ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

មន្ត្រីជាន់ខ្ពស់កម្ពុជា អរគុណដល់ Gumball 3000 និងក្រុមហ៊ុន ជីប ម៉ុង ក្រោយយកកម្ពុជាជាគោលដៅក្នុងការរៀបចំព្រឹត្តិការណ៍ប្រមូលផ្តុំរថយន្តដ៏ធំនេះ

មន្ត្រីជាន់ខ្ពស់កម្ពុជា អរគុណដល់ Gumball 3000 និងក្រុមហ៊ុន ជីប ម៉ុង ក្រោយយកកម្ពុជាជាគោលដៅក្នុងការរៀបចំព្រឹត្តិការណ៍ប្រមូលផ្តុំរថយន្តដ៏ធំនេះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងអំណរគុណដល់គណៈប្រតិភូ Gumball 3000 តាមរយៈលោក Maximillion Cooper ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Gumball 3000 Group សហការជាមួយក្រុមហ៊ុន ជីប ម៉ុង និងស្ថាប័នពាក់ព័ន្ធ ដែលបានជ្រើសរើសប្រទេសកម្ពុជាជាគោលដៅក្នុងរៀបចំព្រឹត្តិការណ៍ប្រមូលផ្តុំរថយន្តដ៏ធំនេះ។ ការថ្លែងរបស់លោកឧបនាយករដ្ឋមន្រ្តី បានធ្វើឡើងក្នុង​ឱកាស អញ្ជើញជាអធិបតីតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងវេទិកាជំនួបធុរកិច្ច និងពិធីលៀងសាយភោជន៍ក្នុងព្រឹត្តិការណ៍ Gumball 3000 Rally នៅមុខប្រាសាទបាយ័ន នៃខេត្តសៀមរាប នាល្ងាចថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ។ តាមលោក ស៊ុន ចាន់ថុល បានគូសរំលេចថា ព្រឹត្តិ​ការណ៍​នេះគ្រោងនឹងបំបែកឯកទគ្គកម្មពិភពលោក «ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក» ក្នុងតំបន...
លោក ប៉ែន បូណា៖ ឱសថដ៏ស័ក្តិសិទ្ធិបំផុតដើម្បីលុបបំបាត់មនោគមន៍វិជ្ជាជ្រុលនិយម គឺការផ្សព្វផ្សាយព័ត៌មានពិតដល់ប្រជាពលរដ្ឋ

លោក ប៉ែន បូណា៖ ឱសថដ៏ស័ក្តិសិទ្ធិបំផុតដើម្បីលុបបំបាត់មនោគមន៍វិជ្ជាជ្រុលនិយម គឺការផ្សព្វផ្សាយព័ត៌មានពិតដល់ប្រជាពលរដ្ឋ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា នយោបាយភូតកុហក បង្កើតព័ត៌មានក្លែងក្លាយ និងនិយាយមួលបង្កាច់ ញុះញង់ ដែលសុទ្ធសឹងជាសកម្មភាពទុច្ចរិត ខុសពីគន្លងសីលធម៌សង្គមខ្មែរ កំពុងធ្វើឱ្យក្រុមប្រឆាំងជ្រុលនិយមកាន់តែឯកោទៅៗជាលំដាប់ និងឈានទៅរកទីបញ្ចប់ប្រៀបដូចចង្កៀងអស់ប្រេង។ ដូច្នេះ យើងទាំងអស់គ្នាត្រូវពួតដៃគ្នាផ្តុំពន្លត់មនោគមន៍វិជ្ជាជ្រុលនិយមនេះឱ្យអស់ពីសង្គមឱ្យបានឆាប់តាមដែលអាចធ្វើបាន។ បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល ឱសថដ៏ស័ក្តិសិទ្ធិបំផុតដើម្បីលុបបំបាត់មនោគមន៍វិជ្ជាជ្រុលនិយមនេះ គឺការផ្តល់ព័ត៌មានពិតដល់ប្រជាពលរដ្ឋ។ ដូច្នេះ យើងទាំងអស់គ្នាត្រូវដើរតួជាភ្នាក់ងារចែកចាយព័ត៌មានពិតដល់ប្រជាពលរដ្ឋឱ្យបានច្រើនតាមដែលអាចធ្វើបាន។ ព័ត៌មានពិតទាំងនោះ គឺសុខសន្តិភាព ស្ថិរភាពនយោបាយ យុទ្ធសាស្ត្របញ្ចកោណ និងកម្មវិធីគោលនយោបាយអាទិភាព៦ចំណុច ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ន...
មន្រ្តីជំនាញនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ខេត្តរតនគិរី និងខេត្តព្រះវិហារ រៀបចំវគ្គផ្សព្វផ្សាយ «ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា» ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករ សរុបប្រមាណ ១១២១នាក់

