ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

ទស្សនៈ និងមតិ ៖ តេីសម រង្ស៊ី នឹងមានលិខិត អបអរសាទរមេដឹកនាំ វៀតណាមដែរឬទេ ក្រោយសន្និបាត ថ្ងៃទី២៥ មករា ខាងមុខនេះ

ទស្សនៈ និងមតិ ៖ តេីសម រង្ស៊ី នឹងមានលិខិត អបអរសាទរមេដឹកនាំ វៀតណាមដែរឬទេ ក្រោយសន្និបាត ថ្ងៃទី២៥ មករា ខាងមុខនេះ

ព័ត៌មានជាតិ
ភ្នំពេញ ៖ ជារឿយៗគេបានមើលឃេីញថា លោក សម រង្ស៊ី ជាអតីតមេដឹកនាំបក្សប្រឆាំងជ្រុលនិយមមួយរូបតែងតែបេីកការវាយប្រហារចំពោះប្រទេសនិងមេដឹកនាំវៀតណាមដែលថា មានឥទ្ធិពលមកលេីប្រទេសកម្ពុជា ជាពិសេស បក្សកាន់អំណាច។ ប៉ុន្ដែកន្លងមកគេក៏បានឃេីញលោក សម រង្ស៊ី បែរជាចាប់ដៃ ចាប់ជេីងជាមួយមេដឹកនាំវៀតណាម ហេីយថែមទាំងសរសេរលិខិតអរគុណមេដឹកនាំវៀតណាមជាច្រេីនដងរួចមកហេីយដែរ ទន្ទឹមនឹងការវាយប្រហារនិងរិះគន់។ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ខាងមុខនេះគណបក្សកុម្មុយនីស្តវៀតណាម ដែលកំពុងកាន់អំណាចនឹងរៀបចំធ្វេីសន្និបាតរបស់ខ្លួនដេីម្បីជ្រើសរើសមេដឹកនាំរបស់ខ្លួនរយៈពេល៥ឆ្នាំបន្ដទៀត ។ សេចក្ដីរាយការណ៍នានាបានឲ្យដឹងថា លោក ង្វៀន ភូជុង នឹងនៅតែជាអគ្គលេខាធិការបក្ស ហើយលោក ង្វៀន ស៊ុនហ្វុក នឹងក្លាយទៅជាប្រធានាធិបតី។ដូច្នេះគេរំពឹងថា តេីលោក សម រង្ស៊ី ដែលពេលនេះក្លាយទៅជាជនក្បត់ជាតិដែលចោទប្រកាន់ដោយ តុលាការ ទីក្រុងភ្នំពេញ ពី បទ ឃុបឃិតជាមួយបរទេសនោះនឹងមានលិខិត...
សម្ដចតេជោ ហ៊ុន សែន បរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួនទាំអស់រយៈពេល ៧ខែទៀត ដើម្បីចូលរួមជួយដល់ការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩

សម្ដចតេជោ ហ៊ុន សែន បរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួនទាំអស់រយៈពេល ៧ខែទៀត ដើម្បីចូលរួមជួយដល់ការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាស បរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួនទាំអស់ រយៈពេល ៧ខែទៀត ជូនទៅក្រសួងសុខាភិបាល ដើម្បីចូលរួមជួយដល់ការប្រយុទ្ធប្រឆាំង ជាមួយជំងឺកូវីដ១៩ ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៦ មករានេះ សម្ដេច តេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីចូលរួមជួយដល់ ការប្រយុទ្ធប្រឆាំងកូវីដ ១៩ ក្នុងឆ្នាំកន្លងមកខ្ញុំបានកាត់ប្រាក់បៀវត្សទាំងអស់ ក្រោយការបង់ពន្ធលើបៀវត្ស ជូនរដ្ឋរយៈពេល ៧ខែ ជូនទៅក្រសួងសុខាភិបាល។ បៀវត្សរបស់ខ្ញុំ ១០លានរៀល/ខែ ត្រូវបង់ពន្ធ៩១០.០០០រៀល/ខែ និងប្រគល់ជូនក្រសួងសុខាភិបាល ៩.០៩០.០០០រៀល/ខែសរុប៧ខែចំនួន៦៣.៦៣០.០០០រៀល ។ អាស្រ័យដោយកូវីដ១៩ បាននិងកំពុងកើតមានបន្ត នៅទូទាំងពិភពលោក រាប់ទាំងកម្ពុជាយើងផង ខ្ញុំសូមប្រកាសបន្តកាត់បៀវត្សទាំងអស់ ក្រោយការបង់ពន្ធរយៈពេល ៧ខែទៀតជូនទៅក្រសួងសុខាភិបាល ដោយចាប់ពីខែកុម្ភៈឆ្នាំ២០២១ ដល់ ខែសីហា ឆ្នាំ២០២១» ។ ឆ្លៀតក្នុងឱកាសនេះ ...
លោកស្រី​​ ស៊ឹម សម្បត្តិ ប្តឹងមន្ទីរពហុព្យាបាល ម៉ាយហ៊ែល ក្រោយព្យាបាលកូនប្រុស ឈ្មោះ​​ អ៊ី បញ្ញា ជាអ្នកសារព័ត៌មានហើយ​ បែរជា​​ជំងឺកាន់តែធ្ងន់ធ្ងរ​​ទៅវិញ​​​

