ដីព្រៃកោងកាង និងព្រៃលិចទឹកត្រូវមន្ត្រីមានអំណាចឈូសឆាយទន្ទ្រានកាន់កាប់អស់ប្រមាណ៣០ហិកតា
ប្រជាពលរដ្ឋជាច្រើនក្នុងភូមិចំការក្រោម បានឲ្យដឹងថា ដីព្រៃកោងកាង និងព្រៃលិចទឹកត្រូវមន្ត្រីមានអំណាច មន្ត្រីពាក់ផ្កាយឈូសឆាយទន្ទ្រានកាន់កាប់អស់ប្រមាណ ៣០ ហិកតារួចទៅហើយ ដោយសារមានការបើកដៃពីសំណាក់មន្ត្រី អាជ្ញាធរថ្នាក់ឃុំថ្នាក់ស្រុកដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន។
ក្រុមប្រជាពលរដ្ឋ បានទទូចនិងស្នើសុំ ដល់ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្តកោះកុង មិនគួរបណ្តែតបណ្តោយតទៅទៀតទេ ព្រោះមេឃុំស្រែអំបិល និងអភិបាលស្រុកស្រែអំបិល កំពុងសម្ងំស្ងាត់ឈឹង បណ្តោយឲ្យសកម្មភាពទន្ទ្រានកាន់កាប់ដីព្រៃកោងកាង ដីព្រៃលិចទឹកកើតឡើងយ៉ាងពេញបន្ទុកនៅក្នុងភូមិចំការក្រោម។
ពលរដ្ឋខាងលើកឡើងថា"នៅពេលព័ត៌មានត្រូវបានផ្សព្វផ្សាយជាសាធារណៈគឺមេឃុំស្រែអំបិល និងអភិបាលស្រុកស្រែអំបិល តែងដោះសាយករួចខ្លួនដោយគ្មានសេចក្តីអៀនខ្មាសបន្តិចណាឡើយ"។
ថ្មីៗនេះសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងភូមិចំការក្រោម ឃុំស្រែអំបិល...








