ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

មិនខ្លាចកូវីដ ដើម្បីជួយពលរដ្ឋកម្ពុជា!ឧកញ៉ាចិត្តធម៌ កែវ មុំ យកគ្រឿងឧបភោគ បរិភោគទៅជូនដល់រដ្ឋបាលស្រុកសំរោងខេត្តតាកែវ

មិនខ្លាចកូវីដ ដើម្បីជួយពលរដ្ឋកម្ពុជា!ឧកញ៉ាចិត្តធម៌ កែវ មុំ យកគ្រឿងឧបភោគ បរិភោគទៅជូនដល់រដ្ឋបាលស្រុកសំរោងខេត្តតាកែវ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ឧកញ៉ា  កែវ មុំ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លីលីហ្វូត និងជាអ្នកជំនួញមានធម៌ក្នុងសង្គម រួមជាមួយសប្បុរសជននានាបាននាំយកអំណោយ នំស្រួយលីលី បន្លែផ្លែឈើក្រៀម មី ទឹកត្រី ទឹកស៊ីអ៊ីវ ទៅជូនដល់រដ្ឋបាលស្រុកសំរោង ខេត្តតាកែវ ដែលជាស្រុកកំណើតរបស់ឧកញ៉ាផ្ទាល់តែម្តង។ កាយវិការនិងទឹកចិត្តសប្បុរសធម៌របស់ឧកញ៉ា កែវ មុំ គឺដើម្បីចូលរួមចំណែកក្នុងសង្គមជាតិ ជាពិសេស ជួយសម្រាលបន្ទុកនិងការលំបាកមួយចំនួនរបស់រាជរដ្ឋាភិបាលដឹកនាំ ដោយសម្តេចតេ ជោ ហ៊ុនសែននាយករដ្ឋមន្ត្រី ក្នុងពេលកម្ពុជាជួបវិបត្តិកូវីដ១៩ ។ តាមរយៈអំណោយឧកញ៉ា កែវ មុំ មានបហរសាសន៍ថា"នាងខ្ញុំសូមលើកហត្ថាប្រណមបួងសួងដល់គុណព្រះរតនត្រៃ គុណកែវទាំងបី វត្ថុសក្តិសិទ្ធក្នុងលោក សូមជួយតាមថែរក្សាឯកឧត្តម លោកជំទាវ ពុកម៉ែ អ៊ុំពូមីង បងប្អូនទាំងអស់ជាពិសេសម្ចាស់អំណោយ និង ប្រជាពលរដ្ឋ ទូទាំងព្រះរាជាណាចក្រកម្ពុជាសូមឱ្យមានសុខភាពល្អ សន្តិភាព សេរីភាព សុភមង្គល វិបុលសុខ ជារៀងដរាបតទៅ"។ ន...
ខែមិថុនា ឆ្នាំ១៩៧៥! ប៉ុល ពត ទៅជួប ម៉ៅ សេទុង នៅក្រុងប៉េកាំង សម្ដេចសីហនុចង់វិលមកមាតុភូមិវិញ

