សម្ដេច ស ខេង បង្កើតក្រុមការងារ រដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្រេចបង្កើត ក្រុមការងាររដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្រសួងមហាផ្ទៃ ដោយមាន លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ ធ្វើជាប្រធាន និងមានសមាភាពចូលរួម ១៤រូប ផងដែរ ។
ក្នុងសេចក្ដីសម្រេចរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមការងាររដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន របស់ក្រសួងមហាផ្ទៃ មានតួនាទី និងភារកិច្ចដូចខាងក្រោម ៖
ទី១-ធ្វើជាសេនាធិការជូនក្រសួងមហាផ្ទៃ លើកការងារដ្ឋាភិបាលឌីជីថល ក្របខ័ណ្ឌក្រសួងមហាផ្ទៃ និងគ្រប់គ្រងគម្រោង បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៅតាមបណ្ដាអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួង ។
ទី២-សហការជាមួយដៃគូពាក់ព័ន្ធ ទីប្រឹក្សា និងអ្នកជំនាញតាមការចាំបាច់ ដើម្បីរៀបចំកសាងផែនការ មេបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន និងការបណ្ដុះបណ្ដាលលើ កម្ពស...








