ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ក្នុងគ្រាដែលតម្លៃជីគីមី និងប្រេងឥន្ធនៈឡើងថ្លៃ ការគណនាថ្លៃដើមផលិតគឺ ជាកត្តាសំខាន់បំផុត ដើម្បីឆ្លុះបញ្ចាំងពីភាពចំណេញ និងខាតរបស់កសិករ
ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោបានថ្លែងថា ក្នុងស្ថានភាព ជីគីមី និងប្រេងឥន្ធនៈ ព្រមទាំងវត្ថុធាតុដើមលើពិភពលោកឡើងថ្លៃ ការគណនាថ្លៃដើមផលិតគឺ ជាកត្តាសំខាន់បំផុតសម្រាប់ប្រជាកសិករយើង ដើម្បីដឹងថា ការធ្វើស្រែពួកគាត់ទទួលបានចំណេញ ឬខាត។
ការលើកឡើងដូច្នោះ របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងឱកាសជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ដែលមានការចូលរួមពី ឯកឧត្តម យ៉ង ភារម្យ អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លោក យ៉ែម លក្ខណា អភិបាលស្រុកកំពង់លែង អាជ្ញាធរមូលដ្ឋាន មន្ត្រីកសិកម្មឃុំ និងប្រជាកសិករសរុបចំនួន ៣០០នាក់។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ការជួបជុំប្...