លោកស្រី​​ ស៊ឹម សម្បត្តិ ប្តឹងមន្ទីរពហុព្យាបាល ម៉ាយហ៊ែល ក្រោយព្យាបាលកូនប្រុស ឈ្មោះ​​ អ៊ី បញ្ញា ជាអ្នកសារព័ត៌មានហើយ​ បែរជា​​ជំងឺកាន់តែធ្ងន់ធ្ងរ​​ទៅវិញ​​​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកស្រី ស៊ឹម សម្បត្តិ អាយុ៥០ឆ្នាំ រស់នៅក្នុងភូមិព្រៃស្នូល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ម្តាយរបស់លោក អ៊ី បញ្ញា អាយុ២២ឆ្នាំ ជាអ្នកសារព័ត៌មានដំណឹង«យប់មិញ »បានប្តឹងម្ចាស់ មន្ទីរពហុព្យាបាល ម៉ាយហ៊ែល ស្ថិតនៅ​​ផ្ទះលេខ ០៩-​១០ AE0E1E2 ស្ថិតនៅផ្លូវទួលពង្រ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ក្រោយធ្វើការវះកាត់ជំងឺពោះវៀនដុះខ្នែង កូនគាត់រួច​​ មិនទទួលខុសត្រូវក្នុងការព្យាបាល រួចធ្វើឲ្យ​​អ្នកជំងឺកាន់តែធ្ងន់ធ្ងរទៅៗ ។ ម្តាយរបស់លោក អ៊ី បញ្ញា បានរៀបរាប់​ក្នុងពាក្យបណ្តឹងថា​​ កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យនៃមន្ទីរពហុព្យាបាល ម៉ាយហ៊ែល បាននាំគ្នាសម្រេចធ្វើការវះកាត់ជំងឺពោះវៀនដុះខ្នែងឲ្យឈ្មោះ អ៊ី បញ្ញា។ ក្រោយលទ្ធផលវះកាត់បាន ៣ថ្ងៃ ស្ថានភាពជំងឺរបស់ឈ្មោះ អ៊ី បញ្ញា មានលក្ខណៈធ្ងន់ធ្ងរខ្លាំង ដូចជា ហើមពោះ ពិបាកដកដង្ហើម ហើយពេលក្រុមគ្រួសារ អ្នកថែទាំងជំងឺព្យាយាមទាក់ទង ហៅពេទ្យដែលវះកាត់នោះមកពិគ្រោះ ឬ តាមដានជំង...
អភិបាលខេត្តកោះកុង និងមន្ត្រីសុខាភិបាល ចុះសួរសុខទុកនាំអំណោយ មនុស្សធម៌ ជូនពលរដ្ឋ៤៨០គ្រួសារ សិស្ស៣៣៤ និង​​​លោកគ្រូចំនួន ១១នាក់