ខែមិថុនា ឆ្នាំ១៩៧៥! ប៉ុល ពត ទៅជួប ម៉ៅ សេទុង នៅក្រុងប៉េកាំង សម្ដេចសីហនុចង់វិលមកមាតុភូមិវិញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ដោយ៖ ឈឹម សេរីភួន នៅក្នុងខែមិថុនា ឆ្នាំ១៩៧៥ មេខ្មែរក្រហមប៉ុល ពត និងអៀងសារី បានធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅទីក្រុង ប៉េកាំង ហើយត្រូវបានសមមិត្តប្រធានម៉ៅ ដ៏មហិមាមហាអស្ចារ្យរបស់ប្រជាជនចិន ទទួលជួបធ្វើសវនាការ។ ពេលនោះ ប៉ុល ពត បានលើកឡើងថា គាត់មានសេចក្ដីរំភើបរីករាយជាទីបំផុត ដែលបានជួបមហាវីរបុរសចិននៅពេលនេះ។ សមមិត្តប្រធានម៉ៅ បានថ្លែងបញ្ជោ ប៉ុល ពត ថា" ខ្ញុំគាំទ្រទាំងស្រុងចំពោះសមមិត្ត ហើយសមមិត្តពិតជាមានបទពិសោធន៍ច្រើនជាងខ្ញុំទៅទៀត"។ រយៈពេល៥០ឆ្នាំកន្លងមកនេះ ប្រទេសចិនបានដើរផ្លូវខុសជាច្រើនលើកច្រើនសារមកហើយ ដោយកំហុសខ្លះបានកើតមាននៅទូទាំងប្រទេសតែម្ដង និងកំហុសខ្លះទៀតបានកើតឡើងនៅក្នុងតំបន់មួយចំនួន។ ប៉ុន្តែការដឹកនាំរបស់សមមិត្ត(ប៉ុល ពត) គឺសុទ្ធតែត្រឹមត្រូវ។ ទោះបីដូច្នេះក៏ដោយ ក៏សមមិត្តប្រធានម៉ៅ បានផ្ដាំផ្ញើប៉ុល ពត ថា សូមសមមិត្តកុំចម្លងបដិវត្តន៍ទាំងស្រុងពីប្រទេសចិន។មេខ្មែរក្រហ មប៉ុល ពត បានថ្លែងអំណរគុណដល់សមមិត្តប្...
សម្ដេចតេជោ ហ៊ុន សែន សម្រេចបង្កើតក្រុមការងាររៀបចំលិខិតបទដ្ឋានគតិយុត្តគ្រប់គ្រងឧកញ៉ាការផ្តល់និងដកហូតគោរមងារ

សម្ដេចតេជោ ហ៊ុន សែន សម្រេចបង្កើតក្រុមការងាររៀបចំលិខិតបទដ្ឋានគតិយុត្តគ្រប់គ្រងឧកញ៉ាការផ្តល់និងដកហូតគោរមងារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចតេជោ សម្រេចបង្កើតក្រុមការងាររៀបចំលិខិតបទដ្ឋានគតិ យុត្តគ្រប់គ្រងឧកញ៉ា ការផ្តល់ និងដកហូតគោរមងារ។
ល្បែងភ្នាល់ទឹកភ្លៀងនឹងបៀរអាប៉ោងខុសច្បាប់បើកលេងដោយសេរី នៅកណ្ដាលក្រុងបាត់ដំបង

ល្បែងភ្នាល់ទឹកភ្លៀងនឹងបៀរអាប៉ោងខុសច្បាប់បើកលេងដោយសេរី នៅកណ្ដាលក្រុងបាត់ដំបង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បាត់ដំបង ៖ បនល្បែងភ្នាល់ទឹកភ្លៀង នឹងអាប៉ោងធំបំផុតមួយ ដែលគេស្គាល់ថា នៅក្រោមការចាត់ចែងរបស់លោក អ៊ួន តាល់ រស់នៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បាន និងកំពុងតែបើកលេងយ៉ាងគឃ្លើន ខណៈអាជ្ញាធរ និងសមត្ថកិច្ចក្រុង និងខេត្តបាត់ដំបង បានមើលរំលង។ ពលរដ្ឋជាច្រើនលើកឡើងថា "តើមកពីអ្វីទៅ ? ហើយគោលនយោបាយភូមិ ឃុំ មានសុវត្តិភាពនៅទីណាទៅ ? បើបនល្បែងមួយនៅតែបន្តវត្តមានលើទឹកដីខេត្តបាត់ដំបងនោះ"។ ករណីបនល្បែងភ្នាល់ទឹកភ្លៀង នឹងអាប៉ោងធំបំផុត នៅកណ្ដាលក្រុងបាត់ដំបង សូមអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា រួមនិងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង មេត្តាជួយពិនិត្យ និងចាត់វិធានការបង្រាប់ផង ដើម្បីភូមិ ឃុំ មានសុវត្តិភាព។ ទីតាំងល្បែងសុីសងភ្នាល់ ទឹកភ្លៀង និងអាប៉ោងមួយដែលគេស្គាល់ថា របស់ឈ្មោះអួន តាល់ ជាម្ចាស់ល្បែងសុីសងជាយូរ លង់ម...
ចម្លើយសារភាពរបស់កូនឧកញ៉ា ហេង សៀ ករណីដើររកមនុស្សមានភិនភាគដូចកញ្ញា មាន ពេជ្ររីតា

