ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ ប្រដាល់គុនខ្មែរ ជាការផ្តល់ឱកាសដល់យុវជនប្រកួតប្រជែង ក្នុងការជ្រើសរើសកីឡាករ កីឡាការិនីឆ្នើមៗតំណាងជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ ប្រដាល់គុនខ្មែរ ជាការផ្តល់ឱកាសដល់យុវជនប្រកួតប្រជែង ក្នុងការជ្រើសរើសកីឡាករ កីឡាការិនីឆ្នើមៗតំណាងជាតិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌បានថ្លែងថា ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើស​រើសជើងឯកថ្នាក់ជាតិ គឺជាការផ្តល់ឱកាសដល់យុវជន យុវនារីបានចូលរួមប្រកួតប្រជែង ដើម្បីជ្រើសរើសកីឡាករ កីឡាការិនីគុនខ្មែរប្រកបដោយទេពកោសល្យត្រៀមចូលរួមប្រកួតតំណាងជាតិ ក៏ដូចជាបង្កើនចំនួនកីឡាករ កីឡាការិនីឆ្នើមៗឱ្យកាន់តែច្រើនបន្ថែមទៀត។ ការថ្លែងរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មានត្រូវបានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ កាលពីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីដំណើការប្រកួតអស់រយៈពេល៤ថ្ងៃ ពីថ្ងៃទី១៧-២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ប្រកបដោយភាពជោគជ័យ ជាមួយនឹងការសម្រិតសម្រាំងបានម្ចាស់ជ័យលាភីទាំង១៦វិញ្ញាសា ដែលសហព័ន្ធកីឡាប្រដាល់គុនខ្មែរយកការប្រកួតឆ្នាំនេះជាការផលិតធនធានថ្នាលក្រោមអាយុ១៨ឆ្នាំ។ ល...
ក្រុមហ៊ុននៃរដ្ឋបាលខេត្តហ៊ឺណាន ស្នើសុំវិនិយោគគម្រោងសួនកសិ-ឧស្សាហកម្ម សម្រាប់កិច្ចសហប្រតិបត្តិការ​ លើការកែច្នៃផលិតផលកសិកម្ម នៅកម្ពុជា

ក្រុមហ៊ុននៃរដ្ឋបាលខេត្តហ៊ឺណាន ស្នើសុំវិនិយោគគម្រោងសួនកសិ-ឧស្សាហកម្ម សម្រាប់កិច្ចសហប្រតិបត្តិការ​ លើការកែច្នៃផលិតផលកសិកម្ម នៅកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នារសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន Air Cambodia Co., Ltd. (K6) ដឹកនាំដោយ លោក ZHAN David អនុប្រធានក្រុមហ៊ុន និងជានាយកប្រតិបត្តិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនារសៀលនេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីស្នើសុំការគាំទ្រពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាពាក់ព័ន្ធនឹងគម្រោងស្នើសុំវិនិយោគលើការបង្កើតសួនកសិ-ឧស្សាហកម្មសម្រាប់កិច្ចសហប្រតិបត្តិការស៊ីជម្រៅលើការកែច្នៃផលិតផលកសិកម្ម នៅកម្ពុជា របស់រដ្ឋបាលខេត្តហ៊ឺណាន តាមរយៈកិច្ចសម្របសម្រួលរបស់ក្រុមហ៊ុន Air Cambodia Co., Ltd. (K6)។ សួនកសិ-ឧស្សាហកម្មនេះត្រូវបានរំពឹងថានឹងវិនិយោគឱ្យក្លាយជាតំបន់ពាណិជ្ជកម្មលើផលិតផលកសិកម្ម, ការច្នៃផលិតផលកសិកម្ម, ការផ្ដល់សេវាកម្មលើបច្ចេកវិទ្យាកសិកម្ម និងជាទីតាំងស្តុកផលិតផលកសិកម្ម តាមរយៈការទាក់ទាញបណ...
លោកបណ្ឌិត កៅ ថាច បានអញ្ជើញចុះសួរសុខទុក្ខ​ និងត្រួតពិនិត្យការប្រេីប្រាស់ឥណទាន​សម្រាប់ប្រមូលទិញគ្រាប់ស្វាយចន្ទី របស់​ឃ្លាំង៩៩៩ នៅស្រុកចំការលើ ខេត្តកំពង់ចាម