អភិបាលខេត្តកោះកុង និងមន្ត្រីសុខាភិបាល ចុះសួរសុខទុកនាំអំណោយ មនុស្សធម៌ ជូនពលរដ្ឋ៤៨០គ្រួសារ សិស្ស៣៣៤ និង​​​លោកគ្រូចំនួន ១១នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កោះកុង : លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងជាប្រធាន ស.ស.យ.កខេត្ត បានដឹកនាំមន្រ្តីក្រោមឱវាទ ចុះសួរសុខទុក្ខសំណេះសំណាល ពាំនាំនូវសម្ភារៈប្រើប្រាស់គ្រឿង ឧបភោគបរិភោគ និងពិនិត្យជំងឺជូនប្រជាពលរដ្ឋ ចំនួន២ភូមិ ស្ថិតក្នុងភូមិកំលតភូមិពោធិ៍បឹង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ដែលជា​​តំបន់ដាច់ស្រយាល ។ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានថ្លែងឲ្យដឹងថា ក្នុងនាមជាអភិបាលខេត្តកោះកុង ទោះបី បងប្រជាពលរដ្ឋ រស់នៅតំបន់ឆ្ងាយដាច់ស្រយាល យ៉ាងណាក៍ដោយទោះបីតំបន់ព្រៃភ្នំជ្រលង ដងអូរ និងតំបន់ដីកោះយ៉ាងណាក៍​អាជ្ញាធរ ព្យាយាមធ្វើដំណើររហូតដល់គោលដៅ មិនឲ្យបងប្អូន អ៊ុំ ពូ មា មីង ក្មួយៗខកបំណងឡើយ ជាក់ស្តែងដូចក្នុងថ្ងៃនេះ អញ្ជឹងធ្វើដំណើរកាត់ព្រៃកាត់ជ្រោះជ្រលង ដងអូរ អាជ្ញាធរព្យាយាម ដើម្បីបានជួបបងប្អូនហើយឲ្យបងប្អូន បានស្គាល់លោកស្រី និងមន្ត្រីគ្រប់ស្ថាប័នផងដែរ។ លោកស្រីអភិបាលខេត្តបានថ្លែងថា សូមពុកម៉ែ អុំ ពូ មា មីង បងប្អ...
លោក ​សាម៉ន បណ្ឌិត្យ ​​ដឹកនាំកិច្ចប្រជុំក្រុមការងារបង្ការទប់ស្កាត់អំពើជួញដូរមនុស្សប្រចាំក្រសួងព័ត៌មាន

លោក ​សាម៉ន បណ្ឌិត្យ ​​ដឹកនាំកិច្ចប្រជុំក្រុមការងារបង្ការទប់ស្កាត់អំពើជួញដូរមនុស្សប្រចាំក្រសួងព័ត៌មាន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិកាក្រសួងព័ត៌មាន និងជាអនុប្រធានក្រុមការងារបង្ការទប់ស្កាត់អំពើជួញដូរមនុស្សក្រសួងព័ត៌មានតំណាង លោក​ ជុំ កុសល រដ្ឋលេខាធិការ និងជា ប្រធានក្រុមការងារបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស បានដឹកនាំកិច្ចប្រជុំក្រុមការងារបង្ការទប់ស្កាត់អំពើជួញដូរមនុស្សប្រចាំក្រសួងព័ត៌មាន និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ ២០២១ នាព្រឹកថ្ងៃទី២២ ខែមករាឆ្នាំ២០២១ នៅទីស្តីការក្រសួងព័ត៌មាន ។ លោករដ្ឋលេខាធិការបាន​ថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា​​យើង​ក៏ដូចជាក្រសួងព័ត៌មាន​​បាន​ខិតខំប្រឹងប្រែងយ៉ាងខ្លាំង​ក្នុងកចិច្ចការនេះ  ដើម្បីធ្វ់ើយ៉ាងណារួមគ្នា​ បង្ការទប់ស្កាត់អំពើជួញដូរមនុស្សឲ្យ​បាន នឹងឈានដល់​​ចំណុចមួយ​ដែល​​ជាតម្រូវការ​ចាំបាច់​បំផុត​​ សម្រាប់​ការធានាសុវត្ថិភាព​និង​ការរស់​នៅរបស់​កូនចៅយើងឲ្យសុខសាន្ត​កាត់​បន្ថយនូវអំពើរផ្សេងៗដែលនឹង កើតមានក្នុងសង្គម​ជាតិ​​។​ ​​  ...
សម្តេចតេជោតេជោបានសរសេរលិខិតទៅនាយករដ្ឋមន្ត្រីឥណ្ឌារួចហើយ ដើម្បីស្នើសុំវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ

សម្តេចតេជោតេជោបានសរសេរលិខិតទៅនាយករដ្ឋមន្ត្រីឥណ្ឌារួចហើយ ដើម្បីស្នើសុំវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីសម្ពោធអគារទីស្តីការថ្មីក្រសួងសាធារណការ និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» ​​​នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១ ដោយសម្តេចថ្លែងថា ថ្ងៃនេះ ជាពិធីដំបូងក្នុងឆ្នាំថ្មី២០២១ហើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានសរសេរលិខិតទៅនាយករដ្ឋមន្ត្រីឥណ្ឌារួចហើយ ដើម្បីស្នើសុំវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។ សម្តេចតេជោក៏បានពិចារណាសរសេរលិខិតស្នើសុំវ៉ាក់សាំងពីកូរ៉េខាងត្បូងផងដែរ ហើយ​​សម្តេចតេជោ​កំពុងពិចារណា និងសិក្សាលើវ៉ាក់សាំងរបស់ប្រទេសអង់គ្លេសផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វ៉ាក់សាំងស៊ីណូហ្វាម នឹងមកដល់កម្ពុជាដំបូងនៅខែកុម្ភៈ ហើយសម្តេចនឹងចេញទៅទទួលវ៉ាក់សាំងដល់ព្រលានយន្តហោះតែម្តង។ សម្តេចតេជោ បានបញ្ជាក់ជាថ្មីថា ការចាក់វ៉ាក់សាំង គឺឈរលើគោលការណ៍ស្ម័គ្រចិត្ត ដូច្នេះនរណាចង់ចាក់ ក៏ចាក់ បើមិនចង់ចាក់ ក៏មិនបង្ខំឡើយ។ ទាក់ទងនឹងបញ្ហាវ៉ាក់សាំងកូវីដ១៩ វីញ ...
កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងទិសដៅសម្រាប់ឆ្នាំ២០២១

កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងទិសដៅសម្រាប់ឆ្នាំ២០២១

នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពប្រចាំឆ្នាំ២០២០ និងទិសដៅសម្រាប់អនុវត្តការងារបន្ន្តសម្រាប់ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រីអនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការសាខា នាយក នាយករង និងមន្ត្រីក្រុមប្រតិបត្តិសាខា សរុបចំនួន ២៣នាក់។ អង្គប្រជុំ បានតាមដានស្តាប់នូវរបាយការណ៍សង្ខេប ស្តីពីវឌ្ឍនភាព និងលទ្ធផលសកម្មភាពការងារ ឆ្នាំ២០២០ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២១, ស្តាប់របាយការណ៍ ស្តីពីចំណូល ចំណាយ ថវិការបស់សាខា ឆ្នាំ២០២០ រួមទាំងការព្យាករណ៍អំពីចំណូលសម្រាប់ឆ្នាំ ២០២១ ព្រមទាំងពិនិត្យ ពិភាក្សា និងអនុម័តផែនការអភិវឌ្ឍន៍សកម្មភាពរបស់សាខា ឆ្នាំ២០២១។ លោក អ៊ុន ចាន់ដា អភិប...
លោករដ្ឋមន្រ្តី វេង សាខុន ទទួល​បាន​​គោលការណ៍គាំទ្រពីនាយករដ្ឋមន្រ្តី ដើម្បីចាត់វិធានការ​​បញ្ហារំលោភដីធ្លីរបស់រដ្ឋនៅខេត្តមណ្ឌលគិរី

លោករដ្ឋមន្រ្តី វេង សាខុន ទទួល​បាន​​គោលការណ៍គាំទ្រពីនាយករដ្ឋមន្រ្តី ដើម្បីចាត់វិធានការ​​បញ្ហារំលោភដីធ្លីរបស់រដ្ឋនៅខេត្តមណ្ឌលគិរី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោករដ្ឋមន្រ្តី វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់​និងនេសាទ​​ បាន​​ស្នើសុំគោលការណ៍គាំទ្រពី សម្តេចតេជោ ហ៊ុន សែន បញ្ហារំលោភដីធ្លីរបស់រដ្ឋនៅខេត្តមណ្ឌលគិរីជាផ្លូវការហើយ ៖
អគ្គនាយក«ក.ប.ប.»នៃក្រសួងពាណិជ្ជកម្មអញ្ជើញក្រុមហ៊ុនមួយចំនួនមកបំភ្លឺលើករណីផ្សាយពាណិជ្ជកម្មរបស់ខ្លួនលើទីផ្សារ​​

