ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

សាធារណរដ្ឋកូរ៉េ មានបំណងចាប់ផ្តើមដំឡើងរថយន្តអគ្គិសនីនៅកម្ពុជានាពេលខាងមុខ

សាធារណរដ្ឋកូរ៉េ មានបំណងចាប់ផ្តើមដំឡើងរថយន្តអគ្គិសនីនៅកម្ពុជានាពេលខាងមុខ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក Kim Jin-pyo អតីតប្រធានសភានៃសាធារណរដ្ឋកូរ៉េ និងលោក Park Joo-bong ដែលជាអគ្គនាយកក្រុមហ៊ុន Camko Motor និង Camko Infracore មានបំណងចាប់ផ្ដើមដំឡើងរថយន្តអគ្គិសនីនៅកម្ពុជានាពេលខាងមុខ ក្រោយពីរថយន្តអគ្គិសនីនេះ កំពុងពេញនិយមប្រើប្រាស់ទូទាំងពិភពលោក ជាមួយនឹង​ការប្រើប្រាស់ មានការកើនឡើងជាលំដាប់។ នៅក្នុងឱកាសទទួលទានអាហារថ្ងៃត្រង់ការងារ នៅទីក្រុងសេអ៊ូល នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ ជាមួយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា, លោក អតីតប្រធានសភានៃសាធារណរដ្ឋកូរ៉េ ​បានបញ្ជាក់ថា រថយន្តអគ្គិសនីដែលប្រើបច្ចេកវិទ្យាររបស់សាធារណរដ្ឋកូរ៉េ មានគុណភាពល្អ ជាពិសេស​ គុណភាពអាគុយ។ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានធ្វើការកោតសរសើរ និងបានលើកឡើងថាពិភពលោកសព្វថ្ងៃងាកទៅរកការប្រើប្រាស់រថយន្តអគ្គិសនី ដែលនឹងរួមចំណែកក្នុងការការពារបរិស្ថាននិងអាកាសធាតុ។ ថ្វីត្បិតតែនៅកម្ពុជា ចលនានៃការប្រើប្រាស់រថយ...
អគ្គលេខាធិការ គ.ល.ក. អមដោយមន្ត្រីជំនាញ​របស់​ គ.ល.ក.​ ធ្វើទស្សកិច្ច៣ថ្ងៃនៅ កោះ Rhodes ប្រទេសក្រិក

អគ្គលេខាធិការ គ.ល.ក. អមដោយមន្ត្រីជំនាញ​របស់​ គ.ល.ក.​ ធ្វើទស្សកិច្ច៣ថ្ងៃនៅ កោះ Rhodes ប្រទេសក្រិក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: លោក រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. អមដោយមន្ត្រីជំនាញ​របស់​ គ.ល.ក.​ នៅថ្ងៃទី៩-១៣​ ខែកញ្ញា​ ឆ្នាំ២០២៤​ នេះ កោះ Rhodes ប្រទេសក្រិក បានធ្វើទស្សនកិច្ចស្វែងនិងស្វែងពីការងារមួយចំនួន។ ដំណើរទស្សនកិច្ចនេះ តាមការអញ្ជើញរបស់ក្រុមហ៊ុន​ Rodos S.A.  និង Queenco Victory​ Beach Co.,Ltd ដេីម្បីស្វែងយល់អំពីការរៀបចំបទប្បញ្ញត្តិ, ការរៀបចំប្រព័ន្ធគ្រប់គ្រងប្រតិបត្តិការអាជីវកម្មកាស៊ីណូ ព្រមទាំងប្រព័ន្ធគ្រប់គ្រងផ្សេងៗជាច្រេីនទៀតពាក់ព័ន្ធការពង្រឹងការគ្រប់គ្រងក្នុងវិស័យល្បែងពាណិជ្ជកម្ម។...
រយៈពេល៨ខែ កំពង់ផែស្វយ័តភ្នំពេញរកចំណូល​បានជាង​២៧លានដុល្លារ

