ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលទីក្រុងសេអ៊ូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍន៍បៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G)

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលទីក្រុងសេអ៊ូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍន៍បៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរាត្រីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០ ២១បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលទីក្រុងសេអ៊ូលលើកទី ២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍន៍បៃតង និងគោលដៅស កលឆ្នាំ ២០៣០(P4G) ស្ដីពីការលើកកម្ពស់ការស្ដារបៃតងឡើងវិញប្រកបដោយបរិយាបន្នពីជំងឺឆ្លងកូវីដ១៩ ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយលោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៉ីន ព្រមទាំងប្រមុខរដ្ឋប្រទេសដទៃទៀតប្រមាណ ៦០នាក់ និងថ្នាក់ដឹកនាំនៃអង្គការអន្តរជាតិនានាជាច្រើនផ្សេងទៀត។ ក្នុងកិច្ចប្រជុំនេះ បានពិភាក្សាយ៉ាងយកចិត្តទុកដាក់លើបញ្ហានាំឱ្យមានបម្រែបម្រួលអាកាសធាតុ និងការដោះស្រាយវិបត្តិបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ ជាពិសេសការលើកម្ពស់ភាពបៃតងលើពិភពលោក។ មេដឹកនាំប្រទេស និងអង្គការអន្តរជាតិនានា ត្រូវបានផ្តល់កិត្តិយសបង្ហាញនូវទស្សនទាន និងការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការដោះស្រាយបញ្ហាទាំងនេះ។ ក្នុងក...
អាល់កុលក្លែងក្លាយ ឬមេតាណុលជិត ១៨តោន ត្រូវបានមន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម នាំយកទៅបំផ្លាញចោល ក្រោយបង្ក្រាបបាននៅទីផ្សារ

អាល់កុលក្លែងក្លាយ ឬមេតាណុលជិត ១៨តោន ត្រូវបានមន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម នាំយកទៅបំផ្លាញចោល ក្រោយបង្ក្រាបបាននៅទីផ្សារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អាល់កុលក្លែងក្លាយ ឬមេតាណុលជិត ១៨តោន ត្រូវបានមន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម នាំយកទៅបំផ្លាញចោល ក្រោយបង្ក្រាបបាននៅទីផ្សារ។ ក្នុងបរិបទដែលព្រះរាជាណាចក្រកម្ពុជា កំពុងជួបប្រទះនូវការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រឹត្តិការណ៍ "សហគមន៍ ២០កុម្ភៈ" ដោយមានការណែនាំ និងចង្អុលបង្ហាញពី លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ ក្នុងការបន្តស្រាវជ្រាវ និងបង្ក្រាបករណីអាល់កុលក្លែងក្លាយ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប .» បានណែនាំឱ្យមន្រ្តីក្រោមឱវាទទាំងអស់ បង្កើនសកម្មភាពត្រួតពិនិត្យគុណភាពអាល់ កុល ដែលកំពុងចរាចរដាក់លក់ និងចែក ចាយក្នុងក្របខណ្ឌទូទាំងប្រទេស។ ជាក់ស្តែង នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេ...
លោករដ្ឋមន្រ្តី អ៊ិត សំហេង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររាជរដ្ឋាភិបាលចុះជួយតាមរាជធានី-ខេត្ត

លោករដ្ឋមន្រ្តី អ៊ិត សំហេង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររាជរដ្ឋាភិបាលចុះជួយតាមរាជធានី-ខេត្ត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានដឹកនាំកិច្ចប្រជុំបូ កសរុបលទ្ធផលការងាររាជរដ្ឋាភិបាលចុះជួយតាមរាជ ធានី-ខេត្តព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ក្នុងនោះមានការចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរមូលដ្ឋាន។ លោកបណ្ឌិត អ៊ិត សំហេង បានមានប្រសាសន៍ថា ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនៃការឆ្លងរីករាលដាលនៃជំងឺដ៏កាចសាហាវមួយនេះ ដែលបង្កឲ្យរាំងស្ទះដល់ការអភិវឌ្ឍស្ទើរតែគ្រប់វិស័យដល់សេដ្ឋកិច្ចជាតិ មិនតែប៉ុណ្ណោះក៏បានជះឥទ្ធិពលជាអវិជ្ជមានដល់ជីវភាពរស់នៅរបស់ បងប្អូនរួមជាតិយើង ដែលជាក្តីកខ្វល់រួមនៃយើងទាំងអស់គ្នា។ លោកបានថ្លែងទៀតថា រាជរដ្ឋាភិបាលប្រើប្រាស់នូវកម្លាំងសរុប មធ្យោបាយសរុប ឈានទៅដោះស្រាយបញ្ហាដែលកើតមានឡើងចំពោះមុខនេះ ឲ្យវិលមិនរកភាពប្រក្រតីវិញ។ លោករដ្ឋមន្រ្តីថា  បើចង់ឲ្យសហគមន៍យើងអាចវិលមករកភាពជាប្រសើរវិញបាន ទាល់តែមានការ...
លោកវេជ្ជបណ្ឌិត កែរ រដ្ឋា អំពាវនាវ​ដល់ប្អូនៗ កម្មការនីរោងចក្រគួរ​តែ​ធ្វើ​ចត្តាឡីស័ក​នៅ​ក្នុង​រោង​ចក្រមិន​គួរ​កុំ​ទៅ​ចម្លងរោគដល់ប្តី​ប្រពន្ធ​កូន​ឪពុកម្ដាយ​បង​ប្អូនរបស់​ខ្លួននោះទេ

