ប្រទេសថៃសិក្សាស្វែងយល់ពីការវិនិយោគសេដ្ឋកិច្ច-ពាណិជ្ជកម្មនៅកម្ពុជា
ភ្នំពេញ៖ លោកកឹម ស៊ីថន រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាជាមួយលោក Idsara Amornkitbamrung ប្រធាននាយកដ្ឋានវិនិយោគក្នុងតំបន់ នៃក្រុមប្រឹក្សាវិនិយោគ នៃប្រទេសថៃ ដើម្បីសិក្សាស្វែងយល់ពីការវិនិយោគ សេដ្ឋកិច្ច-ពាណិជ្ជកម្ម ការនាំចេញ-នាំចូលផលិតផល និងរៀបចំកិច្ចជំនួបពាណិជ្ជកម្មរវាងពាណិជ្ជករកម្ពុជា-ថ្ងៃ។ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ។
លោក កឹម ស៊ីថន បានបញ្ជាក់ឲ្យដឹងអំពីកាលានុវត្តភាព សក្តានុពលវិនិយោគ វឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចជាតិ គោលនយោបាយពាណិជ្ជកម្ម និងកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការលើកស្ទួយបរិយាកាសធុរកិច្ច វិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជា។
លោករដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់ថា ពីទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ ដែលមានតម្លៃជាង៣ពាន់លានដុល្លារអាមេរិកគិតត្រឹមឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩ ជាង២ពាន់លានដុល្លារអាមេរិក។
លោក កឹម ស៊ីថន បានប្រាប់គណៈប្រតិភូថៃ ដែលមានចំណាប...








