លោកអភិសន្តិបណ្ឌិត ស សុខាសម្រេចកំណត់គោលការណ៍ផ្ដល់ក្របខ័ណ្ឌបំពេញជួសថ្មី៨០ភាគរយឱ្យថ្នាក់ក្រោមជាតិ
ចាប់ពីឆ្នាំ២០២៥ តទៅ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកំណត់គោលការណ៍ក្របខ័ណ្ឌបំពេញជួសថ្មីសម្រាប់ក្រសួងមហាផ្ទៃ ដោយទុកសម្រាប់ថ្នាក់ជាតិ តែ ២០ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺផ្ដល់អាទិភាពសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងមន្រ្តីរាជការសុីវិល និងកងកម្លាំង ពោលគឺបើជានគរបាល គឺត្រូវតែផ្ដល់ឱ្យគ្រប់គ្រាន់សម្រាប់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ អធិការដ្ឋាន វរនគរបាលការពារព្រំដែន និងស្នងការដ្ឋាន ខណៈសុីវិល គឺក្រុង ស្រុក ខណ្ឌ និងរាជធានី ខេត្ត។
លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ការសម្រេចចិត្តយ៉ាងដូច្នេះរបស់ លោកអភិសន្តិបណ្ឌិត គឺដោយយោងទៅលើភាពចាំបាច់នៃការពង្រឹង និងពង្រាយ ធនធានមនុស្សនៅថ្នាក់ក្រោមជាតិ ស្របពេលថ្នាក់ជាតិបានផ្ទេរមុខងារ និងធនធានឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែច្រើន ដែលទាមទារចាំបាច់នូវចំនួនមន្ត្រីរាជការសមស្រប សម្រាប់អនុវត្តតួនាទីភារកិច្ចបម្រើសេវ...