លោកវេជ្ជបណ្ឌិត កែរ រដ្ឋា អំពាវនាវ​ដល់ប្អូនៗ កម្មការនីរោងចក្រគួរ​តែ​ធ្វើ​ចត្តាឡីស័ក​នៅ​ក្នុង​រោង​ចក្រមិន​គួរ​កុំ​ទៅ​ចម្លងរោគដល់ប្តី​ប្រពន្ធ​កូន​ឪពុកម្ដាយ​បង​ប្អូនរបស់​ខ្លួននោះទេ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង បាន​អំពាវនាវ​ដល់ប្អូនៗ ក្មួយ​ៗ កម្មករ កម្មការនីរោងចក្រ គួរ​តែ​ធ្វើ​ចត្តាឡីស័ក​នៅ​ក្នុង​រោង​ចក្រ មិន​គួរ​កុំ​ទៅ​ចម្លងរោគដល់ប្តី​ប្រពន្ធ​កូន​ឪពុកម្ដាយ​បង​ប្អូនរបស់​ខ្លួននោះទេ ប្រសិន​បើ​ចត្តាឡីស័ ក​នៅ​ក្នុង​រោង​ចក្រ​ វា​ពិបាកតែម្នាក់​ឯង ប៉ុន្តែ​បើ​សិន​ជា​ទៅ​ផ្ទះ នឹង​អាច​ចម្លងរោគដល់​ច្រើន​គ្នា និង​អាច​មន្ត្រី​ជំនាញ​យក​ទៅ​ចត្តាឡី ស័ក​អ្នក​ពាក់ព័ន្ធ​ជា​ច្រើន​អ្នក​ទៀត។ ការលើកឡើងនេះ ក្នុងពេលចុះពិនិត្យ​ការងារ​យក​សំណាកលើក ទី៣ ដល់​​កម្មករ កម្មការនី​រោងចក្រ​យូលី១ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស សាន​តុង ក្រុង​បាវិត នៅថ្ងៃទី​២៩ ខែឧសភា ឆ្នាំ២០២១ នេះ មានលោក​វេជ្ជបណ្ឌិត គុជ ស៊ីថា អនុ​ប្រធាន​មន្ទីរសុខា​ភិបា ល​ខេត្ត​ទទួលបន្ទុក​បច្ចេកទេស​ជំងឺ​កូវីដ-១៩​ ​លោក​វេជ្ជបណ្ឌិត ទែន សាបុណ្យ អនុ​ប្រធាន​មន្ទីរ​សុខាភិបាលខេត្ត ទទួល​បន្ទុកការងារ​រុករក​ស្រាវជ្រា...
លោក ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារទទួលបាននូវគោរម្យងារជាមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ពីសម្តេច​ព្រះសង្ឃ​រាជ​ ទេព វង្ស

លោក ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារទទួលបាននូវគោរម្យងារជាមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ពីសម្តេច​ព្រះសង្ឃ​រាជ​ ទេព វង្ស

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រះវិហារ៖  លោក ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ដែលត្រូវបានទទួលនូវគោរម្យងារ ជាមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ពីសម្តេច​ព្រះសង្ឃ​រាជ​ ទេព វង្ស។ មន្ត្រីក្រោមឱវាទសូម​គោរពជូនពរ​ លោកអភិបាលនិង​លោកភរិយា ​ព្រមទាំង បុត្រា បុត្រី ចៅៗ សូមទទួលបាននូវ សុខភាពល្អ បរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញា ឈ្លាសវៃ អាយុយឺនយូរ ដើម្បីបន្តដឹកនាំកសាង និងអភិវឌ្ឍន៍ ខេត្តព្រះវិហារ ឱ្យកាន់តែរីកចម្រើន ថ្កុំថ្កើង​ បន្ថែម​ទៀត។...
វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់(Sinovac)ចំនួន១លានដូស បានមកដល់កម្ពុជាយើងទៀតហើយ

វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់(Sinovac)ចំនួន១លានដូស បានមកដល់កម្ពុជាយើងទៀតហើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) របស់ក្រុមហ៊ុនចិនចំនួន ១លា នដូស បានដឹកមកដល់ប្រទេសកម្ពុជាយើងហើយនៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១នេះ នេះគឺជាវ៉ាក់សាំងលើក ទី៥ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់។ ជើងទី១ មានចំនួន ១.៥លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា, ជើងទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា និងជើងទី៣ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃទី១១ ខែឧសភា និងជើងទី៤ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់ថ្ងៃទី១៦ ខែឧសភា។ វ៉ាក់សាំងកូវីដ១៩ គឺជាផ្នែកមួយដ៏សំខាន់បន្ថែមទៀតក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងជួយការពារសុខភាពរបស់មនុស្សពីការវាយប្រហារដោយជំងឺកូវីដ១៩។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់...
ខេត្តស្វាយរៀងរកឃើញកម្មកររោងចក្រយូលីអ្នកឆ្លងជំងឺកូវីដចំនួន៥៣ នាក់ថែមទៀត

ខេត្តស្វាយរៀងរកឃើញកម្មកររោងចក្រយូលីអ្នកឆ្លងជំងឺកូវីដចំនួន៥៣ នាក់ថែមទៀត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តស្វាយរៀង៖ លោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាល ខេត្តស្វាយរៀង បានប្រាប់សារព័ត៌មានដេលីខ្មែរថា បុរសម្នាក់ជាអ្នករកស៊ីដឹកបន្លែពីខេត្តស្វាយរៀងទៅផ្សារដើមគរ រាជធានីភ្នំពេ ញ ហើយបានឆ្លងជំងឺកូវីដ១៩ ដែលមានប្រពន្ធធ្វើការរោងចក្រនៅរោងចក្រយូលី១ តំបន់សេដ្ចកិច្ចពិសេសសានតុង ក្រុងបាវិត ធ្វើឱ្យចំនួនអ្នកឆ្លងបឋមរកឃើញចំនួន ៥៣នាក់ គិតត្រឹមព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ។ លោកបណ្ឌិត កែរ រដ្ឋា បានឲ្យដឹងថា ចំនួន អ្នកឆ្លងជំងឺកូវីដ១៩ នៅខេត្តស្វាយរៀង កើនឡើងដោយសារមានបុរសម្នាក់ដែលជាអ្នករកស៊ីដឹកបន្លែពីស្វាយរៀង ទៅផ្សារដើមគរ រាជធានីភ្នំពេញ រកឃើញវិជ្ជមានកូវីដ១៩ ហើយមានប្រពន្ធគាត់ធ្វើការងាររោងចក្រយូលី១ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស សានតុង ក្រុងបាវិត ទើបធ្វើឱ្យចំនួនអ្នកឆ្លងជាបឋមមានចំនួន៥៣នាក់ ហើយគិតត្រឹមព្រឹកនេះ និងមន្ត្រីជំនាញយើងកំពុងធ្វើតេស្តទៅលើមនុស្សជិត ៨០០នាក់បន្ថែមទៀត}។ លោកបណ្ឌិត បានបញ្ជាក់ថា ចំពោះតួរលេខអ...
សន្តិបណ្ឌិត ខៀវ សុ័ភ្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃចាត់ទុកលោក គឹម សុខ ជាអ្នកវិភាគសរសៃប្រសាទ វិភាគតាមការយល់សប្តិ បែបមមើមមាយនិងឡប់សតិតែប៉ុណ្ណោះ

