២ នៅព្រឹកថ្ងៃទី ២០ មេសា ២០២១ នេះ។ សម្តេចបន្តទៀតថា"លើកនេះមិនចាក់នៅមន្ទីរពេទ្យទេ គឺចាក់នៅគេហដ្ឋានជាមួយភរិយានិងកូនស្រីពៅខុសគ្នាតែប្រភេទវ៉ាក់សាំងប៉ុណ្ណោះ។ ខ្ញុំនិងភរិយាទទួល Astra Zeneca រីឯកូនស្រីពៅទទួលដូសទី២នៃវ៉ាក់សាំងSinovac"។ លើសពីនេះសម្តេចបន្ថែម"ខ្ញុំនៅបន្តចាក់ដៃឆ្វេងដដែល ដើម្បីទុកដៃស្តាំបន្តកិច្ចការតទៅទៀត។រឿងដែលបារម្មណ៍តើខ្ញុំងងុយដេកដូចកាលចាក់ដូសទីមួយឬទេ?បើងងុយដេកឯកសារច្បាស់ជានៅលើតុនិងមិនបាន ហាត់ប្រាណផងដែរ"៕...
រដ្ឋបាល​ខេត្ត​ស្វាយរៀង បង្ហាញ​អត្តសញ្ញាណ​អ្នកមាន​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ទាំង​៣​នាក់ ដែល​ធ្វើការ​នៅ​កាស៊ីណូ​បាវិត​-​ម៉ុក​បាយ

រដ្ឋបាល​ខេត្ត​ស្វាយរៀង បង្ហាញ​អត្តសញ្ញាណ​អ្នកមាន​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ទាំង​៣​នាក់ ដែល​ធ្វើការ​នៅ​កាស៊ីណូ​បាវិត​-​ម៉ុក​បាយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តស្វាយរៀង ៖ រដ្ឋបាល​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី១៩ ខែមេសា ឆ្នាំ​២០២១​ជម្រាប​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត និង​សាធារណជន​ជ្រាប​ថា ករណី​បុគ្គលិក​ទាំង​៣៣​នាក់​នេះ ជា​បុគ្គលិក​បម្រើ​ការងារ​នៅ​កាស៊ីណូ​បាវិត​-​ម៉ុក​បាយ ស្ថិតនៅក្នុង​ក្រុង​បាវិត ខេត្តស្វាយរៀង។ បច្ចុប្បន្ន​នេះ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ដែល​ជា​បុគ្គលិក​កាស៊ីណូ ទាំង​៣​នាក់​នេះ ត្រូវ​​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ បាវិត​។ រដ្ឋបាល​ខេត្ត​ស្វាយរៀង សូម​អំពាវនាវ​ដល់​អ្នក​ដែល​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ឬ​ប្រយោល​ជាមួយ​អ្នកជំងឺ​កូ​វីដ​-១៩ និង​ទីតាំង​ខាងលើ​គិត​ចាប់ពី​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០២១ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាម​ផ្ទះ​រយៈពេល​១៤​ថ្ងៃ ដើម្បី​តាមដានសុខភាព។ បើសិន​ជាមាន​អាការៈ​ខុស​ប្រក្រតី​ដូចជា ក្ដៅខ្លួន​,​ក្អក​,​កណ្ដាស់​,​ឈឺបំពង់ក​,​ពិបាក​ដកដង្ហើម សូម​ផ្ដល់​ព័ត៌មាន​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ភ្លាម ន...