ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

សពវរសេនីយ៍ទោ ភឿក ជីវ័ន្ត ដែលបានពលីជីវិត (ដោយសារជំងឺផ្លូវដង្ហើម) ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិនៅប្រទេសម៉ាលី

សពវរសេនីយ៍ទោ ភឿក ជីវ័ន្ត ដែលបានពលីជីវិត (ដោយសារជំងឺផ្លូវដង្ហើម) ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិនៅប្រទេសម៉ាលី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សូមចូលរួមក្នុងមរណៈទុក្ខ ជាមួយក្រុមគ្រួសារ នៃសពវរសេនីយ៍ទោ ភឿក ជីវ័ន្ត មេបញ្ជាការរងកងអនុសេនាធំវិស្វកម្មព្រលានយន្តហោះលេខ៧២៩ ដែលបានពលីជីវិត (ដោយសារជំងឺផ្លូវដង្ហើម) ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ នៅប្រទេសម៉ាលី ដែលទើបត្រូវបានបញ្ជូនមកដល់កម្ពុជា នៅវេលាម៉ោងជាង១២ រំលងអធ្រាត ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។ ការលះបង់ដ៏ធំធេង ដែលឈានដល់ការលះបង់សូម្បីជីវិតខ្លួនក្នុងបេសកកម្មដើម្បីជាតិ គឺជាវីរភាពពិតប្រាកដដែលបានដក់ជាប់ និងចងចាំជានិច្ចក្នុងដួងចិត្តប្រជាជនកម្ពុជា។ ស្ថិតក្នុងសមានទុក្ខដ៏សែនក្រៀមក្រំបំផុតនេះ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ទោ ភឿក ជីវ័ន្ត សូមបានយោនយោគកំណើតក្នុងទីបរមសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។...
ក្រុម​ឈ្មួញនៅតែសម្រុកនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ ឆ្លងកាត់​ច្រកបុសមន ខេត្តស្វាយរៀង​

ក្រុម​ឈ្មួញនៅតែសម្រុកនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ ឆ្លងកាត់​ច្រកបុសមន ខេត្តស្វាយរៀង​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ស្វាយរៀង៖ បើតាមមន្ត្រីនៅច្រកព្រំដែនទ្វេភាគីបុសមន ស្រុករំដួល ខេត្តស្វាយរៀង បានអះអាងប្រាប់សារព័ត៌មានដេលីខ្មែរ ដោយ​សុំលក្ខណ្ណមិន​បញ្ចេញឈ្មោះថា​​ បច្ចុប្បន្នឈ្មួញទាំងធំទាំងតូច នៅតែសម្រុកនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់យ៉ាងពេញបន្ទុក ហើយជាប្រភពចំណូលរបស់លោក គង់ ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកបុសមន ថែមទៀត​ផង។​​ ក្រុមឈ្មួញនិងមន្រ្តីខាងលើ​និយាយថា លោក គង់ ណារិន្ទ ហ៊ានប្រើអំណាច និងតួនាទីប្រមូលលុយច្រើនឆ្នាំកន្លងទៅនេះគឺដោយសារអាងមានខ្នងបង្អែករឹងមាំ ហើយមានការបែងចែកផលប្រយោជន៍ជាប្រចាំ។ ជាក់ស្ដែងលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង សម្ងំស្ងាត់ឈឹងបើទោះបីរឿងអាស្រូវ លោក គង់ ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីបុសមន ត្រូវបានបណ្ដាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់ក៏ដោយ។ មន្ត្រីនៅច្រកបុសមន បានឲ្យដឹងទៀតថា ឈ្មួញធំដែលនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់តាមច្រកនេះសុទ្ធតែមានទំនាក់ទំន...
លោក​​ ផាន អូន និង លោកស្រី គង់ ដារ៉ែន ចូលរួមជាគណៈអធិបតី ក្នុងវគ្គបណ្តុះបណ្តាលស្តីពី «បទល្មើសក្រោមច្បាប់ស្តីពីការប្រកួតប្រជែង និងបទប្បញ្ញត្តិសម្រាប់ការអនុវត្ត»