រយៈពេល៨ខែ កំពង់ផែស្វយ័តភ្នំពេញរកចំណូល​បានជាង​២៧លានដុល្លារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ផែស្វយ័តភ្នំពេញក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៤ នេះប្រមូល​ចំណូល​បានចំនួនប្រមាណជាង ២៧ លានដុល្លារអាម៉េរិក ពោលគឺកើន​ឡើងជាង ១៥ ភាគរយបើ​ធៀប​រយៈ​ពេលដូចគ្នាកាលពីឆ្នាំ២០២៣។ចំណូលនេះ​មិន​ទាន់​ធ្វើ​សវនកម្មនៅឡើយ​នេះបើតាមសេចក្តីប្រកាស​ព័ត៌មានរបស់កំពង់ផែស្វយ័តភ្នំពេញ។ ​ប្រភពដដែលបន្ថែមថា ដោយឡែកសម្រាប់​ខែសីហា ឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញអនុវត្តការ​ប្រមូល​ចំណូល​​បាន​ចំនួន​ជាង ៤ លានដុល្លារពោលគឺកើនឡើង ២៥ ភាគរយបើធៀបទៅនឹងរយៈ​ពេល​ដូចគ្នាកាលពី​ឆ្នាំ​មុន ​ក្នុងនោះ ការប្រមូលចំណូល​ពីប្រតិបត្តិ​ការផែបាន​ចំនួន ៣,៨ លានដុល្លារ, ចំណូល​ពីអាជ្ញាធរផែ ជាង ៥៥ ម៉ឺនដុល្លារ និងចំណូលពីសេវាកម្មផ្សេងៗជាង៤ម៉ឺនដុល្លារ។ សម្រាប់តែខែសីហានេះដែរកំពង់ផែស្វយ័តភ្នំពេញ ទទួលបានបរិមាណ​កុង​តឺន័រឆ្លងកាត់មានចំនួន ៥៣៨២៥ TEUs កើនប្រមាណ ២៥,៤៦% ធៀបនឹងខែសីហាឆ្នាំ២០២៣។ ចំណែកបរិមាណនាវា​ដឹកអ្នកដំណើរចូលចតកំពង់ផែស្វយ័តភ្នំពេញនៅខែសីហា មានចំនួន ៤៩គ្រឿង...
ក្រុមប្រឹក្សាភិបាលសមាគមជាងសំណង់កម្ពុជា ៦រូប បរិច្ចាគថវិកា ដើម្បីជួយជាងសំណង់ គ្រោះថ្នាក់ការងារ

ក្រុមប្រឹក្សាភិបាលសមាគមជាងសំណង់កម្ពុជា ៦រូប បរិច្ចាគថវិកា ដើម្បីជួយជាងសំណង់ គ្រោះថ្នាក់ការងារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
៖ សមាគមជាងសំណង់កម្ពុជា បានរៀបចំកម្មវិធីជ្រើសរើសក្រុមប្រឹក្សាភិបាល ដែលមានលោកឧកញ៉ា ហ៊ួត ជា ជាប្រធានកិត្តិយស របស់សមាគម ដឹកនាំ ក្រុមប្រឹក្សាភិបាល៦រូប រួមមាន ៖ លោក ប៉ាង ឆៃយ៉ា ជា ក្រុមប្រឹក្សាភិបាល លោក ទន់ សំបូរ ជា ក្រុមប្រឹក្សាភិបាល លោក ភោក សាមឿក ជា ក្រុមប្រឹក្សាភិបាល លោក ស្រ៊ុន ប៊ុនម៉េង ជា ក្រុមប្រឹក្សាភិបាល លោក ជឹម ដា ជា ក្រុមប្រឹក្សាភិបាល លោក ឈិន អ៊ាម ជា ក្រុមប្រឹក្សាភិបាល ដឹកនាំធ្វើកម្មវិធីនៅភូមិភាគឥសាន្ត ខេត្តមណ្ឌលគីរី ដើរទេសចរណ៍ ទស្សនាព្រំដែន និងក្រុមប្រឹក្សាភិបាល៦រូប ចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន សម្រាប់មូលនិធិ ដើម្បីជួយជនរងគ្រោះ ជាងសំណង់ គ្រោះថ្នាក់ការងារ ពេលកំពុងធ្វើការ ។ អស់ការព្រួយបារម្ភ ជាងសំណង់មានបញ្ហា គ្រោះថ្នាក់ការងារ សមាគមជាងសំណង់កម្ពុជា “មូលនិធិឧកញ៉ា ហ៊ួត ជា” ជួយដល់កម្មករសំណង់ទាំងអស់ ទូទាំងប្រទេសមានគ្រោះថ្នាក់ការងារ បងប្អូនជាងសំណង់ត្រូវការជំនួយ ទាក់ទងសមាគមតាម ...
ម្ចាស់សាខាឆ្នើម ទាំង៣ ក្រុមហ៊ុន ហ៊ួត ជា ទិញផលិតផលសម្ភារៈសំណង់ច្រើនជាងគេ

