រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាឱ្យមន្រ្តីពាក់ព័ន្ធបទល្មើសគ្រឿងញៀន ត្រូវប្រញាប់ដកខ្លួន បើពុំនោះទេនឹងប្រឈមផ្លូវច្បាប់
អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងដោយឱ្យគ្រប់ភាគីពិសេសអភិបាលស្រុកត្រូវចូលរួមផ្សព្វផ្សាយ ក៏ដូចជាទប់ស្កាត់បញ្ហាគ្រឿងញៀនដើម្បីសំដៅធ្វើយ៉ាងណាកាត់បន្ថយបញ្ហាគ្រឿងញៀន និងក៏ដូចជាកុំឱ្យកើតមាននៅតាមមូលដ្ឋាន។ជាមួយនឹងវិធានការទប់ស្កាត់នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏បានប្រាប់ដល់មន្រ្តីពាក់ព័ន្ធបទល្មើសគ្រឿងញៀន ដែលពាក់ព័ន្ធក្នុងរឿងនេះត្រូវប្រញាប់ដកខ្លួនបើពុំនោះទេនឹងប្រឈមផ្លូវច្បាប់ហើយ។
ថ្លែងជុំវិញបញ្ហានេះអភិសន្តិបណ្ឌិត ស សុខាបានលើកឡើងដែរថាអភិបាលស្រុកនៅពេលចុះមូលដ្ឋានឬមានកម្មវិធីណាមួយ ត្រូវមានការផ្សព្វផ្សាយគ្រឿងញៀន ហើយយ៉ាងហោចណាស់ត្រូវឆ្លៀតពេល១០នាទីដែរដើម្បីអប់រំដល់ពលរដ្ឋមូលដ្ឋានឱ្យចៀសឆ្ងាយពីបញ្ហាគ្រឿងញៀន។ក្រៅពីនេះក្រសួងមហាផ្ទៃនឹងមានផែនការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសមាគមន៍ អង្គការពាក់ព័ន្ធ ក៏ដូចជា ស.ស.យ.ក ដើម្បីចូលរួមអប់រំផ្សព្វផ្សាយពីគ្រោ...








