ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នយោបាយ

តុលាការក្រុងភ្នំពេញ ផ្តន្ទាទោសអតីតមន្ត្រីជាន់ខ្ពស់មកពីក្រសួងការបរទេស ដាក់ពន្ធនាគារប្រាំពីរឆ្នាំ និងពិន័យ១០លានរៀល ពីបទប្រព្រឹត្តអំពើពុករលួយ

តុលាការក្រុងភ្នំពេញ ផ្តន្ទាទោសអតីតមន្ត្រីជាន់ខ្ពស់មកពីក្រសួងការបរទេស ដាក់ពន្ធនាគារប្រាំពីរឆ្នាំ និងពិន័យ១០លានរៀល ពីបទប្រព្រឹត្តអំពើពុករលួយ

នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០នេះ បានផ្តន្ទាទោសលោក គ្រុយ លឹមហេង អតីតអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងគុនមិញ ប្រទេសចិន ដោយដាក់ពន្ធនាគាររយៈពេលប្រាំពីរឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀល ពីបទប្រព្រឹត្តអំពើពុករលួយ ក្នុងពេលលោកកាន់តំណែង។ សាលក្រមផ្តន្ទាទោសអតីតមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរូបនេះ គឺធ្វើឡើងដោយលោក លិ សុខា ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ ដោយរកឃើញថា លោក គ្រុយ លឹមហេង អាយុ៤៥ឆ្នាំ ពិតជាបានប្រព្រឹត្តអំពើពុករលួយ តាមរយៈការបោះត្រាយកលុយដោយខុសច្បាប់ពីអ្នកសុំធ្វើលិខិតឆ្លងដែន និងសុំទិដ្ឋាការ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨។ អង្គភាពប្រឆាំងអំពើពុករលួយ បានចាប់ខ្លួនលោក គ្រុយ លឹមហេង នៅចុងឆ្នាំ២០១៩ បន្ទាប់ពីបានស្រាវជ្រាវ និងស៊ើបអង្កេតរកឃើញថា បុគ្គលរូបនេះបានប្រព្រឹត្តអំពើពុករលួយ ហើយត្រូវតុលាការក្រុងភ្នំពេញ ចេញឃុំដីកាបង្គាប់ឲ្យឃ...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើររបស់ព្រះមហាក្សត្រ និងសម្តេចម៉ែយាងទៅទីក្រុងប៉េកាំង ប្រទេសចិន

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើររបស់ព្រះមហាក្សត្រ និងសម្តេចម៉ែយាងទៅទីក្រុងប៉េកាំង ប្រទេសចិន

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះបាទ​សម្តេច​ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរា  ជាណាចក្រកម្ពុជានិងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ យាងទៅទីក្រុងប៉េកាំងប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព។ សូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕...
លោក លឹម គានហោ ដឹកនាំក្រុមការងារបច្ចេកទេសពិនិត្យស្ថានភាពទឹក នៅទំនប់អាងទឹក៧មករា

លោក លឹម គានហោ ដឹកនាំក្រុមការងារបច្ចេកទេសពិនិត្យស្ថានភាពទឹក នៅទំនប់អាងទឹក៧មករា

នយោបាយ, ព័ត៌មានជាតិ
កណ្តាល៖ រសៀលថ្ងៃចន្ទ ៣រោជ ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេស ទៅពិនិត្យស្ថានភាពទឹក នៅទំនប់អាងទឹក៧មករា និងតាមសណ្តរស្ទឹង ដែលអាចប្រឈមដោយការយាយីពីជំនន់ស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិសាស្ត្រភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល។  សូមបញ្ជាក់ថា ស្ថានភាពកម្ពស់ទឹកនៅទ្វារទឹកទំនប់ ៧ មករា នាវេលាម៉ោង៥លល្ងាចនេះ ទឹកមានកម្ពស់៧,៤ ម៉ែត្រ បើធៀបនឹងកម្ពស់ទឹកព្រឹកមិញ គឺបានហក់ឡើង០,៣ម៉ែត្រ លើសកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ននៅកម្រិត៧,០០ម៉ែត្រ ហើយពេលនេះក្រុមការងារបានបើកទ្វារទឹកទាំងបួន ដើម្បីរំដោះទឹកជន់ចេញតាមផ្លូវទឹកចំនួនពីរ គឺផ្លូវនាំទឹកទី១ តាមព្រែកកំពឹស (ប្រឡាយតាហោ) និងព្រែកហូរ ទម្លាក់ទឹកហូរទៅបឹងជើងលោង និងផ្លូវនាំទឹកទី២ តាមរយ:ព្រែកជ្រៅ បង្ហូរទឹកទម្លាក់ចូលទៅទន្លេបាសាក់។ មកដល់បច្ចុប្បន្ននេះ ស្ថានភាព...
រដ្ឋសភានឹងបើកសម័យប្រជុំលើកទី៥ នីតិកាលទី៦ នៅព្រឹកថ្ងៃទី៥ ខែតុលាខាងមុខនេះ

រដ្ឋសភានឹងបើកសម័យប្រជុំលើកទី៥ នីតិកាលទី៦ នៅព្រឹកថ្ងៃទី៥ ខែតុលាខាងមុខនេះ

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។ ជាលទ្ធផលកិច្ចប្រជុំបានសម្រេចកំណត់កាលបរិច្ឆេទ ថ្ងៃទីចន្ទ ទី៥ ខែតុលា ឆ្នាំ២០២០ បើកសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ ដោយមានរបៀបវារៈចំនួន១១ រួមមាន៖ ១-ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦។ ២-របាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៤ និង លើកទី៥ នីតិកាលទី៦។ ៣-ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។ ៤-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យ សម្បត្តិរដ្ឋ។ ៥-ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖ -កិច្ចព្រម...
អភិបាលខេត្តកំពង់ចាម បើកការដ្ឋានផ្លូវ និងសួនច្បារ នៅបរិវេណមន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់

អភិបាលខេត្តកំពង់ចាម បើកការដ្ឋានផ្លូវ និងសួនច្បារ នៅបរិវេណមន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់

នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ប្រព័ន្ធផ្លូវ និងសួនច្បារ នៅបរិវេណមន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់ ក្រោមជំនួយរបស់សមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទ ពួកបរិសុទ្ធថ្ងៃចុងក្រោយ ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត លោកវេជ្ជបណ្ឌិត ស្ទេវិន ល្វីស (Steven Lewis) អ្នកប្រឹក្សាវេជ្ជសាស្ត្រ នៃសមាគមសាសនាចក្រ និងលោក សៀ សំណាង ប្រធានសមាគមសាសនាចក្រ ប្រចាំនៅកម្ពុជា  និងលោក លោកស្រីជាប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋច្រើនទៀត។ ក្នុងសុន្ទរកថាស្វាគមន៍ លោកវេជ្ជបណ្ឌិត គីម សួរភិរុណ ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសមាគមសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ ពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានជួយដល់វិស័យសុខាភិបាល នៅក្នុងខេត្តកំពង់ចាម ជាពិសេស ដល់មន្ទីរពេទ្យ...
រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បន្តពិនិត្យសំណង់ទំនប់បង្ហៀរអាងទឹកប្រទាក់ក្រឡា ស្ថិតក្នុងខេត្តកំពត

រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បន្តពិនិត្យសំណង់ទំនប់បង្ហៀរអាងទឹកប្រទាក់ក្រឡា ស្ថិតក្នុងខេត្តកំពត

នយោបាយ, ព័ត៌មានជាតិ
កំពត៖ នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ក្នុងដំណើរបេសកកម្មបន្តពិនិត្យស្ថានភាពទឹក លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោកប្រធាននាយកដ្ឋានវិស្វកម្ម មន្រ្តីបច្ចេកទេស និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត និងខេត្តកែប បានបន្តពិនិត្យសំណង់ទំនប់បង្ហៀរអាងទឹកកូនសត្វ ឬប្រទាក់ក្រឡា ស្ថិតក្នុងឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។ សំណង់ទំនប់បង្ហៀរខាងលើនេះ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយមសាងសាង់ជាថ្មី ទើបរួចរាល់ក្នុងខែកញ្ញា ឆ្នាំ២០២០នេះ ដែលមានប្រវែង ៩៦ម៉ែត្រ ជាមួយសំណង់ទ្វារទឹក លើទំនប់ចាស់ ដែលកសាងឡេីងក្នុងសម័យខែ្មរក្រហម ប៉ុន្តែត្រូវបានជួសជុលកែលម្អឡេីងវិញម្តងរួចមកហើយក្នុងឆ្នាំ២០០៨ ហើយបានបន្តយាយីដោយជំនន់ទឹកភ្លៀងកាលពីខែសីហា ឆ្នាំ២០១៩ កន្លងទៅ តែត្រូវបានក្រសួងអន្តរាគមន៍ទប់ទល់បានទាន់ពេលវេលា។ គួររំឭកដែរថា ទំនប់អាងទឹកនេះ គឺជាប្រភេទអាង ដែលហៅថា អាងទឹកតភ្ជាប់នូវភ្នំ២ (Lac Collinair) គឺ...
លោក លឹម គានហោ ពិនិត្យសំណង់ស្ទាក់ទឹកលើស្ទឹងទូកមាស ក្នុងខេត្តកំពត

លោក លឹម គានហោ ពិនិត្យសំណង់ស្ទាក់ទឹកលើស្ទឹងទូកមាស ក្នុងខេត្តកំពត

នយោបាយ, ព័ត៌មានជាតិ
កំពត៖ នាព្រឹកថ្ងៃសៅរ៍ ៩កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ក្នុងការដំណើរបេសកកម្មបន្តពិនិត្យស្ថានភាពទឹក លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោកប្រធាននាយកដ្ឋានវិស្វកម្ម ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម មន្រ្តីបច្ចេកទេស និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត និងខេត្តកែប បានពិនិត្យសំណង់ស្ទាក់ទឹកលើស្ទឹងទូកមាស នៅឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។  សូមជម្រាបថា សំណង់ស្ទាក់ទឹកខាងលើ ត្រូវបានក្រុមការងារបច្ចេកទេសនាយកដ្ឋានវិស្វកម្ម ក្រសួងធនធានទឹក និងឧតុនិយម សាងសង់រួចរាល់ជាស្ថាពរ នៅខែកញ្ញា ឆ្នាំ២០២០នេះ ហើយកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការផ្គត់ផ្គង់ទឹកដល់ដីស្រែរបស់បងប្អូនប្រជាកសិករ លើផ្ទៃដីស្រូវវស្សាប្រមាណ១៥៦០ហិកតា និងស្រូវប្រាំង៣៨០ហិកតា ក្នុងភូមិសាស្រ្តស្រុកបន្ទាយមាស ដែលជាតំបន់តែងជួបប្រទះនូវកង្វះខាតទឹក។ លោករដ្ឋមន្រ្តី បានកោតសរ...
លោក លឹម គានហោ ដឹកនាំការងារអន្តរាគមន៍ជួសជុលទំនប់អាងទឹកខ្ពបត្របែក ក្នុងខេត្តតាកែវ ដែលរងការខូចខាតដោយសាររូងនាគ

លោក លឹម គានហោ ដឹកនាំការងារអន្តរាគមន៍ជួសជុលទំនប់អាងទឹកខ្ពបត្របែក ក្នុងខេត្តតាកែវ ដែលរងការខូចខាតដោយសាររូងនាគ

នយោបាយ, ព័ត៌មានជាតិ
តាកែវ៖ នារសៀល ថៃ្ងសុក្រ ៨កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹង ថៃ្ងទី២៥ ខែកញ្ញា ឆ្នាំ២០២០ ក្នុងដំណើរបេសកកម្មចុះពិនិត្យស្ថានភាពទឹក លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំង​ឯកឧត្តមរដ្ឋលេខាធិការប្រចាំការដែលជាប្រធានមុខព្រួញ ឯកឧត្តមអនុរដ្ឋលេខាធិការ មន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ បានចុះពិនិត្យមើលការងារអន្តរាគមន៍ជួសជុលទំនប់អាងទឹកខ្ពបត្របែក ដែលរងការខូចខាតដោយសាររូងនាគ ព្រោះសំណង់បានធ្វើជាយូរឆ្នាំមកហើយ។  សូមបញ្ជាក់ជូនថា  ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋកាលពីយប់ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២០​ថា មានករណីរូងនាគនៅត្រង់ចំណុចក្បាលស្ពានទ្វារទឹកធំនៃអាងទឹកខ្ពបត្របែក មន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ​ បានអន្តរាគមន៍ភ្លាមៗ ដោយប្រើប្រាស់គ្រឿងចក្រ ដើម្បីជួសជុលរូងនាគ ដែលមានអង្កត់ផ្ចិតប្រវែង១,៣ ម៉ែត្រ​ ត្រង់ទីតាំងនោះ, កិច្ចការងារអន្តរាគមន៍បិទផ្ចិតរូងនា...
លោក អ៊ុន ចាន់ដា សំណេះសំណាល និងរៀបចំអាហារសាមគ្គី ជាមួយសិស្សានុសិស្ស នៃវិទ្យាល័យអប់រំពិសេសកំពង់ចាម

លោក អ៊ុន ចាន់ដា សំណេះសំណាល និងរៀបចំអាហារសាមគ្គី ជាមួយសិស្សានុសិស្ស នៃវិទ្យាល័យអប់រំពិសេសកំពង់ចាម

នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ក្រោយបញ្ចប់បេសកកម្មនៅស្រុកស្រីសន្ធរ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជួបសំណេះសំណាល និងរៀបចំអាហារសាមគ្គីសម្រាប់សិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសកំពង់ចាម និងកុមារកំព្រាកុមារនៅក្នុងមណ្ឌលកុមារកំព្រាខេត្ត។ កម្មវិធីនេះ រៀបចំឡើងនៅបរិវេណវិទ្យាល័យអប់រំពិសេសខេត្តកំពង់ចាម ស្ថិតនៅសង្កាត់វាលវង់ ក្រុងកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត គណៈគ្រប់គ្រងវិទ្យាល័យអប់រំពិសេស និងមណ្ឌលកុមារកំព្រាខេត្ត លោកគ្រូ អ្នកគ្រូ ម្ដាយចិញ្ចឹម កុមារកំព្រា កុមារពិការភ្នែក និងកុមារគថ្លង់ ចំនួន២២៨នាក់។ ថ្លែងក្នុងឱកាសនេ លោកអភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចការសម្ដេចទាំងទ្វេ តែងតែគិតគូរពីសុខទុ...
អភិបាលខេត្តកំពង់ចាម អញ្ជើញចែកជីកសិកម្ម ជូនដល់ប្រជាកសិករ ជាសមាជិកបណ្ដុំអាជីវកម្មដំណាំបន្លែ

អភិបាលខេត្តកំពង់ចាម អញ្ជើញចែកជីកសិកម្ម ជូនដល់ប្រជាកសិករ ជាសមាជិកបណ្ដុំអាជីវកម្មដំណាំបន្លែ

នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖  នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចែកជីកសិកម្ម ជូនដល់ប្រជាកសិករជាសមាជិកបណ្ដុំអាជីវកម្មដំណាំបន្លែ នៃអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)  របស់មន្ទីរកសិកម្ម  រុក្ខាប្រមាញ់  និងនេសាទ ខេត្តកំពង់ចាម។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក-ឃុំ និងប្រជាកសិករជាសមាជិកបណ្ដុំអាជីវកម្មដំណាំបន្លែកម្មវិធី (ASPIRE)  ចំនួន៩០គ្រួសារ  ដែលមកពីឃុំព្រែកដំបូក និងឃុំស្វាយខ្សាច់ភ្នំ  ស្រុកស្រីសន្ធរ ខេត្តកណ្តាល។ លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានណែនាំដល់ប្រជាកសិករឲ្យខិតខំបង្កបង្កើនផល បង្កើនបរិមាណដាំដុះដំណាំ ដោយប្រើប្រាស់លក្ខណៈបច្ចេកទេសកសិកម្មថ្មី ដើម្បីឲ្យផលដំណាំដាំដុះមានគុណភាព អាចចូលរួមប្រកួតប្រជែងក្នុងទីផ្សារកសិកម្ម ដើម្បីធ្វើឲ្យជីវភាពរបស់ប្...