ម្ចាស់សាខាឆ្នើម ទាំង៣ ក្រុមហ៊ុន ហ៊ួត ជា ទិញផលិតផលសម្ភារៈសំណង់ច្រើនជាងគេ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រុមហ៊ុន ហ៊ួត ជា ចូលរួមអបអរ ដល់ម្ចាស់សាខាឆ្នើមទាំង៣ នៅក្នុងការជួយសហការ ទិញផលិតផលក្រុមហ៊ុនបានច្រើនជាងគេ ដែលមានឈ្មោះតំណាងសាខា ទី១ លោក ប៉ាង ឆៃយ៉ា សាខាស្វាយរៀង ដែលបានរង្វាន់ម៉ាស៊ីនរត់ហាត់ប្រាណ ១គ្រឿង លេខ២ សាខាលោកស្រី ស្រេង ស្រីមុំ សាខាអ្នកលឿង ដែលបានរង្វាន់ទូរទឹកកក ១គ្រឿង និង លេខ៣ សាខាលោក ទន់ សំបូរ សាខាកំពង់ឆ្នាំ ទទួលរង្វាន់កង្ហារទឹក ១គ្រឿង និងមានការចែករង្វាន់ដល់សាខាជាច្រើនទៀត។ ក្រុមហ៊ុន ហ៊ួត ជា ដែលជា ក្រុមហ៊ុន ផ្គត់ផ្គង់ គ្រឿងសំណង់ដែល មានសាខាច្រើនជាងគេទូទាំងប្រទេស ក៏ ជូនពរ ដល់ ដៃគូ សហការ ក្រុមហ៊ុន ហ៊ួត ជា ទាំងអស់ឲ្យ រកស៊ីមានបាន ជោគជ័យអាជីវកម្ម ទាំងអស់គ្នា។ ដោយឡែក បងប្អូនដែលមាន បំណង ចង់បង្កើតអាជីវកម្ម មានមុខរបរស្ថិតស្ថេរ ចង់បាន ដៃគូសហការជួយជ្រោមជ្រែងផ្គត់ផ្គង់គ្រឿងសម្ភារៈសំណង់ស្តង់ដា អាចសហការជាមួយក្រុមហ៊ុន ហ៊ួត ជា ដោយ ទំនាក់ទំនង តាមលេខទូរស័ព្ទ 077 888 810 ៕...
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើក “វេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤”

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើក “វេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើក "វេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤" ដោយមានវត្តមានអញ្ជើញចូលរួមជាគណៈអធិបតីដោយ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំង ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមប្រឹក្សាគោលនយោបាយស្រូវអង្ករ នៃសហព័ន្ធស្រូវអង្ករកម្ពុជា ប្រធានក្រុមប្រឹក្សាភិបាល សហព័ន្ធស្រូវអង្ករកម្ពុជា ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ និងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។ ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្ត្រី បានសម្តែងនូវការកោតសសើរ និងការវាយតម្លៃខ្ពស់ចំពោះសហព័ន្ធស្រ...
សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយ លោក Woo Won-Shik ប្រធានរដ្ឋសភាកូរ៉េខាងត្បូង

សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយ លោក Woo Won-Shik ប្រធានរដ្ឋសភាកូរ៉េខាងត្បូង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក អ៊ូ វ៉ន់ស៊ីក (Woo Won-Shik) ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ នៅវិមានរដ្ឋសភាសាធារណរដ្ឋកូរ៉េ។ ជាកិច្ចចាប់ផ្ដើមលោកWoo Won-Shik ប្រធានរដ្ឋសភាកូរ៉េ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងគណៈប្រតិភូដែលបានអញ្ជើញបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ ជាពិសេសគឺបានអញ្ជើញមកវិមានរដ្ឋសភាកូរ៉េ។ ប្រធានសភាកូរ៉េ បានសម្តែងការកោតសរសើរចំពោះការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្នុងឋានៈជានាយករដ្ឋមន្ត្រីអស់រយៈពេលដ៏យូរ ដែលនាំកម្ពុជាសម្រេចបានសុខសន្តិភាព និងការរីកចម្រើន។ លោកបានអបអរសាទរជាថ្មីចំពោះ សម្ដេចតេជោ ដែលត្រូវបានជ្រើសរើសជាប្រធានព្រឹទ្ធសភា។ លោក អ៊ូ វ៉ន់ស៊ីក ក៏បានសម្ដែងការអរគុណចំពោះសម្ដេចតេជោ ដោយលោក​បានដឹងថា សម្ដេចត...
អភិបាលខេត្តកំពង់ស្ពឺ ណែនាំដល់មន្ត្រី​ក្រោមឱវាទ បន្តខិតខំបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ

អភិបាលខេត្តកំពង់ស្ពឺ ណែនាំដល់មន្ត្រី​ក្រោមឱវាទ បន្តខិតខំបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានធ្វើការណែនាំដល់ថ្នាក់ដឹកនាំស្រុកឱរ៉ាល់ ឱ្យបន្តខិតខំបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ព្រមទាំង វិស័យទេសចរណ៍ ជាពិសេសបង្ក្រាបបញ្ហាគ្រឿងញៀន ល្បែងស៊ីសង និងក្មេងទំនើង។ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការជាថ្នាក់ដឹកនាំ នៃរដ្ឋបាលឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកជំទាវ អភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី លោកនាយករងរដ្ឋបាលសាលាខេត្ត លោកអភិបាលស្រុកឱរ៉ាល់ លោក លោកស្រីនាយកនាយករងទីចាត់ការសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរនានាពាក់ព័ន្ធជុំវិញខេត្ត គណៈបញ្ជាការការស្រុក និងមន្ត្រីរាជការសាលាស្រុកជាច្រើនរូបទៀតសរុបប្រមាណជា១០០នាក់ ពិធីប្រារព្ធនៅសាលប្រជុំសាលាស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនិងក្រុមហ៊ុនRMA ចុះអនុស្សរណៈដើម្បីពង្រឹងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យយានយន្តនៅកម្ពុជា

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនិងក្រុមហ៊ុនRMA ចុះអនុស្សរណៈដើម្បីពង្រឹងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យយានយន្តនៅកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ បានចុះអនុស្សរណៈជាមួយ លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ (RMA) ស្តីពី “កិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈកម្មវិធីហ្វឹកហ្វឺនកូនជាងលើការបណ្តុះបណ្តាលតាមបច្ចេកវិទ្យាចុងក្រោយ និងសេវាការងារសាធារណៈ” ដែលកម្មវិធីនេះប្រារព្ធនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ថ្លែងក្នុងអង្គពិធី លោក ហេង សួរ បានសង្កត់ធ្ងន់ថាអនុស្សរណៈនេះនឹងធ្វើឱ្យធនធានមនុស្សកម្ពុជាកាន់តែមានសមត្ថភាពខ្ពស់តាមរយៈការបណ្តុះបណ្តាលបច្ចេកវិទ្យាចុងក្រោយ និងសេវាសាធារណៈតាមរយៈការបណ្តុះបណ្តាលកូនជាង ដែលRMA នឹងទទួលយកសិស្សនិស្សិតដែលកំពុងសិក្សា និងបញ្ចប់ការសិក្សាលើជំនាញដែលពាក់ព័ន្ធផ្សេងៗ។ បន្ថែមពីនេះ តាមរយៈអនុស្សរណៈដែលបានចុះហត្ថលេខានាពេលនេះ ក្រុមហ៊ុន RMA ក៏នឹងមានឱកាសក្នុងការសហការជាមួយគ្...
អយ្យការសាលាដំបូងរាជធានីភ្នំពេញ ចាត់ការសំណុំរឿង ជនរងគ្រោះក្នុងអំពើឆបោកប្រាក់ នៅខេត្តព្រៃវែង

អយ្យការសាលាដំបូងរាជធានីភ្នំពេញ ចាត់ការសំណុំរឿង ជនរងគ្រោះក្នុងអំពើឆបោកប្រាក់ នៅខេត្តព្រៃវែង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចាប់ផ្តើមចាត់ការសំណុំរឿងរបស់ជនរងគ្រោះ រស់នៅក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង ដែលបានប្តឹងពីបទឆបោកប្រាក់អស់សរុបជិតមួយសែនដុល្លារ ករណីរៀបចំបែបបទចូលជាមន្ត្រីក្នុងជួរនគរបាលជាតិ។ លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកមិញនេះ បានសាកសួរជនរងគ្រោះ ឈ្មោះ ឌុក ឡូត ដែលបានប្តឹងពីឆបោកប្រព្រឹត្តឡើងដោយបុគ្គលពីរនាក់ មានឈ្មោះ ឆេង ឆៃឡា (ហៅស្រីមុំ) ភេទស្រី ជនជាតិខ្មែរ មានអាសយដ្ឋានស្ថិតនៅភូមិអង្ក្រង២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះ វ៉ែន សុខាត់ ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋានស្ថិតនៅភូមិចម្រើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ឈ្មោះ វ៉ែន សុខាត់ គឺជាមន្ត្រីនៅនាយកដ្ឋានកណ្តាលសន្តិសុខនៃក្រសួងមហាផ្ទៃ។ ឈ្មោះ ឆេង ឆៃឡាង បានអះអាងថា មានប្តីមប្រើការនៅនាយកដ្ឋានអង្គរក...