ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

សម្តេចក្រឡាហោម ស ខេង បាន​ធ្វើតេស្តរកឃើញគឺ មានវិជ្ជមានជំងឺកូវីដ-១៩

សម្តេចក្រឡាហោម ស ខេង បាន​ធ្វើតេស្តរកឃើញគឺ មានវិជ្ជមានជំងឺកូវីដ-១៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បាន​ធ្វើ​តេស្តរក​ឃើញ មានកូវីដ១៩ ហើយ ខាងក្រោម​នេះ ជាសារទាំង​ស្រុក​របស់សម្តេច ដែលមានខ្លឹមសារដូចតទៅ៖ បងប្អូនជនរួមជាតិជាទីគោរព!ខ្ញុំសូមជម្រាបជូនជនរួមជាតិសូមជ្រាបថា បន្ទាប់ពីអាការសុខភាពខុសប្លែកពីធម្មតាបន្តិចបន្តួច ខ្ញុំបានធ្វើតេស្តរកឃើញថាមានវិជ្ជមានជំងឺកូវីដ-១៩។ ខ្ញុំក៏បានណែនាំក្រុមគ្រួសារ និងអ្នកនៅជុំវិញធ្វើតេស្ត និងតាមដានសុខភាពដូចគ្នាដែរ។ សម្រាប់ពេលនេះ ខ្ញុំបានអនុវត្តតាមវិធានសុខាភិបាល ដោយដាក់ខ្លួននៅដាច់ដោយឡែក និងធ្វើលំហាត់ប្រាណ។ យ៉ាងណា ក៏ដោយខ្ញុំនៅតែអាចបំពេញការងារពីបន្ទប់ដាច់ដោយឡែកក្នុងគេហដ្ឋានរបស់ខ្ញុំជាធម្មតា។ ជាមួយគ្នានេះ ខ្ញុំក៏ស្នើសុំការអធ្យាស្រ័យសម្រាប់ការលុបចោល និងការអវត្តមានពីកម្មវិធីការងារនានាមួយររយៈពេលខ្លី ហើយខ្ញុំនឹងធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីអំពីបញ្ហាសុខភាពនេះតាមវិធានសុខាភិបាលជូនជនរួមជាតិរហូតបានជាស...
សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញ ត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ

សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញ ត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជា ដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញទៅចូលរួម ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅទីក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី រយៈពេល២ថ្ងៃកន្លងមកនេះ ប្រកបដោយលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់។ កិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន ដែលបានធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ីឆ្នាំ២០២៣នេះ ក្រោមមូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» ដែលបានប្រព្រឹត្តទៅពីថ្ងៃទី១០ដល់ទី១១ ខែឧសភា ឆ្នាំ២០២៣។ នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំអាស៊ាន បានពិភាក្សាអំពីវិធីសាស្ត្រ និងមធ្យោបាយនានាក្នុងការរក្សានូវសន្ទុះនៃការកសាងសហគមន៍អាស៊ាន ជំ...
ធនាគារពិភពលោក បានអនុម័តគម្រោងថវិកា ៦០ លានដុល្លារ គាំទ្រដល់ការកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិកនៅកម្ពុជ

