ថ្ងៃទី៤ ខែមិថុនាឆ្នាំ១៩៤៩!ទឹកដីកម្ពុជាក្រោមត្រូវបាត់បង់ ក្រោយព្រះមហាក្សត្រខ្មែរសម្តេចព្រះនរោត្តមសីហនុតវ៉ា…
ស្រាវជ្រាវដោយ ឈឹម សេរីភួន៖
រហូតដល់ដើមឆ្នាំ១៩៤៨ ដោយសារមិនអាចរកវិធីដោះស្រាយបញ្ហាវៀតណាមបាន លោកបូឡា អេត ក៏បានសម្រេចចិត្តលាឈប់ពីតំណែងស្នងការជាន់ខ្ពស់បារាំងប្រចាំឥណ្ឌូចិន ហើយលោកឡេអុង ពីញ៉ុង (Leon Pignong) ជាអតីតទីប្រឹក្សារបស់ឧត្តមសេនីយ៍អាហ្សង់ លីយើ (Argenlieu) ត្រូវបានទទួលតំណែងនេះជំនួសវិញ។
លោកឡេអុង ពីញ៉ុង (Leon Pignong) នេះហើយ ដែលបានអមព្រះរាជដំណើរព្រះមហាក្សត្រនរោត្តម សីហនុ ទៅទីក្រុងប៉ារីសនៅឆ្នាំ១៩៤៧ និងជាអ្នកស្ដីបន្ទោសឱ្យពួកនិស្សិតឆ្វេងនិយម ជួន មុំ , ជួន ប្រសិទ្ធ និងអៀ ស៊ីចូវ ដែលបាននាំគ្នាមកចោទប្រកាន់ព្រះអង្គថា បានប្រព្រឹត្តអំពើស្នហាផ្ដេសផ្ដាសជាមួយស្រីមេម៉ាយកូនមួយបារាំងម្នាក់ តាមការចុះផ្សាយរបស់កាសែតហ្វ្រង់ស័រ ដែលមានចំណងជើងថា ព្រះមហាក្សត្រខ្មែរនឹងរៀបការជាមួយនារីគង្វាលជាបារាំងម្នាក់នោះ ក្រោយពីឡើងកាន់តំណែងជាស្នងការជាន់ខ្ពស់បារាំងប្រចាំឥណ្ឌូចិនមក លោកក៏បានឲ្យយន្តហោះម៉ាស៊ីន២ ម៉ាកដាកូតាដ១គ្រឿងមកដឹក...