លោកបណ្ឌិត កៅ ថាច បានអញ្ជើញចុះសួរសុខទុក្ខ​ និងត្រួតពិនិត្យការប្រេីប្រាស់ឥណទាន​សម្រាប់ប្រមូលទិញគ្រាប់ស្វាយចន្ទី របស់​ឃ្លាំង៩៩៩ នៅស្រុកចំការលើ ខេត្តកំពង់ចាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តកំពង់ចាម៖ ព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥, លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខ​ និងត្រួតពិនិត្យការប្រេីប្រាស់ឥណទាន​សម្រាប់ប្រមូលទិញគ្រាប់ស្វាយចន្ទី របស់​ឃ្លាំង៩៩៩ នៅស្រុកចំការលើ ខេត្តកំពង់ចាម។ តាមការបញ្ជាក់ពី លោក ងួន វណ្ណ: ម្ចាស់ឃ្លាំង, ក្នុងដើមរដូវប្រមូលផលនេះ ឃ្លាំង៩៩៩ អាចប្រមូលទិញស្វាយចន្ទី បានប្រមាណ ១០០ តានក្នុងមួយថ្ងៃ សម្រាប់គ្រាប់ស្រស់ M-23 ក្នុងតម្លៃ ៦,៤០០ រៀល ក្នុង ១ គីឡូក្រាម។ តម្លៃគ្រាប់ចន្ទីស្រស់នេះថ្លៃខ្ពស់នៅដើមរដូវនេះ បើធៀបនឹងដើមរដូវឆ្នាំ២០២៤។ ឃ្លាំង៩៩៩ បានប្រមូលទិញគ្រាប់ចន្ទីស្រស់ពីកសិករមកពីតាមបណ្តាខេត្តមួយចំនួនដូចជា កំពង់ចាម ព្រះវិហារ សៀមរាម កំពង់ធំ កំពង់ឆ្នាំង។ ធនាគារ ARDB នៅតែបន្តគាំទ្រដល់តួអង្គ ក្នុងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី ជាទុនបង្វិលដល់ម្ចាស់ឃ្លាំងស្តុក សហគមន៍កសិក...
បណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សា និងត្រួតពិនិត្យលើរបៀបវារៈចំនួន ២

បណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សា និងត្រួតពិនិត្យលើរបៀបវារៈចំនួន ២

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សា និងត្រួតពិនិត្យលើរបៀបវារៈចំនួន ២ ។១. ត្រួតពិនិត្យឯកសារពាក់ព័ន្ធសំខាន់ៗត្រៀមសម្រាប់ចូលរួមក្នុងកិច្ចប្រជុំ Finance in Common Summit 2025 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ ២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុង Cape Town នៃប្រទេសអាហ្វ្រិកខាងត្បូង ក្នុងនាមប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (Association of Development Financing Institutions in Asia and the Pacific- ADFIAP) និងធនាគារ ARDB។២. ពិនិត្យលើសំណើ របស់អ្នកប្រឹក្សាឯករាជ្យ ស្តីពី ការវាយតម្លៃដោយឯករាជ្យលើការប្រឆាំងអំពើពុករលួយ និងអភិបាលកិច្ច នៅធនាគារ ARDB និងពិភាក្សាការងារផ្សេងៗ។...
អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការ (គ.ល.ក.) បានរៀបចំពិធីដាក់ឱ្យដំណើរការការិយាល័យប្រចាំការរបស់មន្ត្រី គ.ល.ក. ក្នុងកាស៊ីណូ ដែលបានរៀបចំរួចរាល់ជាស្ថាពរ នៅខេត្តព្រះសីហនុ​ និងតំបន់បាវិត

អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការ (គ.ល.ក.) បានរៀបចំពិធីដាក់ឱ្យដំណើរការការិយាល័យប្រចាំការរបស់មន្ត្រី គ.ល.ក. ក្នុងកាស៊ីណូ ដែលបានរៀបចំរួចរាល់ជាស្ថាពរ នៅខេត្តព្រះសីហនុ​ និងតំបន់បាវិត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រះសីហនុ: អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានរៀបចំពិធីដាក់ឱ្យដំណើរការការិយាល័យប្រចាំការរបស់មន្ត្រី គ.ល.ក. ក្នុងកាស៊ីណូ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នេះបានរៀបចំរួចរាល់ជាស្ថាពរ ចំនួន ៩ កាស៊ីណូ នៅខេត្តព្រះសីហនុ​ និងតំបន់បាវិត​ ដោយមានការអញ្ជើញចូលរួមពីប្រតិបត្តិករ/កម្មសិទ្ធិករកាស៊ីណូ ដែលមានការិយាល័យប្រចាំការរបស់មន្ត្រី គ.ល.ក. តាំងនៅ និងក្រុមការងារទទួលបន្ទុកការងារនៅការិយាល័យប្រចាំការរបស់មន្រ្តី គ.ល.ក. ក្នុងកាស៊ីណូ សរុបប្រមាណ ៥០ រូប។ កាស៊ីណូចំនួន ៩ ដែលបានរៀបចំការិយាល័យប្រចាំការរបស់មន្ត្រី គ.ល.ក. ក្នុងកាសីណូរួចរាល់ រួមមាន៖ - ខេត្តព្រះសីហនុ៖ ១). កាស៊ីណូស៊ី-ហ៊ូ, ២). កាស៊ីណូកំពង់ ដេវ៉ា កាស៊ីណូ & រីហ្សត, ៣). កាស៊ីណូឃ្វីនខូ វិចតូរី, ៤). កាស៊ីណូផៅវើឡុង, ៥). កាស៊ីណូអាត្លង់ទិច ទីក្រុងកំសាន្ត និង ៦). កាស៊ីណូហាវឆឹង​។ -តំបន់បាវិត៖ ១). កាស៊ីណូ ក្រោន បាវិត, ២). ក...
រដ្ឋមន្ត្រី ហួត ហាក់ ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥស្លាមប៉ាគីស្ថានប្រចាំកម្ពុជា