មន្រ្តីជំនាញនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ខេត្តរតនគិរី និងខេត្តព្រះវិហារ រៀបចំវគ្គផ្សព្វផ្សាយ «ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា» ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករ សរុបប្រមាណ ១១២១នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រតនគិរី និងព្រះវិហារ)៖ នារសៀលថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ខេត្តរតនគិរី និងខេត្តព្រះវិហារ មន្រ្តីក្នុងខេត្តទាំង ២ខាងលើ បានរៀបចំវគ្គផ្សព្វផ្សាយ «ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា» ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករ សរុបចំនួន ១១២១នាក់ ដែលស្ថិតនៅសាលាបឋមសិក្សាប៊ូថង ទេសអន្លុង និងសាលាបឋមសិក្សាត្បែងមានជ័យ។ វគ្គផ្សព្វផ្សាយនេះ ធ្វើឡើងដើម្បីផ្ដល់ចំណេះដឹងផ្នែកសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា ព្រមទាំងផ្តល់ឱកាសឱ្យធុរជនដែលជាអាជីវករប្រកបអាជីវកម្មក្នុងវិស័យម្ហូបអាហារ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ យល់ច្បាស់អំពីលក្ខខណ្ឌ និងកាតព្វកិច្ចរបស់ធុរជន និងសិទ្ធិដែលត្រូវទទួលបានក្នុងនាមជាអ្នកប្រើប្រាស់ សំដៅលើកកម្ពស់សុខុមាលភាព និងផលប្រយោជន៍សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ការប្រកួតប្រជែងប្រកប...
មន្ត្រីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីក្រុមប្រឹក្សាតំបន់វិនិយោគអាស៊ានលើកទី២៧ នៅប្រទេសឡាវ

មន្ត្រីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីក្រុមប្រឹក្សាតំបន់វិនិយោគអាស៊ានលើកទី២៧ នៅប្រទេសឡាវ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ម្សិលមិញនេះ បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីក្រុមប្រឹក្សាតំបន់វិនិយោគអាស៊ានលើកទី២៧ ដែលប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំនេះគឺជាកិច្ចប្រជុំប្រចាំឆ្នាំ ដែលមានគោលដៅផ្តោតទៅលើកិច្ចពិភាក្សាមួយចំនួនពាក់ព័ន្ធទៅនឹងការវិនិយោគនៅក្នុងតំបន់អាស៊ាន ដែលរួមមាន ការជំរុញការវិនិយោគ ការលើកកម្ពស់ការតភ្ជាប់ ការកាត់បន្ថយនូវរបាំងវិនិយោគតាមរយៈការធ្វើសេរីភាវូបនីយកម្មវិនិយោគក្នុងតំបន់ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ដូចជាភាពតានតឹងផ្នែកពាណិជ្ជកម្មដោយសារភូមិសាស្ត្រនយោបាយ បញ្ហាបម្រែបម្រួលអាកាសធាតុ និងនិន្នាការនៃការប្រើប្រាស់ថាមពលកកើតឡើងវិញ។ នាឱកាសនេះដែរ ក៏មានការចុះហត្ថលេខាលើពិធីសារទី៥ ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន ដែលពិធីសារនេះត្រូវបានរំពឹងទុកថានឹងធ្វើឱ្យរបបវិនិយោគន...
ក្រុមហ៊ុន ហ៊ួត​ ជា លើកទឹកចិត្តដល់ក្រុមហ៊ុន ថ្នាំលាប MC ម៉ូតូ HONDA Dream 2025 ចេញភ្លាម ទិញដាក់រង្វាន់ភ្លាមជូនអតិថិជន