លោក​​ ផាន អូន និង លោកស្រី គង់ ដារ៉ែន ចូលរួមជាគណៈអធិបតី ក្នុងវគ្គបណ្តុះបណ្តាលស្តីពី «បទល្មើសក្រោមច្បាប់ស្តីពីការប្រកួតប្រជែង និងបទប្បញ្ញត្តិសម្រាប់ការអនុវត្ត»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. សមាជិកនិងជាប្រធានលេខាធិការដ្ឋាននៃ គ.ប.ក. រួមជាមួយ លោកស្រី គង់ ដារ៉ែន ទីប្រឹក្សាជាន់ខ្ពស់សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍន៍វិស័យឯកជន GIZ ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ នេះ បានចូលរួមជាគណៈអធិបតី ក្នុងវគ្គបណ្តុះបណ្តាលស្តីពី «បទល្មើសក្រោមច្បាប់ស្តីពីការប្រកួតប្រជែង និងបទប្បញ្ញត្តិសម្រាប់ការអនុវត្ត» ដែលសហការរៀបចំដោយ អគ្គនាយកដ្ឋាន ក.ប.ប. និងទីភ្នាក់ងារ GIZ ដោយមានការចូលរួមពីសមាជិក គ.ប.ក. ដែលជាបុគ្គលឯករាជ្យ អគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន ប្រធាន-អនុប្រធានសាខា ក.ប.ប. រាជធានី ខេត្ត និងមន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. សរុបចំនួន ៣០០ នាក់។ ក្នុងឱកាសនោះ លោក​​ប្រតិភូ បានថ្លែងថា វគ្គបណ្តុះបណ្តាលនាពេលនេះ នឹងដើរតួជាវេទិកាមួយក្នុងការពង្រឹងសមត្ថភាព និងចំណេះដឹង ដល់សមាជិក គ...
នៅល្ងាចនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញអបអរសាទរទិវាវប្បធម៌ជាតិ និងពិសាអាហារសាមគ្គីជាមួយសិល្បករសិល្បការិនីជាង៤ពាន់នាក់

នៅល្ងាចនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញអបអរសាទរទិវាវប្បធម៌ជាតិ និងពិសាអាហារសាមគ្គីជាមួយសិល្បករសិល្បការិនីជាង៤ពាន់នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ៣មីនា លើកទី២៥ និងពិសាអាហារសាមគ្គីជាមួយសិល្បករសិល្បការិនីប្រមាណជាង៤០០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។ ទិវាវប្បធម៌ជាតិឆ្នាំនេះរៀបចំឡើងក្រោមប្រធានបទ«យុវជនដើម្បីវប្បធម៌ »ដូចឆ្នាំមុនៗ ដែរដើម្បីជំរុញឱ្យយុវជមចូលរួមយ៉ាងសកម្មថែមទៀតលើការងារថែរក្សាវប្បធម៌ជាតិ។ទិវានេះរៀបចំឡើងដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានពលីទាំងកម្លាំងកាយកម្លាំងចិត្តកម្លាំងបញ្ញា និងអាយុជីវិតក្នុងការបង្កើតថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបានដែលបន្សល់ទុកមកដល់កូន ចៅជំនាន់ក្រោយ។ ទន្ទឹមគ្នានេះដែរទិវាវប្បធម៌ជាតិក៏ជាឱកាសដ៏មានតម្លៃមួយដើម្បីបំផុសនូវស្មារតីស្រឡាញ់ជាតិវប្បធម៌ទំនៀមទម្លាប់ប្រពៃណីនិងអត្តសញ្ញាណជាតិក្នុងចំណោមប្រជាជន...
សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចិញ្ចឹមសត្វកម្រជិតផុតពូជបន្ថែមទៀត

សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចិញ្ចឹមសត្វកម្រជិតផុតពូជបន្ថែមទៀត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន បានថ្លែងបញ្ជាក់នៅព្រឹកថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣ នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា២ខ្នង និងប្រគល់សញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសម្តេចបញ្ជាក់​ថា ​ពាក់ព័ន្ធទៅនឹងរឿងសត្វក្ងោក សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចិញ្ចឹមសត្វកម្រជិតផុតពូជបន្ថែមទៀត។ សម្តេចតេជោបានមានប្រសាសន៍ថា សម្តេចចង់បង្វែរប្រជាពលរដ្ឋមកចិញ្ចឹមសត្វកម្រ ហើយសម្ដេចក៏បានណែនាំឱ្យពិនិត្យកែច្បាប់ប្តូរពីការរឹតត្បិត ទៅជាការលើកទឹកចិត្តចិញ្ចឹមសត្វក្ងោក។ សម្តេចតេជោចង់ឱ្យពិនិត្យច្បាប់ជ្រើសរើសប្រភេទសត្វកម្រដទៃទៀត អនុញ្ញាតឱ្យប្រជាពលរដ្ឋចិញ្ចឹមតែម្ដង។សម្តេចតេជោបានថ្លែងថា ការអនុវត្តន៍ច្បាប់ទាំងឡាយ គួរមានភាពវៃឆ្លាតបន្តិច។ នៅថ្ងៃនេះ សម្តេចតេជោបានអំពាវនាវឱ្យប្រជាពលរដ្ឋទៅលេងកម្សាន្តនៅអង្គរសង្ក្រាន្ត ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ នៅទឹកដីសៀមរាបអង្គរ។...
លោក វេង សាខុន អញ្ជើញ​​សម្ពោធសមិទ្ធផលនានានៅវត្តកំពង់រាំង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ

លោក វេង សាខុន អញ្ជើញ​​សម្ពោធសមិទ្ធផលនានានៅវត្តកំពង់រាំង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ត្បូងឃ្មុំ៖ លោក​​ វេង សាខុន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋាន ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះ បាន​​ អញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលា និងសម្ពោធសមិទ្ធផលនានា នៅវត្តកំពង់រាំង ស្ថិតក្នុងភូមិកំពង់រាំង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ពិធីបុណ្យឆ្ឦងនេះមានការអញ្ជើញចូលរួមរបស់សមាជិក ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក ឃុំ និងពុទ្ធបរិស័ទចំណុះជើងវត្ត សរុបប្រមាណជាង ៣០០នាក់។ លោក​​រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋនៅស្រុកតំបែរដែលទទួលបាននូវសមិទ្ធផលថ្មីមួយទៀតក្នុងវិស័យពុទ្ធចក្រ។ មានមតិសំណេះសំណាល ទៅកាន់ព្រះសង្ឃ និងពុទ្ធបរិស័ទ លោក​​បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងពីរតែងតែគិតគូរពី ជីវភាព និងស្ថ...
សម្តេចតេជោ ហ៊ុនសែន បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា និងប្រគល់សញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

សម្តេចតេជោ ហ៊ុនសែន បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា និងប្រគល់សញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣នេះបានញ្ជើញជាអធិ បតីសម្ពោធដាក់ឱ្យប្រើប្រាស់​អគារ​សិក្សាចំនួន២ ខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា​ជិត ៥ពាន់នាក់។ ពិធីនេះនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងនិងពិព័រណ៌កោះពេជ្រ។ អគារសិក្សានៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា​ ដែលសម្ពោធដាក់ឱ្យប្រើ​ប្រាស់នេះ មានឈ្មោះថា «អគារមជ្ឈមណ្ឌលសហគមន៍ចំណេះដឹង និងអគារមហា​វិទ្យាល័យវិស្វកម្មសំណង់»។ អគារទាំងពីរនេះ ត្រូវបានសាងសង់ឡើង ក្រោមក្រប​ខ័ណ្ឌ​នៃកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍​អាស៊ី។ ក្នុងនោះ អគារមជ្ឈមណ្ឌលសហគមន៍ចំណេះដឹង មានកម្ពស់ ៧ជាន់ និង​៧៣បន្ទប់ មានបណ្តោយ ៤៨ម៉ែត្រ និងទទឹង ២១ម៉ែត្រ គិតជាផ្ទៃក្រឡាសរុបជាង ៧ពាន់ម៉ែត្រការ៉េ។ រីឯអគារមហាវិទ្យាល័យវិស្វកម្មសំ...
លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានទទួលជួបសម្តែងការគួរសម ចំពោះលោក LAI XUAN CHIEN អគ្គកុងស៊ុល វៀតណាមអាណត្តិថ្មី

លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានទទួលជួបសម្តែងការគួរសម ចំពោះលោក LAI XUAN CHIEN អគ្គកុងស៊ុល វៀតណាមអាណត្តិថ្មី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រះសីហនុ: លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ រួមជាមួយលោកអនុប្រធាន សមាជិកទីប្រឹក្សាកាលពីព្រឹកថ្ងៃទី23 ខែកុម្ភៈ ឆ្នាំ2023 នេះបានទទួលជួបសម្តែងការគួរសម ចំពោះលោក LAI XUAN CHIEN អគ្គកុងស៊ុល វៀតណាមអាណត្តិថ្មី និងសហការីប្រចាំខេត្តព្រះសីហនុ។ កិច្ចពិក្សានោះស្តីពីធុរៈកិច្ចនិងឱកាសកាវិនិយោ នាបច្ចុ ប្បន្ននៅខេត្តព្រះសីហនុ ជាពិសេសផ្លាស់ប្តូរលើផ្នែកកញ្ចប់ទេសចរណ៍រវាងខេត្តជាប់មាត់សមុទ្រ កម្ពុជា វៀតណាម ថៃ ពាណិជ្ជកម្ម និងបណ្តុះបណ្តាវិជ្ជាជីវៈផ្កែកវារីវប្បកម្ម ។...
ឃាត់ខ្លួនស្ត្រីកូនតុងទីនម្នាក់ ពាក់ព័ន្ធនឹងការកិបកេងលុយតុងទីន ជាង៣៣ម៉ឺនដុល្លារអាមេរិករួចរត់គេចខ្លួន

