ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

សម្តេចព្រះមហាក្សត្រី ប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ចំនួន ៣,០០០ដុល្លារដល់កាកបាទក្រហមកម្ពុជា សម្រាប់ត្រីមាសទី១ ឆ្នាំ២០២១

សម្តេចព្រះមហាក្សត្រី ប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ចំនួន ៣,០០០ដុល្លារដល់កាកបាទក្រហមកម្ពុជា សម្រាប់ត្រីមាសទី១ ឆ្នាំ២០២១

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះបរមនាម ជាព្រះប្រធានកត្តិយស នៃកាកបាទក្រហមកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ព្រះរាជូបត្ថម្ភជាព្រះរាជទ្រព្យ ផ្ទាល់ចំនួន ៣,០០០ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ត្រីមាសទី១ ឆ្នាំ២០២១ ដើម្បីគាំទ្រសកម្មភាព មនុស្សធម៌ក្នុងការជួយ សង្រ្គោះប្រជានុរាស្រ្ត ជួបការលំបាកផ្សេងៗ ៕...
ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុទទួល​ជួប លោក NARUGAWA Kazuya ជាទីប្រឹក្សាថ្មី JICA

ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុទទួល​ជួប លោក NARUGAWA Kazuya ជាទីប្រឹក្សាថ្មី JICA

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ បានទទួល​ជួបបដិសណ្ឋារកិច្ច និងសំណេះ សំណាល ជាមួយ លោក NARUGAWA Kazuya ជាទីប្រឹក្សាថ្មី JICA អម កសស ។ លោក NARUGAWA Kazuya បានប្រគល់ជូននូវពានរង្វាន់ “FY 2019 International Lifetime Contribution Award" ពីសមាគមវិស្វករសំណង់ស៊ីវិលជប៉ុន (JSCE)ដល់ លោក​​ ​​លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែ ស្វយ័ត ក្រុងព្រះសីហនុ ដែលមានស្នាដៃឆ្នើមក្នុងការចូលរួមចំណែក ក្នុងវឌ្ឍនភាពផ្នែកវិស្វកម្មសំណង់ស៊ីវិលជប៉ុន និងជួយជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងជប៉ុន និងកម្ពុជា ក្នុងបុព្វហេតុ នៃការអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមក។...
តុលាការខេត្តកំពត​ ពន្យាពេលសួរចម្លើយជនជាប់ចោទម្តងទៀត ពីបទឆបោកប្រាក់ជិតមួយសែនដុល្លារ​ ក្នុងករណីសាងសង់ផ្ទះ

តុលាការខេត្តកំពត​ ពន្យាពេលសួរចម្លើយជនជាប់ចោទម្តងទៀត ពីបទឆបោកប្រាក់ជិតមួយសែនដុល្លារ​ ក្នុងករណីសាងសង់ផ្ទះ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
កែប៖​ ​ ចៅក្រមសាលាដំបូងខេត្តកំពត​ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ​ បានពន្យាពេលជាលើកទី២​ មិនសាកសួរជនជាប់ចោទពីបទឆបោកប្រាក់ជិតមួយសែនដុល្លារ​ពីម្ចាស់សំណង់ម្នាក់​​ រស់នៅក្នុងក្រុងកែប​​ ខេត្តកែប។ លោក​ ឡុង កេសភីរម្យ ប្រធានសាលាដំបូងខេត្តកំពត និងជាចៅក្រមសើបក្នុងក្នុងសំណុំព្រហ្មភទណ្ឌ បានពន្យាពេលឲ្យជនជាប់ចោទឈ្មោះ​ ម៉ន​ សុខមាន អាយុ៤០ឆ្នាំ​ មានទីលំនៅភូមិកណ្តាល​ ឃុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត​ ដែលត្រូវបានលោក​ ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត ផ្តើមចោទប្រកាន់ពីបទឆបោក​ ហើយស្នើឲ្យចៅក្រមស៊ើបឃុំខ្លួនបុរសខាងលើនេះ ក្នុងពន្ធនាគារជាបណ្តោះ ដើម្បីធានាការសងប្រាក់ទៅម្ចាស់សំណង់។ កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះដែរ លោក​ ឡុង​​ កេសភីរម្យ គ្រោងសួរចម្លើយ​ ឈ្មោះ​ ម៉ន​ សុខមាន​ ដើម្បីបំភ្លឺលើបណ្តឹងរបស់អ្នកស្រី ប៉ុល​ លក្ខិណា​ ដែលបានប្តឹងទាមទារឲ្យសងប្រាក់ជំពាក់​ចំនួន៩៧៩៥៩ដុល្លារ​ ដែលខ្លួនបានទទួលយក ប៉ុន្ត...
កូនខ្មែរមួយរូបជាប់ឆ្នោតជាអនុប្រធានក្លិបតំបន់អាស៊ីប្រចាំក្លិបម៉ូតូBMW និងត្រូវជ្រើសរើសជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធកីឡាយានយន្តកម្ពុជា

