សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបអាហារសាមគ្គីជាមួយបងប្អូនអ្នកសារព័ត៌មានជាលើកទី៥ ជិត៥ពាន់នាក់
ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នេះ បានអញ្ជើញផ្តល់កិត្តិយសជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយបងប្អូនអ្នកសារព័ត៌មានប៉ុន្មានជិត ៥,០០០ នាក់ នៅសាលពិព័ណ៌កោះពេជ្រ ពិធីននេះធ្វេីឡើងវិញ បន្ទាប់ពីមានការអាក់ខានរយៈពេលបីឆ្នាំដោយសារជំងឺកូវីដ-១៩។
ជំនួបអាហារសាមគ្គីនៅឆ្នាំនេះ ធ្វើឡើងក៏ចំពេលខួប៣៨ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្ដេចតេជោ ហ៊ុន សែន ផងដែរ។ ក្រៅពីអ្នកព័ត៌មានហើយនោះ ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល អភិបាលរាជធានី ខេត្ត មន្ត្រីអ្នកនាំពាក្យ និងមន្ត្រីរបស់រាជរដ្ឋាភិបាលដែលពាក់ព័ន្ធលើវិស័យសារព័ត៌មាន ត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងពិធីនេះផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ជំនួបជាមួយអ្នកសារព័ត៌មាននៅថ្ងៃនេះ បានប្រព្រឹត្តទៅប្រកបដោយភាពសុខដុមរមនា បន្ទាប់ពីខកខាន៣ឆ្នាំ ដោយសារការរាតត្បាតជំងឺកូវីដ-១៩។ ជំនួបថ...








