ពលរដ្ឋនៅភូមិព្រែកតាបែន ស្រុកមុខកំពូលនាំគ្នាផ្គិតមេដាយប្តឹងទៅអាជ្ញាធរស្នើសុំបិទទីតាំងប្រមូលផ្តុំសត្វឃាតខុសច្បាប់មួយកន្លែង
ភ្នំពេញ៖តំណាងពលរដ្ឋនៅភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូលប្រមាណ៦០ គ្រួសារ បាននាំគ្នាផ្គិតមេដាយប្តឹងទៅអាជ្ញាធរឲ្យបិទទីតាំងប្រមូលផ្តុំសត្វឃាតខុសច្បាប់មួយកន្លែង ដែលកំពុងបំពុលបរិស្ថាន នឹងធ្វើឲ្យប៉ះពាល់សុខភាពប្រជា ជនរស់នៅទីនេះជាច្រើនឆ្នាំមកហើយ។
ការដាក់ពាក្យបណ្តឹងជាមួយនិងស្នាមមេដាយ របស់ប្រជាពរដ្ឋខាងលើនេះ ដោយសារតែកន្លងទៅថ្មីៗនេះ មន្ត្រីកសិកម្ម និងការិយាល័យសុខភាពសត្វ ខេត្តកណ្តាល បានចុះទៅបិទនិងផ្អាកទីតាំងសត្វ ឃាត កន្លែងចែកចាយសត្វបក្សីខុសច្បាប់នោះះជាច្រើនដងមកហើយ ប៉ុន្តែ ម្ចាស់សត្វឃាតខាងលើ មិនអនុវត្តតាមគោលការណ៍ច្បាប់នោះឡើយ។
ប្រជាពលរដ្ឋរស់នៅនៅភូមិព្រែក តាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូលខេត្តកណ្តាលបាន ប្រាប់សារព័ត៌មាន ដេលីខ្មែរ នៅថ្ងៃទី១៧ខែកុម្ភៈនេះថា រយៈពេល១ខែចុងក្រោយនេះទីតាំងសត្វឃាត និង ចែកចាយសត្វបក្សីមួយកន្លែងដែលមាន ឈ្មោះ ឡុង ចាន់ណារី ជាម្ចាស់បាន និងកំពុងរស៊ីទាំងបំពានច្បាប់...








