ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

ក្រសួងការងារធ្វើ បច្ចុប្បន្នភាពអាសយដ្ឋានបច្ចុប្បន្នរបស់កម្មករនិយោជិត

ក្រសួងការងារធ្វើ បច្ចុប្បន្នភាពអាសយដ្ឋានបច្ចុប្បន្នរបស់កម្មករនិយោជិត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ករណីយកិច្ចរបស់ម្ចាស់ក្រុមហ៊ុន ក្នុងការធ្វើបច្ចុប្បន្នភាពភាពអាសយដ្ឋានបច្ចុប្បន្នរបស់កម្មករនិយោជិត។
ក្រុមអាជីវកផ្ទុះការតវ៉ារឿងគយចល័តផ្លូវជាតិលេខ១ ខេត្តព្រែវែងចាប់រថយន្ដដឹកទំនិញផ្លែឈើជំរិតទាប្រាក់ចំនួន២០លានរៀល

ក្រុមអាជីវកផ្ទុះការតវ៉ារឿងគយចល័តផ្លូវជាតិលេខ១ ខេត្តព្រែវែងចាប់រថយន្ដដឹកទំនិញផ្លែឈើជំរិតទាប្រាក់ចំនួន២០លានរៀល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្ដព្រៃវែង៖ ក្រុមអាជីវកផ្ទុះការតវ៉ាករណី«គយចល័តផ្លូវជាតិ លេខ១ ដែលមានស្នាក់ការនៅឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែ ងបានចាប់រថយន្ដដឹកទំនិញផ្លែឈើរបស់ពួកមួយគ្រឿងកាលពី យប់ថ្លៃទី៨ខែមិថុនាឆ្នាំ២០២១ដែលស្ថិតនៅតាមបណ្ដាយផ្លូវជាតិលេខ១ក្នុងភូមិរំចេក ស្រុកព្រះស្ដេច ខេត្ដព្រៃវែង ការផ្ទុះការតវ៉ានេះកើតឡើងនៅព្រឹកថ្ងៃទី៩ខែមិថុនាឆ្នាំ២០២១។ ក្រុមអាជីវកបាននិយាយថា គយចល័តខេត្ដព្រៃវែងបានចាប់ឡានដឹកផ្លែឈើមួយគ្រឿងទុក១យប់ខូចផ្លែឈើអស់មួយឡានហើយជំរិតទាប្រាក់ចំនួន២០លានរៀលទើបអោយចេញបើមិនដូច្នេះក្រុមគយចល័តមិនអនុញ្ញាតឲ្យចេញនោះទេ រថយន្ដប្រភេទសណ្ដោងរុឺម៉ក់។ ក្រុមអាជីវកបានបន្ដថា ពួកគាត់បានធ្វើការសម្របសម្រួលជាមួយគយចល័តផ្លូវជាតិលេខ១ ដែលមានស្នាក់ការនៅឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង សុំត្រឹមតែ១០លានរៀលតែពួកគាត់មិនព្រមហើយក៍បានធ្វើការឃាត់រថយន្ដរបស់ពួកគាត់ទុកតែម្ដងដោយខាងគយចល័តតម្រូវឲ្យបង់គ្រប់ចំនួន២០លានរៀលជាកំហិត។ ក្រុមអ...
សម្តេចតេជោចាប់ផ្តើមបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភ «កម្មវិធីផ្តល់ជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ដល់ពលរដ្ឋរងគ្រោះដោយកូវីដ-១៩

សម្តេចតេជោចាប់ផ្តើមបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភ «កម្មវិធីផ្តល់ជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ដល់ពលរដ្ឋរងគ្រោះដោយកូវីដ-១៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការចាប់ផ្តើមបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភ «កម្មវិធីផ្តល់ជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ ដល់ពលរដ្ឋរងគ្រោះដោយកូវីដ-១៩។
វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ពីប្រទេសចិន ចំនួន១លានដូសបានមកដល់កម្ពុជាទៀតហើយ

វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ពីប្រទេសចិន ចំនួន១លានដូសបានមកដល់កម្ពុជាទៀតហើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac Vaccine) ចំនួន៥០ម៉ឺនដូស និងស៊ីណូហ្វាម (Sinopharm Vaccine) ចំនួន៥០ម៉ឺនដូស របស់ក្រុមហ៊ុននៃប្រទេសចិន សរុបនៅថ្ងៃព្រឹកថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១ នេះចំនួន១ លានដូសទៀត បានដឹកមកដល់ប្រទេស កម្ពុជាយើងទៀតហើយ សម្រាប់ទុកចាក់ជូនប្រជាពលរដ្ឋយើងជាបន្តបន្ទាប់ទៀត។ វ៉ាក់សាំង១លានដូស ដែលបានដឹកមកដល់កម្ពុជានៅថ្ងៃនេះ គឺជាវ៉ាក់សាំងជើងទី៦ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជា ទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់ ខណៈជើងទី១ មានចំនួន ១.៥ លាន ដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា។ ជើងទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា និងជើងទី៣ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃទី១១ ខែឧសភា និងជើងទី៤ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់ថ្ងៃទី១៦ ខែឧសភា និងជើងទី៥ មានចំនួន ១លានដូស ដឹកមកដល់កម្ពុជាកាលពីថ្ងៃទី២៣ ខែឧសភា។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្...
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.»នៃក្រសួងពាណិជ្ជកម្មរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំ តាមរយៈ អនឡាញ

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.»នៃក្រសួងពាណិជ្ជកម្មរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំ តាមរយៈ អនឡាញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.»នៃក្រសួងពា ណិជ្ជកម្មនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំ តាមរយៈ អនឡាញ (Video Conference) ក្រោមអធិបតីភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. ព្រមទាំងមានការចូលរួមពីលោក អគ្គនាយករង លោកប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានី និងសហការី។ ក្នុងកិច្ចប្រជុំនេះផ្តោតលើ វឌ្ឍនភាពការងារពាក់ព័ន្ធនឹងប្រកាសអន្តរក្រសួងស្ដីពីការពិន័យអន្តរការណ៍ និងនីតិវិធីនៃការអនុវត្តប្រកាសអន្តរក្រសួងស្ដីពីការពិន័យអន្តរការណ៍ លើអំពើល្មើសនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងវឌ្ឍនភាពនៃនីតិវិធីប្រតិបត្តិស្តង់ដារលើផលិតផលចិញ្ចឹមទារក និងកុមារ។ លើសពីនេះកិច្ចប្រជុំបានត្រៀមរៀបចំកម្មវិធីផ្សព្វផ្សាយប្រកាសអន្តរក្រសួងស្ដីពីការពិន័យអន្តរការណ៍ ដល់បណ្ដាក្រុមហ៊ុនច...
លោក ប្រាក់ សុវណ្ណ ចុះពិនិត្យទីតាំងអាងទឹករក្សាដ៏ធំអាចស្តុកទឹកបានជាង ២លានម៉ែត្រគូបនឹងចាប់ផ្តើមទម្លាក់ទ្វារទឹកស្តុកទឹកទុកនៅក្នុងកំឡុងខែកក្កដា​

លោក ប្រាក់ សុវណ្ណ ចុះពិនិត្យទីតាំងអាងទឹករក្សាដ៏ធំអាចស្តុកទឹកបានជាង ២លានម៉ែត្រគូបនឹងចាប់ផ្តើមទម្លាក់ទ្វារទឹកស្តុកទឹកទុកនៅក្នុងកំឡុងខែកក្កដា​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រះវិហារ៖ លោក ប្រាក់​ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ​ នៅថ្ងៃ​អាទិត្យ​ ទី០៦ ខែមិថុនា​អញ្ជើញ​ដឹកនាំ​ក្រុមការងារខេត្ត​ចុះពិនិត្យទីតាំង អាងទឹករក្សាដ៏ធំ ដែលអាចស្តុកទឹកបានជាង ២លានម៉ែត្រគូប នឹងចាប់ផ្តើមទម្លាក់ទ្វារទឹកស្តុកទឹកទុកនៅក្នុងកំឡុងខែកក្កដា​ ឆ្នាំ​២០២១ ខាងមុខនេះ។ យោងតាមការប្រាប់អោយដឹងពីក្រុមហ៊ុនចិនដែលបានសាង សង់ អាងរក្សានេះផ្ទាល់ នៅព្រឹកមិញនេះ ស្ថិត​នៅក្នុងស្រុក​ជ័យសែន​ ខេត្តព្រះវិហារ៕...
កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាជន ២ ៧៣៥ ១៩៩នាក់ ឬស្មើនឹង ២៧.៣៥% នៃប្រជាជនគោលដៅ

កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាជន ២ ៧៣៥ ១៩៩នាក់ ឬស្មើនឹង ២៧.៣៥% នៃប្រជាជនគោលដៅ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាជន ២ ៧៣៥ ១៩៩នាក់ ឬស្មើនឹង ២៧.៣៥% នៃប្រជាជនគោលដៅ។ នេះគឺជាអត្រាឈានមុខមួយក្នុងតំបន់។ លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងថា ប៉ុន្តែខ្ញុំសូមរំឮកថា "វ៉ាក់សាំងតែមួយមុខគឺមិនអាចជួយយើងឱ្យគេចផុតពីការឆ្លងកូវីដ-១៩ ទាំងស្រុងនោះទេ! អ្នកចាក់វ៉ាក់សាំងរួច ក៏អាចឆ្លងជំងឺកូវីដ-១៩ ដែរ! គ្រាន់តែកម្រឹតនៃការឈឺ គឺអាចស្រាលជាងអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង។ លោលោករដ្ឋលេខាធិការបញ្ជាក់ថា"ដូច្នេះការបន្តគោរពវិធានសុខាភិបាល និងវិធានការ (៣កុំ-៣ការពារ) គឺជារឿងចាំបាច់ត្រូវបន្តអនុវត្ត បើទោះបីជាយើងបានចាក់វ៉ាក់សាំងហើយក៏ដោយ។ជាពិសេសសូមយកចិត្តទុកដាក់ចំពោះឪពុក ម្តាយ ជីដូន ជីតា ដែលមានអាយុច្រើន និងអ្នកដែលមានជំងឺប្រចាំកាយ!"។ រាល់ថ្ងៃក្រៅពីការចូលរួមសកម្មភាពទប់ស្កាត់ និងបង្ការអាកូវីដ-19 ខ្ញុំតែងតែបន់ស្រន់ដល់វត្ថុស័ក្តសិទ្ធនានាជួយកំចាត់អាកូវីដ-19 ឲ្យវាឆាប់រលត់បាត់ពី...
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអនុរដ្ឋមន្រ្តីការបរទេសអាមេរិក ជួបសម្តែងការគួរសម និងពិភាក្សាការងារ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអនុរដ្ឋមន្រ្តីការបរទេសអាមេរិក ជួបសម្តែងការគួរសម និងពិភាក្សាការងារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យអនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះលោកស្រីWendy R. Sherman ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ លោកស្រីWendy R. Sherman បានជម្រាបជូន សម្តេចតេជោថា ដំណើរទស្សនកិច្ចរបស់លោកជំទាវមកកាន់ប្រទេសកម្ពុជានាពេលនេះ គឺដើម្បីពាំនាំនូវលិខិតរបស់ ឯកឧត្តមប្រធានាធិបតី Joe Biden គោរពជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវក៏បានបន្ថែមថា នេះគឺជាបំណងរបស់ ឯកឧត្តមប្រធានាធិបតី សហរដ្ឋអាមេរិក ក្នុងន័យធ្វើយ៉ាងណាឱ្យអ្វីៗមានភាពល្អប្រសើរសម្រាប់ប្រទេសទាំងពីរ។ លោកស្រក៏បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិកកន្លងមកលើវិស័យជាច្រើនជាពិសេសលើការរុករកអដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួននៅក្នុងប្រទេសកម្ពុជា កិច្ចសហប្...
លោក ត្រាំ អ៊ីវតឹក អតីត​រដ្ឋមន្រ្តី​​ក្រសួង​សាធារណការនិងដឹកជញ្ជូនបានទទួលមរណភាពហើយ