កូនខ្មែរមួយរូបជាប់ឆ្នោតជាអនុប្រធានក្លិបតំបន់អាស៊ីប្រចាំក្លិបម៉ូតូBMW និងត្រូវជ្រើសរើសជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធកីឡាយានយន្តកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ នេះជាមោទនភាពជាតិផងដែរ ដែលកូនខ្មែរមួយរូប គឺលោក អ៊ុំ ប៊ុនរ៉េត ប្រធានក្លិបម៉ូតូ BMW កម្ពុជា ត្រូវបានជាប់ឆ្នោតជាអនុប្រធានក្លិបតំបន់អាស៊ី ប្រចាំក្លិបម៉ូតូ BMW និងត្រូវបានជ្រើសរើសជាសមាជិកពេញសិទ្ធិ របស់សហព័ន្ធ កីឡាយានយន្តកម្ពុជា ។ បើតាមលោក ឈួន សុធារិទ្ធ អនុប្រធានក្លិបម៉ូតូ BMW កម្ពុជា បានឲ្យដឹងថា “លោក អ៊ុំ ប៊ុនរ៉េត ត្រូវបានគណៈកម្មាធិការក្លិប BMW ប្រទេសក្នុងតំបន់អាស៊ី បោះឆ្នោតជាប់ជា អនុប្រធានក្លិបតំបន់អាស៊ីប្រចាំក្លិបម៉ូតូ BMW ក្នុងកិច្ចប្រជុំបណ្តាក្លិបម៉ូតូ BMW និងក្លិបរថយន្ត BMW បណ្តាប្រទេសក្នុងតំបន់អាស៊ី”។ លោក ឈួន សុធារិទ្ធ បានឲ្យបន្តថា អ្វីដែលជាដំណឹងល្អរបស់ក្លិបម៉ូតូ BMW កម្ពុជា នោះ គឺ ក្លិបម៉ូតូ BMW កម្ពុជា ត្រូវបានបោះឆ្នោតជ្រើសរើស ជាក្លិបល្អជាងគេ និងទទួលពានរង្វាន់ជាលក្ខណៈអន្តរជាតិ ក្នុងឆ្នាំ២០២០នេះ ជាងនេះទៅទៀត លោក អ៊ុំ ប៊ុនរ៉េត ត្រូវបានជ្រើសរើសជាសមាជិកពេញសិទ្ធិ របស់សហព័ន្ធកីឡា...
លោក​ ​អ៊ី​ ​សុខ​ឡេង ផ្ញើសារជូនចំពោះ សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសគម្រប់ខួប ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ

លោក​ ​អ៊ី​ ​សុខ​ឡេង ផ្ញើសារជូនចំពោះ សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសគម្រប់ខួប ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
លោក​ ​អ៊ី​ ​សុខ​ឡេង អភិបាលក្រុងព្រះសីហនុ និងក្រុមគ្រួសារ ព្រមទាំងបុគ្គលិកទាំងអស់ ផ្ញើសារជូនចំពោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសគម្រប់ខួប ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ។ សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិ និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា តាមឃុំគ្រង ថែរក្សា សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង ព្រមទាំងក្រុមគ្រួសារឲ្យមាន សុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ និងសូមជូនពុទ្ធពរទាំងបួនប្រការគឺ អាយុ វណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ...
លោក លឹម គានហោ ពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្រ្តព្រែកពោធិ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