ក្រុមហ៊ុន ហ៊ួត​ ជា លើកទឹកចិត្តដល់ក្រុមហ៊ុន ថ្នាំលាប MC ម៉ូតូ HONDA Dream 2025 ចេញភ្លាម ទិញដាក់រង្វាន់ភ្លាមជូនអតិថិជន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រុមហ៊ុន ហ៊ួត​ ជា លើកទឹកចិត្តដល់ក្រុមហ៊ុន ថ្នាំលាប MC ម៉ូតូ HONDA Dream 2025 ចេញភ្លាម ទិញដាក់រង្វាន់ភ្លាមជូនអតិថិជន កាលពីថ្ងៃទី 13 ខែកញ្ញា ឆ្នាំ 2024 ក្រុមហ៊ុន ហុងដាបានបញ្ចេញម៉ូតូហុងដាឌ្រីម 2025 ដែលមានរូបរាងសង្ហា ស្អាត ទាន់សម័យ ធ្វើអោយ ក្រុមហ៊ុន ថ្នាំលាបបានបញ្ជារទិញភ្លាមៗ ដើម្បីទុកកាដូរ ជូនជារង្វាន់ក្នុងធុងថ្នាំលាប MC ដែលមានលក់និងចែកចាយទូទាំងប្រទេស តាមរយៈសាខាហ៊ួត ជា បងប្អូនជា ជាងលាបផ្ទះ អ្នកម៉ៅការសាងសង់ ម្ចាស់គេហ្ឋាន នៅចាំអីទៀត សូមជ្រើសរើស ថ្នាំលាប ម្ស៉ៅបៀក ម៉ាក MC បានទាំង គុណភាព បានទាំងរង្វាន់...
លោកអភិសន្តិបណ្ឌិត ស សុខា ជូនពរប្រទេសឡាវ ទទួលជោគជ័យក្នុងតួនាទីប្រធានអាស៊ានប្ដូរវេន ដែលនឹងមានកិច្ចប្រជុំធំៗ នាពេលខាងមុខនេះ

លោកអភិសន្តិបណ្ឌិត ស សុខា ជូនពរប្រទេសឡាវ ទទួលជោគជ័យក្នុងតួនាទីប្រធានអាស៊ានប្ដូរវេន ដែលនឹងមានកិច្ចប្រជុំធំៗ នាពេលខាងមុខនេះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងជូនពរសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវឱ្យទទួលបានជោគជ័យក្នុងតួនាទីជាប្រធានអាស៊ានប្ដូរវេនឆ្នាំ២០២៤ ជាពិសេសជោគជ័យនៃការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធផ្សេងទៀតដែលមានការអញ្ជើញចូលរួមពីបណ្ដាមេដឹកនាំប្រទេស និងអង្គការអន្តរជាតិជាច្រើន នាពេលខាងមុខនេះ។ ការថ្លែងជូនពរពីប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានធ្វើឡើងនាឱកាសទទួល លោក បួរកែវ ភូមិវង្សកែវ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងក្របខណ្ឌការងារអាស៊ានដដែលនេះ លោកអភិសន្តិបណ្ឌិត បានចូលរួមអបអរសាទររដ្ឋាភិបាលក្រុងវៀងច័ន្ទ ដែលថ្មីៗនេះ បានរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លង...
លោកបណ្ឌិត កៅ ថាច អគ្គនាយក ARDB ចុះពិនិត្យមើលរោងម៉ាស៊ីនចំនួន៤នឹង ស្នើឱ្យម្ចាស់រោងម៉ាស៉ីនកិនស្រូវជួយប្រមូលទិញស្រូវពីកសិករបន្ថែមទៀត

