លោក ភិន សុផល អគ្គនាយកក្រុមហ៊ុន ភិន សុផល អ៊ឹមផត អិចផត ឯ.ក សូមគោរពចូលរួមអបអរសាទរ ចំពោះលោក ឌិត ទីណា ដែលត្រូវបានរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្តជ្រើសតាំងជា រដ្ឋមន្រ្តីក្រសួងកសិកម្ម
ភ្នំពេញ: លោក ភិន សុផល អគ្គនាយកក្រុមហ៊ុន ភិន សុផល អ៉ីមផត អិចផត ឯ.ក ព្រមទាំងក្រុមគ្រួសារ សូមគោរពចូលរួមអបអរសាទរចំពោះលោក ឌិត ទីណា ដែលត្រូវបានរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្តជ្រើសតាំងជា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមា ញ់និងនេសាទ។
លោកអគ្គនាយកបានគោរពផ្ញើសារថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០ ២២នេះបានអញ្ជើញចូលរួមប្រជុំសភា ក្នុងការបោះឆ្នោតជ្រើសតាំង លោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នៅក្នុងកិច្ចប្រជុំរដ្ឋសភាកម្ពុជានាព្រឹកមិញនេះ បានបោះឆ្នោតគាំទ្រជាឯកច្ឆ័នលើបេក្ខភាព លោក ឌិត ទីណា ឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដោយសំឡេង១១១ លើ១១១។
ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា ដែលធ្វើឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ...








