ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពីការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៤ តាមប្រព័ន្ធវីដេអូ

សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពីការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៤ តាមប្រព័ន្ធវីដេអូ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពីការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៤ និងកិច្ចប្រជុំពាក់ព័ន្ធនានា (AMMTC) តាមប្រព័ន្ធសន្និសីទវីដេអូ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ។ ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គលេខាធិការរង អគ្គស្នងការនគរបាលជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ៕  ...
 រដ្ឋសភាជាតិ ប្រជុំពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ថវិកា ឆ្នាំ​២០២១

 រដ្ឋសភាជាតិ ប្រជុំពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ថវិកា ឆ្នាំ​២០២១

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
        ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា​នេះ រដ្ឋសភា ប្រជុំពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២១ ឬ​ហៅថា ច្បាប់​ថវិកាជាតិ ឆ្នាំ​២០២១​។ សេចក្តីព្រាងច្បាប់ បានកំណត់​ពី​គម្រោង​ចំណាយ​ថវិកាជាតិ ៣០ ៤៩១ ៣៣៦ លាន​រៀល ស្មើ​ប្រមាណ ៧ ៥០០ លាន​ដុល្លារ គឺ​ថយចុះ ១,៩ភាគរយ ធៀប​នឹង​ឆ្នាំ​២០២០​។ ការបន្ថយ​ថវិកាជាតិ​នេះ ដើម្បី​ធានា​លំនឹង​សង្គម​-​សេដ្ឋកិច្ចកម្ពុជា​។​ ​ក្នុង​ឆ្នាំ​២០២១ រាជរដ្ឋាភិបាល បាន​បញ្ជាក់ថា បៀវត្សរ៍​អប្បបរមា (​ទាប​បំផុត​) របស់​មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ នឹងត្រូវ​រក្សា​កម្រិត​ឆ្នាំ​២០២០ ដើម្បី​សន្សំ​ថវិកា សម្រាប់​ទប់ទល់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ និង​គ្រោះមហន្តរាយ​ទឹកជំនន់​រដូវវស្សា​ឆ្នាំ​២០២០​។​ សម្រាប់ថវិកាជាតិ​ឆ្នាំ​២០២១ ត្រូវបាន​រាជរដ្ឋាភិបាល​ចាត់ទុកថា ជា​ឧបករណ...
 សម្តេច​តេ​ជោ ហ៊ុន សែន ជួបសំណេះសំណាល​ជាមួយ​មេធាវី​ស្ម័គ្រចិត្ត របស់សម្តេចចំនួន១៥០​នាក់​

 សម្តេច​តេ​ជោ ហ៊ុន សែន ជួបសំណេះសំណាល​ជាមួយ​មេធាវី​ស្ម័គ្រចិត្ត របស់សម្តេចចំនួន១៥០​នាក់​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
​ភ្នំពេញ​៖ ​ សម្តេច​តេ​ជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅ​ព្រឹក​ថ្ងៃទី​ថ្ងៃទី​២៥ ខែវិច្ឆិកា​នេះបាន​​ជួបសំណេះសំណាល​ជាមួយ​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​របស់ សម្តេចចំនួន ១៥០​នាក់​  នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ​។​ ​តាម​របាយការណ៍ គិត​ត្រឹម​ខែកញ្ញា ឆ្នាំ​២០២០ «​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន​» បានផ្តល់​ការពិគ្រោះ និង​ជូន​យោបល់​ដល់​ប្រជាពលរដ្ឋ​ទូទៅ គ្រប់​ករណី​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​ប្រមាណ ២,៥៥០​ករណី​។ ក្នុងនោះ សំណុំរឿង ដែល​បានទទួល​យកមក​ការពារ​ជូន​ស្ត្រី​ទន់ខ្សោយ​ងាយ​រងគ្រោះ មាន​ជីវភាព​ខ្វះខាត និង​ខ្វះ​ការការពារ​សិទ្ធិ​តាមផ្លូវ​ច្បាប់ ចំនួន ៧៤​ករណី​។​ ​ក្រៅពី​ជួយ​ដោះស្រាយ និង​ការពារ​ក្តី «​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន​» ក៏បាន​ធ្វើ​កិច្ចការ​សង្គម និង​មនុស្សធម៌​ផងដែរ​។ ដូចជា បាន​សហការ​ជាមួយ​រដ្ឋបាល​ខេត្តសៀមរាប អាជ្ញាធរ​អប្សរា សាលាដំបូង និង​អយ្យការ​សាលាដំបូង​ខេត្តសៀមរាប ...
សម្ដេចក្រឡាហោម ដឹកនាំកិច្ចប្រជុំអន្តរក្រសួងពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី ការបន្ធូរបន្ថយទោស និងលើកលែងទោស

សម្ដេចក្រឡាហោម ដឹកនាំកិច្ចប្រជុំអន្តរក្រសួងពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី ការបន្ធូរបន្ថយទោស និងលើកលែងទោស

