ឯកឧត្តមបណ្ឌិត កៅ ថាច៖ វិស័យកសិកម្មកម្ពុជានៅតែជាវិស័យមួយខ្លាំង ក្នុងចំណោម សសរស្តម្ភទាំង ៣ ជាជន្ទល់សេដ្ឋកិច្ចជាតិ
ស្រុកអង្គស្នួល,ខេត្តកណ្តាល៖ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងជាប្រធានសមាគមបណ្តាញកសិករតេជោនៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះបានអញ្ជើញជួបសំណេះសំណាលនិងសួរសុខទុក្ខប្រជាកសិករស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល។
នៅក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងនៃគណៈអភិបាលខេត្តកណ្តាលជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើនអភិបាលខេត្ត, លោក នូ សុវណ្ណរិទ្ធ អភិបាលនៃគណៈអភិបាលស្រុកអង្គស្នួល ប្រធាន អនុប្រធាននិងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិនិងបរិស្ថាន,មន្ត្រីកសិកម្មមកពីឃុំមួយចំនួន លោកមេឃុំ មេភូមិ ព្រមទាំងប្រជាកសិករ សរុបចំនួន៤៥៩នាក់។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បាន បញ្ជាក់ជូនកសិករថា កម្មវិធីមកជួបជុំនៅស្រុកអង្គស្នួលថ្ងៃនេះមានគោលបំណង ដើម្បីជូនព័ត៌មានថ្មីៗ និងស្តាប់ពីកង្វល់របស់បងប្អូនផងលើវិស័យកសិកម្មហើយទោះបីជាស្រុកអង្គស្ន...








