ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

កម្ពុជាបង្ហាញឈុត «ព្រះថោងតោងស្បៃនាងនាគ» ជូនពិភពលោកក្នុងព្រឹត្តិការណ៍វិថីសូត្រថៃលើកទី១០

កម្ពុជាបង្ហាញឈុត «ព្រះថោងតោងស្បៃនាងនាគ» ជូនពិភពលោកក្នុងព្រឹត្តិការណ៍វិថីសូត្រថៃលើកទី១០

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(បាងកក)៖ លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងលោកស្រី បាននាំយកឈុត «ព្រះថោងតោងស្បៃនាងនាគ» បង្ហាញជូនពិភពលោក​ ក្នុងព្រឹត្តិការណ៍វិថីសូត្រថៃ លើកទី១០ ដែលរៀបចំឡើងនៅសាលប្រជុំកងទ័ពជើងទឹក ដែលមានការចូលរួមពីលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃប្រទេសថៃ។ គោលបំណងនៃការចូលរួមព្រឹត្តិការណ៍ខាងលើ គឺដើម្បីចូលរួមជំរុញការទូតសេដ្ឋកិច្ច និងបង្ហាញពីអារ្យធម៌ដ៏ចំណាស់របស់ប្រជាជនខ្មែរ ដល់បណ្តាភ្ញៀវកិត្តិយសថៃ និងអន្តរជាតិប្រមាណជាង ១០០០នាក់ តំណាងឱ្យប្រទេសចំនួន ១០០ ដែលបានភ្ជាប់ទំនាក់ទំនងការទូតជាមួយប្រទេសថៃ។ សូមជម្រាបថា ព្រឹត្តិការណ៍ Thai Silk Road to the World ត្រូវបានផ្តួចផ្តើមបង្កើតឡើងកាលពីឆ្នាំ២០១០ ដើម្បីជំរុញផលិតផលសូត្រតាមបែបការទូត (Silk Diplomacy) ព្រមទាំង​រឹតចំណងមិត្តភាព និងផ្លាស់ប្តូរវប្បធម៌រវាងប្រទេសថៃ ជាមួយស្ថានទូតនៃបណ្តាប្រទេសជាមិត្ត។ រៀងរាល់ឆ្នាំព្រឹត្តិការណ៍នេះបានផ្តល់ឱកាសជូនអង្គទូ...
សម្តេចតេជោ«ក្នុងឋានៈខ្ញុំជាប្រមុខនៃរាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់ជូនថានឹងមិនមានការស្នើសុំដាក់ ប្រទេសក្នុងគ្រាមានអាសន្នទាំងមូលឬមួយផ្នែកណានោះឡើយ»

សម្តេចតេជោ«ក្នុងឋានៈខ្ញុំជាប្រមុខនៃរាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់ជូនថានឹងមិនមានការស្នើសុំដាក់ ប្រទេសក្នុងគ្រាមានអាសន្នទាំងមូលឬមួយផ្នែកណានោះឡើយ»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខាងក្រោម​នេះជាសារទាំងស្រុង​ របស់​​សម្តេចតេជោ៖ ព្រឹកមិញ ខ្ញុំបាននិយាយដល់ការត្រៀមបំរុងទុកនូវលិខិតនានា ដើម្បីនឹងសុំព្រះរាជក្រឹត្យដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ក្នុងពេលជាមួយគ្នា ខ្ញុំក៏បានបញ្ជាក់ថា ខ្ញុំមិនចង់ទៅដល់ចំណុចនេះទេ ព្រោះវាប៉ះពាល់ធំពេកដល់សេដ្ឋកិច្ចនិងជីវភាពប្រជាជនដែលខ្ញុំស្នើសុំឱ្យមានការចូលរួមពីប្រជាជន ដើម្បីប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ជំនួសវិញ។ សម្តេចតេជោបានថ្លែងទៀតថា«ពេញមួយថ្ងៃនេះ ការបំភ្លើសនានាបានកើតឡើងថានឹងមានការបិទប្រទេសឬបិទរាជធានីភ្នំពេញក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយបំផុសឱ្យមនុស្សទិញទំនិញត្រៀមទុក។ ចំពោះមុខពាក្យភូតកុហកបែបនេះ ក្នុងឋានៈខ្ញុំជាប្រមុខនៃរាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់ជូនថានឹងមិនមានការស្នើសុំដាក់ ប្រទេសក្នុងគ្រាមានអាសន្នទាំងមូលឬមួយផ្នែកណានោះឡើយ ហើយក៏នឹងមិនមានការចេញបទបញ្ជារឱ្យបិទរាជធានីភ្នំពេញដូចការឃោសនាភូតកុហក់របស់ជនអាក្រក់នោះដែរ»។ សម្តេចបាន​បន្ថែមថា«ខ្ញុំសូមអំពាវនា...
សម្តេចតេជោហ៊ុន សែន អនុញ្ញាតឱ្យក្រសួងសុខាភិបាលបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ ទាំងរូបថត ឈ្មោះ អាស័យដ្ឋាន បង្ហាញភ្លាមដើម្បី ឲ្យអ្នកសារព័ត៌មានផ្សព្វផ្សាយ

