លេខាផ្ទាល់របស់លោក ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបំភ្លឺដោយច្រានចោទាំងស្រុងចំពោះការចោទប្រកាន់គ្មានមូលដ្ឋាន និងជាការប្រឌិតទាំងស្រុងពីសំណាក់ស្រ្តី ប្រឆាំងម្នាក់នៅក្រៅប្រទេស ដែលបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសយ៉ាងធ្ងន់ធ្ងរ
ភ្នំពេញ៖ ក្រុមលេខារបស់លោក ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានចេញសេចក្តីបំភ្លឺដោយច្រានចោទាំងស្រុងចំពោះការចោទប្រកាន់គ្មានមូលដ្ឋាន និងជាការប្រឌិតទាំងស្រុងពីសំណាក់ស្រ្តី ប្រឆាំងម្នាក់នៅក្រៅប្រទេស ដែលបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសយ៉ាងធ្ងន់ធ្ងរដល់លោក ម៉ក់ ជីតូ។
សូមជម្រាបជូនថា ការចេញសេចក្តីបំភ្លឺនេះ បានឆ្លើយតបនឹងស្រ្តីប្រឆាំងម្នាក់ឈ្មោះ សំ សុខា ដែលកំពុងរស់នៅប្រទេសកាណាដា ដែលបានប្រឌិតរឿង ចោទប្រកាន់ និងការមួលបង្កាច់ខុសពីការពិតដែលថា លោក ម៉ក់ ជីតូ នៅពីក្រោយអ្នកលក់ឡេតាមអនឡាញ និងចោទប្រកាន់យ៉ាងធ្ងន់ធ្ងរបំផុតថា លោក ម៉ក់ ជីតូ ជាមេគ្រឿងញៀនទៀតផង ដោយភ្ជាប់រូបភាពមានខ្លឹមសារថា ជាក្រុមប្រដាប់អាវុធប្លន់រំដោះអ្នកទោសគ្រឿងញៀន និងជាអ្នករកស៊ីអនឡាញខុសច្បាប់ជាមួយចិន ជាពិសេសចោទប្រកាន់ថា មិនមានភក្ដីភាព និងបំផ្លាញកិត្តិយសគ្រួសារសម្ដេចតេជោទៀតផង។
ពាក់ព័ន្ធនឹងការផ្សព្វផ្សាយគ្មានការពិត និ...