លោកបណ្ឌិត កៅ ថាច អគ្គនាយក ARDB ចុះពិនិត្យមើលរោងម៉ាស៊ីនចំនួន៤នឹង ស្នើឱ្យម្ចាស់រោងម៉ាស៉ីនកិនស្រូវជួយប្រមូលទិញស្រូវពីកសិករបន្ថែមទៀត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បន្ទាយមានជ័យ ÷ ថ្ងៃទី១៥ ខែកញ្ញានេះ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) និង សហការីបានបន្តអញ្ជើញចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ៤កន្លែង និងការប្រមូលទិញស្រូវរបស់រោងម៉ាស៊ីនក្នុងស្រុក ស្ថិតនៅភូមិធំថ្មី ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ការចុះពិនិត្យពីខ្សែច្រវ៉ាក់ផលិតកម្មនៅក្នុងរោងម៉ាស៊ីនកិនស្រូវ ដែលដឹកនាំដោយលោកបណ្ឌិត កៅ ថាច គឺ ស្របពេលដែលកសិករនៅទូទាំងប្រទេស កំពុងតែមមាញឹកយ៉ាងខ្លាំងក្នុងការប្រមូលផលស្រូវ OM 54 51 ស្រូវស្រង៉ែនោះ លោកបណ្ឌិតក៏បានស្នើសុំឲ្យរោងម៉ាស៊ីនបន្តប្រមូលទិញស្រូវពីកសិករបន្ថែមទៀត។ ជាមួយគ្នានេះក៏ជាពេលវេលាដ៏ល្អ ដែលកសិករយើងបាន និងត្រៀមខ្លួនក្នុងការប្រមូលផលស្រូវវស្សានៅពេលខាងមុខនេះ។ ទស្សនកិច្ចចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ រួមមាន ទី១ រោង ម៉ាស៊ីន ឆាយ គឹមទឹង ទី២ រោងម៉ាស៊ីន ហ្វាង វី ១៦៨ ទី៣ រោងម៉ាស៊ីនកិនស្រូវ កៅង៉ែត...
មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប.សហការជាមួយអាជ្ញាធរដែនដី និងតំណាងសហគ្រាស បានធ្វើការបំផ្លាញចោលនូវផលិតផល ប៊ឺ(Butter)និងឈីស (Cheese) ចំនួន១០៦០កេសស្មើនឹង១១,៥៩៨ គីឡូក្រាម ខូចគុណភាព គ្មានសុវត្ថិភាព

មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប.សហការជាមួយអាជ្ញាធរដែនដី និងតំណាងសហគ្រាស បានធ្វើការបំផ្លាញចោលនូវផលិតផល ប៊ឺ(Butter)និងឈីស (Cheese) ចំនួន១០៦០កេសស្មើនឹង១១,៥៩៨ គីឡូក្រាម ខូចគុណភាព គ្មានសុវត្ថិភាព

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅព្រឹកថ្ងៃព្រហស្បត្តិ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤ មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប.សហការជាមួយអាជ្ញាធរដែនដី និងតំណាងសហគ្រាស បានធ្វើការបំផ្លាញចោលនូវផលិតផល ប៊ឺ(Butter)និងឈីស (Cheese) ចំនួន១០៦០កេសស្មើនឹង១១,៥៩៨ គីឡូក្រាម ខូចគុណភាព គ្មានសុវត្ថិភាព ដែល បណ្តាលមកពីដាច់ចរន្តអគ្គីសនីក្នុងអំឡុងពេលដឹកជញ្ជូនតាមកប៉ាល់នៅលើសមុទ្រ។ ផលិតផលម្ហូបអាហារខាងលើ មន្ត្រីជំនាញ អគ្គនាយកដ្ឋាន ក.ប.ប.បានធ្វើការត្រួតពិនិត្យជាក់ស្តែងឃើញថា ខូចគុណភាព គ្មានសុវត្ថិភាព នឹងមិនអាចប្រើប្រាស់ជាម្ហូបអាហារសម្រាប់មនុស្សបរិភោគទៀតទេ ហើយបានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងតំណាងសហគ្រាសខាងលើ ធ្វើការបំផ្លាញចោលតាមនីតិវិធី។...
លោកបណ្ឌិត កៅ ថាច និង សហការីអញ្ជើញជួបសំណេះ សំណាល សួរសុខទុក្ខដល់ នាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨

លោកបណ្ឌិត កៅ ថាច និង សហការីអញ្ជើញជួបសំណេះ សំណាល សួរសុខទុក្ខដល់ នាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រះវិហារ ÷លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) និងតំណាងសហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំង សហការីនៅថ្ងៃទី១៤ ខែកញ្ញានេះ បានអញ្ជើញជួបសំណេះ សំណាល សួរសុខទុក្ខដល់ នាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ប្រមាណ ៣០០នាក់ ស្ថិតនៅភូមិមរតកតេជោ ឃុំកន្ទួត ស្រុកជាំក្សាន្តខេត្តព្រះវិហារ។ នៅក្នុងឱកាសចុះ ជួបសូរសុខទុក្ខ និងសំណេះសំណាលនោះ លោក បណ្ឌិត កៅ ថាច ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ ៨ និងបងប្អូនពលទាហានទាំងអស់ដែលបានខិតខំការពារបូរណភាពទឹកដីកម្ពុជាមិនអោយបាត់បង់សូម្បីតែមួយមីលីម៉ែត្រ។ នៅក្នុងឱកាសនោះដែរ លោកបណ្ឌិតប្រតិភូ និងសហការី ក៏បានឧបត្ថម្ភនូវគ្រឿងឧបភោគ-បរិភោគ រួមមាន អង្ករ ទឹកត្រី ទឹកស៊ីអ៉ីវ មីប្រេងឆា ឆាយប៉ូវ អន្សមជ្រូក អន្សមចេក និងថវិកាមួយចំនួនសម្រាប់ឧបត្ថម្ភដល់កងពលតូច...
សមិទ្ធផលដ៏គួរឱ្យកត់សម្គាល់មុនដំណាច់ឆ្នាំ ២០២៤ ដែលនាំមកដោយស្ត្រីឆ្នើម លោកជំទាវបណ្ឌិត អេង លីគង់

សមិទ្ធផលដ៏គួរឱ្យកត់សម្គាល់មុនដំណាច់ឆ្នាំ ២០២៤ ដែលនាំមកដោយស្ត្រីឆ្នើម លោកជំទាវបណ្ឌិត អេង លីគង់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រទេសកម្ពុជា បានបើកទំព័រកំណត់ត្រាថ្មីក្នុងឆ្នាំ ២០២៤ ដោយទទួលបានឱកាសក្នុងការបង្កើតចំណងទំនាក់ ទំនង និងបើកទ្វារទីផ្សារអន្តរជាតិជាមួយប្រទេសក្នុងតំបន់ និងពិភពលោក។ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកជំទាវបណ្ឌិត អេង លីគង់ ប្រធានបណ្តាញសហគ្រិនស្ត្រីកម្ពុជា ដែលជា ស្ត្រីដំបូងបង្អស់ក្នុងវិស័យឯកជន បានដឹកនាំគណៈប្រតិភូពីព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមកិច្ចពិភាក្សា សំខាន់ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ស្របជាមួយគ្នានេះដែរក៏មានការអញ្ជើញចូលរួមពី SheTrades អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក លោក Ngozi Okonjo- Iweala និងនាយកប្រតិបត្តិមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (ITC) លោក Pamela Coke-Hamilton ។ កិច្ចពិភាក្សាមួយនេះ ជាឱកាសដ៏វិសេសវិសាលសម្រាប់ប្រទេសកម្ពុជា ក្នុងការផ្លាស់ប្តូរមតិយោបល់ សិក្សាបន្ថែម ពិភាក្សា និងបង្កើនទំនាក់ទំនង ជាមួយនឹងប្រទេសអន្តរជាតិប្រមាណ ២៨ប្រទេស។ អ្វីដែលសំខាន់ ជាងនេះទៅទៀត រាល់ចំណេះដ...