ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជិត ១ ៥០០នាក់ជាលើកទី៣ នៃឃុំចំនួន ៧ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
(កំពង់ចាម)៖ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្តិភាព ក្នុងក្រុងកំពង់ចាម ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម បានអញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសបញ្ចូលសមាជិកថ្មីរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់សៀម” សរុបចំនួន ១ ៤៨៨នាក់ (ស្រី ៧២៦នាក់) មកពីឃុំហាន់ជ័យ កៀនជ្រៃ កោះសំរោង រអាង រំចេក ស្រក និងឃុំទ្រាន នៃស្រុកកំពង់សៀម ដែលមានការចូលរួមពីគណៈកម្មាធិការគណបក្សស្រុក ឃុំ និងអនុប្រធាន សមាជិក សមាជិកានៃក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកកំពង់សៀម។
ក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជន ឯកឧត្តមបានអរគុណ អបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះបងប្អូន និងក្មួយៗជាសមាជិកថ្មីចំពោះការសម្រេចចិត្តផ្អែកតាមសច្ចធម៌ជាប្រវត្តិសាស្ត្រចូលរួមជាមួយមហាគ្រួសារគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សបានរំដោះជាតិ សង...