សន្តិបណ្ឌិត ខៀវ សុ័ភ្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃចាត់ទុកលោក គឹម សុខ ជាអ្នកវិភាគសរសៃប្រសាទ វិភាគតាមការយល់សប្តិ បែបមមើមមាយនិងឡប់សតិតែប៉ុណ្ណោះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សន្តិបណ្ឌិត ខៀវ សុ័ភ្រ អ្នកនាំពាក្យជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ចាត់ទុកលោក គឹម សុខ ជាអ្នកវិភាគសរសៃប្រសាទ ដែលវិភាគតាមការយល់សប្តិ បែបមមើមមាយ និងឡប់សតិតែប៉ុណ្ណោះ ព្រោះគ្មានការបញ្ជាក់ពីប្រភពព័ត៌មាន ឬយក មូលដ្ឋានអ្វីមកជាសំអាងក្នុងការនិយាយនោះឡើយ។ សន្តិបណ្ឌិត បានបន្ថែមថា «ការណ៍ដែលឈ្មោះ គឹម សុខ ចេះតែដើរនិយាយ បរិហារកេរ្តិ៍មួលបង្កាច់គេឯងផ្តេសផ្តាស គឺជាចេតនាដ៏លាមក ដើម្បីញុះញង់ឱ្យមានការបែកបាក់ផ្ទៃក្នុងជាតិ ក៏ប៉ុន្តែចំពោះប្រជាពលរដ្ឋដែលមានសតិសម្បជញ្ញៈ ចាត់ទុកសំដីរបស់ គឹម សុខ ជាសំដីបំភ្លេចបំផ្លូចផុត ខ្លឹមសារ និងជាអ្នកវិភាគដែលមានជំងឺសរសៃប្រសាទ»។...
លោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺចុះទៅជួបនិងសុំទោសក្មេងស្រីដែលសន្តិសុខផ្សារទាត់កញ្ចែ្រងលក់ព្រីង

លោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺចុះទៅជួបនិងសុំទោសក្មេងស្រីដែលសន្តិសុខផ្សារទាត់កញ្ចែ្រងលក់ព្រីង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានចុះទៅជួបនិងសុំទោសក្មេងស្រីម្នាក់ដែលត្រូវសន្តិសុខផ្សារកំពង់ស្ពឺទាត់កញ្ចែ្រងលក់ព្រីងបណ្ដាលឲ្យកំពប់ទៅលើដី នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។ លោកថ្លែងថា"ក្រោយបានឃើញហ្វេសប៊ុករបស់បងប្អូនដែលបានបង្ហោះរឿងសន្តិសុខផ្សារកំពង់ស្ពឺទាត់កញ្ច្រែងក្មួយស្រីលក់ព្រីងបណ្ដាលឲ្យកំពប់ទៅលើដី ខ្ញុំពិតជាមានការរន្ធត់ និងសោកស្ដាយយ៉ាងខ្លាំងចំពោះទង្វើអសីលធម៌បែបនេះ"។ លោកលើកឡើងថា "ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមអភ័យទោសចំពោះទង្វើមិនគប្បីរបស់សន្តិសុខផ្សារកំពង់ស្ពឺបានប្រព្រឹត្តបែបនេះ ។ នេះជាប្រសាសន៍លោកអភិបាលខេត្តកំពង់ស្ពឺតាមរយៈបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១" ។ លោកបន្ថែមថា ទង្វើអសីលធម៌របស់សន្តិសុខផ្សារកំពង់ស្ពឺបែបនេះ គឺមិនអាចលើកលែងបានឡើយ។លោកក៏បានសំណូមពរយ៉ាងទទូចដល់អាជីវករក៏ដូចជាប្រជាពលរដ្ឋទាំងអស់ត្រូវរក្សាឲ្យបាននូវសណ្ដាប់ធ្ន...
សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងសន្និសីទអន្តរជាតិលើកទី២៦ ស្តីពី «អនាគតរបស់អាស៊ី»

សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងសន្និសីទអន្តរជាតិលើកទី២៦ ស្តីពី «អនាគតរបស់អាស៊ី»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមសន្និសីទអន្តរជាតិលើកទី២៦ ស្តីពី «អនាគតរបស់អាស៊ី» ដែលរៀបចំឡើងដោយក្រុមហ៊ុននីកេ (Nikkei) របស់ជប៉ុន តាមរយៈប្រព័ន្ធវីដេអូ។ ក្នុងសន្និសីទនេះ រៀបចំឡើងក្រោមប្រធានបទ «ការរៀបចំសម័យកាលថ្មីក្រោយវិបត្តិកូវីដ៖ តួនាទីរបស់អាស៊ីក្នុងការស្តារពិភពលោ កឡើងវិញ» នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងសុន្ទរកថាគន្លឹះ ហើយក៏បានឆ្លើយនឹងសំណួររបស់អ្នករៀបចំកម្មវិធីពាក់ព័ន្ធសេដ្ឋកិច្ចកម្ពុជា និងបញ្ហាតំបន់មួយចំនួនផងដែរ។ ខាងក្រោមនេះ ជាសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងក្នុងសន្និសីទនាព្រឹកមិញនេះ៖  ...