ធនាគារពិភពលោក បានអនុម័តគម្រោងថវិកា ៦០ លានដុល្លារ គាំទ្រដល់ការកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិកនៅកម្ពុជ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ក្រុមប្រឹក្សាភិបាលរបស់ធនាគារពិភពលោក បានអនុម័ត គម្រោងដើម្បីគាំទ្រកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិកនៅកម្ពុជាដែលមានតម្លៃទឹកប្រាក់ ៦០លានដុល្លារអាមេរិក ។ គម្រោងនេះ ក៏បានបន្ថែមទឹកប្រាក់ ៣ លានដុល្លារទៀតជាសហហិរញ្ញប្បទានពីមូលនិធិ PROBLUE Trust Fund។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក​ប្រចាំ​នៅ​កម្ពុជានាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះបានបញ្ជាក់ថា ការរីកចម្រើននៃសេដ្ឋកិច្ច នគរូបនីយកម្ម និងទេសចរណ៍​ក្នុងអំឡុងពេលប៉ុន្មានឆ្នាំនេះ បានបណ្តាលឱ្យសំណល់រឹង និងសំណល់ប្លាស្ទិក កើនបរិមាណច្រើន​សន្ធឹកសន្ធាប់នៅកម្ពុជា។ ទន្ទឹមគ្នានេះ សេវាប្រមូលសំរាមនៅស្ថិតក្នុងអត្រាទាបនៅឡើយ រីឯហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់​ដល់​ប្រព្រឹត្តិកម្មនិងចាក់ចោលកាកសំណល់ក៏នៅខ្វះខាត ហើយការបោះចោលសំរាម និងសំណល់​ប្លាស្ទិកនៅ​តាមដងផ្លូវ ផ្លូវទឹក ការរាយប៉ាយសំរាមតាមផ្លូវ និងការដុតសំរាមនៅតែមានជាហូរហែរ​នៅឡើយ។ សេចក្...
ពី​ថ្ងៃ​ទី​០១ដល់ថ្ងៃទី០៥​ ខែមិថុនា ឆ្នាំ២០២៣ ​ក្រសួងពាណិជ្ជកម្ម នឹងរៀបចំ ពិព័រណ៍ផ្សារណាត់មិត្តភាពកម្ពុជា-វៀតណាម​(ផ្សារដារ)ខេត្តត្បូងឃ្មុំ

ពី​ថ្ងៃ​ទី​០១ដល់ថ្ងៃទី០៥​ ខែមិថុនា ឆ្នាំ២០២៣ ​ក្រសួងពាណិជ្ជកម្ម នឹងរៀបចំ ពិព័រណ៍ផ្សារណាត់មិត្តភាពកម្ពុជា-វៀតណាម​(ផ្សារដារ)ខេត្តត្បូងឃ្មុំ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៃកម្ពុជា ចេញសេចក្តីជូនដំណឹងស្ដីពី ការរៀបចំ ពិព័រណ៍ផ្សារណាត់មិត្តភាពកម្ពុជា-វៀតណាម​ ដែលនឹងប្រព្រឹត្តទៅចាប់ពី​ថ្ងៃ​ទី​០១-០៥​ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងបរិវេណ​ផ្សារគំរូ​ព្រំដែន​កម្ពុជា (ផ្សារដារ) ដែលមានទីតាំងស្ថិតនៅភូមិដារកណ្តាល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ​ក្រសួងពាណិជ្ជកម្ម ​សូមជម្រាបជូនដំណឹង​ដល់លោក លោកស្រីជាអាជីវករ ផលិតករ ពាណិជ្ជករ សមាគមអាជីវកម្ម និង​សាធារណជនទូទៅឱ្យបានជ្រាបថា ដើម្បីលើកស្ទួយផលិតផលខ្មែរដែលកសិករ ផលិតករកម្ពុជា ផលិតបាន​នៅតាម​មូលដ្ឋានឱ្យមានការ ទទួលស្គាល់កាន់តែទូលំទូលាយ និងដើម្បីជំរុញសកម្មភាពអាជីវកម្មនៅ​ផ្សារគំរូ​ព្រំដែនកម្ពុជា(​ផ្សារដារ) ដែលរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឡើងឱ្យមានសកម្មភាពអាជីវកម្ម ផុលផុស ឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ។ ​ អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងពាណិជ្ជកម្ម ក្នុងនាមអ្នកសម្របសម្រួលដល់ ការរៀបចំ ព្រឹត្តិការណ៍នេះ សូម...
លោកឌិត ទីណា ជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រសួងការបរទេសនៃសាធារណរដ្ឋឆេក