ឃាត់ខ្លួនស្ត្រីកូនតុងទីនម្នាក់ ពាក់ព័ន្ធនឹងការកិបកេងលុយតុងទីន ជាង៣៣ម៉ឺនដុល្លារអាមេរិករួចរត់គេចខ្លួន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ កម្លាំងសមត្តកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២៣ បានធ្វើការ ឃាត់ខ្លួនស្ត្រី សង្ស័យ ម្នាក់ជាអ្នកលេងតុងទីន និង ត្រូវជាកូនតុងទីន ពាក់ព័ន្ធនឹងការចេញ សែកស្អុយ និង កិបកេងលុយតុងទីន ចំនួន រាប់សែនដុល្លារអាមេរិក ហើយព្យាយាមរត់គេចខ្លួន ប្រព្រឹត្ត នៅរាជធានីភ្នំពេញ កាលពីអំឡុងខែតុលា ឆ្នាំ២០២២ ។ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថា ស្រ្តីសង្ស័យ រូបមានឈ្មោះ ភ័ណ្ឌ​ ស៊ីវម៉ី អាយុ ២៧ ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៣៥B ផ្លូវលេខ២១BT ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យរាជធានីភ្នំពេញ ។ ជនសង្ស័យត្រូវបានចាប់ឃាត់ខ្លួន តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជាប់ពាក់ព័ន្ធបទល្មើស មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន និង ដោយយោង តាមពាក្យបណ្តឹង ឈ្មោះ គង់ ណាក់នីន រស់នៅលេខ១៧៩ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់ សង្ក...
បនល្បែងស៊ីសងអនឡាញដ៏ធំបន្ទាប់ពីកាស៊ីណូកំពុងតែលេងភ្នាល់ដាក់លុយធំៗនៅខណ្ឌចម្ការមន

បនល្បែងស៊ីសងអនឡាញដ៏ធំបន្ទាប់ពីកាស៊ីណូកំពុងតែលេងភ្នាល់ដាក់លុយធំៗនៅខណ្ឌចម្ការមន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញៈ បនល្បែងស៊ីសងលួចលាក់តាមអនឡាញដ៏ធំមួយកន្លែងមាន ជល់មាន់ អាប៉ោង យូគី និងល្បែងផ្សេងៗទៀត បន្ទាប់ពីកាស៊ីណូបង្កប់លេងនៅក្នុងអគារឈ្មោះថា ការជួលដ៏ធំ នៅជាន់ទី៣ ស្ថិតតាមបណ្ដោយ ផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។ សកម្មភាពទាំងនេះចាប់បើកដំណើរការតាំងពីថ្ងៃ១៨ ខែវិច្ឆិកា ឆ្នាំ២០២២ មកម្ល៉េះ រីឯអាជ្ញាធរដែនដី ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់ដែលមហាជនទូទៅដាក់ការសង្ស័យថាវាទំនងជាត្រូវថ្នាំសណ្តំរបស់ម្ចាស់បនល្បែងចិននោះអីចឹង។ បនល្បែងអនឡាញដ៏ធំបន្ទាប់ពីកាស៊ីណូនេះ គេកំពុងតែលេងភ្នាល់ដាក់លុយធំៗស៊ីសាច់ហុតឈាមគ្នាទៅវិញទៅមក នៅទល់មុខស្ថានទូតអូស្ត្រាលីនិងពីខាងត្បូងសាលមហោស្រពចាស់ក្នុងដែនដី ខណ្ឌចម្ការមន រាជធានីភ្នំពេញ ក្រោមការគ្រប់គ្រងរបស់លោក គៀង ល័ក្ស អភិបាលខណ្ឌ និងលោក យិន សាន្ត អធិការខណ្ឌ គឺបានរក្សាភាពស្ងៀមស្ងាត់មិនហ៊ានចាត់វិធានការតាមផ្លូវច្បាប់ ដែលផ្គើននឹងបទបញ្ជា...