ចម្លើយសារភាពរបស់កូនឧកញ៉ា ហេង សៀ ករណីដើររកមនុស្សមានភិនភាគដូចកញ្ញា មាន ពេជ្ររីតា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ចម្លើយសារភាពរបស់កូនឧកញ៉ា ហេង សៀ ករណីដើររកមនុស្សមានភិនភាគដូចកញ្ញា មាន ពេជ្ររីតា ។  
វ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់(Sinovac)ចំនួន៥០ម៉ឺនដូស បានមកទៀតហើយ

វ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់(Sinovac)ចំនួន៥០ម៉ឺនដូស បានមកទៀតហើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រុមហ៊ុនស៊ីណូវ៉ាក់របស់មិត្តចិន ចំនួន ៥០ម៉ឺនដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញនោះ បានដឹកមកដល់ប្រទេសកម្ពុជាយើងទៀតហើយនៅព្រឹកថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ២០២១នេះ វ៉ាក់សាំងកូវីដ១៩។ វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូស ដែលដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃនេះ គឺជាវ៉ាក់សាំងលើកទី៤ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ខណៈលើកទី១ មានចំនួន ១.៥លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា, លើកទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា និងលើកទី៣ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃទី១១ ខែឧសភា។ វ៉ាក់សាំងកូវីដ-១៩ គឺជាផ្នែកមួយដ៏សំខាន់បន្ថែមទៀតក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងជួយការពារសុខភាពរបស់មនុស្សពីការវាយប្រហារដោយជំងឺកូវីដ-១៩។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះ រា...
នាយករងខុទ្ទកាល័យ សម្តេច ស ខេង ជួបសំណេះសំណាលដោយផ្ទាល់ជាមួយក្រុមការងារប្រតិបត្តិការបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាចម្បាំងដែលលិចក្នុងទន្លេនៅការដ្ឋានទី២ ស្ថិតនៅឃុំបឹងគ្រំស្រុកល្វាឯម ខេត្តកណ្ដាល

នាយករងខុទ្ទកាល័យ សម្តេច ស ខេង ជួបសំណេះសំណាលដោយផ្ទាល់ជាមួយក្រុមការងារប្រតិបត្តិការបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាចម្បាំងដែលលិចក្នុងទន្លេនៅការដ្ឋានទី២ ស្ថិតនៅឃុំបឹងគ្រំស្រុកល្វាឯម ខេត្តកណ្ដាល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយ ករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ជា សុគន្ធា នាយករងខុទ្ទកាល័យសម្ដេចក្រឡាហោម និងសហការីនៅថ្ងៃទី១ ៤ ខែឧសភា ឆ្នាំ២០២១នេះ  បានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយក្រុមការងារប្រតិបត្តិការបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាចម្បាំងដែលលិចក្នុងទន្លេ នៅការដ្ឋានទី២ ស្ថិតនៅឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាល ។ នាយឧត្តមសេនីយ៍ ជា សុគន្ធា បានជម្រាបជូនថ្នាក់ដឹកនាំ និងក្រុមការងារប្រតិបត្តិការបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាចម្បាំងដែលលិចក្នុងទន្លេ នូវសេចក្ដីផ្ដាំផ្ញើសួរសុខទុកប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី។ នាយករងខុទ្ទកាល័យ បានបន្តថា ដើម្បីជាការលើកទឹកចិត្តដល់ក្រុមការងារប្រតិបត្តិការ សម្ដេចក្រឡាហោម ស ខេង បានសម្រេចផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមជូនក្រុមការងារប្រតិបត្តិការជាក់ស្ដែង ក្ន...
រដ្ឋលេខាធិការក្រសួងការពារជាតិ  យន្ត មីន និងភរិយា សូមក្រាបបង្គំទូលថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