រដ្ឋមន្ត្រី ហួត ហាក់ ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥស្លាមប៉ាគីស្ថានប្រចាំកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីផ្លាស់ប្តូរទស្សនៈក្នុងការជំរុញទេសចរណ៍រវាងប្រទេសទាំងពីរ និងពន្លឿនការចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍រវាងកម្ពុជា-ប៉ាគីស្ថាន ព្រមទាំងការស្នើសុំឱ្យជួយផ្សព្វផ្សាយ និងលើកស្ទួយគោលដៅទេសចរណ៍ដ៏មានសក្តានុពលរបស់កម្ពុជា ទៅកាន់ភ្ញៀវទេសចរ និងប្រជាជនមូស្លីមក្នុងការទាក់ទាញមកទស្សនាកម្ពុជាផងដែរ។...
ការិយាល័យសេនានុព័ន្ធជប៉ុននឹងចាប់ផ្តើមមានវត្តមាននៅកម្ពុជាចាប់ពីខែមីនា ឆ្នាំ២០២៥នេះតទៅ

ការិយាល័យសេនានុព័ន្ធជប៉ុននឹងចាប់ផ្តើមមានវត្តមាននៅកម្ពុជាចាប់ពីខែមីនា ឆ្នាំ២០២៥នេះតទៅ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្នុងជំនួបសម្ដែងការគួរសម និងជម្រាបលា នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ស៊ីស៊ីហារ៉ា ម៉ាសានាអូ (ISHIHARA Masanao) នាយការិយាល័យសេនានុព័ន្ធជប៉ុនប្រចាំកម្ពុជា មាននិវេសនដ្ឋាននៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម បានគូសបញ្ជាក់ថា ចាប់ពីខែមីនា ឆ្នាំ២០២៥តទៅ ប្រទេសជប៉ុននឹងបង្កើតឲ្យមានការិយាល័យសេនានុព័ន្ធជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ លោកវរសេនីយ៍ឯក ស៊ីស៊ីហារ៉ា ម៉ាសានាអូ បានលើកឡើងថា រយៈពេលជាង ៣ ឆ្នាំមកនេះ រាជរដ្ឋាភិបាលជប៉ុន និងកម្ពុជា បានបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរឹងមាំខ្លាំងក្លា រហូតដំឡើងកម្រិតក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ជប៉ុន-កម្ពុជា ក្នុងនោះបញ្ហាសន្តិសុខក៏ត្រូវបានពង្រឹងផងដែរ។ លើវិស័យយោធា លោកវរសេនីយ៍ឯក ស៊ីស៊ីហារ៉ា ម៉ាសានាអូ បានគូបញ្ជាក់អំពីទំនាក់ទំនងល្អរវាងកងទ័ពប្រទេសទាំ...
ជប៉ុន ចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងដល់កម្ពុជា ដើម្បីអនុវត្តគម្រោងចំនួន២ ក្នុងទំហំថវិកាជាង ២០០លានដុល្លារអាមេរិក

ជប៉ុន ចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងដល់កម្ពុជា ដើម្បីអនុវត្តគម្រោងចំនួន២ ក្នុងទំហំថវិកាជាង ២០០លានដុល្លារអាមេរិក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណិ) ជាមួយឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា។ គម្រោងមានចំនួនពីរគឺ៖ ១. គម្រោងធ្វើលទ្ធកម្មរថយន្តបាញ់ផ្សែងរបស់ជប៉ុន នៅរាជធានីភ្នំពេញក្នុងថវិកា គម្រោងចំនួន៨៣.៦៧២ដុល្លារអាមេរិក។ រថយន្តនេះមានមុខងារនឹងជួយឱ្យក្រុមការងារពន្លត់អគ្គិភ័យមានលទ្ធភាពបាញ់ផ្សែងចេញពីអគារមានឧប្បត្តិហេតុអគ្គិភ័យ និងបង្កលក្ខណៈងាយស្រួលដល់ប្រតិបត្តិការសង្រ្គោះ និង២. គម្រោងធ្វើលទ្ធកម្មរថយន្តពន្លត់អគិ្គភ័យ និងរថយន្តសង្រ្គោះបន្ទាន់ដែលប្រើប្រាស់រួច ក្នុងរាជធានីភ្នំពេញ ក្នុងថវិកាគម្រោងចំនួន ១៥៤.៣៧៦ដុល្លាអាមេរិក។ គម្រោងនេះនឹងផ...