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី ការបន្ធូរបន្ថយទោស និងលើកលែងទោស ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គស្នងការនគរបាលជាតិ និងអគ្គនាយក នៃអគ្គនាយកដ្ឋានពាក់ព័ន្ធ ចំណុះក្រសួងមហាផ្ទៃ ព្រមទាំងតំណាងពីក្រសួង ស្ថាប័ន មួយចំនួនផងដែរ៕  ...
សាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម បិទ «វគ្គបណ្ដុះបណ្ដាល កម្រិតបឋមវិជ្ជាជីវៈនគរបាល» 

សាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម បិទ «វគ្គបណ្ដុះបណ្ដាល កម្រិតបឋមវិជ្ជាជីវៈនគរបាល» 

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
កំពង់ចាម៖ សាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រារព្ធពិធីបិទ «វគ្គបណ្ដុះបណ្ដាល កម្រិតបឋមវិជ្ជាជីវៈនគរបាល» ជំនាន់ទី១៤ លើកទី២ ក្រោមអធិបតីភាពលោក នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។ លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ថា ក្នុងយុគសម័យទំនើបនេះ នគរបាល មិនអាចបំពេញភារកិច្ចទទួលខុសត្រូវរបស់ខ្លួន ដោយគ្មានការឆ្លងកាត់ ការអប់រំបណ្ដុះបណ្ដាលនោះទេ ។ ការអប់រំបណ្តុះបណ្ដាល ពិតជាដើរតួនាទីសំខាន់ ក្នុងការអភិវឌ្ឍសមត្ថភាព និងកសាងធនធានមនុស្ស សម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។ លោកអភិបាល ខេត្ត បានថ្លែងអំណរគុណ ទៅដល់សាលាបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានបំពេញភារកិច្ចអប់រំបណ្តុះបណ្តាលមន្រ្តីនគរបាលជាតិ ឲ្យក្លាយជាធនធានមនុស្សប្រកបដោយគុណភាព និងមានសមត្ថភាព ប្រកប ដោយវិជ្ជាជីវៈពេញ...
​ច​ត្តា​ឡី​ស័ក វគ្គ​ទី​១ មនុស្ស​ជាង ១៧០០​នាក់ នៅ​ភ្នំពេញ និងខេត្តចំនួន៤ បានបញ្ចប់នៅថ្ងៃទី​១៩​វិច្ឆិកា​នេះ

​ច​ត្តា​ឡី​ស័ក វគ្គ​ទី​១ មនុស្ស​ជាង ១៧០០​នាក់ នៅ​ភ្នំពេញ និងខេត្តចំនួន៤ បានបញ្ចប់នៅថ្ងៃទី​១៩​វិច្ឆិកា​នេះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
​ភ្នំពេញ​៖ ​ថ្ងៃទី​១៩​វិច្ឆិកា​នេះ ជា​ថ្ងៃ​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤​ថ្ងៃ នៅ​វគ្គ​ទី​១ ចំពោះ​អ្នក​ដែល​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​៣​វិច្ឆិកា មនុស្ស​ជាង ១៧០០​នាក់ នៅ​ភ្នំពេញ ខេត្តកណ្តាល ព្រៃវែង ពោធិ៍សាត់ និង​ខេត្តកំពង់ធំ​។​ ​តាម​សេចក្តីប្រកាស របស់ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ បានបញ្ជាក់ថា នៅ​រាជធានី​ភ្នំពេញ ចំនួន ១៥៦៩​នាក់ ( មាន​ជនជាតិ​ហុង​គ្រី ចំនួន ៥​នាក់ ) ដោយ​រាប់ទាំង​អ្នក​វិជ្ជមាន ៤​នាក់ ក្នុងនោះ ជាសះស្បើយ ម្នាក់ និង ៣​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ដែលមាន​ទាំង​អគ្គរដ្ឋទូត​ហុង​គ្រី​ម្នាក់​ផង​។ ខេត្តកណ្តាល ចំនួន ៦៧​នាក់ ខេត្តពោធិ៍សាត់ ចំនួន ៤០​នាក់ ខេត្តព្រៃវែង ចំនួន ២៣​នាក់ និង​ខេត្តកំពង់ធំ ចំនួន ៣​នាក់​។​ ​ក្រសួងសុខាភិបាល បាន​ប្រកាសថា នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ចំនួន​អ្នកជំងឺ​កូ​វី...
សេចក្តីព្រាងច្បាប់ចំនួន៧ រដ្ឋសភា នឹងលើកយកទៅពិភាក្សា និងអនុម័ត ក្នុងសម័យប្រជុំពេញអង្គ នៅថ្ងៃទី២៥​ ខែវិច្ឆិកានេះ