លោកឌិត ទីណា ជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រសួងការបរទេសនៃសាធារណរដ្ឋឆេក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រសួងការបរទេសនៃសាធារណរដ្ឋឆេក នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ។ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការវិស័យជំនួញកសិកម្ម បានស្នើភាគីឆេកធ្វើការពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជា ដើម្បីនាំចេញផលិតផលកសិកម្មខ្មែរ ដូចជាផលិតផលវារីវប្បកម្ម និងផលិតផលផ្សេងទៀតដែលមានសក្តានុពល នាំទៅកាន់ទីផ្សារប្រទេសឆេក។ សម្រាប់ការអភិវឌ្ឍធនធាន លោកមរដ្ឋមន្ដ្រី បានស្នើឱ្យមានការបញ្ជូនគ្រូបណ្តុះបណ្តាលមកកម្ពុជាផ្ទាល់ ឬតាមរយៈកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ វគ្គបណ្តុះបណ្តាលខ្លី ដើម្បីផ្តល់និងពង្រឹងសមត្ថភាពនិងជំនាញពិតប្រាកដ ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា។ កម្ពុជាត្រូវ...
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ ចុះពិនិត្យសំណង់ ព្រះវិហារ សាលាធម្មសភាវត្តសែនមនោរម្យ (ហៅវត្តចាស់) ក្នុងស្រុកកងមាស

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ ចុះពិនិត្យសំណង់ ព្រះវិហារ សាលាធម្មសភាវត្តសែនមនោរម្យ (ហៅវត្តចាស់) ក្នុងស្រុកកងមាស

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម  កាលពីថ្ងៃទី១០ ខែឆ្នាំ២០២៣ បានដឹកនាំក្រុមការងារ ចុះ ពិនិត្យសំណង់ ព្រះវិហារ សាលាធម្មសភា និងសមិទ្ធផលនានាក្នុងវត្តសែនមនោរម្យ (ហៅវត្តចាស់) ស្ថិតក្នុងភូមិទី៨ ឃុំកងតាណឹង ស្រុកកងមាស ។ សូមបញ្ជាក់ថា ពិធីបញ្ចុះខ័ណ្ខសីមា និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ នឹងស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ៕...
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញក្នុងពិធីលៀងសាយភោជន៍ពេលល្ងាចដែលរៀបចំដោយ ប្រធានាធិបតី ឥណ្ឌូណេស៊ី

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញក្នុងពិធីលៀងសាយភោជន៍ពេលល្ងាចដែលរៀបចំដោយ ប្រធានាធិបតី ឥណ្ឌូណេស៊ី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញក្នុងពិធីលៀងសាយភោជន៍ពេលល្ងាចដែលរៀបចំដោយ ប្រធានាធិបតី ឥណ្ឌូណេស៊ី និងលោកជំទាវ នៅរាត្រីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ។ លោក យូកូ វីដូដូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី និងលោកជំទាវ បានប្រារព្វពិធីលៀងសាយភោជន៍ជាមហាកិត្តិយស ជូនបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន ដែលបានយាង និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤២ នៅក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី។ ពិធីលៀងសាយភោជន៍នោះផងដែរ លោកប្រធានាធិបតី ចូកូ វីដូដូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះបណ្តាមេដឹកនាំអាស៊ានទាំងអស់ ដែលបានយាងនិងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុង Labuan Bajo៕  ...
សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានដឹកនាំគណៈប្រតិភូចាកចេញពីប្រទេសឥណ្ឌូណេស៊ី ត្រឡប់មកកាន់រាជធានីភ្នំពេញវិញ

សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានដឹកនាំគណៈប្រតិភូចាកចេញពីប្រទេសឥណ្ឌូណេស៊ី ត្រឡប់មកកាន់រាជធានីភ្នំពេញវិញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានដឹកនាំគណៈប្រតិភូចាកចេញពីក្រុង Labuan Bajo ប្រទេសឥណ្ឌូណេស៊ី ក្នុងដំណើរឆ្ពោះមកកាន់រាជធានីភ្នំពេញវិញ ។ បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុង Labuan Bajo រួចមក នៅម៉ោង១០.៥០នាទីព្រឹក(ម៉ោងនៅ Labuan Bajo ប្រទេសឥណ្ឌូនេស៉ី) ត្រូវនឹងម៉ោង ៩.៥០នាទីម៉ោងនៅកម្ពុជា ព្រឹកថ្ងៃទី១១ ឧសភា ឆ្នាំ២០២៣ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចាកចេញពីក្រុង Labuan Bajo ខេត្ត East Nusa Tenggara ក្នុងដំណើរឆ្ពោះមកកាន់រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ នៅអាកាសយានដ្ឋានអន្តរជាតិ កូម៉ូដូ វត្តមាននៃការអញ្ជើញជូនដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមានឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្...
សាររំលែកមរណទុក្ខរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្តាល

សាររំលែកមរណទុក្ខរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្តាល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សាររំលែកមរណទុក្ខរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្តាល ជូនឯកឧត្តមបណ្ឌិត គឹម សន្តិភាព ប្រធានផ្នែកក្រៅប្រទេស នៃយុវជនគណបក្សថ្នាក់កណ្តាល ចំពោះដំណឹងដ៏សែនក្រៀមក្រំនៃការបាត់បង់ លោក គឹម សួងមុនី ដែលត្រូវជាបងប្រុសបង្កើត។ ជាមួយសមានទុក្ខដ៏សែនក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់ឌួងវិញ្ញាណក្ខន្ធ លោក គឹម សួងមុនី សូមបានចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕...
ក្រសួង មហាផ្ទៃ និងកោះហៅលោកស្រី ស៊ឹម សុខុន អនុប្រធានពន្ធនាគារខេត្តបាត់ដំបង មកសាកសួររឿងយកលុយពីប្រជាពលរដ្ឋជាង ៩ម៉ឺនដុល្លារ

ក្រសួង មហាផ្ទៃ និងកោះហៅលោកស្រី ស៊ឹម សុខុន អនុប្រធានពន្ធនាគារខេត្តបាត់ដំបង មកសាកសួររឿងយកលុយពីប្រជាពលរដ្ឋជាង ៩ម៉ឺនដុល្លារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
 ភ្នំពេញោ៖អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួង មហាផ្ទៃ និងកោះហៅលោកស្រី ស៊ឹម សុខុន អនុប្រធានពន្ធនាគារខេត្តបាត់ដំបង មកសាកសួររឿងយកលុយពីប្រជាពលរដ្ឋជាង ៩ម៉ឺនដុល្លារ រត់ការចូលក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ បន្ទាប់ពីផ្ទុះរឿងអាស្រូវពេញបណ្តាញសង្គម។ ការគ្រោងនឹងកោះហៅមកសាកសួរនេះ គឺបន្ទាប់ពីប្រជាពលរដ្ឋប្តឹងទៅសម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យជួយអន្តរាគមន៍និងរកយុត្តិធម៌។ លោកស្រី ស៊ឹម សុខុន អនុប្រធានពន្ធនាគារខេត្តបាត់ដំបង អាចប្រឈមមុខនឹងច្បាប់បើរកឃើញដូចការចោទប្រកាន់មែននោះ។ ទាក់ទងករណីនេះ លោកស្រីឧត្តមសេីយ៍ត្រី ស៊ឹម សុខុន មន្ដ្រីពន្ធនាគារខេត្តបាត់ដំបង មិនអាចសុំការអត្ថាធិប្បាយបានទេ។ ចំណែកលោកឆែក សាវុធ អគ្គនាយកពន្ធនាគារនៃក្រសួងមហាផ្ទៃមិនអាចសុំការអត្ថាធិប្បាយបានទេ ៕  ...