លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជ ដឹកនាំគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា (គ.ប.ក.) បើកកិច្ចប្រជុំលើកទី១ របស់ខ្លួន
(ភ្នំពេញ)៖ គណៈកម្មាធិ ការប្រកួតប្រជែងកម្ពុជា (គ.ប.ក.) បានបើកកិច្ចប្រជុំលើកទី១ របស់ខ្លួន នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ ដើម្បីឱ្យសមាជិក គ.ប.ក .ទាំងអស់បានជួបប្រជុំគ្នាជាលើកដំបូង។
កិច្ចប្រជុំគឺដើម្បីបង្ហាញខ្លួនបន្ទាប់ពីរាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចលេខ៤៧សសរ ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០ ២២ ស្តីពីការតែងតាំងសមាសភាពគណៈកម្មាធិ ការប្រកួតប្រជែងកម្ពជា ព្រមទាំងដើម្បីពិនិត្យ និងពិភាក្សាលើបទបញ្ជាផ្ទៃក្នុងស្ដីពីរបៀប របបការងាររបស់ គ.ប.ក. និងការងារពាក់ព័ន្ធមួយចំនួនផ្សេងទៀត។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងនៅទីស្ដីការក្រសួងពាណិជ្ជកម្ម ក្រោមការអញ្ជើញជាធិបតីដោយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនិងជាប្រធាន គ.ប.ក. ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃ គ.ប.ក. ជាច្រើនរូប។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានថ្លែងអបអរសាទរចំពោះសមាជិ ក សមាជិកានៃ គ.ប.ក.ដែលបានតែងតាំងថ្មីនិង...








