លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូអន្តរក្រសួង អញ្ជើញចុះពិនិត្យមើលទីតាំងតម្រាយផ្លូវ គម្រោងព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្រ្តស្រុកអង្គបូរី និងក្រុងដូនកែវ
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយ រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះពិនិត្យមើលទីតាំងតម្រាយផ្លូវគម្រោងព្រែកជីកហ្វូណនតេជោ តាមផ្លូវទឹកព្រែកតាហ៊ីង ព្រែកក្បាលខ្មោច និងស្ទឹងអង្គរបូរី ស្ទឹងអូរកែវ រហូតដល់ព្រំប្រទល់កម្ពុជាវៀតណាម ដែលស្ថិតក្នុងភូមិសាស្រ្តដែនទឹកស្រុកអង្គរបូរី និងតាមប្រឡាយលេខ១៥ ក្នុងក្រុងដូនកែវ ខេត្តតាកែវ ព្រមទាំងចុះពិនិត្យទីតាំងគ្រោងសាងសង់ទ្វារទឹកនាវាចរណ៍ ត្រង់ទំនប់អូរតុំផងដែរ ។
នៅក្នុងឱកាសអញ្ជើញចុះពិនិត្យនោះដែរ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី បានថ្លែងថា បន្ទាប់ពីគម្រោងព្រែកជីកហ្វូណនតេជោ បានបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី៥ ខែសីហា រួចមក ដើម្បីចូលរួមធ្វើអោយដំណើរការនៃការសាងសង់ប្រព្រឹត្តិទៅដោយរលូន ថ្ងៃនេ...