លោក លឹម គានហោ ពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្រ្តព្រែកពោធិ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖​ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ ក្រុមប្រឹក្សាខេត្តកំពង់ចាម   ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ក្រុមមន្រ្តីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្រ្តព្រែកពោធិ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ គម្រោងសាងសាង់ប្រព័ន្ធធារាសាស្រ្តទំនើបនេះជាជំនួយហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB ) បើតាមផែនការ​ គឺត្រូវបានសាងសង់រួចរាល់ហើយ តែដោយសារការរីករាលនៃជំងឺកូវីដ-១៩ បានបង្កភាពយឺតយាវដល់ការអនុវត្តគម្រោង ដែលរហូតមកដល់ពេលនេះទើបសម្រេចបានប្រមាណតែ៣០ភាគរយប៉ុណ្ណោះ។ មិនចំពោះតែគម្រោងនេះទេ បណ្តាគម្រោងផ្សេងៗទៀត ដែលសហការជាមួយប្រទេសជាមិត្តផ្តល់ជំនួយ និងដៃគូអភិវឌ្ឍន៍នានាសុទ្ធតែជួបភាពរាំងស្ទះដោយសារការពិបាកធ្វើដំណើររពិនិត្យវាយតម្លៃមុន នឹងអាចដំណើរសាងសង់របស់ក្រុមជំនាញការបរទេ...
លោក អ៊ុន ចាន់ដា ផ្ញើសារលិខិតអបអរសាទរ និងជូនពរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួប៣៦ឆ្នាំ នៃការចូលកាន់តំណែងជានាយករដ្ឋមន្ត្រី

លោក អ៊ុន ចាន់ដា ផ្ញើសារលិខិតអបអរសាទរ និងជូនពរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួប៣៦ឆ្នាំ នៃការចូលកាន់តំណែងជានាយករដ្ឋមន្ត្រី

នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ បានផ្ញើសារសម្តែងនូវអំណរសាទរដោយស្មោះអស់ពីដួងចិត្ត និងសូមគោរពជូនសព្ទសាធុការពរជ័យ សិរីមង្គលដ៏មហាប្រសើរគ្រប់ប្រការជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសខួប៣៦ឆ្នាំ នៃការចូលកាន់តំណែងផ្លូវការ ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលប្រព្រឹត្តទៅនាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ (១៤ មករា ១៩៨៥ - ១៤ មករា ២០២១)។ រយៈពេល៣៦ឆ្នាំ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ភាពឈ្លៀសវៃ និងភាពអង់អាចរបស់សម្តេចតេជោ បានបន្សល់ទុកនូវស្នាដៃដ៏ធំធេង ជាប្រវត្តិសាស្ត្រ ដែលមិនអាចកាត់ថ្លៃបាន ក្នុងការរំដោះប្រទេសជាតិចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ឈានដល់ការផ្សះផ្សារ បង្រួបបង្រួមជាតិ ក្រោមនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវឯកភាពជាតិ ស្ថិរភាពនយោបាយ សន្តិភាព លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ជូនប្រជាជន និងមាត...
មន្ត្រីសាខា ក.ប.ប.ខេត្តកំពង់ស្ពឺរកឃើញគ្រឿងកំប៉ុងខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួននៅផ្សារបាត់ដឹង

