សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា មូលនិធិអាស៊ី គឺគ្មានការផ្លាស់ប្តូរនោះទេ ហើយត្រូវបន្តធ្វើការ និងទទួលលទ្ធផលជាវិជ្ជមានជាមួយគ្នាថែមទៀត
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានបញ្ជាក់ថា ទោះបីជាពេលនេះ សម្តេច មិនមែនជានាយករដ្ឋមន្រ្តី និងមានការផ្លាស់ប្តូររាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា ប៉ុន្តែគោលនយោបាយអភិវឌ្ឍន៍ប្រទេស គោលនយោបាយការបរទេស កិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ ដូចជាការគាំទ្រដល់ដំណើរការនៃមូលនិធិអាស៊ី គឺគ្មានការផ្លាស់ប្តូរនោះទេ ហើយនឹងត្រូវបន្តធ្វើការ និងទទួលលទ្ធផលជាវិជ្ជមានជាមួយគ្នាថែមទៀត។
ការបញ្ជាក់នេះ ធ្វើឡើងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី ឡរ៉ែល អ៊ី មីលឺ (Laurel. E Miller) ប្រធាន និងជានាយកប្រតិបត្តិ មូលនិធិអាស៊ីថ្មី (The Asia Foundation) ចូលជូបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។ជាកិច្ចចាប់ផ្តើម សម្តេចតេជោ ប្រមុខរដ្ឋស្តីទី បានសម្តែងនូវការស្វាគមន៍ការអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា និងអបអរសាទរយ៉ាងកក់ក្តៅចំពោះលោកស្...








