លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ ប្រជាការពារ ជាកម្លាំង ដ៏សំខាន់ រក្សាសុវត្ថិភាព សន្តិសុខ ជូន ប្រជាពលរដ្ឋ
ស្វាយរៀង៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានជួបសំណេះសំណាលជាមួយប្រជាការពារភូមិ ចំនួន៤១២ នាក់ នៃស្រុកកំពង់រោទិ៍ ដែលពិធីត្រូវបាន រៀបចំឡើងក្នុងវិទ្យាល័យ ហ៊ុន សែនកំពង់រោទិ៍ ខេត្តស្វាយរៀង នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័កព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។
លោកស្រី ក៏បានផ្តាំផ្ញើសួរសុខទុក្ខដោយ ក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅទូទាំងខេត្តស្វាយរៀង ដោយសម្តេចទាំងទ្វេរតែងតែគិតគូរខ្ពស់ចំពោះជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
លោកស្រីបានបន្តទៀតក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានដឹកនាំប្រទេសមានសុខសន្តិភាព និងបានដាក់ចេញនូវវិធានការជាច្រើន ក្នុងន័យព...