លោក ត្រាំ អ៊ីវតឹក អតីត​រដ្ឋមន្រ្តី​​ក្រសួង​សាធារណការនិងដឹកជញ្ជូនបានទទួលមរណភាពហើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ត្រាំ អ៊ីវតឹក អតីត​រដ្ឋមន្រ្តី​​ក្រសួង​សាធារណការនិងដឹកជញ្ជូនបានទទួលមរណភាពហើយនេះបើតាមការ​បង្ហោះតាមបណ្ដាញសង្គមរបស់ លោក ​សួន សេរីរដ្ឋា រដ្ឋលេខាធិការ​ក្រសួងអភិវឌ្ឍន៍ជនបទ​ នៅ​មុន​នេះបច្ចុប្បន្នជា​ទេសរដ្ឋមន្រ្តី​​ទទួល​បន្ទុក​បេសកកម្មពិសេស។ លោក សួន សេរីរដ្ឋា បាន​លើកឡើងថា មរណភាព​របស់​ឯកឧត្តម​ត្រាំ អ៉ីវតឹក​ គឺ​ជា​ការបាត់បង់នូវធនធានមនុស្សដ៏សំខាន់របស់ជាតិ។ ឯកឧត្តម​ជាចាស់ទុំដែលមាន​ចរិតដឹកនាំស្លូតបូត ម៉ឺងម៉ាត់ និងសំដី​សំដៅមួយៗច្បាស់ៗ ព្រមទាំងសមញ្ញគួរជាទីគោរព និងយកគំរូរៀនសូត្រតាម។ លោក ត្រាំ អ៊ីវតឹក បាន​ផុតដង្ហើម​នៅ​ម៉ោងជាង​២​រសៀល ថ្ងៃទី​១ មិថុនា​នេះ​ ក្នុង​អាយុ​៧២​ឆ្នាំ ដោយ​រោគាពាធ​។ លោក ត្រាំ អ៊ីវតឹក ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិប្រចាំ​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​។ បន្ទាប់ពី​រដ្ឋាភិបាល​សម្រេច​រុះរើ​គណៈរដ្ឋមន្រ្តី លោក បា...
ក្រសួងកសិកម្មបង្ហាញស្ថានភាពនៃការនាំចេញកសិផលក្នុងរយៈពេល៥ខែ ឆ្នាំ២០២១

ក្រសួងកសិកម្មបង្ហាញស្ថានភាពនៃការនាំចេញកសិផលក្នុងរយៈពេល៥ខែ ឆ្នាំ២០២១

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ដោយយោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ នៃអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា នៅក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២១នេះ ការនាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុប ៤ ១៨៧ ២៥៧,៤៣ តោន ទៅកាន់ទិសដៅ ៥៧ ប្រទេស គឺមានការកើនឡើងចំនួន ១ ៩៧៥ ៥៤៧,៥៦ តោន ស្មើនឹង ៨៩,៣២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ២ ២១១ ៧០៩,៨៧ តោន។   កសិផលសំខាន់ៗដែលបាននាំចេញមានដូចខាងក្រោម៖ 1. ការនាំចេញអង្ករ៖  បរិមាណអង្ករនាំចេញមានចំនួន ២៣៣ ០៣១តោន មានការថយចុះចំនួន ១២៣ ០៦៦ តោន (-៣៤,៥៦%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល៥ខែឆ្នាំ២០២០ ដែលមានចំនួន ៣៥៦ ០៩៧ តោន  ការនាំចេញអង្ករក្នុងខែឧសភា ឆ្នាំ២០២១ មានចំនួន ៤០ ៥៣៦ តោន ថយចុះចំនួន ១៥ ៣០៩ តោន (-២៧,៤១%) បើធៀបនឹងខែឧសភា ឆ្នាំ២០២០ ដែលមានចំនួន ៥៥ ៨៤៥ តោន  អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ១៦០ ៤៥៣ តោន ស្មើនឹង ៦៨,៨៦% អង្ករសគ្រប់ប្រភេទមានចំនួន ៦៧ ៨៤៣ តោន ស្មើនឹង ២៩,១១% និង...