សេចក្តីព្រាងច្បាប់ចំនួន៧ រដ្ឋសភា នឹងលើកយកទៅពិភាក្សា និងអនុម័ត ក្នុងសម័យប្រជុំពេញអង្គ នៅថ្ងៃទី២៥​ ខែវិច្ឆិកានេះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ចំនួន៧ ដែលទាក់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសេវាដឹក ជញ្ជួនតាមផ្លូវអាកាស រដ្ឋសភា នឹងលើកយកទៅពិភាក្សាដើម្បីអនុម័តនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ។ នេះយោងតាមកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអនុម័តកាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ ។ សេចក្តីព្រាងច្បាប់ទំាង៧ ដែលកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ស្ថិតក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុម័តដាក់ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលេីកទី៥​ នីតិកាលទី៦ ពិភាក្សានិងអនុម័ត នោះរួមមាន៖ - សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។ - សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។ - សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព...
សាលារៀនទាំងអស់នៅរាជធានីភ្នំពេញនឹងបើកដំណើរការឡើងវិញនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ

សាលារៀនទាំងអស់នៅរាជធានីភ្នំពេញនឹងបើកដំណើរការឡើងវិញនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃកម្ពុជា បានថ្លែងថា ព្រឹត្តិការណ៍ ៣វិច្ឆិកា ត្រូវបានបិទបញ្ចប់ចាប់ ពេលនេះតទៅ គ្រាន់​តែ​ប្រជាពលរដ្ឋរស់នៅដោយមាន អនាម័យ រក្សាគម្លាត និងពាក់ម៉ាស ជាដើម ដែលហៅថា «រស់នៅធម្មតា តាមរបៀបថ្មី»។ តាមរយៈ​សារ​សំឡេង​ផ្ញើរ​ទៅ​កាន់​អភិបាល​រាជ​ធានី​ ខេត្ត​នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ខ្ញុំសូមជ ម្រាបជូន ឯកឧត្តម អភិបាលរាជធានី-ខេត្ត ទាំងអស់ រយៈពេលកន្លងទៅគឺយើងមានការប្រុងប្រយ័ត្ន គឺជារឿងត្រឹមត្រូវ ហើយ។ប៉ុន្ដែឥឡូវនេះ គឺសភាពការណ៍បានធូរស្រាល ដែលយើងប្រកាសបញ្ចប់ព្រឹត្តិការណ៍ ៣វិច្ឆិកា»។ សម្ដេចតេជោ បន្ដថា នៅរាជធានីភ្នំពេញសាលារៀនទាំងអស់ នឹងបើកដំណើរការឡើងវិញ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ តាមសំណើររបស់ក្រសួងអប់រំ យុវជន និងកីឡា ។ជាងនេះទៅទៀត សម្ដេច ក៏បានប្រាប់ រដ្ឋមន្ដ្រីក្រសួងអប់រំឲ្យបើកដំណេីរការស្តាតអូឡាំពិកឡើងវិញ ផងដ...
លោក ពេជ សោភ័ន៖ កំណើនផលិតភាពនឹងជួយពង្រឹងភាពប្រកួតប្រជែងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ និងការបង្កើតការងារកាន់តែល្អគ្រប់គ្រាន់

លោក ពេជ សោភ័ន៖ កំណើនផលិតភាពនឹងជួយពង្រឹងភាពប្រកួតប្រជែងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ និងការបង្កើតការងារកាន់តែល្អគ្រប់គ្រាន់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ថ្លែងក្នុងសុន្ទរកថាគន្លឹះ ស្តីពីការលើកកម្ពស់ការយល់ដឹងអំពីការបង្កើនផលិតភាព ក្នុងអំឡុងពេលរីករាលដាលជំងឺឆ្លងកូវីដ-១៩ នៃពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២០ ដែលរៀបចំតាមប្រព័ន្ធអនឡាញ នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ លោក​​បណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់ថា កំណើនផលិតភាពនឹងជួយពង្រឹងភាពប្រកួតប្រជែង ព្រមទាំងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិនៅក្នុងល្បឿន និងជវភាពកាន់តែខ្ពស់។ លោក​ថ្លែងទៀតថា ​ដើម្បីធានាចីរភាពកំណើន និងការបង្កើតការងារកាន់តែល្អគ្រប់គ្រាន់សម្រាប់ប្រជាជន តាមរយៈការរៀនពីការអនុវត្តជោគជ័យ និងបច្ចេកវិទ្យាថ្មីៗពីប្រទេសអភិវឌ្ឍ ព្រមទាំងរៀនពីគ្នាទៅវិញទៅមក និងការបណ្តុះឡើងនូវផ្នត់គំនិតអំពីផលិតភាពក្នុងចំណោមប្រជាជនកម្ពុជាទាំងមូល ជាពិសេសក្នុងចំណោមកម្មករនិយោជិត យុវជន សិស្ស និស្សិត, ព្រមទាំងជំរុញឱ្យមានការផ្លាស់ប្តូរផ្នត់គំនិតរបស់និយោ...