ខេត្តកំពង់ចាម បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជំហានទី២ ដល់មន្ត្រីនៅក្នុងខេត្ត
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ បានអញ្ជើញបើកយុទ្ធនាការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជំហានទី២ ជូនដល់មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងក្រុមគោលដៅ ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម ។
លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា «ដោយមើលឃើញពីការឆ្លងរីករាលដាលនៃជំងឺងឺកូវីដ-១៩ គ្មានដែនកំណត់ ដែលបង្កើតឲ្យមានការផ្ទុះឡើង ក្នុងទ្រង់ទ្រាយធំ ក្នុងសហគមន៍ នាព្រឹត្តិការណ៍ ២០ កុម្ភៈ ដែលស្ទើរតែធ្វើឲ្យយើងបាត់បង់ម្ចាស់ការគ្រប់គ្រងទៅហើយ។ ដូច្នេះហើយ ទើបប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចិត្តថា មានតែធ្វើការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ នេះទេ ទើបយើងអាចកាត់បន្ថយការឆ្លងរាលដាលបាន»។
លោកអភិបាលខេត្ត មានប្រសាសន៍ទៀតថា កន្លង...