សម្តេចតេជោហ៊ុន សែន អនុញ្ញាតឱ្យក្រសួងសុខាភិបាលបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ ទាំងរូបថត ឈ្មោះ អាស័យដ្ឋាន បង្ហាញភ្លាមដើម្បី ឲ្យអ្នកសារព័ត៌មានផ្សព្វផ្សាយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន អនុញ្ញាតឱ្យក្រសួងសុខាភិបាលបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ ទាំងរូបថត ឈ្មោះ អាស័យដ្ឋាន បង្ហាញភ្លាមដើម្បី ឲ្យអ្នកសារព័ត៌មានផ្សព្វផ្សាយ ងាយស្រួលបងប្អូនផ្ទៀងផ្ទាត់ ហើយអ្នកពាក់ព័ន្ធត្រូវបង្ហាញខ្លួន នឹងធ្វើតេស្ត កុំឲចម្លងដល់បងប្អូនមិត្តភ័ក្រ និងអ្នកដទៃ។ សម្តេចតេជោហ៊ុន សែន បញ្ជាក់ថា ល្ងាចនេះក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ចំនួន៦នាក់ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។...
ប្អូនស្រីសម្តេចតេជោ”ជម្រាបដល់នាងអ៊ានសៀវមុីនាងចង់បានការបកស្រាយពេលនេះខ្ញុំបកស្រាយអោយនាងប៉ុណ្ណឹង”

ប្អូនស្រីសម្តេចតេជោ”ជម្រាបដល់នាងអ៊ានសៀវមុីនាងចង់បានការបកស្រាយពេលនេះខ្ញុំបកស្រាយអោយនាងប៉ុណ្ណឹង”

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ប្អូនស្រីសម្តេចតេជោ"ជម្រាបដល់នាងអ៊ានសៀវមុីនាងចង់បានការបកស្រាយពេលនេះខ្ញុំបកស្រាយអោយនាងប៉ុណ្ណឹង" លោកស្រី ហ៊ុន ស៊ីណាត បានមានប្រសាសន៍ក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនថា នាងចង់បានការបកស្រាយពេលនេះខ្ញុំបកស្រាយអោយនាងប៉ុណ្ណឹង" លោកស្រីបន្ថែមថាបើនាងនៅមិនអស់ចិត្តចាំខ្ញុំឲ្យមេធាវីខ្ញុំបកស្រាយផ្លូវច្បាប់អោយនាងស្តាប់អោយកាន់តែច្បាស់ណានាង។...
រដ្ឋបាលខេត្តកំពង់ចាម ធ្វើលិខិតបំភ្លឺករណីបែកធ្លាយសារ ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន

រដ្ឋបាលខេត្តកំពង់ចាម ធ្វើលិខិតបំភ្លឺករណីបែកធ្លាយសារ ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន

ជំងឺកូវីដ១៩, នយោបាយ, ព័ត៌មានជាតិ
(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ បានធ្វើលិខិតបំភ្លឺមួយ បន្ទាប់ពីបែកធ្លាយសាររបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ផ្ញើជូនសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយគេយកទៅបង្ហោះចែកចាយក្នុងបណ្តាញសង្គម ដើម្បីបង្កការភាន់ច្រឡំ សូមអានសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តកំពង់ចាម៖...
សារសម្តេចតេជោ៖សូមប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩

សារសម្តេចតេជោ៖សូមប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅថ្ងៃទី ២៩ វិច្ឆិកា ២០២០ នេះ ក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន ៧នាក់ថែមទៀត គឺ៦នាក់ឆ្លងក្នុងគ្រួសារតែមួយ និង១នាក់ទៀតមានកូវីដ-១៩មកពីសហរដ្ឋអាមេរិក។ ការឆ្លងរាលដាលក្នុងគ្រួសារតែមួយនេះដែលបន្តចេញមកខាងក្រៅ​ គឺយើងអាចកំណត់បានថាជា «ការឆ្លងក្នុងសហគមន៍ជាលើកដំបូងនៅកម្ពុជា» ដែលកាលពីព្រឹកមិញគឺយើងបានបិទជាបណ្តោះអាសន្នមួយរយៈពេលខ្លីនូវ ផ្សារទំនើបអ៊ីអន១, សណ្ឋាគារភ្នំពេញ និងសាលាឯកជនអន្តរទ្វីបអាមេរិកកាំងនៅចាក់អង្រែ។ ករណីឆ្លងថ្មីនេះអាចមានការពាក់ព័ន្ធពីក្រុងភ្នំពេញ ខេត្តសៀមរាប បន្ទាយមានជ័យ និង មណ្ឌលគិរី។ នៅពេលនេះ ក្រសួងសុខាភិបាល និង អាជ្ញាធរពាក់ព័ន្ធកំពុងធ្វើការងារយ៉ាងសកម្មដើម្បីធានាសុវត្ថិភាពសុខភាពប្រជាពលរដ្ឋយើង។ ទោះ​​ជា​យ៉ាងណាក៏ដោយ សូមបងប្អូនប្រជាពលរដ្ឋមេត្តាកុំភ័យស្លន់ស្លោ ឬឆោឡោរហូតបាត់បង់ម្ចាស់ការគ្រប់គ្រង។ ត្រូវបង្កើនការយកចិត្តទុកដាក់ការការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារតាមរយៈកា...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់និងកែលំអរផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់និងកែលំអរផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះនឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ ផ្លូវទាំង៣៨ខ្សែនេះ មានប្រវែងសរុប ១០៨.៧៤គីឡូ​ម៉ែត្រ ដោយ​គ្រោង​ប្រើប្រាស់​ថវិកាជាតិសរុបប្រមាណ ១៤០លានដុល្លារ​អាមេរិក និងថវិកា​​ជាង ៩លានដុល្លារអាមេរិកទៀត សម្រាប់​ការងារ​​ចាំបាច់​ក្នុងការរៀបចំ​​ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង​ និងទឹកកក្វក់​​ដែលនៅក្រៅ​គម្រោង​សាងសង់​​​ខ្សែផ្លូវ​ទាំង​៣៨នេះ។ តាមរយៈគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែនេះ នឹងធ្វើឲ្យទីក្រុងសៀមរាប ប្រែក្លាយរូបរាងជាទីក្រុងទំនើប និងទេសចរណ៍​ ដ៏មាន​សក្តា​​នុពល ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជាតំបន់ស្នូលនៃប៉ូល​អភិ​វឌ្ឍ​ជាតិ ជា​គោលដៅ​ទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត និងធម្មជាតិ ស្របតាមរូបសាស្ត្រទីក្រុង រួមជាមួយការគិតគូរ​ដល់...
សម្ដេចក្រឡាហោម ស ខេង ជាមួយ​​​ក្រុមគ្រួសារព្រមទាំងអ្នកពាក់ព័ន្ធក្នុងក្រុមគ្រួសារនិងកងការពារមានចំនួន៩៤នាក់បានទទួលលទ្ធផលល្អប្រសើរ​​ធ្វើ​​តេស្តគ្មាន​​ជំងឺកូវីដ-១៩លើកទី១​​

សម្ដេចក្រឡាហោម ស ខេង ជាមួយ​​​ក្រុមគ្រួសារព្រមទាំងអ្នកពាក់ព័ន្ធក្នុងក្រុមគ្រួសារនិងកងការពារមានចំនួន៩៤នាក់បានទទួលលទ្ធផលល្អប្រសើរ​​ធ្វើ​​តេស្តគ្មាន​​ជំងឺកូវីដ-១៩លើកទី១​​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខុទ្ទកាល័យសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា យោងតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលបានឲ្យដឹងថា៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រុមគ្រួសារ ព្រមទាំងអ្នកពាក់ព័ន្ធក្នុងក្រុមគ្រួសារ និងកងការពារមានចំនួន ៩៤នាក់ បានទទួលលទ្ធផលល្អប្រសើលើតេស្តជំងឺកូវីដ-១៩លើកទីមួយ ដោយអវិជ្ជមានទាំងអស់។ យ៉ាងណាក៏ដោយសម្ដេចក្រឡាហោម ក្រុមគ្រួសារ និងអ្នកពាក់ព័ន្ធក្នុងក្រុមគ្រួសារ នៅតែបន្តធ្វើចត្តាឡីស័ក និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលជាបន្តទៀត ។ សម្ដេចក្រឡាហោម នៅតែបន្តអំពាវនាវបងប្អូនជនរួមជាតិ ថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល នគរបាលជាតិនៃក្រសួងមហាផ្ទៃ សូមបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ៕...
«ក.ប.ប.»ផ្សព្វផ្សាយនិងការរៀបចំផែនការអនុវត្តច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ក្នុងប្រទេសកម្ពុជា

«ក.ប.ប.»ផ្សព្វផ្សាយនិងការរៀបចំផែនការអនុវត្តច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ក្នុងប្រទេសកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានរៀបចំសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការផ្សព្វផ្សាយ និងការរៀបចំផែនការអនុវត្តច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ក្នុងប្រទេសកម្ពុជា ក្រោមការឧបត្ថម្ភរបស់ ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង GIZ ។ សិក្ខាសាលានេះធ្វើ​ឡើង​​នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ គឺប្រារព្វឡើង មានការអញ្ជើញចូលរួម​ពី​​ លោក​​ ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង លោក​​ ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋាន ក.ប.ប. ដៃគូអភិវឌ្ឍ និងវិស័យឯកជន ក្នុងគោលបំណងប្រមូលធាតុចូលពីអង្គសិក្ខាសាលាពាក់ព័ន្ធលើការរៀបចំផែនការអនុវត្តច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ នៅកម្ពុជា។ ក្នុងសិក្ខាសាលានេះដែរ ក៏មានការចូលរួមធ្វើ បទបង្ហាញនិងចែករំឡែកបទពិសោធន៍ពី...
រាជរដ្ឋាភិបាលកម្ពុជាប្រគល់ម៉ាសជាង២លាន និងបរិក្ខារពេទ្យជូនរាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋមីយ៉ាន់ម៉ារួចរាល់ហើយ

រាជរដ្ឋាភិបាលកម្ពុជាប្រគល់ម៉ាសជាង២លាន និងបរិក្ខារពេទ្យជូនរាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋមីយ៉ាន់ម៉ារួចរាល់ហើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក​​ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំយកអំណោយម៉ាសជាង២លាន និងបរិក្ខារពេទ្យមួយចំនួន របស់រាជរដ្ឋាភិបាលកម្ពុជា ប្រគល់​ជូនរដ្ឋាភិបាល និងប្រជាពលរដ្ឋមីយ៉ាន់ម៉ា រួចរាល់ហើយ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះនៅរដ្ឋធានីណៃពិដោរ នៃប្រទេសមីយ៉ាន់ម៉ា។ អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាលមីយ៉ាន់ម៉ារួមមានដូចជា៖ ម៉ាសចំនួន២លាន, ម៉ាសក្រណាត់១ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន​២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០, របាំងមុខចំនួន២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០។ ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន២០, ម្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥គីឡូក្រាមក្នុង១ធុង (ក្លរ៉ាមីនប្រភេទB) ៥...