មន្ត្រីសាខា ក.ប.ប.ខេត្តកំពង់ស្ពឺរកឃើញគ្រឿងកំប៉ុងខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួននៅផ្សារបាត់ដឹង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ខេត្តកំពង់ស្ពឺ)៖  មន្ត្រីសាខា ក.ប.ប. ខេត្តកំពង់ស្ពឺ ដោយទទួលបានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យគុណភាពសុវត្ថិភាពម្ហូបអាហារ នៅផ្សារបាត់ដឹង ស្ថិតនៅក្នុងឃុំក្សេមក្សាន្ត ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺកាលពី​ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួន ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។ ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ គ្រឿងកំប៉ុងខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់បាន ចំនួន ១៩កំប៉ុង ស្មើនឹង ៨.៩ គីឡូក្រាម។ បន្ទ...
ពលរដ្ឋខែ្មរចំនួន ១៤ រូប បាន​វិល​​ត្រទ្បប់ពីប្រទេសមីយ៉ាន់ម៉ាមកកាន់កម្ពុជាវិញ​​​​​

ពលរដ្ឋខែ្មរចំនួន ១៤ រូប បាន​វិល​​ត្រទ្បប់ពីប្រទេសមីយ៉ាន់ម៉ាមកកាន់កម្ពុជាវិញ​​​​​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ដោយសារ​​មានការគាំទ្រ និងកិច្ចសហការល្អរវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និង ក្រសួងការបរទេសមីយ៉ាន់ម៉ា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានសម្របសម្រួលជូនពលរដ្ឋខែ្មរចំនួន ១៤ រូប ដែលនឹងត្រូវធ្វើដំណើរត្រទ្បប់ពីប្រទេសមីយ៉ាន់ម៉ាមកកម្ពុជា វិញតាមជើងយន្តហោះ Relief Flight របស់ក្រុមហ៊ុនអាកាសចរណ៍មីយ៉ាន់ម៉ា (Myanmar Airways International – MAI) លេខៈ 8M 401។ ដោយចេញដំណើរពីទីក្រុងយ៉ាងហ្គូននៅវេលាម៉ោង ១០:០០នាទីព្រឹក មកដល់រាជធានីភ្នំពេញវេលាម៉ោង ១២:៣០ នាទី នាថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២១ នេះ ។ នៅថ្ងៃដដែលនេះ ជើងយន្តហោះខាងលើ នឹងធ្វើមាតុភូមិនិវត្តន៍ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា ចំនួន ៨៧ រូប រួមជាមួយអ្នកធ្វើដំណើរផ្សេងទៀត សរុបទាំងអស់ចំនួន ១០៦ រូប ត្រទ្បប់ទៅកាន់ប្រទេស​មីយ៉ាន់ម៉ា ផងដែរ ។ ប្រភព: ស្ថានទូតកម្ពុជាប្រចាំប្រទេសមីយ៉ាន់ម៉ា...
ថៃរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន២៨៧នាក់ និងអ្នកឆ្លងក្នុងសហគមន៍មាន២៧៨នាក់

ថៃរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន២៨៧នាក់ និងអ្នកឆ្លងក្នុងសហគមន៍មាន២៧៨នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រទេសថៃ បានរកឃើញករណីឆ្លងវីរុសកូវីដ-១៩ថ្មីចំនួន ២៨៧ ករណី ក្នុងនោះមាន ២៧៨ ករណី ជាករណីឆ្លងក្នុងសហគមន៍ ដែលធ្វើឱ្យចំនួនអ្នកឆ្លងមេរោគកូវីដ១៩ ចាប់តាំងពីជំងឺផ្ទុះឡើងជាលើកដំបូងនៅខែមករាឆ្នាំ ២០២០ គឺកើនដល់ ១០ ៨៣៤នាក់ ។ សារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា គ្មានអ្នកស្លាប់ដោយសារមេរោគកូវីដ១៩ថ្មីត្រូវបានគេរាយការណ៍ទេ ដែលធ្វើឱ្យចំនួនមនុស្សស្លាប់នៅ ៦៧ នាក់ដដែល។ វេជ្ជបណ្ឌិត Taweesilp អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ បាននិយាយថា ក្នុងចំណោមករណីឆ្លងសរុប ១០ ៨៣៤ ករណី គឺមាន ៦ ៧៣២ នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយ និង ៤ ០៣៥ នាក់ កំពុងទទួលការព្យាបាលក្នុងមន្ទីរពេទ្យ មាន ២៨ នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕...