អភិបាលខេត្តកំពង់ចាម ពិនិត្យមើលសំណង់ច្រាំងទន្លេ និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងស្រុកកោះសូទិន
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម កាលពីម្សិលមិញ បានពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ច្រាំងទន្លេ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន សម្រាប់អ្នកភូមិក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម ដើម្បីឲ្យបានចប់រួចរាល់មុនរដូវទឹកទន្លេឡើងជន់លិច។
សំណង់នេះ ត្រូវបានបង្កើតឡើង ដោយសារលោកអភិបាលខេត្តមើលឃើញពីផលប៉ះពាល់ និងការគំរាមកំហែងដោយគ្រោះធម្មជាតិ មកលើច្រាំងទន្លេ និងហេដ្ឋារចនាសម្ពន្ធមួយចំនួន ក្នុងភូមិពង្រលិច ឃុំពង្រ ស្រុកកោះសូទិន នារដូវវស្សាកន្លងទៅ។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចាត់ឲ្យក្រុមការងារបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម សិក្សាលក្ខណៈបច្ចេកទេសយ៉ាងម៉ត់ចត់។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ចាម បានអនុញ្ញាតឲ្យវិស័យឯកជន ដែលមានបទពិសោធន៍លើការងារសាងសង់ច្រាំង អាចធ្វើខឿនការពារច្រាំងទន្លេនៅទីតាំងខាងលើនេះ ដោយប្រើប្រាស់ថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលខេត្ត។
ចំណែកប្រជាពលរដ្ឋ ក្នុងឃុំពង្រ ...