កសកម្មភាពហ៊ុមព័ទ្ធរបងដោយខុសច្បាប់ ដើម្បីយកច្រាំងទន្លេមេគង្គជាកម្មសិទ្ធិ នៅសង្កាត់ព្រែកឯង ចាប់ផ្តើមឡើងវិញ
ភ្នំពេញ៖ នារសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០នេះ កសកម្មភាពហ៊ុមព័ទ្ធរបងដោយខុសច្បាប់ ពីសំណាក់ក្រុមឈ្មួញដី ដើម្បីយកច្រាំងទន្លេមេគង្គជាកម្មសិទ្ធិ នៅសង្កាត់ព្រែកឯង ចាប់ផ្តើមឡើងវិញ។
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានឲ្យដឹងនៅមុននេះបន្តិចថា ក្រុមកម្មករប្រមាណ១០នាក់ កំពុងចាប់ផ្តើមផ្សារដែក និងបាំងស័ង្កសី ធ្វើរបងហ៊ុមព័ទ្ធយកច្រាំងទន្លេ នៅភូមិក្បាលជ្រោយ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ដែលអាជ្ញាធរខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលរសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២ បានបញ្ជាឲ្យផ្អាកម្តងរួចមកហើយ។
ក្នុងពេលហាមឃាត់នោះ មន្ត្រីសាលាខណ្ឌច្បារអំពៅ បានឲ្យដឹងថា ករណីសាងសង់របងដែកនេះ «មិនទាន់មានលិខិតអនុញ្ញាតសាងសង់ពីសមត្ថកិច្ចជំនាញ។ ដូច្នេះក្រុមការងារសម្រេចឲ្យម្ចាស់របងផ្អាកការសាងសង់របងជាបណ្តោះអាសន្នសិន រងចាំការដោះស្រាយទំនាស់ជាមុនសិន»។
របាយការណ៍ដដែលនេះ ដែលប្រជាពលរដ្ឋផ្ញើមកអ្នកសារព័ត៌មាន នាល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ បានលើកឡ...