អគ្គនាយក«ក.ប.ប.»នៃក្រសួងពាណិជ្ជកម្មអញ្ជើញក្រុមហ៊ុនមួយចំនួនមកបំភ្លឺលើករណីផ្សាយពាណិជ្ជកម្មរបស់ខ្លួនលើទីផ្សារ​​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖  អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.»នៅព្រឹកថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១ រៀបចំកិច្ចប្រជុំក្រោមអធិបតីភាព លោក អគ្គនាយក​​ ផាន អូន  អគ្គនាយកដ្ឋាន ក.ប.ប. ព្រមទាំងសហការី​​ ដោយ​​បានអញ្ជើញក្រុមហ៊ុនមួយចំនួន មកធ្វើការផ្សព្វផ្សាយអំពីច្បាប់ពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្ម និងបានអនុញ្ញាតឱ្យក្រុមហ៊ុន ធ្វើការបំភ្លឺលើករណីផ្សាយពាណិជ្ជកម្មចំពោះផលិតផលរបស់ខ្លួន។ លោក​បាន​មានប្រសាសន៍ថា «គោលបំណងនៃកិច្ចប្រជុំផ្សព្វផ្សាយនាពេលនេះ គឺដើម្បីពង្រឹងការយល់ដឹងអំពីការផ្សាយពាណិ​ជ្ជកម្មត្រឹមត្រូវតាមលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន កាត់បន្ថយការផ្សាយពាណិជ្ជកម្មដែលអាចបង្កផលប៉ះពាល់អវិជ្ជមានចំពោះសុខភាពនិងផលប្រយោជន៍របស់អ្នកប្រើប្រាស់ និងជំរុញការប្រកួតប្រជែងដោយសុចរិត ដោយផ្តោតសំខាន់​លើកម្មវិធី និងគម្រោងនៃការផ្តល់រង្វាន់(Rewarding Scheme) ច្បាស់លាស់និងត្រឹមត្រូវ។...
ប្រធានរដ្ឋសភាកម្ពុជា និងចិនគាំទ្រសមិទ្ធផលជាច្រើនកើតចេញពីទំនាក់ទំនងដ៏ល្អរយៈពេល៦៣ឆ្នាំមកនេះ

ប្រធានរដ្ឋសភាកម្ពុជា និងចិនគាំទ្រសមិទ្ធផលជាច្រើនកើតចេញពីទំនាក់ទំនងដ៏ល្អរយៈពេល៦៣ឆ្នាំមកនេះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រដ្ឋសភាកម្ពុជា និងចិនបានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះសមិទ្ធផលជាច្រើនដែលកើតចេញទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អក្នុងរយៈពេល៦៣ឆ្នាំនៃចំណងការទូតនៃប្រទេស​ទាំងពីរ។ ប្រធានរដ្ឋសភាកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង លី ចានស៊ូ ប្រធានសភាប្រជាជនទូទាំង​ប្រទេសចិន បានប្តេជ្ញារួមគ្នាគាំទ្រ និងថែរក្សា លើកកម្ពស់ទំនាក់ទំនងជាប្រពៃណីនៃប្រទេសទាំងពីរឲ្យបាន​រឹងមាំយូរអង្វែងដើម្បីតម្កល់ផលប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងសងខាង។ ការបេ្តជ្ញាចិត្តរបស់ថ្នាក់ដឹកនាំសភាប្រទេសទាំងពីរបានធ្វើឡើងនៅក្នុងកិច្ចប្រជុំទ្វេភាគី តាមប្រព័ន្ធវីដេអូ​នៅ​រសៀល​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។ នៅក្នុងកិច្ចប្រជុំនោះសម្តេចប្រធានរដ្ឋសភាបានលើឡើងថា៦៣ឆ្នាំ នៃទំនាក់ទំនងការទូតប្រទេសទាំងពីរបានចាក់ឬសយ៉ាងរឹងមាំ និងក្លាយជាកិច្ចសហប្រតិបត្តិការភាពជា​ដៃគូ​យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយដែលបានផ្តល់ផលប្រយោជន៍សន្ធឹកសន្ធាប់សម្រាប់ប្រជាជន...