រដ្ឋលេខាធិការក្រសួងការពារជាតិ  យន្ត មីន និងភរិយា សូមក្រាបបង្គំទូលថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោករដ្ឋលេខាធិការក្រសួងការពារជាតិ  យន្ត មីន និងភរិយា សូមក្រាបបង្គំទូលថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ លោករដ្ឋលេខាធិការផ្ញើសារថាទូ"លព្រះបង្គំជាខ្ញុំ យន្ត មីន និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមក្រាបបង្គំសម្តែងថ្វាយនូវមនោសញ្ចេតនាដ៏រំភើបរីករាយឥតឧបមា និងថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ ថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត"។ ក្នុងឱកាសដ៏វិសេសវិសាលនៃពិធីបុណ្យ ចម្រើនព្រះជន្មរបស់ព្រះអង្គគម្រប់ ៦៨ យាងចូល ៦៩ព្រះវស្សា នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។ សូមព្រះអង្គទ្រង់មានព្រះកាយពលមាំមួន ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណវាងវៃ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រខ្មែរជានិច្ចនិរន្តរ៍តរៀងទៅ។...
អាល់កុលក្លែងក្លាយជាង១២តោនបន្ថែមទៀត ឮត្រូវបានមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បង្រ្កាបនៅទីតាំងស្តុកទុកបម្រុងលក់ចូលទីផ្សារ

អាល់កុលក្លែងក្លាយជាង១២តោនបន្ថែមទៀត ឮត្រូវបានមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បង្រ្កាបនៅទីតាំងស្តុកទុកបម្រុងលក់ចូលទីផ្សារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ដោយអនុវត្តតាមការណែនាំជាប្រចាំរបស់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងការបញ្ជាផ្ទាល់ពី លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.បនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងការចរាចរអាល់កុលក្លែងក្លាយក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩។ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងនាមជាមន្ត្រីស៊ើបអង្កេត និងជានគរបាលយុត្តិធម៌ បានបើកការស្រាវជ្រាវ និងស៊ើបអង្កេត (Market Intelligence) និងការធ្វើការតាមដាន ត្រឡប់ (Trace Back) លើករណីបង្ក្រាបអាល់កុលក្លែងក្លាយនៅម្តុំអូឡាំពិកកាលពីពេលថ្មីនេះ ដោយកំណត់យកទីតាំងសង្ស័យមួយចំនួន តួយ៉ាងទីតាំងឃ្លាំងគ្មានលេខ ផ្លូវ២៩២ កែងផ្លូវ១៥៣ សង្កាត់អូឡាំពិច ខណ្ឌបឹងកេងកង។ ករណីនេះ  សង្ស័យស្តុក អាល់កុលក្លែងក្លាយត្រៀមចែកចា យ លើទីផ្សារ ត្រូវបានមន្ត្រីជំនាញស្នើសុំគោលការណ៍ពីស្ថាប័នអយ្យាការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបង្ក្រាបន...
សម្តេចពិជ័យសេនា ទៀ បាញ់ សូមក្រាបបង្គំទូលថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

សម្តេចពិជ័យសេនា ទៀ បាញ់ សូមក្រាបបង្គំទូលថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី  និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ  សូមក្រាបបង្គំទូលថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ សម្តេចផ្ញើសារថា"ទូលព្រះបង្គំជាខ្ញុំ និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមក្រាបបង្គំសម្តែងថ្វាយនូវមនោសញ្ចេតនាដ៏រំភើបរីករាយឥតឧបមា និងថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ ថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត"។ ក្នុងឱកាសដ៏វិសេសវិសាលនៃពិធីបុណ្យ ចម្រើនព្រះជន្មរបស់ព្រះអង្គគម្រប់ ៦៨ យាងចូល ៦៩ព្រះវស្សា នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។ សូមព្រះអង្គទ្រង់មានព្រះកាយពលមាំមួន ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណវាងវៃ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រខ្មែរជានិច្ចនិរន្តរ៍តរៀងទៅ។...