ក្រសួងមុខងារសាធារណៈ សម្រេចបានសមិទ្ធផលជាច្រើននាពេលកន្លងមកដោយសារកត្តាសំខាន់ចំនួន៣
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈមានប្រសាសន៍ថា សមិទ្ធផលនាពេលកន្លងមក ដែលក្រសួងសម្រេចបានអាស្រ័យដោយកត្តាសំខាន់ ៣ យ៉ាង ។
គូសរំលេចនៅព្រឹកថ្ងៃទី២០ ខែមីនា ក្នុងពីធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី បានលើកឡើងនូវកត្តាដែលនាំឲ្យក្រសួងសម្រេចបានលទ្ធផលជាច្រើន ។ក្នុងនេះ ទី១. កត្តាគោលនយោបាយ និងយុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងការតម្រង់ទិសជាប្រចាំនិង ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិ បតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ទី២. គឺកត្តាផ្ទៃក្នុងនៃក្រសួងមុខងារសាធារណៈ ។ដោយសារតែយើងមាន ចក្ខុវិស័យ និងផែនការ ច្បាស់លាស់ មានរចនាសម្ព័ន្ធការងារត្រឹមត្រូវ មានប្រព័ន្ធ ការងារល្អ និងជាពិសេសមានថ្នាក់ដឹកនាំនិងមន្ត្រី គ្រប់កម្រិត ដែលមានជំនាញ សមត្ថភាពខ្ពស់ និងបំពេញការងារឈរលើមូលដ្...








